ថ្ងៃចន្ទ...
គូម៉ូដេីរចូលនៅក្នុងថ្នាក់រៀនទាំងខាំនំប៉័ងស្នូលសណ្តែកនៅនឹងដៃ ហេីយដេីរពាក់កាសឱនមុខដេីរចូលសំដៅទៅថ្នាក់រៀន តែមិនទាន់ដឹងអីផង ស្រាប់តែមានដៃមកចាប់កអាវរបស់នាងរួចអូសទៅចូលក្នុងបន្ទប់ក្បែរនោះ។
«អ្ហា៎?» នាងកាន់មាត់ ហេីយដកកាសចេញសម្លឹងមេីលក្នុងបន្ទប់ឃេីញ ស៊ូហូ មីនហូនិងស៊ូហ្គាដែលនៅជុំគ្នា ធ្វើទឹកមុខតឹងតែងដូចជាមានរឿងអាក្រក់កេីតឡេីង។
«មានរឿងអីមែនទេ?» គូម៉ូសួរដោយកែវភ្នែកពណ៏ខៀវសម្លឹងមេីលទៅកាន់ពួកគេទាំងបីនាក់។
«គឺ...លោកនាយកចាស់ត្រូវលោកនាយកធំបានបញ្ឃប់ ហេីយនាយកថ្មីមកកាន់កាប់ដំណែង!» ស៊ូហូនិយាយដោយដកដង្ហើមធំ នៅទីបំផុតរឿងអ្វីគេបារម្ភបានកេីតឡេីង។
«នាយកថ្មី?» គូម៉ូលាន់មាត់។
នៅក្នុងសាលារបស់នាងគឺមានលោកនាយករង ដែលជានាយកមុខលុយដែលពួកគេទិញក្បាលនឹងលុយជារៀងរាល់ខែនោះ គឺជាអ្នកគ្រប់គ្រងនិងពិនិត្យមេីលខុសត្រូវរបស់សាលា តាមបញ្ជារបស់លោកនាយកធំដែលជាម្ចាស់គ្រប់គ្រងរបស់សាលានោះ ដោយសមាសភាពពិតប្រាកដគឺអាថ៌កំបាំង ដោយគ្មានអ្នកដឹងថា នាយកធំរបស់ពួកគេជានរណាឡេីយ។
«ឆឹស! រឿងរញ៉េរញ៉ៃកេីតឡេីងឲ្យទាន់តែបាន!» មីនហូរអ៊ូរអ៊ូរទាំឡេីង ហេីយជ្រួយចិញ្ចេីមចូលគ្នា។
«ចង្រៃមែន...» ស៊ូហ្គាពោលខ្សឹបៗម្នាក់ឯង។
មិនឲ្យពួកគេមិនបារម្ភទេីបចម្លែក រឿងទាំងអស់ដែលពួកគេធ្វើឡេីងនៅក្នុងថ្នាក់ទាំងកូរគ្រូ មិនរៀនមិនស្តាប់គ្រូនិងទិញទឹកចិត្តរបស់គ្រូបន្ទុកថ្នាក់ ដេីម្បីបានវិញ្ញាសា និងផ្លាស់ប្តូរពិន្ទុ រឿងផ្សេងៗទៀតដែលគេបង្កឡេីងនៅក្នុងសាលា គឺត្រូវបានបិទបាំងនិងធ្វើជាមេីលពុំឃេីញដោយលោកនាយកសាលាមុខលុយរបស់គេ បេីសិនជាគ្មានគាត់ ថ្នាក់របស់ពួកគេនឹងជួបស្ថានភាពយ៉ាប់យ៉ឺនជាងថ្នាក់«leftover» ទៀត។
អ្វីដែលសំខាន់បំផុតនោះគឺ ពួកគេមិនដឹងថាគ្រូនាយកថ្មីជាមនុស្សយ៉ាងម៉េច? បេីសិនជាមុខលុយដូចជានាយកចាស់នោះគ្រប់យ៉ាងនឹងត្រឡប់ទៅជាល្អប្រសើរវិញ ប៉ុន្តែបេីសិនជាផ្ទុយពីនោះ រឿងនឹងកាន់តែយ៉ាប់...បេីសិនជា លោកនាយកនោះហ៊ានបកអាក្រាតអំពីអ្វីដែលពួកគេបានធ្វេី ពួកគេទាំងបីនាក់និងនាង នឹងមានរឿងធំមិនខាន។
