«12.រឿង​រញ៉េរញ៉ៃ​!»

228 27 0
                                    

ព្រឹក​ស្អែក​បន្ទាប់​...
ប្រុស​វ័យ​ខ្ទង់​បួន​លេខ​ស្តេីង​ដែល​មាន​តំណែង​ជា​នាយក​ថ្មី​ ដេីរ​ចូល​ទៅ​ក្នុង​បន្ទប់​មួយ​ដែល​ដាក់​ស្លាក​សញ្ញា​ថា​ «The Students Council» (ក្រុម​ប្រឹក្សា​និស្សិត​)។
គាត់​បេីក​ទ្វារ​ចូល​ទៅ​ក្នុង​បន្ទប់​នោះ​ ដោយ​សមាជិក​​​នៅ​ក្នុង​​ក្រុម​​ក្នុង​បន្ទប់​រួច​ដូច​ជា​ ម៉ូណូ​សា​ តាស៊ូគី​ និង​ជូលី​ ​ងាក​មុខ​សម្លឹង​ទៅ​កាន់​ទ្វារ​ហេីយ​ ប្រសព្វ​ភ្នែក​គ្នា​ជាមួយ​នឹង​វត្តមាន​អ្នក​ដែល​ទេីប​នឹង​ដេីរ​ចូល​មក​ ដោយ​ការ​ស្ងៀមស្ងាត់​ គ្មាន​នរណា​មាត់ករឡេីយ។
«...» លោក​នាយកនោះ​ក៏​និយាយ​ឡេីង​ដោយ​ប្រកាស​ម៉ាត់ៗ​ អំពី​រឿង​មួយ​ដែលទាក់ទង​នឹង​ក្រុម​ប្រឹក្សា​និស្សិត​ ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្រកាំង​និង​តវ៉ា​រក​ហេតុផល​ ប៉ុន្តែ​នៅ​ពេល​ចុងក្រោយ​ ពួក​គេ​ក៏​លេីក​ទង់​ស​ជា​ការ​ចុះចាញ់​​នឹង​លោក​នាយក​នោះ​ជា​ផ្លូវការ​។
ក្រិត!
ទ្វារ​ក៏​បាន​បិទ​ ដោយ​ការ​ចាកចេញ​ដំណេីរ​របស់​លោក​នាយក​ ម្នាក់ៗ​នៅ​ក្នុង​បន្ទប់​ធ្វេី​មុខ​មិន​ត្រូវ​ ដោយ​ម្នាក់ៗ​មាន​ភាព​ច្របូកច្របល់​នៅក្នុង​ចិត្ត​។ ម៉ូណូសា​ញញឹម​យ៉ាង​ក្រៀមក្រំ​ រួច​ក៏​ដោះ​ផ្លាក​ពណ៌​មាស​ដែលជា​សញ្ញា​សម្គាល់​បញ្ជាក់​ថា​ នាង​គឺជា​ប្រធាន​ក្រុម​​ប្រឹក្សា​និស្សិត​ចេញហេីយ​ទុក​នៅ​តុ​។ ម៉ូណូ​សាព្យាយាម​ញញឹម​ដោយ​មាន​ទឹក​ភ្នែក​នៅ​ចុង​កន្ទុយ​ភ្នែក​របស់​នាង​ រួច​ក៏​និយាយ​។
«លា​ហេីយ! អ្នកទាំងអស់​គ្នា​!»

នៅ​ក្នុង​បន្ទប់​ជួល​របស់​នាង...
[យេីង​មាន​រឿង​ត្រូវ​និយាយ​គ្នា​ ពី:តាស៊ូគី​] គូម៉ូ​អាន​សារ​នៅ​ក្នុង​ទូរសព្ទ​របស់​ខ្លួន​ នា​ពេលវេលា​ម៉ោង​២​យប់​។
[Ok! ជួប​គ្នា​នៅ​ម៉ាត​24/7 នៅ​ផ្លូវ​XXX] គូម៉ូ​តប​វិញ​ ហេីយ​ក៏​បិទ​ទូរស័ព្ទ​ នឹង​រៀប​ចំ​ខ្លួន​ស្លៀក​សម្លៀកបំពាក់​ រៀបចំ​ខ្លួន​រួច​ក៏​ដេីរ​ពី​បន្ទប់​ ដោយ​មិន​ភ្លេច​ចាក់​សោរ​ផ្ទះ​ឡេីយ។
ម៉ាត​24/7 គឺជា​ម៉ាត​សម្រាប់​លក់​ចំណី​អាហារ​ងាយៗ​ ដូចជា​អាហារ​កញ្ចាក់​ឬ​អាហារ​កំប៉ុង​ និង​របររបស់​ប្រេីប្រាស់​ផ្សេង​ៗ​ ដោយ​បេីក​លក់​២៤/២៤ ម៉ោង​និង​ជា​រៀងរាល់ថ្ងៃ​ មិន​លេីកលែង​តែ​ថ្ងៃ​អាទិត្យ​។
ពេលទៅ​ដល់​ នាង​ក៏​ក្រលេក​ឃេីញ​តាម​កញ្ចក់​ ឃេីញ​​តាស៊ូគី​នៅ​អង្គុយ​នៅ​ខាង​ក្នុងនោះជា​ការ​ស្រេច​ ដោយមាន​ម៉ូណូសា​នៅ​អង្គុយ​ជាមួយ​រួម​ទាំង​ជូលី​ផង។
'អេ៎! តាស៊ូគី​នៅ​ជាមួយ​ម៉ូណូសា​? យេីង​ច្រឡំ​ភ្នែក​ទេ​ដឹង?' គូម៉ូ​គិតនៅ​ក្នុង​ចិត្ត​រួច​ក៏​បេីក​ទ្វារ​ម៉ាត​ដេីរ​ចូល​ទៅ​ក្នុង​និង​ដាក់​លុយ​៣០០យ៉េន​នៅ​លេី​តុ​គិត​លុយ​ រួច​បេីក​ទូរ​ទឹកកក​ដែល​នៅ​ទីនោះ​យក​ទឹក​ក្រូច​មួយ​ដប​ចេញ​ ហេីយ​នឹង​ដេីរ​សំដៅ​ទៅ​កាន់​តុ​ដែល​អ្នកទាំង​បី​នោះ​អង្គុយ​ជុំគ្នា។
«មានរឿង​អ្វី​មានទេ​? តាស៊ូគី​? អ្នកទាំង​បី?» គូម៉ូ​អង្គុយ​ចុះ​រួច​សួរ​ដោយ​សម្លេង​រាបស្មើ​។
«ម៉ូណូសា​ត្រូវ​បាន​ដក​ចេញពី​តំណែង​ប្រធាន​ប្រឹក្សា​និស្សិត​...» តាស៊ូគី​និយាយ​ដោយ​ទឹក​មុខ​ពិបាក​ស្មាន​។
«បញ្ជា​លោក​នាយក​ថ្មី​ឬ?» គូម៉ូ​សួរ។
«ត្រូវ! ដោយ​និយាយ​ថា​នេះ​គឺជា​បញ្ជា​របស់​ថ្នាក់​លេី...» ជូលី​និយាយ​ឡេីង​ដោយ​ទឹកមុខ​ធម្មតា​។
'ថ្នាក់​លេី​ទៀតហេីយ...' គូម៉ូ​គិតនៅ​ក្នុង​ចិត្ត។
«ហេីយ​...ឯង​មិន​អីទេ​ឬ? ម៉ូណូសា​?»
