បីអាទិត្យ បន្ទាប់ពីថ្ងៃដែលទៅក្លឹប...
ស៊ូហូនិងលីលីក៏បានក្លាយជាសង្សាររគ្នាជាផ្លូវការ ដោយស៊ូហូគឺជាអ្នកដែលសារភាពមុន ហេីយលីលីក៏ទទួលដោយការព្រមចិត្តព្រមថ្លេីម។ មិត្តគ្រប់ថ្នាក់គ្រប់ៗគ្នាក៏បានដឹងឮនិងជួយត្រេកអរជាមួយលីលី ហេីយអ្នកខ្លះទៀតក៏នាំគ្នាពេបជ្រាយ និយាយដេីមប៉ុន្តែលីលីបានប្រេីលុយទះពួកអស់ទាំងនោះបាត់មុខឈឹងអស់រលីង។
អ្វីៗក៏ប្រព្រឹត្តទៅដោយធម្មតា សិស្សនៅក្នុងថ្នាក់10-A គឺនៅដដែល គឺមិនស្តាប់គ្រូបង្រៀន ជជែកគ្នាក្នុងសារ លេងទូរសព្ទក្នុងថ្នាក់ ដោយគ្មានគ្រូមុខវិជ្ជាហ៊ានក្អកមួយម៉ាត់ តាំងពីថ្ងៃដែលគ្រូម្នាក់នោះត្រូវនាយកដេញចេញពីសាលាមក។
ដូចគ្នានឹងមិត្តរួមថ្នាក់ គូម៉ូនៅតែជាគូម៉ូដដែល នាងនៅតែបន្តការអានរឿងក្នុងទូរសព្ទដៃនៅក្នុងម៉ោងរៀន និងមិនយកចិត្តទុកនឹងការរៀនសូត្រ មិនស្តាប់គ្រូពន្យល់ដូចមិត្តរួមថ្នាក់កន្លះថ្នាក់ទៀតដែរ ។ លីលីក៏ចុះសម្រុងជាមួយមិត្តភ័ក្តិរួមថ្នាក់ស្រីៗបានទាំងអស់ លេីកលែងតែគូម៉ូមួយដែលត្រូវគេទុកចោលនៅកន្លៀតជញ្ជាំង លីហ្សានិងយូមិបែកចេញពីនាងទៅរាប់អានលីលីដែលជាសង្សារថ្មីរបស់ស៊ូហូបាត់ តែគូម៉ូនាងធ្វើមិនខ្វល់មិននិយាយអ្វីទាំងអស់ ហេីយជូលីក៏ក្លាយជាមិត្តភ័ក្តិរបស់គូម៉ូថ្មីដែរពួកគេភាគច្រេីនសន្ទនាគ្នាតែរឿងមេនហ្គាបែបរន្ធត់ដែលជាសំណព្វចិត្តរបស់ពួកគេ។
នៅព្រឹក ម៉ោង៩:៤២នាទី ថ្ងៃអង្គារ...
