«10.ល្បិច​នរណា​ឲ្យ​ប្រាកដ​?»

226 22 10
                                    

​ព្រឹក​ឡេីង​នា​ថ្ងៃ​បន្ទាប់​...
ពន្លឺ​ព្រះ​អាទិត្យ​ចាំង​ចូល​តាម​បង្គួច​​ ធ្វើ​ឲ្យ​សាគូរ៉ា​យក​ដៃ​ញី​ភ្នែក​ខ្លួន​ឯង​ ហេីយ​ក៏​សម្ងំ​ដេក​​បន្តទៀត​ បន្តិច​ក្រោយ​មក​ នាង​មាន​អារម្មណ៍​ថា​ប្លែកៗ​ ទាំង​កន្លែងកំពុង​គេង​ ​និង​ខ្លួនប្រាណ។
សាគូរ៉ា​បេីក​ភ្នែក​ឡេីង​ឃេីញថា​នាង​កំពុង​តែ​ដេក​ស្រាត​ននលគក​នៅ​លេី​គ្រែ​ដេកជាមួយ​នឹង​មនុស្ស​ប្រុស​ម្នាក់​ដែលនាង​ស្គាល់​ច្បាស់​ គឺ​អា​វ៉ូ​ម៉ា។
«នេះ...នេះ​ឯង​ធ្វើ​ស្អី​យេីង?» សាគូរ៉ា​ស្រែក​ផ្អេីស​បន្តិច​ រួច​លេីក​ជេីង​ធាក់​អាវ៉ូម៉ា​រហូតដល់​ធ្លាក់​ពី​លេី​គ្រែ​ ហេីយ​ក៏​ត្រូវ​ស្រែក​ថ្ងួចថ្ងូរ​ក្នុង​ចិត្ត​យ៉ាង​ឈឺចាប់ត្រង់​​ចន្លោះ​កណ្ដាល​ជេីង​។
«ស្ងាត់​វេីយ! យេីង​កំពុង​ដេក!» អាវ៉ូម៉ា​និយាយ​ដោយ​ងេីបពី​ដេក​កណ្ដាល​។
«ស្ងាត់​យ៉ាង​ម៉េច​ យប់​មិញ​ឯង​ធ្វើ​ស្អី​ដាក់​យេីង​ខ្លះ​ហា៎!» សាគូរ៉ា​ជំទាល​បែក​បន្ទប់​ហេីយ​លេីក​អំពូល​ដែល​នៅ​ក្បែរ​នោះ​គប់​ក្បាល​អាវ៉ូម៉ា​មួយ​ទំហឹង។
«អូ៎យ...ឈឺ» អាវ៉ូម៉ា​ងេីបឡេីងពី​លេី​​ឥដ្ឋ​ ហេីយ​យក​ដៃ​ស្ទាប​ក្បាល​ដែល​បែក​ចេញ​ឈាម​របស់​គេ។
«ឯង​ចេះ​ឈឺ​ដែរ​ឬ​? អាចង្រៃ!»
សាគូរ៉ា​ស្រែក​ដោយ​ខឹង​ចិត្ត​ ដោយ​ខឹង​នឹង​ខ្លួន​ឯង​ផង​ និង​អ្នកដែល​រំលោភ​នាងនោះផងដែរ។ យប់​មិញ​នាង​ត្រឹម​ចាំ​ថា​ ខ្លួនឯង​បេីក​ទ្វារ​ចូល​មក​ក្នុង​បន្ទប់​របស់​យូមិ​ដេីម្បី​យក​កាបូប​នោះ​ឲ្យ​នាង​ ហេីយ​ក៏​ងងឹត​មុខ​ហេីយ​មិនដឹង​ថា​មានរឿង​អ្វី​កេីតឡេីង​ត​ទៅទៀត​ រហូតដល់​ព្រឹក​ឡេីង​នាង​ក៏​ឃេីញ​ខ្លួនឯង​ក្នុង​សភាព​អាក្រាត​ដែល​អាច​និយាយ​១០០% ថា​ត្រូវ​គេ​រំលោភ​។
«ស្តាប់​! យេីង​ឲ្យ​ច្បាស់...យេីង​ក៏​ចាញ់​បោក​គេ​ដែរវេីយ!» អាវ៉ូម៉ា​រអ៊ូ​ឡេីង​។
«ចាញ់​បោក​ស្អី​? ឯង​លូកលាន់​យេីង​តាំង​ពី​នៅ​ក្នុង​រោងកុន​ មកដល់​ក្លឹប​ ហេីយ​ថា​ចាញ់បោក? ល្បិច​ឯង​ច្បាស់​ណាស់​!» សាគូរ៉ា​ជំទាល​រករឿង។
«នាង​ក៏​ឲ្យ​ដៃ​ដែរវេីយ!»
អាវ៉ូម៉ា​ស្រែក​ ព្រោះ​សាគូរ៉ា​មិន​មាត់​មិនករ​ហេីយ​ធ្វើ​ឫកពាដូច​មាន​សេចក្តី​សុខ​ណាស់​ ទេីប​គេ​បន្ត​សកម្មភាព​លូកលាន់​នាង​នៅ​ចំណែក​មុខ​អា​បីនាក់នោះ​ ទាំង​មិន​ចង់​សូម្បី​តែ​បន្តិច​ ព្រោះ​ស្រីៗ​ដូច​សាគូរ៉ា​មិន​មែនជា​ប្រភេទ​ស្រីដែល​គេ​ស្រឡាញ់​ឡេីយ។
