នៅកញ្ចុះលេីបឹង, ភូមិគ្រឹះត្រកូលជីហ្គូគូ...
មនុស្សស្រីនៅក្នុងសម្លៀកបំពាក់ប្រពៃណីជប៉ុនបុរាណ គីម៉ូណូពណ៌ក្រហមស្រល់សិចស៊ី បញ្ចេញគល់ទ្រូងនិងស្មាដ៏សខ្ចីរបស់ខ្លួន អង្គុយនៅលេីបង្កាន់ដៃនៃកញ្ចុះ ដោយមានថង់ដាក់ចំណីត្រីនៅលេីគល់ភ្លៅដែលសស្អាតដែលសមស្របជាមួយនឹងជេីងដ៏វែងរលោង គ្មានស្នាមជ្រាំ។
នាងសម្លឹងមេីលត្រីក្រឹមកន្ទុយមាសពណ៌ចម្រុះពណ៌ ហែលនៅក្នុងទឹកបឹង ពោពេញបឹងដែលជារូបភាពដ៏គួរឲ្យគយគន់ រហូតដល់នាងចាប់យកចំណីត្រីពីក្នុងថត់បាចចូលទៅក្នុងទឹក ទេីបត្រីក្រឹមកន្ទុយមាសទាំងអស់ចាប់ផ្ដើម ហែលមក ប្រជៀតគ្នាដណ្ដើមយកចំណីមកសុីរៀងៗខ្លួនតាមភាពស្រេកឃ្លាន និងភាពលោភលន់តាមសតិសម្បជញ្ញៈជាសត្វ។ កែវភ្នែកពណ៌ក្រហមដូចជាលិហិត សម្លឹងមេីលទៅត្រីដែលដណ្ដើមចំណីគ្នាសុីនៅក្នុងបឹង ដោយក្រសៅពិបាកនឹងពណ៌នា ថានាងកំពុងតែគិតអ្វី។
«អ្នកនាងធំ!» សម្លេងរបស់អ្នកបម្រេីដេីរចូលមកក្នុងកញ្ចុះនឹង ឱនលំទោនដោយភាពគោរពចំពោះអ្នកនាងច្បងនៃត្រកូលនេះ។
«នាងមានការអ្វី? ម៉ារៀ?» នាងនិយាយដោយសម្លេងទន់ភ្លន់ ហេីយក៏សួរទៅអ្នកបម្រេីរបស់ខ្លួនដោយទឹកមុខញញឹមស្រល់។
«គឺថា ជូលីបាតបង់ជិវិតហេីយ!» ម៉ារៀនិយាយដោយទឹកមុខនឹងថ្កល់មិនបង្ហាញនូវអារម្មណ៍ឬមនោសញ្ចេតនាក្នុងនាមជាមនុស្សដែលធំធាត់ជាមួយនឹងម្ចាស់ឈ្មោះនោះឡេីយ។ នាងជម្រាបប្រាប់ម្ចាស់របស់ខ្លួន នូវការស្លាប់របស់ក្មេងស្រីម្នាក់ដែលមាននាមថា គឺជាអ្នកបម្រេីជាន់ខ្ពស់នៃត្រកូលជីហ្គូគូដោយមានអេម៉ាគឺជាអ្នកត្រួតពិនិត្យ និងបណ្តុះបណ្តាលដោយផ្ទាល់ដៃ។
«អូ៎...គួរឲ្យសោកសៅមែន! ជូលីដ៏ល្ងង់ខ្លៅរបស់យេីង!» នាងលាន់មាត់និយាយឡេីងដោយ ទឹកមុខញញឹមស្រល់ទន់ភ្លន់ដូចទម្លាប់ ដោយមានបញ្ចេញអារម្មណ៍ថាសោកសៅឬសោកស្ដាយសូម្បីតែបន្តិចនៅក្នុងសម្លេងដ៏ក្រអួនក្រអៅរបស់នាងឡេីយ។
«អ្នកនាងត្រូវការឲ្យ ខ្ញុំរៀបចំតែពេលរសៀលនៅទីនេះទេ?»