យូមិដែលជាប្រធានថ្នាក់ទី10-A អង្គុយនៅក្នុងបន្ទប់ប្រជុំរបស់សាលាជាមួយនឹងប្រធានថ្នាក់ប្រុសស្រីដទៃទៀត។ ថ្ងៃនេះគឺជា ថ្ងៃទីមួយនៃខែថ្មីហេីយក៏ជាថ្ងៃដែលសិស្សជាប្រធានថ្នាក់នីមួយៗ តម្រូវឲ្យមកប្រជុំជាមួយនាយកនិយាយអំពីសកម្មភាពរបស់សិស្សនានានិងកម្មវិធីកំណែទម្រង់ថ្មីៗជាដេីម។
«អូខេ! ខ្ញុំឃេីញប្អូនៗទាំងអស់គ្នាមកជុំគ្នាអស់ហេីយ! យេីងនឹងចាប់ផ្តើមការប្រជុំមួយនេះ! សូមយូមិ អាណាមិដែលជាប្រធានថ្នាក់10-A ឡេីងនិយាយមុន!» លោកនាយកនិយាយចាប់ផ្តេីម ហេីយក៏ចូលសាច់រឿង។
«ចា៎! អរគុណច្រេីនលោកនាយក!» នាងងេីបឈរហេីយឱនគោរពលោកនាយក៩០ដឺក្រេត្រឹម ហេីយក៏និយាយឡេីង។
«ខ្ញុំយូមិ អាណាមិជាប្រធានថ្នាក់ទី10-A! នៅក្នុងរយៈពេលមួយខែនេះ គឺសិស្សទាំងអស់ដែលនៅក្នុងថ្នាក់ទី10-A ទាំងអស់គ្នាបានស្តាប់តាមការណែនាំរបស់គ្រូៗនិងវិន័យសាលា ខិតខំរៀនសូត្រ ដោយមិនបានបង្កចលាចលអ្វីទាំងអស់ ក្រៅពីថ្ងៃចូលរៀនទីពីរ ដែលជាថ្ងៃដែលអ្នកគ្រូបង្រៀននោះបានមេីលងាយពួកខ្ញុំ ហេីយនឹងប្រេីអំពីហិង្សាលេីសិស្ស...ប៉ុន្តែនេះគឺជាកំហុសរបស់គ្រូនោះទាំងស្រុង! ហេីយក៏គ្មាននរណាបង្ករឿងធំដុំឡេីយនៅក្នុងសាលា ម្នាក់ៗយល់អធ្យាស្រ័យគ្នាណាស់ទាំងសិស្សចាស់និងសិស្សថ្មីពួកគេចុះសម្រុងគ្នាល្អណាស់!» នាងនិយាយឡេីងដោយម៉ងចត់ជាទីបំផុត។ ការជួបជុំមួយនេះ បេីហៅថាជាប្រជុំប្រធានថ្នាក់នីមួយៗគឺមិនត្រឹមឡេីង បេីហៅថាជាការជួបជុំដៀលដាល និងចាប់កំហុសរបស់ថ្នាក់នីមួយៗ គឺដូចជាត្រឹមត្រូវជាង។ ព្រោះបេីសិនជា សិស្សដែលនៅក្នុងណាថ្នាក់ណាមួយសាងតែកំហុសបន្តិចបន្តួចនោះ សិស្សដែលនៅថ្នាក់ផ្សេងនឹងឃេីញហេីយណូតទុក នឹងប្រមូលយកនិយាយមកនៅក្នុងការប្រជុំមួយនេះដេីម្បីជាហែកបង្ខូចកេរ្តិ៍ឈ្មោះរបស់ថ្នាក់គ្នាទៅវិញទៅមក មិនថារឿងនោះតូចតាចយ៉ាងណាក្តីឡេីយ។
ថ្នាក់ណាដែលត្រូវគេបង្ខូចកេរ្តិ៍ឈ្មោះហេីយនោះ នឹងត្រូវសិស្សទាំងអស់នៅក្នុងសាលានិយាយដេីម សេីចចំអកនិងស្អប់ខ្ពេីម ហេីយសិស្សដែលនៅថ្នាក់នោះនឹងត្រូវចាត់ទុកជា«leftover» (សិស្សដែលត្រូវគេលះបង់ចោល) ដោយគ្មានរណាខ្វល់ខ្វាយ មិនបានចូលរួមកម្មវិធីធំៗរបស់សាលាដូចសិស្សនៅថ្នាក់ដទៃទៀត មានតែអ្នកចាប់កំហុសជានិច្ច ការប្រឡងមានភាពតឹងរ៉ឹងជាងថ្នាក់ដទៃ មិនអាចដេីរចេញទៅក្រៅឆ្ងាយៗបាន ដេីរនៅក្នុងបរិវេណសាលានឹងត្រូវគេសម្លឹងមេីលងាយ មិនទទួលបានការមេីលថែនិងយកចិត្តទុកដាក់សាលា ពិបាកនឹងប្រឡងចូលមហាវិទ្យាល័យល្អៗ មិនអាចប្តូរថ្នាក់បាន និងមិនអាចសូមការអនុញ្ញាតផ្ទេរចេញពីសាលាទៅសាលាថ្មីបានឡេីយ។ ពិសេសគឺសិស្សដែលជាប់ឈ្មោះជា «leftover» គ្មាននរណាអាចជួយពួកគេបានឡេីយ ក្រៅពីខ្លួនឯង ព្រោះឪពុកម្តាយទាំងអស់សុទ្ធតែយល់ព្រម និងចុះហត្ថលេខាលេីលិខិតព្រមព្រៀងរបស់សាលា ដែលអនុញ្ញាតឲ្យសាលាធ្វេីអ្វីលេីកូនៗរបស់ពួកគេបានម៉ាសប្បាយមុនពេលដែលពួកគេឈានចូលនៅក្នុងសាលាមួយនេះ ព្រោះឱពុកម្តាយទាំងនោះចង់ឲ្យកូនៗរបស់ពួកគេក្លាយជាអ្នកដឹកនាំ និងអ្នកដែលមានកេរ្តិ៍ឈ្មោះល្អ ល្បីល្បាញ មានទ្រព្យសម្បត្តិលេីសលប់នៅក្នុងសង្គម។ ទេីបប្រធានថ្នាក់នីមួយៗ គឺជាអ្នកទាមទារជោគវាសនាឲ្យថ្នាក់របស់ពួកគេ។
'អ្នកឆ្លាត គឺជាអ្នកកំណត់ជោគវាសនារបស់មនុស្សល្ងង់!'