គូម៉ូ​សួរ​ទៅ​កាន់​ម៉ូណូសា​ដែល​ញញឹម​ នាង​អាច​ដឹង​ថា​ម៉ូណូសា​ពិបាក​ចិត្ត​កម្រិត​ណា​ ព្រោះ​តំណែង​ជា​ប្រធាន​សិស្ស​នោះ​គឺជា​រឿង​តែ​មួយ​គត់​ ដែលធ្វេី​ឲ្យ​ប៉ាម៉ាក់​របស់​នាង​សម្លឹង​ឃេីញ​នាង។
«ខ្ញុំ​មិន​អីទេ​...សិស្ស​ច្បង...»
ម៉ូណូ​សា​ញញឹម​ហេីយ​និយាយ​អួលអាល់​ដេីម​ក​។
«ប៉ុន្តែ​អ្វីដែល​ សំខាន់​នោះ​គឺ​គាត់​ដឹង​ថា​ម៉ូណូសា​ធ្លាប់​ដេកជាមួយ​នាយក​ចាស់​ នាង​នឹង​ត្រូវ​បណ្តេញ​ចេញពី​សាលា​រៀន​!» តាស៊ូគី​និយាយ​ដោយ​មាន​បង្កប់​នូវ​ភាព​ខ្វល់ខ្វាយ​នៅ​ក្នុង​សម្លេង​របស់​គេ​ គូម៉ូ​ដៀល​ភ្នែក​សម្លឹង​មេីលទៅ​កាន់អ្នកទាំង​បី​បន្តិច​ ដោយ​គិតរឿង​មួយ​ឡេីង​នៅ​ក្នុងចិត្ត​។
«ម៉ូណូសា​ ឯង​អូខេ​ជាមួយរឿង​ហ្នឹង​ដែរឬ?» គូម៉ូ​សួរ។
«មិនអីទេ​សិស្ស​ច្បង! គាត់​សន្យា​ថា​លាក់បាំង​រឿង​ជា​ការ​សម្ងាត់​ មាន​តែ​គាត់​ សិស្ស​ច្បង​ ជូលី​និង​តាស៊ូគី​ ប៉ុណ្ណោះ​ដែលដឹង​ ខ្ញុំ​នឹង​ត្រូវ​បញ្ឃប់​ជា​ប្រធាន​ក្រុម​ប្រឹក្សា​និស្សិត​ និង​ត្រឡប់​ទៅ​រៀន​ជា​ធម្មតា​វិញ​ ពីរ​ខែ​ទៀត​ពេលដែល​ដល់​វិសមកាល​រដូវ​ក្តៅ​ ខ្ញុំ​នឹង​ទៅរៀន​នៅ​អាមេរិក​!» ម៉ូណូសា​និយាយ​ដោយ​នាង​រៀប​ចំ​ផែនការ​ទុក​ជា​ស្រេច​ នា​ពេល​ពីរ​ខែ​ទៀត​ដែល​ការ​ប្រឡង​បញ្ចប់​ថ្នាក់​មក​ដល់​ នាង​នឹង​ទៅ​ចាប់ផ្ដើម​ជិវិត​ថ្មីនៅ​អាមេរិក​ ឆ្ងាយ​ពី​ភ្នែក​ច្រមុះ​ប៉ាម៉ាក់​ ដោយ​មិន​ចាំ​បាច់​​ខ្វល់ខ្វាយ​ឬ​នៅ​ទ្រាំ​ស្តាប់​នឹង​ការ​ ប្រៀបធៀប​ពី​នាង​ទៀតនោះ​ឡេីយ។
«ល្អ...» គូម៉ូ​និយាយ​ស្ងាត់ៗ​ ហេីយ​ក៏​បេីក​ទឹក​ក្រូច​ផឹក​ រួច​ក៏​សួរ​។
«ហេីយ​ប្រធាន​ថ្មី​ជា​នរណា​?»
«គឺ​ សាគូរ៉ា​ គីម​ ជា​សិស្ស​នៅ​ក្នុង​ថ្នាក់​បង​នោះ​!» សម្តី​របស់​តាស៊ូគី​ សឹង​តែ​ធ្វេី​ឲ្យ​នាងចម្លែកចិត្ត​មិន​តិច​ឡេីយ។
«សាគូរ៉ា​ គីម​? ហេតុអ្វី​ក៏​ត្រូវ​ជា​នាង?»​ គូម៉ូ​សួរ។
«នៅ​ក្នុង​អំឡុង​ពេល​បួន​ខែ​នេះ​ នាង​ប្រហែល​មិន​ចាប់អារម្មណ៍​ទេ​ គូម៉ូ! សាគូរ៉ា​តែងតែ​ស្ម័គ្រ​ចិត្ត​ និង​ព្យាយាម​ជួយ​កិច្ចការ​របស់​សាលា​រៀន​ច្រេីន​ណាស់​ ហេីយគួរ​តែ​អរគុណ​នាងដែរ​ ​ទេីប​កាល​នៅ​ពេល​បោះជំរុំ​នោះ​ គ្មាន​រឿង​អ្វី​ធំដុំ​កេីតឡេីង​ព្រោះតែ​លីលី​ បេី​ត្រូវ​ថ្នាក់​ផ្សេង​ដឹង​លេីក​យកទៅ​និយាយ​នោះ​ ថ្នាក់​នឹង​ក្លាយជា​«leftover» ទេីប​លោក​នាយក​ជ្រេីសរេីស​យកនាង​ធ្វើ​ជា​ ​ប្រធាន​ក្រុមប្រឹក្សា​និស្សិត​ និង​ម្យ៉ាង​ទៀត...» ជូលី​និយាយ​ឡេីង។​
'ឆឹស! រឿង​នេះ​ស្ងាត់ស្ងៀម​ព្រោះ​នាង​ ប្រេី​លុយ​បិទបាំង​ទៅវិញ​ទេ!'