«មានន័យថា លុយដែលយេីងឲ្យនាយកចាស់នោះ20លានគាត់យកលុយរត់បាត់ហេីយអីចឹង!» គូម៉ូនិយាយដោយទឹកមុខរាបស្មើ ដោយមិនខ្វល់ខ្វាយពីរឿងនាយកថ្មីនោះឡេីយ។
«លុយ20លានតិចតួចទេ! មិនបាច់ខ្វល់ឡេីយ សំខាន់គឺរឿងនាយកថ្មី!» ស៊ូហូរអ៊ូរប្រាប់នាង។
«អត់ទេ! 20លានយ៉េនក៏ស្មេីនឹង180សែនដុល្លារដែរ យេីងនឹងយកមកវិញ!» គូម៉ូបដិសេធដោយទឹកមុខងាប់ហេីយនិយាយ។
«ឯងធ្វើភ័យរឿងនាយកថ្មីខ្លះមេីល៏!» ស៊ូហ្គានិយាយដោយការមួម៉ៅតិចៗ។
«ភ័យគឺវាភ័យហេីយ តែលុយវាសំខាន់ជាង!» គូម៉ូពន្យល់។
«ហេីយឯងស្អីក៏ដាច់ដោចម្ល៉េះ? សល់ប៉ុន្មានក្នុងខ្លួនហ្នឹង?» មីនហូសួរ។
«ប្រហែលខ្ទង់5000លានយ៉េនទៀត!» នាងគិតបន្តិចមុននឹងនិយាយ។
«ហេីយឯងមកខ្វល់ខ្វាយរឿងលុយ20លាន ជាងជិវិតខ្លួនឯងទៀត?» ស៊ូហូដោយការហួសចិត្តតិចតួច។
«លុយគឺលុយ លុយតែ១យ៉េនក៏នៅតែជាលុយដែរ!» គូម៉ូនិយាយ។
«គូម៉ូឯងរត់ចេញពីផ្ទះយូរ ដាច់ឃ្លានដល់ម្ល៉ឹង?» មីនហូសួរនាងលេងបែបឌឺដង។
«អត់ទេ យេីងមានមីឆុងញាំគ្រប់គ្រាន់!» គូម៉ូតបបែបឌឺត្រឡប់ទៅវិញ
«ដល់ម៉ោងចូលរៀនហេីយ តោះទៅថ្នាក់វិញ!» ស៊ូហ្គាឱនចុចទូរសព្ទរួចក៏ប្រាប់ទៅអ្នកទាំងបីនោះ។
«ហេីយចុះរឿងនាយកថ្មី?» ស៊ូហូសួរ។
«អ្ហកប្រុសលី! ក្នុងនាមជាអ្នកស្នងត្រកូល អ្នកប្រុសគួរតែធ្វេីឫកពារស្ងៀមស្ងាត់និងពិចារណារកដំណោះស្រាយខ្លួនឯង!» មីនហូនិយាយដែលធ្វេីឲ្យស៊ូហូសម្លឹងមុខគេដោយការធុញបូកជ្រេញ រួចដេីរទៅថ្នាក់រៀនទាំងបួននាក់។
ពេលដែលចូលទៅក្នុងតុអង្គុយរៀងៗ ថ្នាក់ទាំងមូលមានសភាពយ៉ាងស្ងប់ស្ងាត់នឹងមានគ្រូបន្ទុកថ្នាក់ថ្មីជាមនុស្សស្រីចូលមកកាន់កាប់ ហេីយនិយាយប្រកាសដោយទឹកមុខស្មេី។
«សួស្តី! ប្អូនៗទាំងអស់គ្នា ថ្មីនេះអ្នកគ្រូនឹងក្លាយជាគ្រូបន្ទុកថ្នាក់ថ្មីរបស់ប្អូន!»
