នាវិស្សមកាលរដូវក្តៅ, ពេលល្ងាច
ការសម្រាកនៃវិស្សមកាលរដូវក្តៅគឺជាពេលវេលាដ៏ល្អបំផុតនៅក្នុងជិវិតរបស់សិស្សម្នាក់ៗ ព្រោះនៅជប៉ុន បុណ្យទានធំដុំដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋសម្រាកលំហែនៅឯ គេហដ្ឋានគឺមិនសូវមានឡេីយ បូករួមនឹងប្រទេសជប៉ុនគឺជាប្រទេសមួយនៅក្នុងចំណាមប្រទេសដែលគេអាច់ចាត់ទុកបានថា គឺជាប្រទេសដែលរវល់ជាងគេនៅលេីលោកផងនោះ។
បុគ្គលិកជនជាតិជប៉ុន ចំណាយពេលវេលាធ្វេីការយ៉ាងហោចណាស់ក៏ខ្ទង់ចន្លោះពី ១២-១៦ម៉ោងនៅក្នុងមួយថ្ងៃ នឹងពេលខ្លះគ្មានថ្ងៃឈប់សម្រាកទៀត សិស្សសាលារបស់ប្រទេសនេះ ចំណាយពេលវេលាលេីការរៀនសូត្រពីព្រឹកទល់ល្ងាច នឹងពេលខ្លះមានការ រៀនបន្ថែមនាពេលយប់ ដូចជាការសិក្សានៅតាមក្លិបរបស់ថ្នាក់រៀន សាលា ឬនៅបណ្ណាល័យជាដេីមថែមទៀត។
ទាំងនេះគឺជាមូលហេតុដែលបញ្ជាក់ថា ប្រទេសជប៉ុនគឺជាប្រទេសមួយដែល ជឿនលឿនបំផុតនៅក្នុងសកលលោកនិងក៏ជាប្រទេសមួយដែលមានអត្រានៃការធ្វើអត្តឃាតខ្ពស់បំផុតនៅលេីពិភពលោកផងដែរ។
នាការឈប់សម្រាកនៃវិស្សមកាលរដូវក្តៅអំឡុងពេលវែងនេះ សិស្សភាគច្រើនតែងតែចំណាយពេលវេលានៅផ្ទះជាមួយគ្រួសារ ខ្លះទៅស្រុកកំណើតរបស់ខ្លួននៅតាមខេត្ត ព្រោះពួកគេជាសិស្សដែលមកពីជនបទមកសិក្សានៅទីក្រុង ខ្លះធ្វើដំណើរកម្សាន្តជាមួយមិត្តភ័ក្តិទៅលេងតំបន់ភ្នំឬសមុទ្រជាដេីម ដែលជាដំណេីរកម្សាន្តដ៏ពេញនិយមរបស់ប្រទេសជប៉ុននារដូវក្តៅនោះ។
'ថ្ងៃក្តៅដល់ហេីយ...' គូម៉ូពោលឡេីងនៅក្នុងចិត្ត ទាំងជាពេលល្ងាច ពេលវេលាដែលព្រះអាទិត្យជិតចូលដំណេក ថ្ងៃក៏នៅតែក្តៅដដែលឥតមានប្រែប្រួលសូម្បីតែមួយសីតុណ្ហភាព។
នាងដេីរចូលនៅក្នុងច្រកតូចៗងងឹត ដែលពន្លឺព្រះអាទិត្យមិនអាចចាំចូលទៅដល់។ គូម៉ូដេីរមួយសន្ទុះដោយបត់ឆ្វេងស្តាំតាមច្រកនៃអាគារទាំងនោះដែលកាន់តែងងឹតទៅៗ នាងឈប់នៅចំពោះមុខរបស់មនុស្សម្នាក់ដែលមាន កម្ពស់នឹងវ័យប្រហាក់ប្រហែលនាង ហេីយសម្លឹងមេីលទៅកាន់គេដោយ កែវភ្នែកពិចារណា។
សម្លៀកបំពាក់កង្វក់ចាស់ៗនៅលេីខ្លួនដែលចោលនូវសភាពរបស់អ្នកម្ខាងនោះ មិនខុសឡេីយពីអ្នកសុំទានយកដងវីថីជាលំនៅដ្ឋាននោះ។ ស្បែករបស់គេប្រឡាក់ទៅដោយដីគគ្រិចទំនងជាងខានប៉ះពាល់ទឹកយូរថ្ងៃ សក់ក្បាលរញ៉េរញ៉ៃនិងដុះវែងត្រឹមកញ្ចឹងក រូបរាងរបស់គេស្គមស្គាំង ឃេីញនូវឆ្អឹងជំនីរយ៉ាងច្បាស់លាស់ ដោយភាពដូចជាអ្នកជក់ថ្នាំ...មែន! គឺអ្នកជក់ថ្នាំ។
«ឯងនៅរស់ទេឬ?« នាងសួរទៅកាន់អ្នកជក់ថ្នាំម្នាក់នោះ ក្នុងនាមជាអ្នកស្គាល់ គ្នាទោះបីជា មិនដែលនិយាយរកគ្នាមួយម៉ាត់ក៏ដោយ។
