Episode 11 : សុំទោស.!
Yoongiគ្រាន់តែឮសម្តីរបស់ជុងហ្គុកភ្លាមធ្វើអោយនាយភ្ញាក់ព្រឺតតែម្តង មើលយ៉ាងមិចឃើញពីរ? បើគេចូលមកតែម្នាក់ឯងនឹង?
« យើងមកតែម្នាក់ឯងទេ.! ឈប់ឆ្កួតទៅ »Yoongi ប្រកែកជាមួយជុងហ្គុកដែលកំពុងតែសម្លឹងមើលមកគេដូចគ្នាទាំងទឹកមុខស្មើរៗយ៉ាងមិចមិនដឹង។
Jungkookមិនមាត់រួចក៏ងាកមើលទៅទ្វាម្តងទៀតខ្លាចក្រែងស្រវាំងភ្នែក គ្រាន់តែក្រសែរភ្នែកមកដល់ទ្វាភ្លាមភ្នែករបស់នាយក៏ប្រទាក់គ្នាជាមួយនឹងភ្នែករបស់ថេយ៉ុងដែលកំពុងតែឈរលួចមើលនាយពីខាងក្រៅទ្វាកញ្ចក់ថ្លានោះ។
« ព្រះអើយគេឃើញយើងទេដឹង? »Taehyung យកដៃខ្ទប់មាត់ស្ទុះចេញពីកញ្ចក់ទ្វាយ៉ាងលឿនគេចចេញពីក្រសែរភ្នែករបស់រាងក្រាស់ដែលកំពុងមើលមកគេ នាយឆ្លេឆ្លារកថាមិនត្រូវចង់រត់បន្តិចចង់នៅបន្តិចព្រោះមិនទាន់ប្រាកដចិត្តនៅឡើយទេថាជុងហ្គុកឃើញគេឬក៏អត់។
« នោះ.! នៅខាងក្រៅនោះអោយគេចូលមក »Jungkookនិយាយសោះកក្រោះដាក់យ៉ុនហ្គី ខណៈភ្នែករបស់នាយចាប់ផ្តើមក្រហមកល់ទឹកភ្នែករកយំភ្លាមៗបន្ទាប់ពីប្រាកដចិត្តច្បាស់ថាថេយ៉ុងនៅខាងក្រៅ មកហើយមិនចូលមើលបែបនេះដដែលមកមើលធ្វើអី? ឬក៏មកចង់មើលថាគេស្លាប់ឬនៅ? មកហើយមិនចូលវាឈឺចិត្តជាងពេលមិនមកទៀត។
« អឺរ.! »Yoongiធ្វើមុខឡេឡឺរារែកចិត្តមិនចង់ទៅ ទើបជីមីនងើបទៅតែម្តងកុំអោយស៊ាំញ៉ាំច្រើន។
ក្រាក~
ជីមីនបើកទ្វាបន្ទប់ពេទ្យចេញមកទើបឃើញច្បាស់ថាមកពីរអ្នកដូចជាជុងហ្គុកនិយាយពិតមែន បើមិនចូលចាំបាច់អោយមិត្តគេឃើញធ្វើអ្វីប្រុងបញ្ឈឺចិត្តមិត្តរបស់គេរហូតដល់គាំងចិត្តស្លាប់ឬយ៉ាងមិច?
« ហឹស.! មកដែរឬ? »Jiminដើរមកចាប់ដៃថេយ៉ុងជាប់បន្ទាប់ពីឃើញនាយតូចប្រុងនឹងរត់ក្រោយឃើញគេចេញមក។
« យើងជូនយ៉ុនហ្គីមកទេ.! មិនមានចេតនាចង់មកជ្រលក់ជាមួយពួកឯងឡើយ »Taehyungនិយាយទាំងមុខស្មើររួចក្រវាស់ដៃជីមីនចេញពីកដៃតូចៗរបស់ខ្លួន ថេយ៉ុងលេងទឹកមុខធម្មតាហាក់ដូចជាគ្មានអារម្មណ៍អ្វីបន្តិចបន្ទាប់ពីជីមីនឃើញវត្តមានរបស់គេប៉ុន្តែក្នុងចិត្តវិញបេះដូងលោតសឹងតែ1នាទី100ដង ទៅហើយព្រោះភ័យពេក។
VOCÊ ESTÁ LENDO
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanficបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...