«7.ព្រមាន!»

193 22 0
                                    

ពីរ​បី​អាទិត្យ​ក្រោយ​មក​...
សាគូរ៉ា​ បាន​ក្លាយជា​មិត្តភ័ក្តិ​ដ៏​ជិតស្និទ្ធ​របស់​យូមិ​ ដោយ​ពួកគេ​តែងតែ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ជានិច្ច​ និង​​ញាំ​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​នឹងគ្នា​ ដោយ​យូមិ​ឈប់​ខ្វល់ខ្វាយ​ជាមួយ​គូម៉ូ​និង​លីហ្សា​ ដែល​ជា​មិត្តភ័ក្ដិ​របស់​នាង​តែងតែ​ញាំ​អាហារ​ពេល​ថ្ងៃ​ជាមួយ​ជានិច្ច​កាល​ពី​មុនៗ...។ ចំណែក​លីហ្សា​ក៏​បាន​ឈប់​គិតគូរ​ពី​គូម៉ូ​ ហេីយ​ដេីរ​ជាមួយលីលី​និង​សិស្ស​ស្រីៗ​ដទៃ​ទៀត​នៅ​ក្នុង​ថ្នាក់​ ហេីយ​នាង​និង​មិត្ត​ថ្មី​គ្នា​តែងតែ​ដេីរលេង​សប្បាយ​នា​ចុងសប្ដាហ៏​ដូច​ជា​ Shopping មេីល​កុន​ ជប់លៀង​ជាដេីម។​ គូម៉ូ​ដែល​ត្រូវ​មិត្តភ័ក្ដិ​ក្លែងក្លាយ​ទាំង​ពីរ​នាក់​ទុក​ចោល​តែ​ឯងៗ​ ប៉ុន្តែ​នាង​ធ្វើ​ជា​មិន​ចាប់អារម្មណ៍​នឹង​រឿង​តូចតាច​ទាំងនោះ​ ហេីយ​នៅ​បន្ត​ការ​អាន​មេនហ្គា​ដែលជា​ទម្លាប់​របស់​នាង​ដដែល​។
នា​ពេល​ព្រឹក​ ថ្ងៃ​សៅរ៍​...
សាគូរ៉ា​ តាម​យូមិ​ទៅ​ការិយាល័យ​របស់​នាយក​ ដេីម្បី​យក​ឯកសារ​ផ្សេង​ៗ​ យកទៅ​ជូន​គាត់​ ដោយ​សាគូរ៉ា​កំពុង​រង់​ចាំ​នៅ​ខាង​ក្រៅ​។
សាគូរ៉ា​មេីលតាម​​បង្អួច​ដែល​ស្ថិត​នៅ​មុខ​ការិយាល័យ​នាយក​ ដែល​ស្ថិត​នៅ​ក្នុង​ជាន់​ទី២​នៃ​អាគារ​ ហេីយ​សម្លឹង​ឃេីញ​ ក្រុម​ដែលមាន​ស៊ូហូ​ មីនហូ​ ស៊ូហ្គា​និង​អាវ៉ូ​ម៉ា​ កំពុង​តែ​លេង​បាល់​ទាត់ជាមួយ​នឹង​ក្រុម​មួយទៀត​ដែលទំនង​ជា​សិស្ស​មកពី​ថ្នាក់​ផ្សេង​។
នាង​សម្លឹង​មេីលទៅ​កាន់​ ស៊ូហូ​ដែល​បណ្តេីរ​បាល់​នា​ក្រោម​កណ្ដាល​ថ្ងៃ​ដ៏​សែន​ក្តៅ​ ដែល​បណ្ដាល​ឲ្យ​គេ​បែក​ញេីស​ជោក​ខ្លួន​ចេញ​សាច់ដុំ​ដែល​លាក់​នៅ​ខាង​ក្នុង​អាវ​ឯកសណ្ឋាន​ពណ៌​សនោះ។
សាគូរ៉ា​លេប​ទឹក​មាត់​ដេីម្បី​ផ្សេីម​បំពង់​ក​ មិនមែន​នាង​ជា​ស្រី​រោគចិត្ត​ដែលឃេីញ​ប្រុស​មិនបាន​នោះ​ឡេីយ​ ប៉ុន្តែ​ស៊ូហូ​គឺ​អាច​និយាយ​ថា​ សង្ហា​ ស្រីៗ​នៅ​ក្នុង​ថ្នាក់​Crush លេី​គេ​ជិត​កន្លះ​ថ្នាក់​ដែល​រួម​មាន​ទាំង​នាង​ផង​នោះ​ ប៉ុន្តែ​គួរឲ្យ​សោកស្ដាយ​ដែល​គេ​បែប​ជាមាន​សង្សារ​រួច​ហេីយ​ ថែម​ទាំង​ជាលីលី​ដែល​ជា​សិស្ស​ថ្មី​ទេីប​នឹង​ចូល​រៀន​ដូចជា​នាងទៀត។
'ស្រី​ម្នាក់​នោះ​មាន​ស្អីល្អ​ទៅ!​គ្រាន់តែ​ដេីរ​ជះ​លុយ​លេី​ក្បាល​គេ​គ្រប់​គ្នា​អីចឹង?'
