នាសប្ដាហ៍ទីបីនៃខែដដែលនោះ...
នាពេលព្រឹកដែលបរិយាកាសថ្នាក់ទាំងមូលមានសភាពស្ងប់ស្ងាត់ជាងធម្មតា ដោយគ្មាននរណាជជែកគ្នាអ៊ូអរដូចពេលធម្មតាឡេីយ ដោយសិស្សកន្លះថ្នាក់អង្គុយមិនមាត់ក និងកន្លះថ្នាក់ទៀតជាប់រវល់លេងទូរសព្ទដូចទម្លាប់ ដូចជា គូម៉ូជាដេីម។
តុក! តុក! តុក
សម្លេងគោះទ្វារបីបានបន្លឺឡេីង លោកគ្រូដែលស្ថិតនៅក្នុងឯកសណ្ឋានបុគ្គលិករបស់សាលាក៏ដេីរចូលមក ដោយមានក្រដាសមួយគំនរធំដែលមានស្នាមប៊ិចពណ៌ក្រហមគូសពេញវាលកាល។ គាត់រុញដងវ៉ែនតាចូលក្នុងឲ្យត្រឹមនឹងខ្ទង់ច្រមុះបន្តិច មុននឹងលេបទឹកមាត់ ហេីយសម្លឹងមេីលបរិយាកាសដែលនៅក្នុងថ្នាក់ដែលស្ថិតក្នុងភាពស្ងប់ស្ងាត់ដោយកែវភ្នែកទាំងអស់សម្លឹងមេីលទៅកាន់រូបគាត់ ដែលខុសពីពេលមុនៗ ដែលសិស្សទាំងនោះមិនរវល់មិនខ្វល់ពីវត្តមានគ្រូ ដេីរសេីចសប្បាយតាមចិត្តចង់នោះឡេីយ។ គ្រូបន្ទុកថ្នាក់នោះសម្លឹងមួយជុំថ្នាក់ ហេីយប៉ះក្រសៅភ្នែកនឹងកែវភ្នែកពណ៌ខៀវ ដែលសម្លឹងមេីលគ្រូពីតុដែលស្ថិតនៅជិតបង្អួច។
«សួស្ដីប្អូនៗទាំងអស់គ្នា!» មួយសន្ទុះក្រោយ គាត់ក៏និយាយឡេីង។
«...»
«ដូចអ្វីដែលប្អូនបានឃេីញរួចហេីយ! ការប្រឡងរបស់ប្អូនបានបញ្ចប់នាពេលមួយសប្ដាហ៍មុន! ថ្ងៃនេះ លោកគ្រូបានយកសន្លឹកកិច្ចការប្រឡងដែលកែរួច យកមកប្រកាសពិន្ទុប្រាប់ប្អូនៗទាំងអស់គ្នា...» លោកគ្រូនោះនិយាយឡេីងនៅក្នុងសភាពដ៏ស្ងប់ស្ងាត់ ហេីយក៏បន្តមួយប្រយោគទៀត ដែលធ្វេីឲ្យថ្នាក់ស្ថិតនៅក្នុងភាពអ៊ូអរទៅវិញ។
«ប្អូនៗទាំងអស់គ្នា! បានជាប់ការប្រឡងទាំងអស់ និងមិនមាននរណាធ្លាក់មុខ វិជ្ជាណាឡេីយ!» លោកគ្រូនោះនិយាយឡេីង ហេីយសិស្សទាំងអស់ក៏ប្តូរទឹកមុខបែបធូរស្រាលនិងស្រែកពេញថ្នាក់។
«ជយោៗៗៗៗ ជាប់ហេីយៗៗ»
«ភ័យសឹងតែស្លាប់ ស្មានតែក្លាយជាleftover ទាំងថ្នាក់ហេីយ!»
«អានេះ! កុំមាត់ចង្រៃពេក!»
«Sorry!»
ហេតុអ្វីក៏ពួកគេភ័យខ្លាចនឹងការប្រឡងធ្លាក់? ទាំងពួកគេមិនដែលខ្វល់ខ្វាយពីរឿងរៀនផង?
ងាយៗ! ដោយសារតែសាលានេះមានថ្នាក់ជា «សិស្សធម្មតា!» និងសិស្សដែលជា«leftover» ទេីបតម្រូវឲ្យសិស្សម្នាក់ៗខិតខំរៀនសូត្រ និងគោរពវិន័យសាលានៅក្នុងសាលាឲ្យបានល្អ។ សិស្សណាដែលប្រព្រឹត្តខុសតែបន្តិចបន្តួចនោះ រឿងនឹងក្លាយជាធំបន្តិចម្តងៗហេីយនឹងត្រូវគេលេីកឡេីងមកនិយាយនៅក្នុងអង្គប្រជុំប្រធានថ្នាក់ បេីប្រធានថ្នាក់នោះមិនអាចដោះស្រាយបាន រឿងនឹងបែកធ្លាយពេញសាលា ហេីយសិស្សទាំងអស់នៅក្នុងថ្នាក់នោះនឹងក្លាយជាថ្នាក់«leftover» ហេីយនៅក្នុងករណីមួយទៀត បេីសិនជាមានសិស្សណាមួយនៅក្នុងថ្នាក់ប្រឡងធ្លាក់មុខវិជ្ជាតែមួយមុខនោះ ថ្នាក់នោះក៏ត្រូវចាត់ទុកថាជា«leftover» ដែរ។
ទេីបសិស្សទាំងអស់នោះ ហ៊ានប្រេីប្រាស់គ្រប់មធ្យោបាយដេីម្បីកុំឲ្យខ្លួន ក្លាយជាសិស្សនៅក្នុងថ្នាក់«leftover» ដែលគេចាត់ទុកជាlivestockនោះ។
'ទោះបីជា ច្បាប់នោះល្អឥតខ្ចោះ តឹងរ៉ឹងយ៉ាងណាក៏ដោយ ក៏ភាពលោភលន់អាចជម្នះបានដែរ!'