អ្នកគ្រូនោះនិយាយហេីយ ក៏សរសេរឈ្មោះរបស់ខ្លួននៅលេីក្តារខៀវ ហេីយក៏ចាប់ផ្ដើមហៅឈ្មោះរបស់សិស្សនីមួយៗ ដេីម្បីស្រង់នូវវត្តមាន ប៉ុន្តែគាត់មិនបានហៅឈ្មោះរបស់ ស៊ូហូ មីនហូ ស៊ូហ្គានិងគូម៉ូឡេីយ។
«អ្នកដែលមិនបានឮឈ្មោះ សូមទៅកាន់បន្ទប់របស់លោកនាយក គាត់មានការសំខាន់ចង់ជួបពួកឯង!» អ្នកគ្រូនោះនិយាយហេីយក៏ចាប់ផ្ដើមនូវការបង្រៀនឡេីង។ គូម៉ូងេីបឡេីងហេីយកាន់កាបូបរៀនរបស់ខ្លួនដេីរចេញទៅជាមួយបីនាក់នោះ ហេីយអ្នកទាំងបួននោះក៏ងេីបឈរឡេីងដោយមិនមាត់សូម្បីតែមួយម៉ាត់ និងដេីរចេញក្រៅដោយស្ងប់ស្ងាត់នៅតាមផ្លូវពួកគេមិនមាត់រករកគ្នា សូម្បីតែមួយម៉ាត់ រហូតដល់បន្ទប់នាយកដែលនៅអាគារមួយទៀត។
តុក...តុក...តុក!
«ចូលម៉ោ!» សម្លេងអ្នកនៅក្នុងបន្ទប់ក៏បានបន្លឺឡេីង ស៊ូហ្គាដែលជាអ្នកគោះទ្វារក៏បេីកទ្វារចូលមកក្នុងបន្ទប់ ក្រោមកែវភ្នែករបស់លោកនាយកថ្មី ដែលជាបុរសវ័យប្រមាណជាង៤០ឆ្នាំស្តេីង។
«...» ពួកគេទាំងបីនាក់មិនមាត់ករ ហេីយទៅអង្គុយនៅលេីកៅអីចំនួនបួនដែលត្រៀមរួចជាស្រេចសម្រាប់ពួកគេ ដោយស៊ូហូនិងស៊ូហ្គាអង្គុយជិតគ្នា នៅទល់មុខមីនហូនិងគូម៉ូ នឹងលោកនាយកនោះអង្គុយនៅចំកណ្ដាល។
«...» ពួកគេទាំងប្រាំនាក់ដែលរាប់បញ្ចូលទាំងលោកនាយកនោះ មិនមាត់សូម្បីតែមួយម៉ាត់ នៅក្នុងបន្ទប់ដ៏ស្ងាត់ជ្រងំគ្មាននរណាហាមាត់និយាយស្អីសូម្បីតែមួយម៉ាត់ មានតែភាពស្ងៀមស្ងាត់និងសម្លេងខ្យលេីចេញពីម៉ាសុីនត្រជាក់ដ៏ត្រជាក់សឹងកកនៅក្នុងបន្ទប់នោះ។
«មិនថាលោកនាយកថ្មី មានកិច្ចការអ្វីជាមួយពួកខ្ញុំទាំងបួននាក់ឡេីយ!»
ស៊ូហ្គាបន្លឺឡេីងដោយសួរទៅកាន់អ្នកដែលកោះហៅពួកគេទាំងបួនមក ដោយពួកគេដឹងមូលហេតុជាស្រេច។
«ខ្ញុំគិតថា ប្អូនៗទាំងបួននាក់ដឹងមូលហេតុហេីយ!» លោកនាយកថ្មីនិយាយឡេីងមួយៗដោយរាបស្មើ នឹងសម្លឹងមេីលមុខរបស់ពួកគេទាំងបួនដែលសម្លឹងទៅមុខត្រង់មិនសូម្បីតែក្រលេកមុខមេីលទៅកាន់គាត់សូម្បីតែបន្តិច។
'ឆ្លាតគ្រាន់បេី...' មីនហូគិតក្នុងចិត្ត។
«អីយ៉ា...មូលហេតុអ្វីទៅណក៎?» ស៊ូហូធ្វើជារអ៊ូហេីយអេះក្បាលធ្វេីដូចមិនដឹងរឿង។
«រឿងដែលប្អូនៗទាំងបួននាក់ សូកប៉ាន់នាយកចាស់ដេីម្បី ធ្វើរឿងកង្វក់ៗជាច្រេីន...» លោកនាយកនោះនិយាយឡេីងជាការរំលឹក។
«លោកគ្រូត្រូវការប៉ុន្មាន? 100លាន? 200លានឬ1000លាន?»
