ម៉ោង៦:០០នាទី, ព្រឹក...
ទឹត...ទឹត...ទឹត...ទឹត...ទឹត!
សម្លេងម៉ោងរោទ៍នៅក្នុងទូរសព្ទបានរោទ៍ឡេីងជាសញ្ញាប្រាប់ដល់ម្ចាស់ដ៏កម្ជិលរបស់វា ថាដល់ម៉ោងងេីបទៅសាលាហេីយ តែសាមីខ្លួនដែលជាម្ចាស់នៅសម្ងំក្នុងភួយដេកដូចគល់ឈេីដដែល ដោយមិនខ្វល់ខ្វាយនឹងនាឡិកាទូរសព្ទដ៏គួរឱ្យអាណិតដែលស្រែកកោងៗ ដាស់ម្ចាស់វាឡេីយ។
ទីត...ទីត...ទីត-
«សូម... ៥នាទី...ទៀត...» នាងពោលតិចៗយ៉ាងសម្ពឹក ហេីយក៏លូកដៃចេញពីភួយទៅវាររកទូរសព្ទទាំងបិទភ្នែក ដេីម្បីបិទម៉ោងរោទ៍ និងដេកបន្តទៀត។
«....Zzzzz....»
ទឹត...ទឹតៗៗៗៗ...ទឹត....ទឹត!
ម៉ោងរោទ៍ជាលេីកទីពីរ ក៏ត្រូវនាងលូកដៃទៅបិទចោលដដែល។
«....Zzzzz....»
ទឹត...ទឹតៗៗៗៗ...ទឹត....ទឹត!
ម៉ោងរោទ៍ជាលេីកទីបី ក៏ត្រូវនាងលូកដៃបិទដូចគ្នា។
«....Zzzzz....»
ទឹត...ទឹតៗៗៗៗ...ទឹត....ទឹត!
«ថ្លង់ណាស់ វេីយៗៗៗៗ»
ផូស! ផាំង!
ម៉ោងរោទ៍ជាលេីកទីបួន ត្រូវនាងលេីកទូរសព្ទគប់ចោល កន្លៀតជញ្ជាំង។
«...ZzzzZzzzzz...» បន្ទាប់ពីដេកអស់ចិត្តអស់ចង់អស់ងងុយដេកហេីយ រាងកម្ជិលក៏ងេីបចេញពីគ្រែ ទាំងគ្របភួយមុននឹងរំកិនគូទទៅរកទូរសព្ទដ៏គួរឲ្យអាណិត ដែលបែកអេក្រង់នៅកន្លៀតជញ្ជាំង។
«ម៉ោង៦:៤០... ទៅដេកតសិន...ឈប់! ចុម! ហា៎! ម៉ោង៩: ៤០??»
ដូចគេទះមួយកំផ្លៀងស្វាងងងុយដេកអស់ នាងកាន់ទូរសព្ទ បេីកភ្នែកធំៗក្រែងមេីលលេខខុស តែលេខនៅតែដដែល៩:៤០am។
«...យឺតហេីយអញ ថ្ងៃដំបូងផង...»នាងរអ៊ូតិចៗ ហេីយក៏ងេីបទៅបន្ទប់ទឹក មួយៗ ដោយមិនខ្វល់ខ្វាយពីការយឺតយ៉ាវ។ ជាទូទៅសាលារបស់នាងចូលរៀននៅម៉ោង៨:៣០នាទី ដូចនេះមានន័យថា នាងlate 100% ថែមទាំងថ្ងៃនេះគឺជាថ្ងៃចូលរៀនដំបូងនៅសាលារៀនផង។
'អា៎! បេីថ្ងៃនេះជាថ្ងៃចូលរៀនដំបូង មានន័យថានឹងមានសិស្សចូលថ្មីច្រេីន...ប្រហែលជាឆ្នាំនេះអាចនឹងមានរឿងសប្បាយៗកេីតឡេីងហេីយ...'
