💜យានអវកាសស្នេហ៍✨

2.5K 206 0
                                    

Episode 45 : កែវភ្នែកនិងបេះដូងរបស់បង.!

Taehyungអង្គុយសើចជុងហ្គុកសឹងតែរឹងពោះព្រោះឃើញនាយជឿរជាក់ពេក បើនៅតែពីរអ្នកវិញនាយច្បាស់ជាវាយថែមមួយដៃទៀតពុំខាន។

« គួរតែនិយាយសាច់ការវិញល្អជាង.! គឺថាខែក្រោយយើងនឹងមីនរៀបការហើយ...យើងមកនេះចង់អញ្ជើញពួកឯងនិងអ៊ុំប្រុសអ៊ុំស្រីទៅចូលរួម កុំខកខានអោយសោះ »Yoongiនិយាយទាំងញញឹមរួចចាប់ដៃរបស់ជីមីនយកមកកាន់។

« ហៃយ៉ា.! មួយជាតិឯងការតែម្តងសោះ..អ៊ុំម្តេចនឹងដាច់ចិត្តមិនទៅបាននោះ »លោកKimឆ្លើយតបជាមួយយ៉ុនហ្គីវិញសើច មួយខែទៀតទើបការសោះមកអញ្ជើញតាំងពីឥឡូវបាត់ទៅហើយ ចំមែន។

« អញ្ចឹងពួកខ្ញុំគិតចង់លាអ្នកគ្រប់គ្នាទៅវិញហើយព្រោះម៉ាក់របស់មីនកំពុងតែចាំផ្លូវរបស់ពួកខ្ញុំ.! »Yoongiញញឹមក្រោកឈរឡើងលើកដៃទៅអោបចង្កេះរបស់ជីមីនយ៉ាងស្និតស្នាលខ្លាចគេមិនដឹងថាជីមីនជារបស់នាយ។

« ទៅៗ »Taehyungលើកដៃរវិចៗរបៀបដេញ។

« ពួកឯងក៏អញ្ចឹងដែរកុំភ្លេចចូលរួមអោយសោះ »Jiminលើកដៃចង្អុលមុខជុងហ្គុកនិងថេយ៉ុងបែបដាក់កំហឹតខ្លាចពួកគេភ្លេច។

« ដឹងហើយៗ ភ័យនោះភ័យ »Jungkookងក់ក្បាលទទួលដឹងឮទើបពួកគេត្រឡប់ទៅវិញបាត់ទៅ បន្ទាប់ពីពួកគេទៅវិញបាត់ថេយ៉ុងក៏ក្រោកទៅបន្ទប់វិញដូចគ្នាដោយមិននិយាយរកអ្នកក្នុងផ្ទះសម្បីបន្តិច។

Room✨

ជុងហ្គុកបើកទ្វាចូលមកក្នុងបន្ទប់ថ្នមៗ មកដល់ក៏ឃើញរាងតូចកំពុងតែអង្គុយញ៊ាំនំមើលទូរទស្សន៍ដូចរាល់ដង ជុងហ្គុកញញឹមបន្តិចមុននឹងដើរចូលទៅរករាងតូចដែលមិនបានចាប់អារម្មណ៍នឹងគេនោះ។

« សឺត.! ក្រអូបណាស់កាជ្រូក »Jungkookលូនចូលតាមប្រឡោះដៃរាងតូចដែលកំពុងកាន់នំនោះរួចក៏ដាក់ក្បាលកើយលើភ្លៅរបស់រាងតូចមុននឹងលូកដៃអោបចង្កេះតូច ថើបផងអីផងដើម្បីអោយរាងតូចងាកមកចាប់អារម្មណ៍នឹងនាយខ្លះ។

« ហឹម..ជុង »Taehyungលើកដៃអង្អែលក្បាលជុងហ្គុកលេងតិចៗប៉ុន្តែភ្នែកនៅតែសម្លឹងមើលទូរទស្សន៍មិនព្រមដកទៅណាដដែល មើលទៅប្រហែលជាជួកចិត្តខ្លាំងណាស់ហើយ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Onde histórias criam vida. Descubra agora