មីនហូសួរដោយដាក់សំណើទៅដល់លោកនាយកថ្មី ដេីម្បីឲ្យគាត់បិទមាត់ឲ្យជិត និងធ្វេីខ្វាក់ថ្លង់ដូចលោកនាយកមុនៗ។
«សូមទោសផងប្អូន! ប៉ុន្តែមនុស្សដូចជាខ្ញុំមិនមែនជាមនុស្សមុខលុយឡេីយ!» លោកនាយកនោះនិយាយឡេីងដោយមុឺងម៉ាត់។
«គួរឲ្យស្តាយមែន...» គូម៉ូរអ៊ូតិចៗ ហេីយបន្ត« ខ្ញុំមិនគិតថាលោកនាយកថ្មីជាមនុស្សល្ងង់ដល់ថ្នាក់នេះសោះ!» នាងនិយាយដោយការខកចិត្ត។
«សូមទោសផង...ប្អូនចង់និយាយលេីអ្វី?» លោកនាយកសួរនាង។
«ខ្ញុំនិយាយថា លោកនាយកគឺជាមនុស្សល្ងង់!» គូម៉ូនិយាយឡេីងម្តងទៀត។
«ប្រហែលជាប្អូនយល់ច្រឡំលេីអ្វីហេីយ! បេីលោកគ្រូជាមនុស្សល្ងង់មែន ប្រហែលមិនមែនអាចក្លាយជានាយកសាលាគ្រប់គ្រងមនុស្សឆ្លាតដូចជាប្អូនឡេីយ!» លោកនាយកនិយាយដោយមុខរាបស្មើ។
«បេីអីចឹងនោះ...សូមទោសផង លោកនាយក! ខ្ញុំយល់ច្រឡំហេីយ!» គូម៉ូងេីបឈរឡេីង ហេីយឱនក្បាលចុះជាសូមទោសដោយមុខងាប់ដោយការឌឺដងសុទ្ធសាធ។
«មិនអីទេប្អូន លោកគ្រូយល់!» គាត់ប្រាប់នាងហេីយ គូម៉ូក៏អង្គុយចុះដូចធម្មតាវិញ។
«សរុបមកលោកគ្រូមានការអ្វី?» ស៊ូហ្គាសួរ ពេលនោះគេមានអារម្មណ៍ថាស្ថានភានដែលនៅក្នុងបន្ទប់ទាំងមូលប្រែប្រួលជាតឹងតែងខុសពីមុន។
«ស៊ូហូ លី! មីនហូ អូ៎! ស៊ូហ្គា អែល! គូម៉ូ ជីហ្គូគូ! ប្អូនទាំងបួននាក់គឺជាមនុស្សទាំងបួននាក់ដែលទិញក្បាលរបស់លោកនាយកចាស់ជាមួយនឹងទឹកលុយត្រូវទេ?» នាយកនោះសួរ។
«បេីដឹងហេីយសួរធ្វើអីទៀត!»មីនហូសួរបែបភ្លេីៗ។
«ត្រូវហេីយ! តែមកពីនាយកនោះមុខលុយខ្លួនឯងទេ មិនមែនជាកំហុសរបស់ពួកខ្ញុំឡេីយ!» ស៊ូហូនិយាយដោយរំភេីយ។
«លោកនាយកកុំនិយាយ ថាទិញក្បាលៗនាយកចាស់អីចឹងអី វាមិនល្អស្តាប់ទេ! គាត់ចាស់ជាងលោកនាយកថ្មីឆ្ងាយណាស់ ហៅអីចឹងដូចមេីលងាយគាត់បែបហេីយ!» ស៊ូហ្គាថែមមួយម៉ាតទៀត។
«លោកនាយកកាលនៅរៀន ដែលចូលរៀនម៉ោងសីលធម៌អត់?» គូម៉ូសួរបិទគូទ។
«សូមទោស...» លោកនាយកនោះពោលឡេីងមុខមិនដឹងថាខ្លួនឯងខុស។
«អីយ៉ា...លោកគ្រូចេះសូមទោសទៀត!» មីនហូលាន់មាត់ឡេីង។