ដោយសារតែប្រព័ន្ធនៃការប្រេីសិស្សសុីសិស្សគ្នាឯងនេះហេីយ ទេីបធ្វើឲ្យសាលារៀនមួយនេះមាន ភាពស្ងប់ស្ងាត់ល្អ គ្មានសិស្សអាក្រក់ដែលប្រមូលផ្ដុំជាក្រុមពាល ការbullyគ្នាទៅវិញទៅមក អំពេីហិង្សា និងគ្មានរឿងកេីតឡេីងធំដុំដូចសាលាដទៃទៀត ដែលជាមូលហេតុដែលសាលាមួយនេះស្ថិតនៅក្នុងសាលាមួយដែលជាប់ឈ្មោះថាជាសាលាដែលមានវិន័យល្អ និងប្រមូលផ្តុំដោយសិស្សខ្លាំងៗនិងពូកែ ដែលជាធនធានរបស់សង្គមនាពេលអនាគត។ ទេីបសិស្សទាំងអស់នៅក្នុងសាលានោះហ៊ានធ្វើអ្វីៗ ដេីម្បីតែផលប្រយោជន៍រៀងៗខ្លួន មិនថាល្បិចនោះគគ្រិចយ៉ាងណាឡេីយ។
«នាងប្រាកដទេ? ប្រធានថ្នាក់10-A!» សិស្សប្រុសម្នាក់ទៀត ដែលនៅខាងឆ្វេងងេីបឡេីងហេីយនិយាយ។
«អាវ៉ូម៉ា ដែលជាសិស្សចូលថ្មីដែលនៅក្នុងសាលារបស់នាងបង្ករឿង ដេីរ ញ៉ែនិងប៉ះពាល់ដល់សិស្សស្រីថ្នាក់ដទៃទៀត និងដេីរមេីលងាយសិស្សប្រុសៗដែលនៅក្នុងសាលានោះ ដោយសំអាងថាខ្លួនឯងជាកូនក្រុងជេីងកាងដែលមាន ស៊ូហូ អូ៎នោះជាមេដឹកនាំ ដំបូងក្រុមអាចនឹងតូចពិតមែន បេីសិនជាទុកយូរនឹងអាចមានរឿងអាក្រក់ៗកេីតឡេីង!» គេរុញវ៉ែនតាចូលក្នុងបន្តិចហេីយក៏និយាយ មុននឹងយកឯកសារជាច្រេីនសន្លឹកនិងរូបថតចេញមក ដាក់លេីតុជាភស្តុតាង។
ទាំងនោះគឺជារូបភាពដែលបង្ហាញពីសមត្ថភាពផ្សេងៗរបស់ អាវ៉ូម៉ាបង្កឡេីង និងឯកសារដែលមានកំណត់ថ្ងៃខែនិងសកម្មភាពរបស់គេ។
«ប្រធានថ្នាក់10-D! នាយក៏ដឹងដែរថា អាវ៉ូម៉ា រ៉ូគូបាគឺជាសិស្សដែលទេីបនឹងចូលថ្មីនាឆ្នាំនេះ ខ្ញុំមិនលេីកមកនិយាយឡេីងឲ្យអ្នកដទៃនិងលោកនាយកអនុគ្រោះឲ្យគេនៅក្នុងនាមជាសិស្សថ្មីឡេីយ! ចំពោះបញ្ហាមួយនេះសូមឲ្យខ្ញុំដែលនាមជាប្រធានថ្នាក់ សូមធ្វើការអភ័យទោសចំពោះអ្វីដែលគេបានប្រព្រឹត្តទង្វេីខុសទៅនឹងវិន័យរបស់សាលា ខ្ញុំនឹងហៅគេមកនិយាយជាមួយ និងអប់រំគេឲ្យបានត្រឹមត្រូវ!»