គូម៉ូ​ពោល​ឡេីង​ក្នុងចិត្ត​ កាល​នៅ​ជំរុំ​នោះ​ នាង​ក៏​ប្រេី​លុយ​២០០លាន​យ៉េន​ ដេីម្បី​បិទមាត់​គ្រូ​កុំ​ឲ្យ​និយាយ​ឡេីង​នៅ​ក្នុង​អង្គ​ប្រជុំ​របស់​សាលា​ ព្រោះ​មិនមែន​តែ​សិស្ស​នោះ​ឡេីយ​ដែលជា​អ្នក​តាម​ចាប់​កំហុស​របស់​សិស្ស​ដទៃទៀត​ សូម្បីតែ​គ្រូៗ​ក៏​ត្រូវ​តែ​ សម្លឹង​មេីល​និង​ត្រូវ​ចាប់​កំហុស​​សិស្ស​និង​គ្រូ​ដទៃទៀត​ដែរ។
និង​លុយ​ចំនួន​៣០០លាន​ទៀត​ ត្រូវ​នាង​ប្រេីប្រាស់​សម្រាប់បិទមាត់​មាត់​សិស្ស​ទាំងអស់​ក្នុង​ថ្នាក់​ ដោយ​ផ្ងេីរ​សារ​និង​លុយ​តាម​អាខោន​របស់​ស៊ូហ្គា​ទៅ​កុង​ធនាគារ​របស់​ពួកគេ​យ៉ាង​សម្ងាត់​នោះ​។
«គឺ​ជា​បញ្ជា​របស់​ថ្នាក់​លេី...» តាស៊ូគី​ពោល​ឡេីង​ ដោយ​សារ​តែ​ពាក្យ​ពីរ​ម៉ាត់​នេះ​ហេីយ​ ទេីប​ពួក​គេ​ទាំង​បីនាក់​ស្ងាត់​មាត់​ឈឹង​ និង​ចុះចាញ់​ជា​ផ្លូវការ​ដោយ​​មិន​ប្រកែក​តវ៉ា​អ្វី​ទៀត​ឡេីយ​។
'ថ្នាក់​លេី​...ថ្នាក់​លេី​ទៀត​ឬ?' គូម៉ូ​គិត​នៅ​ក្នុងចិត្ត​។
​ គ្រប់​សកម្មភាព​ទាំងអស់​របស់​នាង​ត្រូវ​បាន​ដឹង​ឮដោយ​ថ្នាក់​លេី​ ការ​ប្តូរផ្លាស់​នាយកថ្មី​ និង​ច្បាប់​សាលា​ចម្លែកៗ​ដូចជា​ «leftover» ការ​ប្រជុំ​ហែកកេរ្តិ៍​គ្នា​ និង​តម្រូវ​ឲ្យ​សិស្ស​ទាំងអស់​ចាប់​កំហុស​គ្នា​ទៅវិញទៅមក​ សុទ្ធតែ​ជា​បញ្ជា​និង​សកម្មភាព​ដែល​មាន​ថ្នាក់​លេី​នៅ​ពី​ក្រោម​ទាំងអស់​​។
'គួរឲ្យ​ខ្លាច​ពេកទេដឹង?' គូម៉ូ​គិត​នៅក្នុង​ចិត្ត​ ដោយ​ទឹកមុខ​ងាប់​ មិន​ព្រឺ​សូម្បី​តែ​បន្តិច​។
«ពួក​ឯង​ហៅ​យេីង​មក​ ក្នុង​គោលបំណង​អ្វី​ឲ្យ​ប្រាកដ​?» គូម៉ូ​សួរ​ ព្រោះ​ពួកគេ​មិន​ទាន់​ចូល​ដល់​ចំណុច​សំខាន់​ឡេីយ។
«ធ្វើ​ឲ្យ​សាគូរ៉ា​ខ្ទាត់​ចេញពី​តំណែង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​និស្សិត​»
តាស៊ូគី​និយាយ​ ដោយ​មាន​ជូលី​ងក់​ក្បាល​តាម​ក្រោយ​ ចំណែក​ម៉ូណូសា​នៅ​ស្ងៀុម​ឱន​ក្បាល​ចុះ​ក្រោម​ ទេីប​គូម៉ូ​មិនដឹង​ថា​នាង​ធ្វើ​ទឹកមុខ​បែប​ណា​ឡេីយ។
«ល្អ​!» គូម៉ូ​ ធ្វេី​ជា​គិត​បន្តិច​ មុន​នឹង​និយាយ​ឡេីង​ «ដំបូង​ ពួក​យេីង​ទាំង​អស់​គ្នា​ ត្រូវ​តែ​សម្រួល​អារម្មណ៍​សិន! តាស៊ូគី​ឯង​ធ្វើ​ជា​មិន​ពេញ​ចិត្ត​នឹង​ប្រធាន​ថ្មី​ ដេីម្បី​កុំ​ឲ្យ​នរណា​សង្ស័យ​រួច​ ត្រូវ​នៅ​កែ​កំហុស​ខុស​ឆ្គង​របស់នាង​និង​បង្រៀន​ការងារ​ផ្សេង​ៗ​ដល់​នាង​ ជៀសវាង​រឿង​ធំ​កេីតឡេីង​! ជូលី! ឯង​ធ្វើ​ឫកពា​ធម្មតា​ៗ​ដូច​អ្វីដែល​ឯង​ធ្វើ​ចំពោះ​ម៉ូណូសា​ដែរ! ម៉ូណូ​សា​ឯង​អាច​សម្រួល​អារម្មណ៍​ និង​ធ្វើ​អ្វីៗ​តាម​តែ​ចិត្ត​របស់​ឯង​ ព្រោះ​ឯង​មិនមែនជា​ប្រធាន​ក្រុម​ប្រឹក្សា​និស្សិត​ទៀតឡេីយ...» គូម៉ូ​និយាយ​ដោយ​សង្កត់​សម្លេង​នៅ​ខាង​ចុង​ប្រយោគ​របស់​នាង​ ហេីយ​សម្លឹង​មុខ​របស់​គ្រប់​គ្នា។
«នៅ​ក្នុង​ន័យ​មួយទៀត! ម៉ូណូ​សា​ ឯង​មិន​ចាំ​បាច់​ធ្វើ​ឡេីយ​ ទុក​ការងារ​នេះ​មក​ឲ្យ​ ខ្ញុំ​ តាស៊ូគី​និង​ជូលី​ចុះ!» គូម៉ូ​បន្ថែម​។
«ខ្ញុំ​យល់...សិស្ស​ច្បង!» ម៉ូណូសា​តប​ដោយ​ការ​ងក់​ក្បាល​។
«ល្អ​!» តាស៊ូគី​យល់​ស្រប​តាម​។
«Okay!» ជូលី​ក៏​អូខេ​នឹង​គំនិត​របស់​គូម៉ូ។
«ល្អ​! បេីអីចឹង​ ខ្ញុំ​ទៅ​បន្ទប់​ទឹក​បន្តិច​!» គូម៉ូ​និយាយ​ឡេីង​ ហេីយ​ក៏​ងេីប​ចេញ​ ហេីយ​ដេីរ​ចេញបាត់​។
នាង​ចូលទៅ​ក្នុង​បន្ទប់ទឹក​ផ្នែក​មនុស្ស​ស្រី​ ដែល​គ្មាន​មនុស្ស​សូម្បីតែ​ម្នាក់​នៅ​ក្នុង​បន្ទប់​ទឹក​ ព្រោះ​តែ​ម៉ោង​នេះ​គឺ​ម៉ោង​២​រំលង​អាធ្រាត្រ​ទៅហេីយ​ បេី​មាន​គឺ​ចម្លែក​ខ្លាំង​ណាស់​ សូម្បីតែ​បុគ្គលិក​ក្នុង​ម៉ាត​ក៏​អង្គុយ​សឹង​តែ​ដេក​លក់​ បេី​សិន​ជា​មាន​ចោរ​ចូល​ប្លន់​ម៉ាត​ គឺ​ងាយ​បំផុត។
គូម៉ូ​សម្លឹង​មេីល​សភាព​របស់​ខ្លួនឯង​នៅ​ក្នុង​កញ្ចក់​ដោយ​ទឹកមុខ​រាបស្មើ​ មុន​នឹង​បេីក​ក្បាល​រ៉ូប៊ីណេ​ដេីម្បី​យក​ទឹក​មក​លុបលាង​មុខ​មាត់របស់​ខ្លួន​ឲ្យ​ស្រល់ស្រាយ​បន្តិច។
«...»
ដោយ​ភាព​ស្ងៀមស្ងាត់​ គូម៉ូ​ក៏​ទាញ​ទូរសព្ទ​ដៃ​របស់​នាង​ចេញ​មក​ក្រៅ​ ហេីយ​ក៏​ចុច​ចូល​ទៅ​ក្នុង​កន្លែង​ផ្ងេីរ​សារ​ ដេីម្បី​លេង​ឆាត​នឹង​មនុស្ស​ម្នាក់​នោះ​។
[គូម៉ូ​ ជីហ្គូគូ​! ឯង​​បញ្ជា​ឲ្យ​ខ្ញុំ​ចូល​ទៅ​ក្នុង​ក្រុម​ប្រឹក្សា​និស្សិត​មិនមែន​ដេីម្បី​តាមដាន​នាង​ឡេីយ​ គឺ​ឯង​​ចង់​ឲ្យ​ខ្ញុំ​ដឹង​ថា​ម៉ូណូ​សា​ធ្លាប់​ដេក​ជាមួយ​នាយក​ឬ?]