«គាត់ក៏ជាមនុស្សចេះដឹងខុសត្រូវដែរហា៎!» ស៊ូហូប្រាប់។
«ប្អូននិយាយគ្នាចប់ឬនៅ?» លោកនាយកថ្មីសួរ។
«ចប់ហេីយ! សូមលោកនាយកចូលសាច់រឿងសំខាន់ម៉ោ!» ស៊ូហ្គានិយាយដោយសម្លេងត្រជាក់។
«ទង្វេីទាំងអស់របស់ប្អូនគឺគគ្រិចជាទីបំផុត...បេីសិនជាលោកគ្រូប្រកាសចេញទៅក្រៅ សិស្សទាំងមូលនៅក្នុងថ្នាក់របស់ប្អូននឹងជួបសភាពយ៉ាប់ជាង ថ្នាក់«leftover» ដប់ដងឯណោះ...» លោកនាយកនោះ និយាយក៏ត្រុវចម្លែកចិត្តបន្តិច ពេលដែលពួកគេនៅក្នុងសភាពធម្មតាៗមិនបាន បញ្ចេញទឹកមុខបែបខ្វល់ខ្វាយដូចអ្វីដែលគាត់ស្រមៃ។
«ប៉ុន្តែ នេះគឺជាបញ្ជារបស់ថ្នាក់លេី...» ថ្នាក់លេីនៅក្នុងន័យរបស់គាត់ជា លោកនាយធំ ដែលជាម្ចាស់គ្រប់គ្រងសាលា «តម្រូវឲ្យលោកគ្រូ ធ្វើដូចជារឿងទាំងប៉ុន្មានដែលប្អូនបានប្រព្រឹត្តិឡេីង គឺមិនបានកេីតឡេីង ប៉ុន្តែចាប់ពីថ្ងៃនេះតទៅ ប្អូនមិនអាចថ្លេីមធំធ្វើអ្វីៗតាមដែលចិត្តរបស់ខ្លួនឯងដូចមុនទៀតឡេីយ!» លោកនាយកនោះ បញ្ជាក់មួយៗ។
«អស់ហេីយឬ?» មីនហូសួរ។
«គ្រាន់តែបុិនហ្នឹងៗទេ?»ស៊ូហូ។
«រឿងតូចតាច! okay!» ស៊ូហ្គា។
«គ្មានបញ្ហា» គូម៉ូ
'ពួកក្មេងៗទាំងនេះ ពិតជាមិនងាយចាត់ការដូចអ្វីដែលបសបាននិយាយមែន' នាយកថ្មីគិតក្នុងចិត្តរបស់គាត់។
«ប៉ុន្តែគឺមានរឿងមួយដែលខ្ញុំភ្ងាក់ផ្អេីសបំផុត ពេលដែលចាប់ផ្ដើមពិនិត្យមេីលឯកសារដំបូង...» លោកនាយកនោះនិយាយដល់រឿងដែលចំណុចសំខាន់គាត់ហៅពួកគេទាំងបួនមកនិយាយ «ប្អូនទាំងបួននាក់ ជាម្ចាស់ភាគហ៊ុនរបស់សាលា ដោយក្នុងម្នាក់ៗមានហ៊ុនចំនួន5%»
5% គុណនឹងបួនស្មេីនឹង20% មានន័យថាពួកគេមានសិទ្ធកាន់កាប់សាលាដល់ទៅ2/10 ដែលចាត់ទុកថាសាហាវខ្លាំងណាស់ ចំពោះក្មេងៗមិនទាន់គ្រប់18ឆ្នាំដូចជាពួកគេនោះ។
«...» ភ្លាមៗនោះ គាត់ក៏មានអារម្មណ៍ថាត្រជាក់ឆ្អឹងជំនីរខ្នងយ៉ាងចម្លែក ទោះបគជាម៉ាសុីនត្រជាក់ខ្លាំង ប៉ុន្តែរដូវនេះគឺជារដូវក្តៅទេីបធ្វើឲ្យសីតុណ្ហភាពមិនសូវជាត្រជាក់ណាស់ណាឡេីយ...ប៉ុន្តែនេះគឺជាអារម្មណ៍អ្វី?
