«13.Second Player! »

148 23 0
                                    

មួយ​ខែក្រោយ​មក...
អ្វី​ដែល​គឺ​ប្រព្រឹត្តិ​ឡេីង​ជា​ធម្មតា​ ដោយ​គ្មាន​នរណា​ជំទាល​ឬ​ប្រឆាំង​នឹង​ការ​ចូល​កាន់​តំណែង​របស់​នាយក​សាលា​ថ្មី​ ឬ​អំពី​រឿងដែល​សាគូរ៉ា​ក្លាយជា​ប្រធាន​ក្រុម​ប្រឹក្សា​និស្សិត​ថ្មី​នោះ​ឡេីយ​។​
ងាក​មក​មេីល​ថ្នាក់​ទី10-A វិញ​ អ្នក​ខ្លះ​ក៏​ចាប់ផ្ដើម​ប្រែប្រួល​ដោយ​ខិតខំ​រៀន​សូត្រ​និង​ស្តាប់​គ្រូ​ពន្យល់​ឡេីងវិញ​ អ្នកខ្លះទៀត​នៅតែ​ខ្ជិល​រៀន​ ជជែក​គ្នា​ក្នុង​ថ្នាក់​និង​លួច​លេង​ទូរសព្ទ​ដូចជា​ គូម៉ូ​ជាដេីម​ដោយ​គ្មាន​នរណា​ហ៊ាន​ហា​មាត់​ស្តី​ឲ្យ​នាង​សូម្បីតែ​មួយ​ម៉ាត់​។
សាគូរ៉ា​ក៏​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​និស្សិត​ថ្មី​ ហេីយ​នាង​ក៏​ចាប់ផ្ដើម​រវល់​ជាងមុន​ តែ​សាគូរ៉ា​នាង​មិន​សូវ​ខ្វល់ខ្វាយ​អំពើ​ការងារឡេីយ​ គឺ​ការងារ​ភាគ​ច្រេីន​ត្រូវ​បាន​ធ្លាក់​ទៅ​លេី​ដៃ​របស់​យ៉ាតូ​ និង​សមាជិក​ក្រុម​ដទៃទៀត​ ដោយ​នាងយក​ពេលវេលា​ដ៏​តម្លៃ​របស់​ខ្លួន​ទៅ​ធ្វេី​រឿង​អត់​ប្រយោជន៍​ដូចជា​និយាយ​លេងគ្នា​ជាមួយ​នឹង​មិត្តភ័ក្ដិ​ស្រីៗ​ ដេីរ​ជា​មួយ​យូមិ​ និង​ចុច​ទូរសព្ទ​ធ្វើ​មិន​ដឹង​ជាដេីម​។ តាស៊ូគី​ដែលជា​អនុប្រធាន​ មិន​ពេញចិត្ត​នឹង​ទង្វើ​របស់នាង​ជាខ្លាំង​ ប៉ុន្តែ​គេ​មិននិយាយ​ ព្រោះ​គូម៉ូ​បាន​ប្រាប់​ឲ្យ​គេ​នៅ​ស្ងៀម​ ចំណែក​ជូលី​នាង​នៅ​ស្ងៀម​ស្ងាត់​បំពេញ​ការងារ​ជា​ ទម្លាប់​និង​ព្យាយាម​តាមដាន​អ្នក​ម្ខាងនោះ​ ដូច​អ្វីដែល​នាង​ធ្វើ​ចំពោះ​ម៉ូណូសា​ដែរ។
អ្វី​ៗ​កន្លង​ផុត​ទៅ​យ៉ាង​ស្ងៀមស្ងាត់​រហូតចូល​ដល់​ខែ​ថ្មី​មួយទៀត​ ទេីប​មាន​ដំណឹង​មួយ​លេចឡេីង​ដែល​ធ្វើ​ឲ្យ​ សាគូរ៉ា​ស្រកាំង​ជា​ខ្លាំង​ពេលដែល​ដឹង​ដំណឹង​មួយនោះ​។
«សាន់​ហូ​ស្លាប់​ឬ?» សាគូរ៉ា​បែក​ញេីស​ នឹង​បេីក​ភ្នែកធំៗ​ដោយ​ការ​ភ្ងាក់ផ្អេីស​ នាង​យក​ដៃ​ស្ទាប​ដេីមទ្រូង​ខាង​ឆ្វេង​ ដេីម្បី​សម្រួល​អារម្មណ៍​។