«ត្រឹមត្រូវ​!» គូម៉ូ​អាន​សារ​រួច​ក៏​តប។
[​ក្នុង​អំឡុង​ពេលបួន​ខែ​នេះ​ ពេលដែល​ឋឯង​ដឹង​ថា​ ខ្ញុំ​មិន​អាច​ចាប់​ចំណុច​ឬ​ចំណុច​ខ្សោយ​របស់​ម៉ូណូសា​បាន​នា​ពេល​បច្ចុប្បន្ន​បាន​ ខ្ញុំ​នឹង​ព្យាយាម​ស៊េីប​និង​រុករាន​រក​ព័ត៌មាន​របស់នាង​តាំង​ពី​ថ្ងៃ​ដែល​ម៉ូណូសា​ជាន់​សាលា​ដំបូង​​ ហេីយ​ខ្ញុំ​នឹង​ដឹង​អំពីរឿង​សម្ងាត់របស់​ម៉ូណូសា​​​]
អ្នក​ម្តង​ទៀត​សរសេរ​សារ​វែងៗ​ ដូច​ជា​កំពុង​តែ​រករឿង​របស់​នាង។
«ត្រឹមត្រូវ​! ម៉ូណូសា​គឺជា​មនុស្ស​ម៉ត់ចត់​ ការងារ​ក្នុង​ក្រុម​ទាំងអស់​ ​នាង​ធ្វើ​ឡេីង​សឹង​តែ​Perfect!» គូម៉ូ​តប​ នាង​គឺ​ជា​មនុស្ស​ដែល​បង្រៀន​ការងារ​នេះ​ដល់​ម៉ូណូសា​ លេង​សេីច​យ៉ាង​ម៉េច​បាន​។
[ត្រូវ​! ព្រោះតែ​ឯង​​ទុក​ចិត្ត​លេី​សមត្ថភាព​របស់​ម៉ូណូសា​ ទេីប​ឯង​ដាក់​បញ្ជា​ខ្ញុំ​បែបនេះ! ហេីយ​ឯង​ក៏​ដឹង​ដែរ​ថា​ ពេលដែល​ខ្ញុំ​ដឹងរឿងរបស់នាង​ ខ្ញុំ​នឹង​នៅ​ស្ងៀម​ ព្រោះ​ខ្ញុំ​មិន​អាច​ធ្វើ​អ្វីបាន​ឡេីយ​ ដោយ​សំអាង​ថា​ ទីមួយ​គឺ​ជា​រឿង​ដែល​​ទាក់ទង​នឹង​នាយក​សាលា​ចាស់​នោះ​ ទោះបី​ជា​ខ្ញុំ​ចង់​ធ្វេី​អ្វី​ក៏ឯង​និង​គាត់​នឹង​ព្យាយាម​បញ្ឃប់​ខ្ញុំ​គ្រប់​សកម្មភាព​ទាំងអស់​ដែរ...និង​ទីពីរ​ នាង​ចង់​តេស្ត​សមត្ថភាព​របស់​ខ្ញុំ​ថា​ខ្ញុំ​ឆ្លាត​កម្រិត​ណា​ឬ​ល្ងង់​កម្រិត​ណា​!]
អ្នក​ម្ខាង​នោះ​សរសេរ​បាន​វែង​បន្តិច​ នឹង​ផ្ងេីរ​មក​ឲ្យ​នាង​ជាមួយ​នេង​ សារ​ដ៏​វែង​អន្លាយ​ដែល​ចូល​ដល់​សាច់រឿង​សំខាន់​នោះ​។
«ត្រឹមត្រូវ​!» នាង​តប​ងាយៗ​ ព្រោះវា​គឺ​ជា​ការ​ពិត​។
[បន្ទាប់​​ពី​ពេលដែលឯង​​ដឹង​ថា​ខ្ញុំ​មិនមាត់​ ឯង​ក៏​មិន​មាត់ដែរ​ រហូតដល់​ប៉ុន្មាន​ខែ​ក្រោយ​ ពេលដែល​នាយក​ថ្មី​ចូល​មក​កាន់​កាប់​តំណែង​ ឯង​ក៏​ប្រេី​ឲ្យ​ខ្ញុំ​យក​រឿង​នោះ​ទៅប្រាប់​គាត់​ដោយ​ស្ងៀមស្ងាត់​ និង​ដាក់​លក្ខខណ្ឌ​ជា​ការ​ដោះដូរ​នឹង​ការ​រក្សា​សមាជិក​ទាំងអស់​ឲ្យ​នៅ​ដូចដេីម​...]
នាង​និយាយ​អំពី​ ពេលដែល​គូម៉ូ​ខល​ប្រាប់កាល​ពី​ព្រឹក​ម្សិលមិញ​ ឲ្យ​នាង​យករឿង​ម៉ូណូសា​ទៅ​ជម្រាប​ប្រាប់​ដល់​នាយកថ្មី​នោះ​ និង​ដាក់​លក្ខខណ្ឌ​ជាមួយ​គាត់​ ពេលដែលនាង​ដេីរ​ប៉ះ​ដោយ​ធ្វើ​ជា​អចេតនា​នោះ​។
«ត្រូវ!» គូម៉ូ​តប​បែប​ងាយៗ​ នាង​ខល​ប្រាប់​ម៉ូណូសា​កាល​ពី​ម្សិលមិញ​ បន្ទាប់ពី​ពេលដែល​ នាងចប់​ធុរៈ​ជាមួយ​នាយក​ចាស់​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ រួចរាល់​។
[ពេលដែល​ លោក​នាយក​មក​និយាយ​ជាមួុយ​នឹង​ពួក​យេីង​កាល​ពី​ព្រឹក​មិញ​ នាង​ក៏​ដឹង​ដែរ​ថា​ នឹងមាន​ការ​តវ៉ាដោយ​ការ​មិន​យល់ព្រម​នោះ​ ប៉ុន្តែនាង​ដឹង​ថា​​លោក​នាយកថ្មី​ នឹង​លេីក​យក​ឈ្មោះ​របស់​ថ្នាក់​ដឹកនាំ​មក​សំអាង​នោះ​ឬ? ហេីយ​ម៉ូណូសា​នឹង​អស់​ជម្រេីស​ ក្រៅចុះចេញពី​កៅអី​ប្រធាន​និង​ត្រូវ​គេ​បណ្តោញ​ចេញពី​សាលា​ នា​ពេល​ដាច់​ឆ្នាំ​ចាស់​នោះ​ត្រូវ​ទេ?] ​
អ្នក​ម្ខាងទៀត​សួរ​នាង​។