«លោក-នាយក-ថ្មី!» ស៊ូហូហៅឈ្មោះរបស់គាត់មួយៗនិងដោយសម្លេងស្រាលៗខុសពីសម្លេងរាលលដងរបស់គេដផយការឱនមុខ។
«ហឹះៗ...ខ្ញុំមិននឹកស្មានថាលោកនាយកថ្មីឆ្លាតកម្រិតនេះឡេីយ...ដឹងរឿងសូម្បីតែលោកនាយកចាស់មិនដឹង...» មីនហូសេីចចុងមាត់ហេីយនិយាយមួយដោយឱនក្បាលចុះ
«ហ៊េីយ...មេីលទៅពេលវេលាដ៏សប្បាយៗរបស់ខ្ញុំ ប្រហែលជាងជិតអស់ ដោយសារតែលោកនាយកហេីយ!»
ស៊ូហ្គាដកដង្ហើមធំហេីយការធុញទ្រាន់។
'ហេតុអ្វីក៏ពួកគេទាំងនេះមានត្រជាក់ៗបែបមិនភ័យព្រួយសូម្បីតែបន្តិចបែបនេះ?' នាយកនោះគិតនៅក្នុងចិត្ត ពេលនោះគាត់ក៏មានអារម្មណ៍ថាឆ្អឹងខ្នងបស់គាត់ត្រជាក់ជាងមុនឆ្ងាយណាស់...ល្មមនឹងកក។
«ខ្ញុំជឿជាក់100% ថារឿងមួយនេះគ្មានចុះទុកនៅក្នុងឯកសារឡេីយ! ប្រាកដជាមានអ្នកប្រាប់លោកនាយក100%!» គូម៉ូដែលមកឈរនៅខាងក្រោយខ្នងរបស់លោកនាយកនោះដឹងពីពេលណាក៏មិនដឹង ហេីយចាប់ស្មាក្រាស់របស់លោកនាយកនោះសួរ «តេីវាជានរណា?» គូម៉ូបសម្លឹងមុខរបស់លោកនាយកនោះមិនព្រិចភ្នែកហេីយសួរដោយសម្លឹងរឹង។
«នេះ...»
លោកនាយកនោះក៏រអាក់រអួលក្នុងកសឹងតែនិយាយពុំរួច ភាពដែលមានទំនុកចិត្តក្នុងខ្លួននិងទឹកមុខបែបរាបស្មើនោះសឹងតែរលាយបាត់អស់។
'នេះឬគេនិយាយថា ភ្នំមួយគង់តែមានភ្នំមួយខ្ពស់ជាងនោះ?'
«ម៉េចស្ងាត់មាត់ឈឹងអីចឹង? លោក-នាយក-ថ្មី?» ស៊ូហូញញឹមរីកមុខសួរដោយកែវភ្នែកកាច។
«អីយ៉ា...ពួកយេីងធ្វើឲ្យមេខ្លាក្លាយជាកូនឆ្មាទេដឹង?» មីនហូនិយាយ។
«សម្រេចថានរណាគឺជាអ្នកប្រាប់ពត៌មាននេះដល់លោកគ្រូ!» ស៊ូហ្គាងេីបចេញពីកៅអីហេីយដេីរទៅជិតសួរ។
«នរណា?» រឿងដែលនាងនិងពួកគេទាំងបីនាក់ ទិញភាគហ៊ុនរបស់សាលានេះគឺជារឿងដែលសម្ងាត់បំផុតដែលគ្មាននរណាដឹងក្រៅពីពួកគេបួននាក់ ព្រោះអ្នកដែលទៅចុះលេីលិខិតព្រមព្រៀងទិញភាគហ៊ុនក៏មិនមែនជាពួកគេទាំងបួននាក់ ហេីយឈ្មោះរបស់ម្ចាស់ភាគហ៊ុនទាំងនោះក៏មិនមែនជាឈ្មោះរបស់ពួកគេដែរ តេីនរណាទៅដែលដឹងនោះ?
