«16. The Beginning after the end!»

159 25 5
                                    

វិស្សមកាល​ថ្មី​,ឆ្នាំ​សិក្សា​ថ្មី...
«​អ្លឹម...បែប​នេះ​ល្អ​ជាង»
គូម៉ូ​​កញ្ឆក់​បូរ​នៅ​លេី​កអាវ​​​រលុង​បន្តិច​ មុននឹង​យក​អាវ​ធំ​ពណ៌​ខ្មៅដែលជា​ឯកសណ្ឋាន​ដូចគ្នា​ មកពាក់​ដោយ​មិន​កិប​ឡេវ​ឲ្យ​ត្រឹមត្រូវ​ ព្រោះ​នោះ​គឺជា​ទម្លាប់របស់នាង​ ដោយ​ទម្លាក់​ស​ក់​ពណស​វែង​រលោង​របស់​ខ្លួន​មក​នៅ​លេី​ចង្កះ​ នឹង​ស្ទុះ​ទៅ​យក​កាបូប​ដាក់​សៀវភៅ​ និង​ពាក់​ស្បែកជើង​ប៊ូត​ក​វែង​ពណ៌​ខ្មៅ​របស់​ខ្លួន​ ដោយ​មិន​ភ្លេច​ទូរសព្ទ​បែក​អេក្រង់​ទៅ​ជាមួយ​។
នាង​កាន់​កាបូប​ដេីរ​ចេញ​ពី​ផ្ទះ​ជួល​របស់​ខ្លួន​ ដោយ​មិន​ភ្លេច​ចាក់​សោរ​ទ្វារ​ឲ្យ​បាន​ស្រួលប្រួល​ នឹង​សម្លឹង​មេីល​ទៅ​មេឃ​ពណ៏​ខៀវ​ស្រងាត់​ ក្រោម​ពន្លឺ​ព្រះអាទិត្យ​រះ​នា​ពេល​ព្រឹកព្រលឹម​។
គូម៉ូ​ ដេីរនៅ​តាម​ដង​ផ្លូវ​ដោយ​លី​កាបូប​របស់​ខ្លួន​ដាក់​លេី​ស្មា​ និង​មាន​កាស​ស្តាប់​បទ​ចម្រៀង​នៅ​ត្រចៀក​ ហេីយ​ធ្វើ​ដំណេីរ​ទៅ​សាលា​រៀន​របស់​ខ្លួន​ នៅ​ក្នុង​នាម​ជា​សិស្ស​ឆ្នាំ​ថ្មី​នៃ​ថ្នាក់​ទី១១។