«អត់ទេ! រឿង​នេះ​ខ្ញុំ​មិន​នឹកស្មាន​ឡេីយ​ថា​ ហេីយ​ក៏​មិន​នឹក​ស្មាន​ដល់​ទៀត​ថា​ ថ្នាក់​លេី​ចេញ​បញ្ជា​បែបនេះ...ព្រោះ​ថ្នាក់​លេី​មាន​គំនិត​ដូច​ខ្ញុំបេះបិទ​!» គូម៉ូ​និយាយ​ដោយ​ទឹកមុខ​រាបស្មើ​បំផុត​ ប៉ុន្តែ​ក្នុង​ចិត្ត​របស់នាង​ច្របូកច្របល់​បន្តិច​បន្តួច​ ព្រោះ​ផែនការ​រលូន​ដូច​ជា​ការ​គិត​ពេក​។
គូម៉ូ​រៀបចំ​ផែនការ​កាល​ពី​ម្សិលមិញ​ នាង​ចង់​តេស្ត​លេី​នាយកថ្មី​និង​ថ្នាក់លេី​ដ៏​អាថ៌កំបាំង​មួយនោះ​ តាម​ការ​​ប្រេី​ឲ្យ​អ្នក​ម្ខាងទៀត​យករឿង​របស់​ម៉ូណូសា​ទៅប្រាប់​ដល់​លោកនាយក​ថ្មី​។ ដោយសារ​​កំហុស​របស់​ម៉ូណូសា​គឺ​ធ្ងន់ធ្ងរ​ល្មម​អាច​នឹង​ដក​តំណែង​របស់​នាង​ចេញ​និង​ដេញ​នាង​ចេញពី​សាលា​ ប៉ុន្តែ​ដោយ​សារ​តែ​ការ​ខ្លាច​បាត់បង់​កេរ្តិ៍ឈ្មោះ​របស់​សាលា​ នឹង​ប្រាកដ​100%ថា​ លោក​នាយកថ្មីនោះ​នឹង​រង់ចាំ​ដល់​ការ​ប្រឡង​បញ្ចប់​ឆ្នាំ​សិក្សា​នា​ពេលពីរខែ​ទៀត​ មុននឹង​ឲ្យ​នាង​ប្រឡង​ចប់​គ្រប់​សព្វ​ រួច​បញ្ឃប់​ជា​ផ្លូវការ​ដោយ​យកលេស​ថា​ ម៉ូណូសា​មាន​មូលហេតុ​នេះ​ មូលហេតុ​នោះ​ នឹង​តម្រូវ​ឲ្យ​ផ្លាស់​ប្ដូរ​សាលា​រៀន​ជា​ពុំខាន​។
នាពេលនោះ​ តំណែង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​និស្សិត​នឹង​ទំនេរ​ចោល​ ហេីយ​នាង​នឹង​ប្រាប់​ឲ្យ​ អ្នក​ម្ខាងនោះ​លេីក​យក​គុណសម្បត្តិ​ផ្សេងៗ​របស់​សាគូរ៉ា​ទៅ​និយាយ​ឡេីង​នៅ​ក្នុង​អង្គប្រជុំ​ ដេីម្បី​ឲ្យ​សាគូរ៉ា​ក្លាយជា​ប្រធាន​ក្រុម​ប្រឹក្សា​ថ្មី​ ព្រោះ​នាង​សង្កេត​មេីល​ឃេីញ​ត្រួតៗ​ក្នុង​អំឡុង​ពេល​បួនខែ​នេះ​មក​ថា​ សាគូរ៉ា​ព្យាយាម​ធ្វើ​ខ្លួន​រហ័សរហួន​ និង​តែង​តែ​ស័្មគ្រ​ចិត្ត​ជួយ​ការ​ងារ​សាលា​រហូត​ពុំខា​ន​ ដោយ​តោង​កន្ទុយ​របស់យូមិ​ជា​ប្រធាន​ថ្នាក់​ និង​យ៉ាតូជា​សមាជិក​ក្រុម​នោះដែរ​។
ស្មាន​ទុក​ក្នុង​នាមជា​អតីត​ប្រធាន​ដែរ​នោះ​ អង្គប្រជុំ​ជ្រេីសរេីស​អ្នក​សមស្រប​នឹង​តំណែង​ប្រធានថ្មី​នឹង​ប្រព្រឹត្តិ​ទៅ​យ៉ាង​លឿន​បំផុត​ គឺ​មួយ​សប្តាហ៍​បន្ទាប់ពី​ប្រធាន​ចាស់​ចុះចេញពី​តំណែង​។ បេី​សិនជា​យ៉ាតូនិង​ជូលី​លេីក​ឡេីង​នៅ​ក្នុង​អង្គប្រជុំ​នា​ពេលនោះ​ ​សាគូរ៉ា​នឹង​ក្លាយជា​ប្រធាន​ដឹកនាំ​ក្រុម​ថ្មី​ជា​ពុំខាន​ នោះ​ផែនការ​មួយ​ភាគ​ធំរបស់នាង​នឹង​ត្រូវ​បាន​សម្រេច​ ប៉ុន្តែ​នេះ...រឿង​គឺ​រលូន​ជាង​ការ​គិត​របស់​នាងទៀត​ ដោយ​គំនិត​របស់​នាង​គឺ​ដូច​គ្នា​ទៅនឹង​ គំនិត​របស់​ថ្នាក់​ដឹកនាំ​សាលា​ដែរ​ អ្វី​ដែល​សំខាន់​ហេតុអ្វី​ក៏ត្រូវជា​ សាគូរ៉ា​? សិស្ស​ល្អៗ​និង​ឧស្សាហ៍​នៅ​ក្នុង​សាលា​នេះ​មាន​រាប់​ពាន់​នាក់​។
'សរុប​មក...តេស្ដ​របស់ឯង​លេី​នាយក​ថ្មីនិង​ថ្នាក់​លេី​ គឺខុស​ពី​ការ​ពិត​ទាំង​ស្រុង! ថ្នាក់​លេី​នៃ​សាលា​នេះ​ឆ្លាត​ពេកហេីយ មាន​ភាគរយ​ខ្ពស់ដែល​ ម្នាក់​នោះ​គឺជា​មនុស្ស​ដែល​យេីង​ស្គាល់​ឬ​មនុស្ស​ដែល​ស្គាល់​យេីង​ពុំខាន!'