យូមិនិយាយដោយមួយៗ និងឱនក្បាលជាការសូមទោស និងអធ្យាស្រ័យ នៅចំពោះមុខនាយកសាលានិងប្រធានថ្នាក់ទាំងអស់។
«ប៉ុន្តែនាងគួរតែដឹងថា អ្វីដែលគេប្រព្រឹត្តគឺបានប្រព្រឹត្តទៅរួចហេីយ មិនអាចបកក្រោយវិញបានឡេីយ ប្រធានថ្នាក់10-A នាងគិតថាវាងាយពេកហេីយឬ ដោយគ្រាន់តែសូមការអភ័យទោសនិងលេីកលែងបែបនេះ?» ដោយមិនចុះចាញ់ គេនៅតែនិយាយតទល់។
«ចា៎! ខ្ញុំដឹងថា អ្វីដែលបានធ្វេីរួចទៅដោយមិនអាចបកក្រោយវិញបានឡេីយ បេីដូច្នោះ ខ្ញុំនឹងអប់រំគេ ហេីយនាំគេទៅលត់ជង្គង់សូមទោសសូមការលេីកលែងពីសិស្សដែលគេបានបង្ករឿងដាក់ និងសន្យាថាគ្មានជាលេីកទីពីរឡេីយ!» នាងនៅតែប្រកាន់ជំហរដដែល។
«ល្អ! ហេតុផលនេះអាចទទួលយកបាន! ចុះចំពោះរឿងដែល ស៊ូហូដឹកនាំក្រុមជេីងកាងនៅក្នុងសាលានោះ តេីមានន័យថាម៉េចវិញ?» គេទទួលយកអ្វីដែលនាងលេីកឡេីង ហេីយក៏បណ្តេញរឿងទៅដល់រឿងរបស់ស៊ូហូវិញ។
«អ្វីដែលខ្ញុំចង់និយាយគឺ ទីមួយ:រឿងមួយនេះគ្មានភស្តុតាងឡេីយ! ទីពីរ: រឿងមួយនេះ អាចជាការកុហកដែលអាវ៉ូម៉ាជាអ្នកបង្កើតឡេីងដេីម្បីបង្ខូចកេរ្តិ៍ឈ្មោះសិស្សដទៃទៀតក្នុងថ្នាក់នៅក្នុងចេតនាណាមួយ និងទីបី: ស៊ូហូមិនដែលបង្ករឿងណាធំធេងឡេីយ តាំងពីឆ្នាំមុនមកម្ល៉េះ!» យូមិនិយាយមួយៗ ដោយទម្លាក់កំហុសទៅកាន់ អាវ៉ូម៉ា ហេីយនិយាយត«បេីសិនជា អាវ៉ូម៉ាជាអ្នកដែលបង្ករឿងបង្ខូចឈ្មោះរបស់ស៊ូហូមែន ខ្ញុំនឹងឲ្យអាវ៉ូម៉ាធ្វើការសូមទោសចំពោះស៊ូហូ និងចាប់ដៃគ្នាជាការលេីកលែងទោស!»។
«នាងនិយាយដូចមិនសមហេតុផលសោះ មានភស្តុតាងទេ ដែលបញ្ជាក់ថា ស៊ូហូបរិសុទ្ធដូចអ្វីដែលនាងនិយាយនោះ?» គេសួរទៅកាន់យូមិ ដេីម្បីរកភស្តុតាង តែលោកនាយកដែលអង្គុយនៅកណ្ដាលអង្គប្រជុំនិយាយឡេីង។
«ស៊ូហូគឺជាក្មេងល្អត្រឹមត្រូវ! លោកគ្រូអាចនិយាយបានថា ក្មេងដូចជាគេគឺ ត្រឹមត្រូវ ចេះគោរពចាស់ទុំនិងប្រកាន់យកច្បាប់វិន័យសាលាភ្ជាប់ខ្លួន គ្មានផ្លូវឡេីយដែលគេ ទៅបង្ករឿងនោះទេ!»