នាង​គិតនៅ​ក្នុង​ចិត្ត​ដោយ​ការ​ច្រណែន​ ដែល​តាម​តែ​ការ​ពិត​គឺ​ត្រឹមត្រូវ​មែន​។ មូលហេតុ​ដែល​លីលី​អាច​ចុះចូល​ជាមួយ​នឹង​សិស្ស​ទាំងអស់​នៅ​ក្នុង​ថ្នាក់​ និង​ធ្វើ​ឲ្យ​សិស្ស​ស្រី​ទាំងនោះ​​ស្រឡាញ់​រាប់អាន​ គោរពនាង​ដូចជា​ព្រះ​នាង​ នោះ​គឺ​នាងមាន​លុយ!។ លីលី​បាន​ទិញ​ទឹកចិត្ត​មនុស្ស​គ្រប់​គ្នា​តាម​ទឹកប្រាក់​ ពាក្យ​និយាយ​លួងលោម​ផ្អែមល្ហែម​និង​លេីក​សរសេីរ​អ្នក​ដទៃ​ ទេីប​ធ្វើ​ឲ្យ​នាង​ក្លាយជា​មនុស្ស​សំណព្វចិត្ត​របស់​គ្រប់​គ្នា​នៅ​ក្នុង​ថ្នាក់​ នៅ​ក្នុង​រយៈពេល​មិនដល់​ពីរខែ​ផង​ បេី​រាប់​តាំង​ពី​ថ្ងៃ​ដែល​ចូល​រៀន​មក​។
«អេ៎! សាគូរ៉ា​!» យូមិដែល​ដេីរ​មកពី​ណា​មិនដឹង​ ហេីយ​ដេីរ​កេះ​ស្មា​របស់​សាគូរ៉ា​ដែល​កំពុង​តែនឹកគិត​ច្រណែន​លីលី​នៅក្នុង​ចិត្ត​ ធ្វើ​ឲ្យ​នាង​ភ្ងាក់​ព្រេីត​ ហេីយ​ញញឹម​បែរ​ខ្លួន​មក​រក​យូមិ​។
«រួច​រាល់​ហេីយ​ឬ? យូមិ?» សាគូរ៉ា​សួរទៅ​កាន់​នាង​ ក្រែង​នាង​បញ្ឃប់​កិច្ចការ​ជាមួយ​លោក​នាយក​ហេីយ។
«រួច​ហេីយៗ! តោះ​យេីងទៅ!» យូមិ​និយាយ​ទាំង​ញញឹម​រហូតដល់​លិប​ភ្នែក​អស់​ ហេីយ​ក៏​អោប​ដៃ​របស់​សាគូរ៉ា​នឹង​ដេីរ​ចេញទៅ​ជាមួយ​គ្នា​ត្រឡប់​ទៅ​ថ្នាក់​រៀនវិញ​។ នាង​បាន​ក្លាយជា​មិត្ត​ជិតដិត​របស់​សាគូរ៉ា​បាន​ប្រហែលជាង​ពីរបី​អាទិត្យ​ ដោយ​លឿន​ដូចជា​ការគិតរបស់​នាង​ ព្រោះ​សាគូរ៉ា​ជា​មនុស្ស​មិន​សូវ​ឆ្លាត​នោះ​ឯង​។
ពួក​នាង​បាន​ចេញពី​អាគារ​ ហេីយ​ឆ្លងកាត់​តារាងបាល់​ទាត់​ដ៏​ធំ​មួយ​នៅ​កណ្ដាលអាគារ​ការិយាល័យ​របស់​សាលា​ និង​អាគារ​សម្រាប​សិស្ស​រៀន​។