គូម៉ូ​កាន់​ទូរសព្ទ​ជាប់​ ហេីយគិតនៅ​ក្នុងចិត្ត​ដោយ​មិន​ចាប់​អារម្មណ៍នឹង​សម្លេង​សារ​ដែល​លោត​មក​នោះ​។
នាង​គិត​ទុក​ថា​ បេី​ផែនការ​របស់​ខ្លួនបាន​សម្រេច​នោះ​ នាង​នឹង​ប្រាកដ​ចិត្ត​ថា​ លោក​នាយក​ថ្មី​គឺជា​មនុស្ស​មិន​សូវ​ឆ្លាត​ដូច​នាងគិត​ ហេីយ​ក៏​មិន​សូវ​ស្មោះស្ម័គ្រ​នឹង​ចៅហ្វាយ​របស់​ខ្លួន​ដែរ​ ពោលនៅ​ក្នុង​ន័យ​មួយទៀត​ គឺ​ធ្វើ​អ្វីៗ​តាម​ រូបភាព​ដែល​ខ្លួន​បានឃេីញ​ជាងមុន។
ចំណែក​ ថ្នាក់​ដឹកនាំ​សាលា​វិញ​ គឺ​នឹង​បិទភ្នែក​ច្រមុះ​ដូច​ ពេលដែល​នាយកចាស់​នៅ​កាន់​តំណែង​ទៀត​ ដោយការ​ទុកចិត្ត​លេី​កូនចៅរបស់​ខ្លួន​ពេក​ ដោយឲ្យ​ពួកគេ​ធ្វើ​អ្វីតាម​ចិត្ត​ បេីសិន​ជា​ អ្វី​ទាំង​នេះ​គឺ​ដូច​នឹង​ការគិត​របស់​នាង​ គូម៉ូ​អាច​នឹងប្រព្រឹត្តិ​សកម្មភាព​របស់​ខ្លួន​ដូច​កាល​ពី​មុនៗ​បាន​បន្តទៀត​ ដោយ​មិន​ចាំ​បាច់​បារម្ភ​ខ្វល់ខ្វាយ​ច្រេីន​។ ប៉ុន្តែ​នា​ពេលនេះ​ ស្ថានភាព​គឺ​តឹង​តែង​ជាង​អ្វីដែល​នាងគិត​ទុក​កាលពី​ម្សិលមិញ​។
'ឆឹស! ឯង​ល្ងង់​ពេក​ហេីយ​ គូម៉ូ​ ជីហ្គូគូ​!' គូម៉ូ​យក​ដៃ​ស្ទាប​ក្បាល​របស់​ខ្លួន​ រួច​ក៏​រអ៊ូរទាំ​ដាក់​ខ្លួននាង។
[ឯង​មាន​ន័យ​ថា​យ៉ាង​ម៉េច​? គូម៉ូ​?​ គំនិត​ដូច​គ្នា​?] អ្នក​ម្ខាងនោះ​សួរ។
«គ្មាន​អ្វីទេ!» គូម៉ូ​តប​សារ​នោះ​។
[ប៉ុន្តែ​ ឯង​មាន​ន័យ​ថា​យ៉ាង​ម៉េច​ គំនិត​ដូចគ្នា?]
អ្នក​ម្ខាងនោះ​នៅ​តែ​សួរ​សំណួរ​ដដែល​។
«ជូលី​ នីកូ! ខ្ញុំ​មិន​ចូលចិត្ត​សួរ​នូវ​សំណួរ​ដែល​ខ្ញុំ​ផ្តល់​ចម្លេីយ​ហេីយ​រួច​រាល់​ឡេីយ!» គូម៉ូ​សរសេរ​លាយ​ព្រមាន​។
[ល្អ​! ឥឡូវ​ឯង​​ប្រុង​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច​ទៀតជាមួយ​សាគូរ៉ា​នោះ?] នាង​ធ្វើ​មិន​ដឹង​រឿង​អម្បាញ់មិញ​ រួច​សួរទៅ​កាន់​គូម៉ូ​អំពី​រឿងដែល​តម្រូវ​ឲ្យ​នាង​ធ្វើ​។
«ដូច​អ្វីដែល​ខ្ញុំ​ប្រាប់នាង​!» គូម៉ូ​តប​បែប​ធុញៗ។
[អ្វីដែល​ឯង​ប្រាប់? អូ​ធ្វេី​ដូច​អ្វី​ដែលឯង​ធ្វើ​ចំ​ពោះ​ម៉ូណូសា​នោះ? នាង​ចង់​មាន​ន័យ​ថា​ឲ្យ​ខ្ញុំ​តាមដាន​សាគូរ៉ា​នោះ​ដូច​ម៉ូណូសា​មែន​ឬ?] ជូលី​យល់​នូវ​បញ្ជា​របស់​គូម៉ូ​ ហេីយ​ក៏​សួរដោយ​ផ្ងេីរ​សារ​ ​ដេីម្បី​បញ្ជាក់​។
«នាង​ល្ងង់ពេកហេីយ...» គូម៉ូ​តបខ្លីៗ​។
[...ល្អ​...ខ្ញុំ​យល់ហេីយ!] សម្តី​របស់​គូម៉ូ​ដូច​ជា​កាំបិត​ដែល​ចាក់​ទម្លុះ​បេះដូង​របស់នាង​។ ពាក្យ​សម្តីបែបខ្លីៗដោយ​បង្ហាញ​ពី​អារម្មណ៍​បែប​ខ្ជិល​ៗ​ និង​តប​ឲ្យ​តែ​រួចមពី​មាត់របស់​គូម៉ូ​ គឺ​មាន​អត្ថន័យ​លេីពី​នោះ។
«...»​ គូម៉ូ​នៅ​ស្ងៀម​ ដោយ​បិទ​ទូរស័ព្ទ​ ហេីយ​ដាក់​នៅ​លេី​ បូ​លាង​ដៃ​ រួច​ក៏​សម្លឹង​មេីល​ខ្លួនឯង​ក្នុង​កញ្ចក់​។
'ថ្នាក់​លេី...ជា​នរណា​?' គូម៉ូ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដដែលៗ​ នាង​គិត​មិន​ឃេីញ​ពិត​មែន​ថា​ ថ្នាក់​លេី​នោះ​គឺ​ជា​នរណា។
«សិស្ស​ច្បង...?» ម៉ូណូសា​ដែល​ទេីប​នឹង​ដេីរ​ចូល​មក​ក្នុង​បន្ទប់​ទឹក​ ហៅ​ឈ្មោះ​របស់​នាង​ ធ្វើ​ឲ្យ​គូម៉ូ​ប្រមូលផ្ដុំ​ស្មារតី​ឡេីងវិញ។
«មាន​ការ​អី?»
«គ្មា​នអ្វីទេ...ខ្ញុំ​ឃេីញ​បង​បាត់ទៅ​បន្ទប់​ទឹក​យូរ​ ទេីប​បារម្ភ​ដេីរ​មក​មេីល​...» ម៉ូណូសា​និយាយ​ដោយ​សម្លឹង​មុខ​មិន​ចំ​គូម៉ូ​។
«...» គូម៉ូ​នៅ​ស្ងៀម​ រង់ចាំ​ឲ្យ​អ្នក​ម្ខាងទៀត​និយាយ​បន្ត​។
«ខ្ញុំ​ឮ​ថា​ លោក​នាយក​ចាស់​ស្លាប់​នៅ​ក្នុង​អគ្គិភ័យ​នៃ​ផ្ទះ​របស់​គាត់...»
នៅ​សុខ​ៗ​ ម៉ូណូសា​ក៏​លេីករឿង​នេះ​មក​និយាយ​ឡេីង។
«...»
«នេះ​គឺជា​ស្នាដៃ​របស់​ឯង​​មែន​ទេ?» ម៉ូណូសា​សួរ​ដោយ​សម្លឹង​កែវភ្នែក​ពណ៏​ខៀវ​ដែល​ស្ងប់ស្ងាត់​ដូច​ជា​ទឹក​និង​ពិបាក​នឹង​ស្វែង​យល់​របស់​គូម៉ូ​ ដែល​នៅ​តែ​រក្សា​ភាព​ស្ងៀម​ស្ងាត់​និង​ឫកពារ​មិន​ដឹង​​ត្រជាក់​ក្តៅបាន។
«ត្រូវ!» គូម៉ូ​សារភាព​ នឹង​សួរ​«ឯង​នឹង​ធ្វើ​យ៉ាង​ម៉េច​?»