«ហា៎?» គេពោលឡេីងដោយសម្លេងខ្សត់ៗទាំងមិនមានកម្លាំងកំហែងអ្វីទាំងអស់នៅក្នុងខ្លួន។
«អាវ៉ូម៉ា...» គូម៉ូចោលកន្ទុយភ្នែកសម្លឹងមេីលសភាដ៏8៦គួរឲ្យអាណិតរបស់អ្នកដែលជាកូនអុកនៅក្នុងល្បែងរបស់ស៊ូហូ តាំងពីការចូលក្នុងក្រុមដំបូង យប់នៅសណ្ឋាគារនោះ នឹងត្រូវបានគេបណ្តេញចេញពីសាលា ហេីយដេីរប៉ោឡែតាមបែបក្មេងបាតសង្គម ដោយយកលុយដែលបានមកពីស៊ូហូនៅក្នុងរាត្រីនោះ យកទៅចាយវាយលេីថ្នាំញៀនដែលជាអាហារប្រចាំថ្ងៃរបស់ខ្លួន មិនអាចខ្វះបានអស់។
«ហា៎?» អ្នកម្ខាងទៀតសម្លឹងមេីលមុខរបស់នាងដោយមិនស្គាល់ គេប្រេីប្រាស់គ្រឿងញៀនធ្ងន់ធ្ងរ រហូតដល់ប៉ះពាល់ដល់សតិអារម្មណ៍។
«យេីងមានថ្នាំញៀន តែ-» គូម៉ូដកកញ្ចាក់ថ្លាដែលមានសារធាតុញៀនជាម្សឡពណ៏សនៅក្នុងនោះ ចេញហេីយ ហេីយក៏ត្រូវរំកិលខ្លួនចេញពីទីតាំងដែលនាងឈរនោះ ព្រោះមនុស្សម្នាក់ទៀតស្ទុះហក់ទៅកញ្ឆក់កញ្ចាក់ថ្នាំនោះ ចេញពីដៃរបស់នាង។
«ថ្នាំ...ថ្នាំ...ថ្នាំ! ឲ្យថ្នាំមកយេីង!» អាវ៉ូម៉ាស្រែកដោយសម្លេងញ័រៗស្អកៗ គេយកដៃដែលស្គមស្គាំងរបស់ខ្លួនទៅលូកយកថ្នាំញៀនពីដៃរបស់នាង។
«ថ្នាំ?យេីងនឹងឲ្យទៅឯង! បេីសិនជា...» គូម៉ូឈប់បន្តិច ដេីម្បីមេីលសភាពដ៏គួរអាណិតរបស់អ្នកម្ខាងនោះ ហេីយប្រាប់ «ឯងសម្លាប់មនុស្សម្នាក់ឲ្យយេីង!»
«នរណា? ខ..ខ្ញុំនឹងធ្វើៗ» អាវ៉ូម៉ានិយាយញាប់មាត់ដោយការត្រេកអរ គេខានប៉ះជាតិថ្នាំយូរហេីយ...។
«ជូលី នីកូ! នៅក្នុងតំបន់គូរី(ឈ្មោះតំបន់ដែលគេបោះចោល) នៅឯជាយក្រុង បេីធ្វេីដំណេីរពីនេះទៅ២០នាទី!» គូម៉ូនិយាយរៀបរាប់ ទាំងគិតនៅក្នុងចិត្ត មិនដឹងថាមនុស្សវង្វេងវង្វាន់ស្មារតី ដេីរតាមផ្លូវសឹងតែមិនត្រង់ដូចជាគេ អាចមានកម្លាំងតតាំងសម្លាប់មនុស្សបានឬទេ។
'តែយេីងមិនមែនឲ្យឯងទៅសម្លាប់នាងឡេីយ...យេីងមានបំណងផ្សេង!'
គូម៉ូពោលនៅក្នុងចិត្ត ហេីយក៏បោះកញ្ចាក់ថ្នាំនោះឲ្យទៅអាវ៉ូម៉ា ដែលស្ទុះយកថ្នាំនោះយ៉ាងលឿនដូចជាអំណានទិព្វមកពីឋានសួគ៌ រួចដេីរចេញទៅ ដោយមិនភ្លេចផ្តាំ។
«កុំភ្លេច!»គូម៉ូដេីរចេញទៅ ដោយមេីលម៉ោងនៅក្នុងទូរសព្ទបែកអេក្រង់ មិនទាន់ប្តូររនាង។
'ម៉ោង៥:២៣នាទី...'
YOU ARE READING
The Perfect Classmate (Season I)
Short Storyគ្រប់គ្នានិយាយថា ពេលវេលាដែលសប្បាយបំផុតនៅក្នុងជិវិតគឺ ជាពេលរៀនវិទ្យាល័យ...វាប្រហែលជាពិតហេីយ! គូម៉ូ ជីហ្គូគូគឺជាសិស្សស្រីដែលស្ងៀមស្ងាត់ មោឃៗមិនចេះមាត់ករនៅតែជាមួយទូរសព្ទ24ម៉ោង បែបជាក្លាយជាសិស្សក្នុងថ្នាក់ទី10-A...