«ក្តៅដល់​ហេីយ...»យូមិ​រអ៊ូ​ ទាំង​ខែ​នេះ​នៅ​ជា​រដូវ​រំហើយ​នៅ​ឡេីយ​ទេ​ ប៉ុន្តែ​អាកាសធាតុ​នា​ពេល​រសៀល​ក្តៅ​ខ្លាំង​ណាស់​នៅ​ខាងក្រៅ​ ល្មម​អាច​ចម្អិន​ពង​មាន់​ចៀន​ឲ្យ​ឆ្អិន​បាន​។
«មែន​ហ្នឹង​»​ សាគូរ៉ា​និយាយ​ដោយ​បែក​ញើស​ហូរ​ពេញ​ផ្ទៃ​មុខ​ ប៉ុន្តែ​ភ្នែក​ដៀល​មេីលទៅ​កាន់​ក្រុម​ដែល​កំពុង​លេង​បាល់​ទាត់​ទាំង​ពីរ​ក្រុម​នោះ​ ដោយ​គ្មាន​ខ្វាយខ្វល់​នឹង​កម្តៅ​មេឃ​ដ៏​ក្តៅនោះ​ឡេីយ​។
'ថា​មេឃទៅ​ក្តៅ​ អា​ពួកអស់​នោះ​ហត​ជាង​មេឃ​ឆ្ងាយ​ណាស់!'
សាគូរ៉ា​​គិត​ក្នុង​ចិត្ត​ ពេលដែល​នាង​ដេីរ​មក​ជិត​ ទេីប​ឃេីញ​រូបភាព​ទាំងនោះ​បាន​ពេញៗ​ភ្នែក​។ ស៊ូហូ​និង​ក្រុម​របស់​គេ​ លេង​បាល់​រហូតដល់​បែក​ញេីស​ជោក​ពេញ​ខ្លួន​ ដែល​ធ្វេី​ឲ្យ​អាវ​ឯកសណ្ឋាន​ដែល​ជាប់​នឹង​ទឹក​ញេីស​ទាំងនោះ​ជាប់​ស្អិតនឹង​ខ្លួន​ ដែល​បញ្ចេញ​សាច់ដុំ​ដៃ​ធំៗ​និង​ក្បាលពោះ​កង់ៗ​គ្មាន​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​សូម្បី​តែ​បន្តិច​។
ពួក​គរ​នៅ​បន្ត​ការ​ប្រយុទ្ធ​នៅ​ក្នុង​ទីវាល​ទាំង​ស្វិតស្វាញ​ ស៊ូហូ​ដណ្ដើម​បាល់​ពី​ក្រុម​ដែលជា​សត្រូវ​ហេីយ​ក៏​បណ្តេីរ​ទៅ​កាន់​ កូនហ្គោល​របស់​ក្រុម​ដទៃ​នោះ​ ហេីយ​ក៏​ក្រលេក​ទៅ​ឃេីញ​ សាគូរ៉ា​និង​យូមិ​កំពុង​តែ​ដេីរ​ជាមួយគ្នា​ គេ​លួច​ញញឹម​នៅក្នុង​ចិត្ត​ហេីយ​ក៏​ទាត់បាល់​នោះ​មួយ​ទំហឹង​ ដែល​ធ្វើ​ឲ្យបាល់​ហេីរ​ចំ​កណ្ដាល​មុខ​របស់​សាគូរ៉ា​មួយ​ទំហឹង។
ស៊ូហូ​ធ្វើ​ជា​ស្លត់​ហេីយ​ក៏​រត់ទៅ​កាន់​ សាគូរ៉ា​ដែល​ដួល​នៅនឹង​ដី​កំពុង​តែ​យក​ដៃ​ជូត​ឈាម​ច្រមុះ​ដែល​ហូរ​ឥត​ឈប់ឈរ​របស់​ខ្លួន​។
