«14.ល្បិច​ទល់​ល្បិច!»

151 20 0
                                    

មួយ​ខែក្រោយ​មក...
ការ​ប្រឡង​បញ្ចប់​ឆ្នាំ​ក៏​បាន​មកដល់​ ដែល​គឺជា​ការ​វាស់​ស្ទង់​នូវ​កម្រិត​ចំណេះដឹង​របស់​សិស្សានុសិស្ស​គ្រប់​គ្នា​ ក្រោយ​ពី​ការ​ខិតខំ​ប្រឹងប្រែង​សិក្សា​អស់​រយៈ​ជិត​មួយ​ឆ្នាំ​កន្លង​មក​នេះ។
ការ​ប្រឡង​គឺ​ប្រព្រឹត្តិ​ឡេីង​នៅ​កកនិង​រយៈ​ពេល​បី​ថ្ងៃ​ពេញ​ ដោយ​នៅ​ក្នុង​មួយ​ថ្ងៃៗ​គឺ​ ការ​ប្រឡង​ចាប់ផ្ដើម​ឡេីង​ពី​ម៉ោង​ 8:00ព្រឹក​-11:00ព្រឹក​ និង​ពេល​រសៀល​ពី​ម៉ោង​1:00PM-5:00PM ក្រោយ​ពេល​ប្រឡង​ចប់​ សាលា​នឹង​ប្រកាស​អំពី​លទ្ធផល​នៃ​ការ​សិក្សា​ប្រចាំ​ឆ្នាំ​ ហេីយ​សិស្ស​ម្នាក់ៗ​នឹង​ទទួល​បាន​ការ​ឈប់​សម្រាក​រយៈ​ពេល​បី​ខែ​ពិត​ មុន​នឹង​ឈាន​ទៅ​ដល់​បវេសនកាល​ថ្មី​នៃ​ឆ្នាំ​ថ្មី​ ដែល​សិស្ស​ទាំងអស់​ត្រូវ​ឡេីង​ថ្នាក់​នោះ។
លោក​នាយកថ្មី​អង្គុយ​នៅ​ក្នុង​ការិយាល័យ​ផ្ទាល់ខ្លួន​ ភ្នែក​សម្លឹង​មេីល​ទៅ​កាន់​ក្រដាស​ឯកសារ​ដែលជា​លទ្ធផល​សិក្សា​ប្រចាំ​ឆ្នាំ​របស់​សិស្ស​នៃ​ថ្នាក់​នីមួយៗ​ គាត់​ក្រលេក​ភ្នែក​ចុង​ឡេីង​ ដេីម្បី​រក​ក្រដាស​លទ្ធផល​ប្រឡង​របស់​ថ្នាក់​ទី​ 10-A ព្រោះ​ថ្នាក់​មួយ​នេះ​ទាក់ទង​ចំណាប់អារម្មណ៍​របស់​គាត់​ជាងគេ​ ពិសេស​គឺ​សិស្ស​ប្រុស​ស្រី​ចំនួន​បួន​នាក់​នោះ​។
«មួយ​ថ្នាក់​ជាប់​ទាំងអស់?​ តេី​វា​អាច​កេីតឡេីងយ៉ាង​ម៉េច​រួច? អត់ទេ? មិន​មែនជា​ការពិតឡេីយ...» គាត់​បេីក​ភ្នែក​ធំៗ​ ការភ្ញាក់​ផ្អេីស​។
នៅពេល​ដែល​គាត់ចូល​មក​កាន់​តំណែង​នា​ពេល​ពីរខែ​កន្លង​មក​នេះ​ គាត់បាន​បញ្ឃប់​នូវ​ទង្វើ​ក៏​ដូចជា​សកម្មភាព​ផ្សេង​ៗ​ដែល​ពុករលួយ​និង​ការ​សុី​សំណូក​សូន​ប៉ាន់​អស់​រលីង​ហេីយ​ ហេីយ​ក៏​ដាក់​ពង្រីក​លេី​វិន័យ​សាលា​ និង​ការ​បង្រៀន​ផ្សេងៗ​របស់​អ្នក​គ្រូ​លោក​គ្រូ​ និង​ពិសេស​បាន​ផ្លាស់ប្ដូរ​នូវ​គ្រូ​ៗ​មួយ​ចំនួនធំទៀត​។ ដូច្នេះ​គាត់បាន​ធានា​ទុក​នៅ​ក្នុង​ចិត្ត​យ៉ាង​ច្បាស់១០០% ថា​អ្នកដែល​ចេះគឺ​ជាប់​ អ្នក​ដែល​មិន​ចេះ​គឺ​ធ្លាក់​។
'ហេីយ​ម៉េច​ក៏​សិស្ស​នៅ​ក្នុង​ថ្នាក់​ដែល​គេ​ចាត់​ទុក​ថា​គឺជា​ «The Worst Class Of Generation» ដូច​ជា​ថ្នាក់10-A នេះ​ដែល​ប្រមូល​ផ្តុំ​ទៅដោយ​ សិស្ស​មិនដែលរៀន​ មិន​ស្តាប់​គ្រូ​ គិត​តែ​សប្បាយ​ Rich Kid អាង​តែ​អំណាច​និង​ទឹកប្រាក់​ ហេីយ​ល្បិច​កល​គ្រប់​បឬប​យ៉ាង​ដេីម្បី​តែ​ផលប្រយោជន៍​ផ្ទាស់ខ្លួន​ អាច​ប្រឡង​ជាប់​ នៅ​ពេលដែល​ស្ថានការ​ប្រែប្រួល​ ១៨០​ដឺក្រេ​អីចឹង?'
លោក​នាយកនោះ​គិតនៅ​ក្នុងចិត្ត​ទាំង​មិន​យល់​ ទោះបីជា​គាត់​មិន​ព្រម​ឬ​មិន​ពេញចិត្ត​ចំពោះ​ថ្នាក់​មួយ​នេះ​ យ៉ាងណា​ក៏​ដោយ​ ក៏គាត់​ត្រូវ​តែ​បោះត្រា​ និង​សុីញ៉េ​លេី​ឯកសារ​លទ្ធផល​របស់​ថ្នាក់​មួយ​នេះ​ដោយ​គ្មាន​ជម្រើស​អ្វី​ច្រេីន​ដែរ​ ព្រោះ​គាត់មិន​អាច​រក​ហេតុផល​ឬ​មាន​ភស្តុតាង​អ្វី​មក​ចាប់​កន្ទុយ​របស់​សិស្ស​នៅ​ក្នុង​ថ្នាក់​10-A មួយនេះបាន​។
'សមស្រប​នឹង​រហស្សនាម​«The Worst Class Of Generationមែន'

The Perfect Classmate (Season I)Where stories live. Discover now