«ខ្ញុំ​នឹង​មិន​ធ្វើ​អ្វី​ឡេីយ​ ព្រោះ​បេី​សិន​ជា​ខ្ញុំ​ចោទ​ប្រកាន់ឯង ក៏​ខ្ញុំ​គ្មាន​ភស្តុតាង​​បញ្ជាក់​ពី​ទង្វើ​ដែល​ឯង​​បាន​ធ្វេី​ឡេីយ...» ម៉ូណូសា​និយាយ​យ៉ាង​សោះកក្រោះ​ រួច​ក៏​បន្ត​ «ឯង​ថា​ទៅ...ខ្ញុំ​គួ​រ​តែ​អរគុណ​ឯង​ អំពី​រឿង​ដែល​ឯង​ជួយ​សងសឹក​ភាព​ឈឺចាប់​ដែល​ខ្ញុំ​ទទួល​បាន​ពី​គ្រូ​ម្នាក់​នោះ​ ឬ​ក៏​គួរ​អាណិត​គាត់​ដែល​ក្លាយ​ជា​ឧបករណ៍​ប្រេីប្រាស់​របស់ឯង ព្រោះ​ដោយ​សារ​តែ​សកម្មភាព​ដែល​ឯង​​បញ្ជា​គាត់មក​ឲ្យ​រំលោភ​បំពាន​ខ្ញុំនោះ?»
ម៉ូណូសា​សួរ​ដោយ​ភាព​រឹងប៉ឹង​ បាត់បង់​នូវ​ភាព​កំសាក​និង​គោរព​ខ្លាច​ អ្នកដែល​ចំពោះ​មុខ​នោះ​។
«យេីង​មិន​ដឹង​ថា​ ឯង​ឆ្លាត​ដល់​កម្រិត​នេះឡេីយ​ ម៉ូណូសា​!»
គូម៉ូ​សរសេីរ​ដោយ​ទឹកមុខ​ងាប់​ ដោយ​មិន​ភ្ងាក់ផ្អេីស​ឬ​សោកស្ដាយ​នូវ​ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​សូម្បី​តែ​បន្តិច​។
«ខ្ញុំ​ដឹង​រឿង​នេះ​យូរ​ហេីយ...គួរតែ​អរគុណ​ដល់​លោក​នាយក​មុខ​លុយ​នោះ​ គ្រាន់តែ​លុយ​ប៉ុន្មាន​ដុំ​សោះ​ ធ្វើ​ឲ្យ​គាត់​ខ្ជាក់ចេញ​ការ​ពិត​មក​អស់...»
ម៉ូណូសា​ញញឹម​ចុងមាត់​បែប​គួរឲ្យ​ខ្លាច​ រួច​អោប​ដៃ​និយាយ​។
«ប៉ុន្តែ​ឯង​ក៏​នៅ​ស្ងៀម​ ព្រោះ​ឯង​មិន​អាច​ធ្វើ​អ្វី​ចំពោះ​ខ្ញុំ​បាន? ខ្ញុំ​ជឿជាក់​100% ថារឿង​ដែល​លោក​នាយកនោះ​ត្រូវ​ចូល​និវត្តន៍​មុន​ការ​កំណត់​ ក៏​ជា​ស្នាដៃ​របស់​ឯង​ត្រូវ​ទេ?» គូម៉ូ​ដៀល​ភ្នែក​សួរ​។
«ត្រឹមត្រូវ​!» ម៉ូណូសា​សេីច​ចុងមាត់​បន្តិច​រួច​និយាយ​ រឿង​មួយ​នេះ​ រឿង​ដែល​គូម៉ូ​ប្រេី​លុយ​គប់​ក្បាល​នាយក​ឲ្យ​មក​រំលោភ​នាង​ ដេីម្បី​ឲ្យ​នាង​បាន​ចូល​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​និស្សិត​ និង​បន្ទាប់​មក​គូម៉ូ​ក៏​ធ្វេី​ឲ្យ​នាង​ក្លាយជា​ប្រធាន​ក្រុម​ប្រឹក្សា​និស្សិត​ជា​ផ្លូវ​ការ​ គឺ​សុទ្ធតែ​ជា​ការ​រៀប​ចំ​តាំងពី​ដំបូង​របស់​នាង​...គូម៉ូ​ ជីហ្គូគូ​គឺ​គួរ​ឲ្យ​ខ្លាច​ពេកហេីយ។
«ហេីយ​ឯង​បម្រុង​នឹង​ធ្វើ​អ្វី​ចំពោះ​ខ្ញុំ​? ដែលពេល​នេះ​ ឯងគ្មាន​អ្វីៗ​ទាំងអស់​...ខ្ញុំ​ចូលរួម​សោកស្ដាយ​ផង​ ដែល​ផែនការ​របស់ឯង​ត្រូវ​ផែនការ​របស់​ខ្ញុំ​រាំងស្ទះ​អស់...» គូម៉ូ​និយាយ​ដោយ​មុខ​ងាប់ជា​ការ​ឌឺដង​ ដោយ​ក្នុង​សម្លេង​របស់នាង​គ្មាន​ពាក្យ​ថា​ ភាព​សោកស្ដាយ​និង​ការ​ភ័យខ្លាច​សូម្បីតែ​បន្តិច​។
«ហ៊េីយ...ផែនការ​របស់​ខ្ញុំ​ គឺ​ពេលដែល​នាយក​ថ្មីចូល​មក​ដល់​ ខ្ញុំ​នឹង​ប្រាប់​គាត់​អំពីរឿង​កង្វក់​ទាំងអស់​ដែល​បង​បាន​ធ្វេី​ឡេីង​ នោះ​បង​នឹង​ត្រូវ​គេ​បណ្តេញចេញ​ឬ​ជាប់​ឈ្មោះ​ក្លាយជា​សិស្ស​«leftover» នោះ​មនុស្ស​គ្រប់​គ្នា​នឹង​ស្អប់បង​ ហេីយ​បង​នឹង​រស់នៅ​វេទនា​ជាង​នរក​ រហូតដល់​ពេល​បញ្ចប់​ការ​សិក្សា​ចូល​មកដល់...» ម៉ូណូសា​និយាយ​រៀបរាប់​ «ប៉ុន្តែ​សោកស្ដាយ​ណាស់​ ដែល​លោក​នាយកនោះ​ដឹងរឿង​មុន​ ហេីយ​មិន​អាច​ធ្វើ​អ្វី​ចំពោះ​បង​បាន​ ព្រោះ​ជា​បញ្ជា​របស់​ថ្នាក់​លេី​ និង​បង​ក៏​ដក​ខ្ញុំ​ចេញពី​តំណែង​ប្រធាន​សិស្ស​ ព្រោះ​ខ្ញុំ​អស់​ប្រយោជន៍​ចំពោះ​បង​ទៀតហេីយ​...ដោយ​សា​តែ​បង​ខ្លាច​ថា​ ខ្ញុំ​នឹង​បក​អាក្រាត​ចំពោះ​អ្វីដែលបង​ធ្វេី​កន្លង​មក​ បង​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ខ្ទាត​ចេញ​សាលា​ត្រូវ​ទេ?» ម៉ូណូសួរ​ទៅ​កាន់​គូម៉ូ​ដែល​ឈរ​មេីល​មុខ​នសង​យ៉ាង​ស្ងៀមស្ងាត់​។
«ត្រូវ...ទាំង​នេះ​គឺជា​ផែនការ​របស់​ខ្ញុំ​មែន ប៉ុន្តែ​...» គូម៉ូ​ឈប់​បន្តិច​ មុន​នឹង​និយាយ​ត​ «ប៉ុន្តែ​ខ្ញុំ​មិន​មែន​ខ្លាច​រឿង​នាង​បក​អាក្រាត​ខ្ញុំ​ រួច​ក៏​ធ្វើ​ឲ្យ​នាង​លែង​មក​ជាន់​សាលា​នេះមិនមែនបាន​ឡេីយ​ គឺ​ជា​បញ្ជា​របស់ថ្នាក់​លេី​មែ​ន​ ហេីយ​ខ្ញុំ​ក៏​មិន​ដឹង​ថា​ ថ្នាក់​លេី​ម្នាក់​នោះ​គឺជា​នរណា​ដែរ...»