ម៉ោង៧:៤៣នាទី...
គូម៉ូ​ដេីរ​ចូល​អាគារ​សាលា​ថ្មីមួយទៀត​ ដែល​ជា​អាគារ​សម្រាប់​សិស្ស​ទី​១១​ គ្រប់​ថ្នាក់​នៅ​ទី​នោះ​ ដោយ​ចាប់ផ្ដើម​ពី​ថ្នាក់​ទី11-A ដល់​ថ្នាក់​ទី11-F ។
«អរុណ​សួស្ដី​! គូម៉ូ​!» យ៉ាតូ​ដែល​ពេលនេះ​ក្លាយជា​ប្រធាន​ក្រុម​ប្រឹក្សា​និស្សិត​ថ្មី​បន្ត​តំណែង​ពី​សាគូរ៉ា​និង​ម៉ូណូសា​ និយាយ​ដោយ​អារម្មណ៍​ល្អ​ទៅ​កាន់​អ្នកដែល​ជួយ​គេ​មក​អង្គុយ​នៅ​តំណែង​មួយនេះ។
«អូ៎! អរុណ​សួស្ដី​!» នាង​តប​ហេីយ​ក៏​ដេីរ​ឡេីងទៅ​ជាន់​លេី​ ដេីម្បី​រក​ថ្នាក់​រៀន​ ដែល​បញ្ច្រាស​ទិស​គ្នា​នឹង​ យ៉ាតូដែល​ដេីរ​ទៅ​បន្ទប់​ក្រុម​ប្រឹក្សា​និស្សិត​នៅ​អាគារ​មួយទៀត​ក្បែរនោះ​។
«អេ៎!»
នាង​ដេីរ​មក​ជាន់​លេី​ក៏​ជួប​គ្នា​ ម៉ាក​ដែល​ហៅ​នាង​ដោយ​ការ​រាក់ទាក់​។
«អ្ហឹម?»​
«នេះ​! ឲ្យ​នាង!» ម៉ាក​និយាយ​ហេីយ​ក៏​ហុច​ប្រអប់​ទូរស័ព្ទ​ស៊េរី​ថ្មី​ ឲ្យ​ទៅ​គូម៉ូ​ ដែល​ធ្វេី​ឲ្យ​នាង​សួរ​ដោយ​ការ​ចម្លែកចិត្ត។
«ឲ្យ​ខ្ញុំ​? ហេតុអ្វី​?»
«មេីល​ទូរសព្ទ​របស់​ខ្លួន​ឯងផង​! បែក​អេក្រង់​ខ្ទេចខ្ទី​រលីង​ ល្មម​ឲ្យ​គ្នា​សម្រាកហេីយ​ នាង​ប្រេីអា​ថ្មី​ទៅ​!» ម៉ាក​រអ៊ូ​ដាក់​នាង​ ហេីយ​វា​គឺ​ជា​រឿង​ពិតមែន​ ព្រោះ​ទូរសព្ទ​របស់នាង​បែក​អេក្រង់​ខ្ទេចខ្ទី​ លេីស​ពី​សំរាម​ទៀត។
«អរគុណ​ច្រេីន​អីចឹង!» គូម៉ូ​និយាយ​ដោយ​ទឹកមុខ​រាបស្មើ​ ហេីយ​អរគុណ​គេ​ដោយ​សម្លេង​ងាប់​បំផុត​ ដែល​ធ្វើ​ឲ្យ​គេ​ក្រវីក្បាល​ រួច​ដេីរ​ចេញទៅ​ដោយ​បោះ​សំដី​។
«ខ្ញុំ​ខំ​លួច​គិត​ថា​ នាង​នឹង​ញញឹម​បន្តិច...ក្តីស្រមៃ​រលាយអស់!» ម៉ាក​រអ៊ូ​ ដោយ​ការ​ហួស​ចិត្ត​ រួច​ដេីរ​ចេញទៅបាត់​ តម្រង់ទៅ​ថ្នាក់​រៀន​។
«...»
គូម៉ូ​មិនមាត់​និយាយ​ស្តី​ ហេីយ​ក៏​ដេីរ​ទៅ​តាម​ក្រោយ​ ចូលទៅ​ក្នុង​ថ្នាក់​រៀន​ថ្មនៃ​អាគារ​ថ្មីរបស់​ខ្លួន​ ប៉ុន្តែ​មុខ​មាត់​សិស្ស​ដែល​រៀនជាមួយ​គ្នា​ គឺ​នៅ​ដដែល​ គ្មាន​ផ្លាស់ប្ដូរ​អ្វីប្លែក​សូម្បីតែ​ម្នាក់​។ យូមិ​នៅនិយាយ​លេង​ជា​មួយ​នឹង​មិត្ត​ស្រីៗ​ឯទៀត​នៅ​ក្នុង​ថ្នាក់​ ហេីយ​ពេលដែល​ឃេីញ​គូម៉ូ​ដេីរ​ចូល​ នាង​ក៏​ញញឹម​ហេីយ​និយាយ​ជា​ការ​រាក់ទាក់​។
«អរុណ​សួស្ដី​! គូម៉ូ​!»
«អ្លឹម! អរុណ​សួស្ដី​!»
គូម៉ូ​តប​ដោយ​សម្លេង​រាបស្មើ​ ហេីយ​ក៏​ទៅ​ចាប់​កន្លែង​អង្គុយ​របស់​ខ្លួន​ នៅ​តុ​ទី៣​ក្បែរ​បង្គួច​ដូច​ទម្លាប់​។ ពេលដែល​រៀប​នឹង​អង្គុយ​ ក៏​មាន​ដៃ​របស់​មនុស្ស​ប្រុស​ម្នាក់​ យក​កែវ​កាហ្វេ​ក្រដាស​ក្តៅ​​មក​ដាក់​នៅ​លេី​តុរបស់នាង។
«ស៊ូហ្គា​?» គេ​ហៅ​ឈ្មោះ​របស់​មនុស្ស​ម្នាក់​ដែល​ខាន​និយាយ​រក​គ្នា​រាង​យូរ​គួរសម​ហេីយដែរ។
«នេះយកទៅ​!» ស៊ូហ្គា​ប្រាប់​ហេីយ​ក៏​ដេីរ​ចេញពី​ទីនោះ​ ទៅ​ឆ្កួត​បន្ត​ជា​មួយ​នឹង​មីនហូ​ដែល​អង្គុយ​នៅ​ក្បែរៗនោះ​ កំពុង​តែ​ចុច​ទូរសព្ទ​យ៉ាង​ញាប់​ដៃ។
«អរគុណ​ច្រេីន...» នាង​រអ៊ូ​តិចៗ​ជា​ការ​អរគុណ​ដល់​មនុស្ស​ម្នាក់​នោះ​ ហេីយ​ក៌៏បេីក​​គំរក​កែវ​ក្រដាស​ ហេីយ​ផឹក​បន្តិច​បាន​ដឹងថា...។
'ចុម? តែ​យិនសិន​?'
គូម៉ូ​លាន់​មាត់នៅ​ក្នុងចិត្ត​ ពេលបាន​​ផឹក​របស់​ដែលនាង​ស្អប់​ជាង​ជិវិត​ ហេីយ​ងាក​សម្លឹង​មេីលទៅ​ស៊ូហ្គា​ដែល​នៅ​កៀត​ក្បាលរបស់​មីនហូ​នោះ​ ហេីយ​គេ​ក៏​ញញឹមមួយ​ចំហៀង​ឌឺ​មក​កាន់​នាងវិញ​។
«ឆឹស!»
គូម៉ូ​ក៏​បេីក​ទូរសព្ទ​បែកអេក្រង់​របស់នាង​មក​ប្រេី​បណ្តោះអាសន្ន​សិន​ មុន​នឹង​ចាប់​ផ្តេីម​ប្រេី​ទូរសព្ទ​ថ្មីដែល​ម៉ាក​ឲ្យ​នោះ​នៅ​ថ្ងៃ​ស្អែក​។ នាង​ចូល​នៅ​ក្នុង​វេបសាយ​ដែល​ខ្លួន​និយមប្រេីប្រាស់​ដេីម្បី​អាន​មេនហ្គា​ ហេីយ​ក៏​ត្រូវ​ជ្រួយ​​ចិញ្ចេីម​ដោយ​ភាព​ស្មុគស្មាញ​។
'ថ្ងៃ​នេះ!​ គួរ​អានរឿង​ណា​ទៅ?'

The End Of Season I

The Perfect Classmate (Season I)Where stories live. Discover now