នៅក្នុងសភាពអ៊ូអររបស់សិស្សគ្រប់គ្នាអាចជជែកគ្នាយ៉ាងសប្បាយក្រោយពីភាពស្ងប់ស្ងាត់អម្បាញ់មិញនោះ និងសិស្សដែលរវល់តែចុចទូរសព្ទ គ្រូបន្ទុកថ្នាក់នោះក៏ហៅឈ្មោះរបស់សិស្សម្នាក់ៗម្តងមួយៗ ដេីម្បីឲ្យពួកគេឡេីងមកមុខក្តារខៀវ ដេីម្បីយកក្រដាសប្រឡងរបស់ពួកគេ។
«អបអរសាទរផង! យូមិ ហាណាមិ! ប្អូនបានពិន្ទុខ្ពស់ជាងគេនៅក្នុងថ្នាក់!» លោកគ្រូនោះញញឹម ពេលដែលហុចក្រដាសប្រឡងឲ្យទៅយូមិ ហេីយនាងក៏ញញឹមទទួលយក។
«ចា៎! អរគុណច្រេីនលោកគ្រូ!» នាងញញឹមហេីយក៏ដេីរត្រឡប់មកកាន់តុវិញ ពេលនោះគ្រូក៏ហៅឈ្មោះរបស់សិស្សម្នាក់ទៀត។
«សាគូរ៉ា គីម? សិស្សថ្មីឬ? មិនគួរឲ្យជឿ ប្អូនបានពិន្ទុខ្ពស់ជាងគេ លំដាប់ទីពីរ ចាញ់យូមិតែប៉ុន្មានពិន្ទុទេ!» គ្រូហៅឈ្មោះរបស់ សាគូរ៉ា នាងក៏ដេីរទៅទទួលប្រឡងហេីយញញឹមដោយភាពរីករាយ!។
«អរគុណលោកគ្រូ!» នាងរហ័សអរគុណលោកគ្រូ ហេីយក៏ងាកត្រឡប់មកវិញ ឃេីញសិស្សដែលនៅក្នុងថ្នាក់ បញ្ចេញទឹកមុខបែបភ្ងាក់ផ្អេីស និងកោតសរសើរនាងគ្រប់ៗគ្នា ដែលធ្វេីនាងមានអំនួតក្នុងចិត្ត បូករួមនឹងមានសិស្សស្រីជាច្រេីនមកចោទរោមសរសើរនាងផងនោះ។
ពេលដែល គ្រូចែកក្រដាសប្រឡងឲ្យសិស្សគ្រប់គ្នាហេីយ គ្រូបន្ទុកថ្នាក់ក៏បានយកក្រដាសមួយផ្ទាំងធំបិទនៅលេីក្តារខៀវដែលជា ចំណាត់ថ្នាក់ ពិន្ទុនិងលទ្ធផលប្រឡងរបស់សិស្សទាំងអស់ នៅក្នុងថ្នាក់ដោយចំណាត់ថ្នាក់ទីមួយបានទៅលេី យូមិ ទីពីរសាគូរ៉ា ទីបីលីលី ទីបួនលីលី និងទីប្រាំស៊ូហូ។
'លេខ27...'
គូម៉ូឧទានចំណាត់ថ្នាក់របស់ខ្លួននៅក្នុងចិត្តដោយនាងបានចំណាត់ទាបជាងគេបំផុត នៅក្នុងចំណោមសិស្សទាំងអស់ មិនឲ្យបានទាបយ៉ាងម៉េច បាននាងធ្វើបានពិន្ទុ50/100ទាំងអស់គ្រប់មុខវិជ្ជា ដេីម្បីបានមួយជាប់ប៉ុណ្ណោះ។
'តាមការគ្រោងទុក...!' គូម៉ូគិតនៅក្នុងចិត្តហេីយរំលឹកដល់រឿងដែលកេីតឡេីងនាសប្ដាហ៍មុននោះ។
YOU ARE READING
The Perfect Classmate (Season I)
Short Storyគ្រប់គ្នានិយាយថា ពេលវេលាដែលសប្បាយបំផុតនៅក្នុងជិវិតគឺ ជាពេលរៀនវិទ្យាល័យ...វាប្រហែលជាពិតហេីយ! គូម៉ូ ជីហ្គូគូគឺជាសិស្សស្រីដែលស្ងៀមស្ងាត់ មោឃៗមិនចេះមាត់ករនៅតែជាមួយទូរសព្ទ24ម៉ោង បែបជាក្លាយជាសិស្សក្នុងថ្នាក់ទី10-A...