គូម៉ូ​តប​ដោយ​ស្ងៀមស្ងាត់​។
«នេះ​ឯង​ចង់​មាន​ន័យ​ថា​ម៉េច​?» ម៉ូណូសា​សួរ​ដោយ​មិនយល់
«នៅ​ក្នុង​ន័យ​មួយទៀត​ មូលហេតុ​ដែល​ធ្វេី​ឲ្យ​ឯង​ត្រូច​បណ្តេញ​ចេញ​ពីកៅអី​ប្រធាន​ និង​សាលា​មិនមែនជា​ស្នាដៃ​របស់​ខ្ញុំ​ឡេីយ​ គឺជា​ស្នាដៃ​របស់​ថ្នាក់​លេី​ ដែល​គេ​លេីក​ឡេីង​មក​និយាយ​នោះ​...ខ្ញុំ​និង​ថ្នាក់​លេី​នោះ​គឺមាន​គំនិត​ដូច​គ្នា​ តែ​គេ​ដេីរ​មួយ​ជំហាន​មុន​ខ្ញុំ​!» គូម៉ូ​ពន្យល់​។
«ថ្នាក់​លេី?នរណា​?» ម៉ូណូសា​សួរនាង។
«ខ្ញុំ​ក៏​មិនដឹង​ដូច​គ្នា​!»
«ឆឹស!»
«និយាយ​អីចឹង...ឯង​នឹង​ធ្វើ​អ្វីចំ​ពោះ​ខ្ញុំ​ នូវ​រឿង​ដែល​ខ្ញុំ​បាន​ធ្វេី​ដាក់​ឯងនោះ?» គូម៉ូ​សួរ​ដោយ​ទឹកមុខ​ធម្មតាៗ​ និង​អោប​ដៃ​សម្លឹងមេីល​អ្នក​ម្ខាងនោះ​។
«ខ្ញុំ​នឹង​សម្លាប់​នាង!» ម៉ូណូសា​ឱន​មុខ​មក​ខ្សឹប​ត្រចៀក​របស់​ គូម៉ូ​រួច​ដេីរ​ចេញទៅ​ តែ​នាង​ឮ​សម្លេង​ខ្សឹប​ៗរបស់​គូម៉ូ​ពី​ក្រោយ។
«ឯង​ដឹង​ថា​ ឯង​គួរ​តែ​ធ្វេី​យ៉ាង​ម៉េច​បន្ត​ហេីយ!» នាង​និយាយ​។
«ប្រាកដ​ណាស!» ម៉ូណូសា​ញញឹម​គួរ​ឲ្យ​ខ្លាច​ រួច​ដេីរ​ចេញទៅបាត់​។
«ឆឹស!» គូម៉ូ​រអ៊ូ​ចុងមាត់​ យក​ទូរសព្ទ​មក​បិទ​ទុក​ ហេីយ​ក៏​ដេីរ​ចេញពី​បន្ទប់ទឹក​ ទៅ​រក​តាស៊ូគី​ដែល​ កំពុង​តែ​រង់ចាំ​នាង​ ម្នាក់ឯង។
«សិស្ស​ច្បង...» តាស៊ូគី​ហៅនាង។
«ឯង​នៅ​អង្គុយ​ចាំ​តែ​ម្នាក់ឯង​ទេ​ឬ?» នាង​សួរ​ដោយ​ដាក់​ខ្លួន​អង្គុយ​ចុះ​ ពេលនោះ​ជូលីនិង​ម៉ូណូសា​បានចាកចេញ​ទៅបាត់អស់។
«ជូលី​ថា​ នាង​ត្រូវ​ត្រឡប់​ទៅវិញ​ហេីយ​ ម៉ូណូសា​ពេលដែល​ចេញពី​បន្ទប់​ទឹក​នោះ​ក៏​បាន​ចាកចេញទៅដែរ​ នាង​មាន​និយាយ​អ្វី​ជាមួយបង​ទេ?» តាស៊ូគី​ប្រាប់នាង​ រួច​សួរ។
«គ្មាន​រឿង​ធំ​ឡេីយ​ គ្រាន់​តែ​យេីង​និយាយ​អំពី​ថ្នាក់​លេី...» គូម៉ូ​លេីក​ឡេីង​ មួយចំណុច​តូច​ដែលនាង​និង​ ម៉ូណូសា​បាន​និយាយ​គ្នា​ ហេីយ​ នាង​ក៏​បាន​លេីក​រឿង​នេះ​មក​និយាយ​ជាមួយ​ជូលី​ផង​ដែរ។
«ថ្នាក់​លេី...ជា​អ្វី​ឲ្យ​ប្រាកដ​?» តាស៊ូគីពោល​ឡេីង​ដោយ​ចម្ងល់​។
«យេីង​ក៏​មិនដឹងដែរ...» គូម៉ូ​លេីក​ទឹក​ក្រូច​របស់​ខ្លួន​ដែលនៅ​សល់​លេី​តុ​នោះ​មក​ផឹក​បន្ត​ រួច​តប។
'មនុស្ស​ដែល​ស្គាល់​យេីង​ឬ​មនុស្ស​ដែលយេីង​ស្គាល់​?' នាងគិត​ក្នុង​ចិត្ត។
«សិស្ស​ច្បង​បង​ចង់​ធ្វេី​យ៉ាង​ម៉េច​ ចំពោះ​ប្រធាន​ថ្មី​ សាគូរ៉ា​ស្អីនោះ?»
«ដូច​អ្វី​ដែល​ខ្ញុំ​ប្រាប់ឯង​ និង​ព្យាយាម​ធ្វើ​ស្ងៀម​ស្ងាត់​ដូច​ធម្មតា​ៗទៅ!» គូម៉ូ​ប្រាប់​ហេីយ​ក៏​និយាយ​។
«ល្អ...អូខេ!» តាស៊ូគី​តប​។
«តាស៊ូគី​ ឯង​ប្រញាប់​ទៅ​ផ្ទះ​វិញទេ?» គូម៉ូ​សួរ​ហេីយ​សម្លឹង​មុខ​គេ​។
«អត់ទេ​ ខ្ញុំ​នៅ​ម្នាក់ឯង​ ហេីយ​បេី​ទៅ​ផ្ទះ​វិញ​ គឺ​នៅ​លេង​ហ្គេម​ទល់​ភ្លឺ​ ហេីយ​រៀបចំ​ខ្លួន​ទៅសាលា!» ដូចជា​គូម៉ូ​ដែរ​ តាស៊ូគី​គឺ​រស់​នៅ​ម្នាក់ឯង​។
«តោះ​សុី​មី​អីចឹង!» គូម៉ូ​និយាយ​ដោយ​ការ​បបួល​។
«ហេីយ​បាញ់​ហ្គេម?» តាស៊ូគី​បន្ត​។
«ល្អ​!»
ញាំ​មី​និង​លេង​ហ្គេម​ គឺ​ជា​ទម្លាប់​របស់ពួកគេ​ទាំង​ពីរនាក់​ ដែល​ពួកតែ​តែងតែ​ធ្វើ​ជាមួយ​គ្នា​ កាលពី​គូម៉ូ​នៅ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​និស្សិត​នោះ​។

The Perfect Classmate (Season I)Where stories live. Discover now