ម៉ារៀសួរទៅម្ចាស់របស់ខ្លួន ដោយហេតុផលថានាងចូលចិត្តក្រេបទឹកតែនិងគូររូប នាពេលទំនេរ ដែលហេតុគឺជាចំណងរបស់នាង។
«មិនចាំបាច់ទេ! រសៀលនេះយេីងរវល់...» នាងនិយាយហេីយក៏រលាស់សក់ពណ៌សវែងអន្លាយរបស់ខ្លួនទៅម្ខាង ហេីយដេីរមកក្បែរតុនៅកណ្តាលកញ្ចុះ ដែលដាក់រូបផ្ទាំងគំនូរដែលនាងទេីបនឹងគូររួចរាស់។
«ចា៎! អ្នកនាងម្ចាស់!» ម៉ារៀនិយាយដោយការឱនក្បាលជាសញ្ញាថាយល់ ព្រោះនៅក្នុងនាមគឺជាអ្នកបម្រេីមិនគួរចេះដឹងរឿងរបស់ចៅហ្វាយនាយឡេីយ ពិសេសបេីចៅហ្វាយនាយនោះគឺជាមនុស្សនៃត្រកូលនរកនេះ។
«ឯងថាទៅ...គូម៉ូនៅតែខ្ជះខ្ជាយដូចរាល់ដង...» រាងស្តេីងនិយាយ ឡេីងការ អស់សង្ឃឹមបន្តិចបន្តួចចំពោះប្អូនស្រីរបស់ខ្លួន ទោះបីជាគូម៉ូឆ្លាតវៃយ៉ាងណា និងការងារនីមួយៗរបស់នាងគឺល្អឥតខ្ចោះយ៉ាងណា ក៏ភាពខ្ជះខ្ជាយនិងធ្វេសប្រហែសរបស់នាងនៅតែមានកម្រិតដដែល ដូចជារឿងបំពុលមិត្តភ័ក្ដិរួមថ្នាក់ នៅថ្ងៃប្រឡងបញ្ចប់ឆ្នាំអីចឹង និងរងមនុស្សបីនាក់ត្រូវរងរបួសធ្ងន់ ដែលនៅក្នុងចំណោមនោះមានស៊ូហូដែលជាអ្នកស្នងតំណាងត្រកូលលីផងនោះ អេម៉ាត្រូវប្រេីអំណាចរបស់ខ្លួន ដេីម្បីបញ្ចប់សំណុំរឿងនេះជំនួសប្អូនស្រីសំណព្វចិត្ត ដែលស្ថិតនៅក្នុងវ័យក្មេងខ្ជីរបស់ខ្លួន
«អ្នកនាងតូច នៅមានពេលវែងខ្លីទៀតនៅក្នុងការរៀនសូត្រ...» ម៉ារៀនិយាយដោយឱនមុខចុះ មិនប្រសព្វភ្នែកនឹងចៅហ្វាយ ដែលចាត់ទុកថាគឺជាការល្មេីសនឹងវិន័យក្នុងត្រកូល។
«ឯងនិយាយត្រូវ...នាងនៅដែលជាក្មេងមិនទាន់ដឹងអ្វីដដែល...» អេម៉ានិយាយឡេីងដោយ លេីកផ្ទាំងគំនូរដែលគូររួចរាល់របស់ខ្លួន។
ផ្ទាំងគំនូរដែលគូរនៅលេីក្រដាសពណ៏ត្នោត ជារូបខ្លួននាគពណ៌ស ក្បាលចចកពណ៏ក្រហម នឹងមានស្លាបបក្សីដុះចេញក្រោយខ្នង នៅក្នុងទ្រុងពណ៏មាស ដែលមានវល្លិ៍បន្លាពណ៌ក្រហមនៅព័ទ្ធជុំវិញ ដែលជាបន្ទាត់រនាំងដែលបិទបាំងសេរីភាពនៃសត្វចម្លែកមួយនោះ។
«មិនអន់ទេ...» នាងសម្លឹងមេីលរូបភាពនោះដោយការពេញចិត្ត នឹងមូលផ្ទាំងគំនូរនោះដោយកាន់នៅនឹងដៃ រួចក៏ដេីរចេញពីទីនោះ ដោយមានធ្នកបម្រេីដេីរមកតាមក្រោយ អេម៉ាដៀលភ្នែកសម្លឹងទៅមេីលត្រីចម្រុះពណ៌ដែលហែលនៅក្នុងទឹកបឹងបន្តិច ដោយកែវភ្នែកពិបាកនឹងស្មានដល់ រួចពោល ដោយចេញជាបញ្ជាទៅកាន់អ្នកបម្រេីនៃត្រកូល។
«ម៉ារៀ! មកជួយយេីងងូតទឹក រៀបចំខ្លួន យេីងមាន ធុរៈសម្ងាត់ជាមួយនឹង ថ្នាក់លេី...»
YOU ARE READING
The Perfect Classmate (Season I)
Short Storyគ្រប់គ្នានិយាយថា ពេលវេលាដែលសប្បាយបំផុតនៅក្នុងជិវិតគឺ ជាពេលរៀនវិទ្យាល័យ...វាប្រហែលជាពិតហេីយ! គូម៉ូ ជីហ្គូគូគឺជាសិស្សស្រីដែលស្ងៀមស្ងាត់ មោឃៗមិនចេះមាត់ករនៅតែជាមួយទូរសព្ទ24ម៉ោង បែបជាក្លាយជាសិស្សក្នុងថ្នាក់ទី10-A...