«នាង! នាង​មិនអីទេឬ?» គេ​សួរ​ដោយ​ធ្វើ​ជា​ភិតភ័យ​ហេីយ​ក៏​ចាប់​ស្មា​របស់​នាង​។
«ខ្ញុំ​...មិនអី...ទេ...» សាគូរ៉ា​ឆ្លេីយ​ដាច់ៗ​ដោយ​មុខ​ក្រហម​ ពេលដែល​ឃេីញ​Crush កំពុងនៅ​ជិត​ ដោយ​មិន​ចាប់អារម្មណ៍​នឹង​យូមិ​ ដែល​ឈរ​មិនមាត់​មិនករ​ ហេីយ​មិន​ខ្វល់ខ្វាយ​ថា​មិត្តភ័ក្ដិ​ថ្មីរបស់​នាងកំពុង​តែ​ឈាម​ច្រមុះ​ស្អី​នោះ​ឡេីយ​។ នាង​ឈរ​ក្តាប់​ដៃ​ ហេីយ​សម្លក់​មុខ​របស់​សាគូរ៉ា​មិន​ដាច់​ពី​កន្ទុយ​ភ្នែក​ ដោយ​ការ​ខឹង​ក្រោធ​ ប៉ុន្តែ​សាគូរ៉ា​មិនបានចាប់អារ​ម្មណ៏​ដផយ​សារ​តែមាន​ស៊ូហូ​នៅ​ជិត​នាង។
«នៅ​ថា​មិន​អីទៀត? នាង​ចេញ​ឈាម​ច្រមុះ​ច្រេីនណាស់!» គេ​និយាយ​ហេីយ​ក៏​យក​កន្សែង​ដៃ​របស់​ខ្លួន​យក​ មក​ជូតឈាមច្រមុះ​ឲ្យ​នាង​។ សាគូរ៉ា​បាន​ចិត្ត​នៅ​ស្ងៀម​ ឲ្យ​ស៊ូហូ​ជូត​ឈាម​ច្រមុះ​ឲ្យ​នាង​ដោយ​ការ​ពេញចិត្ត​។
«យ៉ាង​ម៉េច​ហេីយ?» គេ​សួរនៅពេលដែល​ នាង​យក​ក្បាល​​មក​ផ្អែក​លេី​ស្មា​របស់​គេ​។
«ខ្ញុំ​...មាន​អារម្មណ៍​ថា​វិល​មុខ​ខ្លាំង​ណាស់ ប្រហែលជា​ហូរ​ឈាម​ច្រេីនពេក» នាង​កុហក​ទាំងមុខ​ស្រល់​ហេីយ​ផ្អែក​លេី​ស្មាដ៏​ក្រាស់​របស់​គេ​ហេីយ​យក​ដៃ​មក​ប៉ះ​លេី​ដង​ខ្លួន​ដែល​ពោរពេញ​ទៅដោយ​ញេីស​របស់​គេ​។
«អា៎...បេី​សិនអីចឹង​ មិន​ល្អ​ទេ! ខ្ញុំ​នាំ​នាង​ទៅ​បន្ទប់​ពេទ្យ​ចុះ» ស៊ូហូ​និយាយ​ហេីយ​ក៏​ចាំ​បី​សាគូរ៉ា​ចេញទៅ​ ដោយ​មាន​យូមិ​សម្លឹងមេីល​ពី​ក្រោយ។
«យូមិ!» មីនហូដែលជា​សង្សារ​របស់​នាង​ ដេីរ​មកជិតនាង​រួចហៅ។