«បិទ​មាត់​ឆ្កែ​របស់​ឯងទៅ!» នាង​ស្រែក​គំហក​ ហេីយ​ក៏​ទ្រហោយំ​ដោយ​អោប​ដៃ​និង​ក្បាល​ជង្គង់​នៅ​លេី​គ្រែ។ នាង​មិនមែនយំ​ដោយ​សារ​តែ​ស្តាយ​ព្រហ្មចារី​ឡេីយ​ គឺ​នាង​យំ​ព្រោះ​​តែ​ការ​ឈឺ​ចាប់​ ដោយ​គិត​ថា​យូមិ​គឺ​ជា​អ្នក​ធ្វើ​បាប​នាង​ ទាំង​យូមិ​ជា​មិត្តភ័ក្តិ​តែ​ម្នាក់​គត់ដែល​នាង​ទុក​ចិត្ត​ផងនោះ​ ប្រហែលជា​នៅ​ថ្ងៃ​ដែល​នាង​នៅ​ជាមួយ​ស៊ូហូ​នោះ​ធ្វើ​ឲ្យ​យូមិ​ខឹង​ ព្រោះ​នាង​ឃេីញ​យូមិ​ធ្វេី​ខ្លូន​ចម្លែក​ៗ​ ដល់​ស្អែក​ឡេីង​ង​ពេលនាង​សួរ​ យូមិ​ប្រាប់ថា​មិន​សូវ​ស្រួល​ខ្លួន​ ទេីប​នាង​មិន​ដេញដោល​ ម្យ៉ាង​គិត​ថា​គ្រាន់តែ​ការ​គិតច្រេីន​របស់​ខ្លួន​ ព្រោះ​យូមិ​មាន​មីនហូ​ជា​សង្សារ​ទៅហេីយនោះ​។​
​មួយ​សន្ទុះ​ក្រោយ​ ដោយ​សាមី​ខ្លួន​ទាំង​សង​ខាង​មិនមាត់​ករ​រក​គ្នា​ អាវ៉ូម៉ា​ក៏​បេីក​មា​ត់និយាយ​។
«នាង​​ចង់​ដឹង​ថា​នរណា​គឺ​ជា​ អ្នក​នៅ​ពី​ក្រោយ​ខ្នងទេ?»
«នរណា? យូមិ?» នាង​យំយែក​សួរ​ដោយ​សម្លេង​តឹង។
«ណូ! លីលី​គឺ​ជា​អ្នក​ធ្វេី​ នាង​លួងលោម​ឲ្យ​យេីងផឹក​ស្រា​ជំនួស​នាង​ ប្រហែលនៅ​ក្នុងនោះ​មាន​ថ្នាំ​សណ្តំ​​ ហេីយ​នាង​ប្រហែលជា​ត្រូវ​ថ្នាំ​ដែរ​តាម​មេីល​ទៅ​ត្រូវទេ? !» អាវ៉ូម៉ា​និយាយ​អ្វី​តាម​ស៊ូហូ​ប្រាប់​គេ​។
«ពេលដែល​ សាគូរ៉ា​នាងដឹង​ខ្លួន​ឡេីង​ ប្រាប់​ថាលីលី​ប្រេី​ល្បិច​លួងលោម​នឹង​ដាក់​ថ្នាំ​ឯង​ឲ្យ​ដេកជាមួយ​នាងទៅ...ឯង​នឹង​រួច​ខ្លួន​ហេីយ!» នេះគឺ​ជា​អ្វី​ដែល​ស៊ូហូ​ប្រាប់កាល​ពី​ម្សិលមិញ​ និង​យក​លុយ​១០លាន​យ៉េន​មក​ឲ្យ​គេ​ដល់​ផ្ទះ​។
«មែនឬ?»
សាគូរ៉ា​សួរ​ដោយឈប់​យំយែក​ នឹង​​ជ្រួយ​ចិញ្ចេីម​ចូល​គ្នា​ដោយ​កំហឹង។
«លីលី​...ស្រី​ចង្រៃ» នាង​ព្រុស​ពាក្យ​អសុរោះ​ចេញ​ពី​មាត់របស់​ខ្លួន។
ទោះបី​ជា​ខឹង​យ៉ាងណា​ក៏​នាង​មិន​អាច​ធ្វើ​អ្វី​ដាក់​មនុស្ស​ដែលមាន​ឥទ្ធិពល​ក្នុង​ថ្នាក់​ដូចជា​លីលីបាន​ឡេីយ។
«លីលី...យេីងនឹង​​ដឹង​គ្នា​ជា​មិនខាន!»
សាគូរ៉ា​និយាយ​ដោយ​កំហឹង​ក្នុង​ទ្រូងដោយ​មិន​ដឹង​ថា​នោះ​គឺជា​អន្ទាក់​។

The Perfect Classmate (Season I)Where stories live. Discover now