ម៉ោង៦:៣៩ ,ពេលព្រឹកនៅបន្ទប់ជួស...
'ក្រោកពីគេង ទៅសាលា មកពីសាលាវិញ សម្រាកធ្វើការងារសាលារួចទំនេរលេងInternet រួចចូលគេងបន្ទាប់មកក៏ក្រោកទៅរៀនវិញ ជិវិតរបស់សិស្សសាលាគ្រប់រូបគឺបែបនេះ មានតែការសិក្សានិងការងារសាលា មិនចាំបាច់ខ្វល់ខ្វាយពីរឿងការងារ រកសុីអ្វីឡេីយ...គេថាពេលវេលារបស់ជិវិតដែលសប្បាយបំផុតនោះគឺ ពេលរៀនថ្នាក់វិទ្យាល័យ ដែលជាពេលដេីរលេងសប្បាយ រកអានមិត្តភ័ក្តិជុំគ្នាផឹកសុីនិងវ័យមានស្នេហា...ប៉ុន្តែហេតុអ្វីក៏ជិវិតនាងកំសត់ខុសគេ ទៅរៀនដូចមិនរៀន មានមិត្តតែដូចគ្មានមិត្តរាប់រក ចំណែករឿងស្នេហាស្នេហិត...នាងស្គាល់តែតួប្រុសក្នុងរឿងហ្នឹង? នេះនាងនៅជាមនុស្សដូចគេឯងដែរឬអត់?' គូម៉ូរអ៊ូរទាំនៅក្នុងតែម្នាក់ឯង ពេលដែលនាងអង្គុយចាំទឹកក្តៅពុះ ដេីម្បីឆុងមីញាំពេលព្រឹក មុននឹងចូលដេក។ កុំច្រឡំនាងមិនទាន់បានដេកទេតាំងពីយប់មិញ ដោយហេតុថាអានរឿងភ្លេចមេីលម៉ោង ដល់ពន្លឺព្រះអាទិត្យរះចូលមកតាមបង្អួចទេីបដឹងថា មេឃភ្លឺបាត់ ទេីបនាងទៅឆុងមីចម្អែតក្រពះសិន មុននឹងចូលដេក។
'គេថា អាហារពេលព្រឹកសំខាន់ណាស់ មិនអាចអត់បានឡេីយ!' ពេលដែលគិតក្នុងចិត្ត កំសៀវដាំទឹកអគ្គិសនីក៏លោតភ្លើងជាសញ្ញាបញ្ជាក់ថាទឹកពុះរួចរាល់ហេីយ ទេីបនាងទៅបិទតុងតាក់ហេីយក៏យកទៅចាក់ចូលក្នុងកំប៉ុងមី រួចរង់ចាំបីនាទី ដេីម្បីឲ្យមីរីកហេីយក៏ទទួលទាន។
'អីចុម...ភ្លេចដាក់គ្រឿង...'ពេលដែលដាក់មីចូលមាត់មួយម៉ាត់ នាងមានអារម្មណ៍ថាមីសាបដូចទឹក ទេីបនឹកឃេីញថាភ្លេចហែកកញ្ចាក់គ្រឿងដាក់ចូល ហេីយបោះចោលគ្រឿងផ្សំទាំងអស់ចូលក្នុងធុងសំរាមបាត់។
'ជួយមិនបាន...' គូម៉ូក៏ឱនទៅរេីស គ្រឿងផ្សំពីក្នុងធុងសំរាមមកហែកដាក់ក្នុងមីវិញ ហេីយក៏ទទួលទានរហូតដល់អស់ ហេីយក៏ទៅលេីគ្រែវិញដេីម្បីដេក ដោយមិនភ្លេចដាក់ម៉ោងរោទ៍នៅម៉ោង២:៥៩នាទីឡេីយ ដេីម្បីកុំឲ្យខករឿងដេីរលេងរបស់ពួកម៉ាក(?)នាង។
YOU ARE READING
The Perfect Classmate (Season I)
Short Storyគ្រប់គ្នានិយាយថា ពេលវេលាដែលសប្បាយបំផុតនៅក្នុងជិវិតគឺ ជាពេលរៀនវិទ្យាល័យ...វាប្រហែលជាពិតហេីយ! គូម៉ូ ជីហ្គូគូគឺជាសិស្សស្រីដែលស្ងៀមស្ងាត់ មោឃៗមិនចេះមាត់ករនៅតែជាមួយទូរសព្ទ24ម៉ោង បែបជាក្លាយជាសិស្សក្នុងថ្នាក់ទី10-A...