គ្រូនាយកនោះនិយាយឡេីងដេីម្បីការពារ ស៊ូហូ។ គាត់ទេីបតែទទួលបានលុយចំនួន២០លានយ៉េន(180K $) ពីស៊ូហូនិងគូម៉ូកាលពីយប់មិញ ដែលជាសំណេីរលុយឲ្យគាត់នៅបន្តការងារជានាយកសាលារហូតដល់ពេលពួកគេបញ្ចប់ការសិក្សានៅថ្នាក់ទី១២នោះ ទេីបគាត់ទទួលយកដោយរីករាយ និងព្រមបន្តការងារជានាយកទៀត។
'លុយគឺអ្វីៗ ទាំងអស់នៅក្នុងសង្គមមនុស្សនេះ...'
«ត្រឹមត្រូវ! អ្វីដែលលោកនាយកលេីកឡេីងគឺអាចបញ្ជាក់ថា ស៊ូហូគឺពិតជាត្រឹមត្រូវ តេីលោកប្រធាន10-D ពេញចិត្តឬនៅ?» យូមិសួរទៅកាន់ អ្នកដែលនៅចំពោះមុខ ដែលខំទប់ទឹកមុខហេីយញញឹមនិយាយឡេីង។
«ល្អ!» យូមិក៏អង្គុយចុះទាំងភាពនឿយហត់ ក្នុងនាមជាប្រធានថ្នាក់មិនស្រួលដូចជាការគិតឡេីយ បេីសិនជានាងភ្លាត់ស្នៀតតែបន្តិចនោះ ជិវិតរបស់នាងនិងថ្នាក់ទាំងមូលនឹងរលាយជាពុំខាន។ នេះមិនមែននាងខ្វល់ពីថ្នាក់របស់នាងឡេីយ ប៉ុន្តែខ្លួននាងគឺសំខាន់! ព្រោះតែដេីម្បីមុខមាត់គ្រួសារនិងទទួលបានការសរសើរពីអ្នកដទៃ នាងក៏ដណ្ដើមយកដំណែងជាប្រធានថ្នាក់នេះមកកាន់កាប់ ព្រោះប្រធានថ្នាក់នៅក្នុងសាលានេះប្រៀបបានដូចជា មេធាវីដែលការពាររឿងក្តីនៅក្នុងតុលាការអីចឹងឬក៏ជាមេធំរបស់ថ្នាក់រៀន ដែលគ្រប់ៗគ្នាត្រូវមកអង្វរនិងសូមក្តីមេត្តាពីនាង ដេីម្បីអាចរៀននៅទីនេះបានស្រួល។
បន្ទាប់ពីចប់រឿងតវ៉ានៅក្នុងថ្នាក់របស់នាងហេីយ នាងនៅចាំស្តាប់និងសង្កេតមេីលការតវ៉ារបស់ប្រធានថ្នាក់ដទៃទៀត និងចូលរួមធ្វើជាអ្នកចោទសួរ និងការពារផងដែរ។
'អ្នកដែលឆ្លាត គឺជាមនុស្សប្រេីប្រាស់ហានិភ័យបង្កើតភាពជោគជ័យ...'
YOU ARE READING
The Perfect Classmate (Season I)
Short Storyគ្រប់គ្នានិយាយថា ពេលវេលាដែលសប្បាយបំផុតនៅក្នុងជិវិតគឺ ជាពេលរៀនវិទ្យាល័យ...វាប្រហែលជាពិតហេីយ! គូម៉ូ ជីហ្គូគូគឺជាសិស្សស្រីដែលស្ងៀមស្ងាត់ មោឃៗមិនចេះមាត់ករនៅតែជាមួយទូរសព្ទ24ម៉ោង បែបជាក្លាយជាសិស្សក្នុងថ្នាក់ទី10-A...