«មីនហូ...» នាង​ហៅ​ឈ្មោះ​របស់​សង្សារ​ខ្លួន​ ហេីយ​ក៏​ប្រែមុខ​ជា​ញញឹម​វិញ​ រួច​និយាយ«សូមទោស​ផង! មីនហូ​ខ្ញុំមាន​ការ​បន្តិច​ សូមទៅ​បន្ទប់​រៀន​មុនហេីយ!» នាង​និយាយ​ឡេីង​ការ​ញញឹម​ ហេីយ​ក៏ចាប់ដៃ​របស់​មីនហូ​បន្តិច​ជា​ការ​លួងលោម​។
«អូខេ!» គេ​និយាយ​ដោយ​មិន​ខ្វល់ខ្វាយ​ពី​លេស​របស់​នាងហេីយ​ក៏រត់​ចូល​ទៅ​ក្នុង​តារាង​បាល់​វិញបាត់​។
យូមិ​ត្រឡប់​ទឹកមុខ​ទៅជា​ រាបស្មើ​យ៉ាង​កក្រោះ​ហេីយ​ក៏​ដេីរ​ចេញ​ទៅ​អាគាររៀន​របស់​ខ្លួនវិញ​។
យូមិ​ដេីរ​ចូល​ក្នុង​អាគារ​ ក៏​ប្រទះ​គ្នា​នឹង​ លីលី​ជាមួយ​ លីហ្សា​ ជូលី​​កំពុង​ដេីរ​ជាមួយគ្នា។
«អេ៎! លីលី​ ប្លេក! យេីង​មាន​រឿង​ត្រូវ​និយាយគ្នា!» យូមិ​ដេីរ​ទៅជិត​ហេីយ​ក៏​និយាយ​ឡេីង។
«ហា៎! រឿងអី? យេីងរវល់​គ្មាន​ពេល​ទំនេរ​ទេ» លីលី​និយាយ​ហេីយ​ក៏​បម្រុង​ នឹង​អូស​ជូលី​ និង​លីហ្សា​​ដេីរ​ចេញ​ពី​ទីនោះ​ ប៉ុន្តែឮ​អ្វី​ដែលចេញ​ពី​មាត់របស់​យូមិ​ ធ្វេី​ឲ្យ​នាងនៅ​ស្ងៀម​មួយ​កន្លែង​ប្រហែលជា​មួយ​នាទី​ ហេីយ​ក៏សួរ​នៅពេល​ដែល​តាំង​ស្មារតី​បាន។
«ឯង​ប្រាកដ​ទេ!» លីលី​សួរ​។
«បេីឯង​មិនជឿ​ ទៅ​មេីល​ខ្លួនឯង​ទៅ!» យូមិ​និយាយ​ហេីយ​ក៏​ឡេីង​ជណ្ដើរ​ទៅ​បន្ទប់​រៀនបាត់​។
«ហ្ហឹម!» លីលី​ចងមុខ​ដោយ​ការ​ខឹងក្រេាធ​ហេីយ​ក៏​ដេីរ​ចេញពីនោះ​ ជាមួយ​នឹង​ជូលី​ លីហ្សា​ សំដៅ​​បន្ទប់​ពេទ្យ​ដែលនៅ​អាគារមួយទៀត​ ដោយ​មិន​ដឹង​ថា​មាន​ស្រមោល​របស់​មនុស​្សស្រី​ម្នាក់​ទៀត​ នៅ​ទីនោះ​ស្តាប់​ឮដែរ​។
«សាគូរ៉ា​បេីក​ដៃ​ឲ្យ​ ស៊ូហូ​​រំលោភ​នាង​នៅ​បន្ទប់​ពេទ្យ​ឬ?» គូម៉ូ​ពោល​តិចៗ​ ពល​កំពុង​បៀម​ស្ករ​គ្រាប់​នៅ​ក្នុងមាត់​។

The Perfect Classmate (Season I)Where stories live. Discover now