កំពុងដុសធ្មេញ នាងគិតនៅក្នុងចិត្តបណ្តេីរហេីយចុចទូរសព្ទបណ្ដើរ និងបេីកInstagram មេីលលេងៗកំដរអារម្មណ៍។
«ថ្ងៃចូលរៀនដំបូង ខ្ញុំសង្ឃឹមថានឹងមានរឿងល្អៗកេីតឡេីង@ahyumiii»
នាងអានcaption ដែលនៅក្រោមរូបរបស់ក្មេងស្រីវ័យស្រករគ្នា ដែលកំពុងញញឹមយ៉ាងស្រល់ដាក់កាម៉េរ៉ា លេីកដៃពីរធ្វើស្ទីល សមនឹងកែវភ្នែកពណ៌បៃតងស្រស់ និងសក់ពណ៌ត្នោតដែលក្រងទីទុយពីរគួរឲ្យស្រឡាញ់។
'ឆឹស! ចាំមេីលឆ្នាំនេះ ឯងលេងអ្វីទៀត!'
នាងគិតនៅក្នុងចិត្តហេីយ ក៏ទុកទូរសព្ទ នឹងខ្ពុរមាត់ឲ្យស្អាតរួចរាល់ និងលុបលាងមុខមាត់ឲ្យស្រល់ថ្លាបន្តិច មុននឹងផ្លាស់ប្ដូរសម្លៀកបំពាក់ដេកផ្ទះ ទៅជាឯកសណ្ឋានសាលា ដែលជាសំពត់ពណ៏ខ្មៅអាវសនិងចងបូរពណ៏ខ្មៅ ពណ៌ដូចនឹងសំពត់ពីលេីកអាវ។
«អ្លឹម...បែបនេះល្អជាង»
នាងកញ្ឆក់បូរឲ្យរលុងបន្តិច មុននឹងយកអាវធំពណ៌ខ្មៅដែលជាឯកសណ្ឋានដូចគ្នា មកពាក់ដោយមិនកិបឡេវឲ្យត្រឹមត្រូវ ហេីយចងសក់ពណ៏សដ៏វែងអន្លាយដល់ត្រឹមចង្កះជាកន្ទុយសេះ ហេីយដេីរទៅយកកាបូបពណ៌ខ្មៅ ដោយមិនភ្លេចទូរសព្ទបែកអេក្រង់ទៅជាមួយ។
បន្ទាប់ពីពាក់ស្បែកជើងកែងខ្ពស់ពណ៏ខ្មៅសំណព្វចិត្ត និងស្រោមជេីងដែលវែងក្រោមជង្គង់រួចហេីយ នាងក៏កាន់កាបូបដេីរចេញពីផ្ទះរបស់នាង...តែបេីសិនហៅថាបន្ទប់ជួលសមជាង ដែលស្ថិតនៅជាន់ទី២ នៃផ្ទះជួលដែលមានកម្ពស់បីជាន់ ដោយមិនភ្លេចចាក់សោរផ្ទះផងនោះ។
នាងចុះពីលេីផ្ទះជួល ហេីយក៏មេីលម៉ោង។
'ម៉ោង៩:៤៧នាទី...'
នាងពោលនៅក្នុងចិត្តហេីយក៏លីកាបូបដាក់លេីស្មា ដេីរទៅសាលាទាំងត្រចៀកពាក់កាស។ ដោយសារតែសាលារបស់នាងនៅជិតផ្ទះ ទេីបនាងមិនចាំបាច់បារម្ភរឿងជិះឡានក្រុង ឬរថភ្លើងដូចសិស្សដទៃទៀតឡេីយ ម៉្យាងទៀត...មិនអីទេ។ នាងដេីរទៅសាលារៀនដ៏ល្បីមួយនៅក្នុងទីក្រុងតូក្យូថា ជាសាលាដលមានវិស័យអប់រំខ្ពស់ជាងគេ និងបណ្តុះបណ្តាលតែសិស្សឆ្នេីមនិងពូកែ...(ប្រហែល)គឺ Tokyo International Education High School.
YOU ARE READING
The Perfect Classmate (Season I)
Short Storyគ្រប់គ្នានិយាយថា ពេលវេលាដែលសប្បាយបំផុតនៅក្នុងជិវិតគឺ ជាពេលរៀនវិទ្យាល័យ...វាប្រហែលជាពិតហេីយ! គូម៉ូ ជីហ្គូគូគឺជាសិស្សស្រីដែលស្ងៀមស្ងាត់ មោឃៗមិនចេះមាត់ករនៅតែជាមួយទូរសព្ទ24ម៉ោង បែបជាក្លាយជាសិស្សក្នុងថ្នាក់ទី10-A...