«ត្រឹមត្រូវ​!» ស៊ូហូ​ធ្វើ​មុខ​ដោយ​ទឹក​មុខ​ធម្មតា​ ដូច​ជា​និយាយ​អំពី​អាកាសធាតុ​ទូទៅ​។ ពេល​គេ​ហៅ​នាង​ មកនិយាយ​ជាមួយ​ដោយ​ប្រាប់​នាង​ថា​ គេ​មាន​រឿង​ធំ​ត្រូច​ប្រាប់នាង​ ប៉ុន្តែ​សាគូរ៉ា​មិន​នឹក​ស្មាន​ថា​ វា​ធំ​ដល់​ម្ល៉ឹង​ឡេីង។
«តាំង​ពី​កាល​ណា​?» សាគូរ៉ា​សួរ​ ពេល​ទប់​អារម្មណ៍​បាន​។
«កាលពី​យប់​ម្សិលមិញ​...» ស៊ូហូ​និយាយ​ដោយ​កែវ​ភ្នែក​ពិបាក​នឹង​ពន្យល់​។
«អ្ហា៎...» នាង​មិន​ដឹង​ថា​ គួរ​និយាយ​អ្វី​ឡេីយ។
«អាច​ទេ...នាង​គឺ​ជា​អ្នក​សម្លាប់​គាត់​?»​ស៊ូហូ​សួរ​នូវ​សំណួរ​មួយ​នេះ​ឡេីង​ ធ្វេី​ឲ្យ​លីលី​បែក​ញេីស​ ហេីយ​បដិសេធ​ដោយ​សម្លេង​ញ័រៗ។
«អ...អត់ទេ...ខ...ខ្ញុំ​មិន​ដឹង​រឿង​អ្វី​ឡេីយ...»
នាង​និយាយ​ដោយ​គេច​មុខ​ពី​ក្រសៅភ្នែក​របស់​ស៊ូហូ​។
«អីចឹងឬ...» គេ​សួរ​នាង​ទាំង​ទឹកមុខ​សោះកក្រោះ​។
«វ...វាពិត​មែន...» សាគូរ៉ា​និយាយ​ដោយ​សម្លេង​ញ័រ​ កុំ​ថា​តែ​សម្លេង​ សូម្បី​តែ​ខ្លួន​ប្រាណ​របស់នាង​ក៏​ញ័រដែរ។
«ឲ្យ​តែ​ប្រាកដ​...» ស៊ូហូ​បង្អូស​សម្លេង​ទាប​ រួច​ក៏​មេីល​មុខ​នាង​ដោយ​ការ​ចាប់​កំហុស​ សួរ​ក៏​ប្រាប់​ ដោយ​បម្រុង​នឹង​ដេីរ​ចេញទៅវិញ។
«ស្អែក​គឺជា​ ថ្ងៃ​រៀបចំ​ពីធីបុណ្យ​សពរបស់​គេ​ កុំ​ភ្លេច​មក​ចូលរួម​ផង!» ស៊ូហូ​និាយយ​ដោយ​សម្លេងសោះកក្រោះ​ រួច​ក៏​ដេីរ​ចេញបាត់ទៅ​។
សាគូរ៉ា​អោប​ដៃ​របស់​ខ្លួន​និង​ព្យាយាម​ឈប់​អារម្មណ៍​របស់​ខ្លួនឯង​កុំ​ឲ្យ​ញ័រ​ជាងនេះ។ នាង​លត់ជង្គន់​ចុះ​នៅ​លេី​ដី​ដោយ​សារ​តែ​ជេីង​ទាំង​គូរបស់នាង​ ញ័រ​រហូតដល់​មិប​អាច​ឈរ​ត្រង់​បាន​តទៅទៀត។
'សាន់ហូ​ ស្លាប់ឬ?'
'ហេតុអ្វី​បាន​គេ​ស្លាប់​?'
'តេីរឿង​នេះ​វា​កេីតឡេីង​បាន​យ៉ាង​ដូចម្ដេច​?'
សាគូរ៉ា​សួរ​ខ្លួន​ឯង​ ហេីយ​ខួរ​ក្បាល​របស់​នាង​ក៏​ចាប់ផ្ដើម​រំលឹក​ដល់​រឿង​កាល​ពី​ប៉ុន្មាន​ខែមុន​។

The Perfect Classmate (Season I)Where stories live. Discover now