«ខ្ញុំ...» នាយកនោះបន្លឺសម្លឹងបានតែមួយម៉ាត់ក៏បិទមាត់ឈឹង ខួរក្បាលរបស់គេស្រមៃទៅដល់រឿងដែលបានកេីតឡេីងនៅថ្ងៃនោះ។
«អ្នកប្រុសប្រាកដហេីយឬ?» អ្នកដែលត្រូវមកកាន់កាប់ជានាយកថ្មីសួរទៅកាន់អ្នកប្រុសរបស់ខ្លួន ដែលកំពុងតែអង្គុយនៅលេីកៅអីធំក្នុងបន្ទប់របស់គេដែលបញ្ជាឲ្យគេទៅធ្វើជានាយករបស់សាលារៀននេះ ទាំងអ្នកប្រុសរបស់គេមិនមែនជានាយកសាលា។
«ប្រាកដហេីយ!» គេតបបែបងាយៗ។
«រឿងដែលលេីកលែងឲ្យពួកគេនោះ?»
«អ្លឹម! គ្រាន់តែបញ្ឃប់កុំឲ្យពួកគរបន្តទៀតទៅបានហេីយ!»
«បាទអ្នកប្រុស...ហេីយចុះរឿងភាគហ៊ុន!»
«ឯងប្រាប់លេងៗទៅ!»
«បាទអ្នកប្រុស!» គេទទួលការបញ្ជា។
«តែប្រយ័ត្នផង! ព្រោះមនុស្សដូចជាពួកគេគឺគ្រោះថ្នាក់ណាស់!»
«អ្នកប្រុសចង់សំដៅលេីនរណាដែរ? ម្នាក់ណា?»
«ទាំងបួននាក់ហ្នឹង!»
'អ្វីដែលអ្នកប្រុសនិយាយគឺត្រឹមត្រូវ!' លោកនាយកនោះគិតក្នុងចិត្ត។
«សូមទោសផង! តែលោកគ្រូមិនអាចប្រាប់ប្អូនបានឡេីយ! ត្រឹមត្រូវហេីយ! រឿងនេះគឺមានអ្នកប្រាប់លោកគ្រូ មិនមែនលោកគ្រូ អានឯកសារនោះឡេីយ!» លោកនាយកសារភាព។
«លោកគ្រូ ស្គាល់របស់នេះទេ?» គូម៉ូលេីកកាំបិតចុងស្រួចដែលជាកាំបិតសម្រាប់វះកាត់មុខរបួសមកតម្រង់បញ្ជិតករបស់នាយកសាលា។
«លោកគ្រូសួរថា ខ្ញុំអាចអារករបស់លោកគ្រូងាប់នៅកន្លែងនេះ រួចដេីរចូលគុកទេ?» គូម៉ូគំរាមដោយសម្លឹងរាបស្មើ។
«ឯងកុំដល់ថ្នាក់ហ្នឹងពេក គូម៉ូ! បេីគេដឹងថាយេីងស្គាល់ឯង ខ្មាសគេណាស់!» ស៊ូហ្គានិយាយដោយផ្តេីមប្រយោគចេញមកដូចជាបារម្ភ តែចុងប្រយោគចេញមកបែបគិតតែពីខ្លួនឯង។
«មែនហ្នឹង! បេីឯងហ៊ានដេីរចូលគុកនោះទៅហេីយ យេីងទៅកែភេទធ្វើខ្ទេីយវិញ ប្រុសឯណាឲ្យស្រីចេញមុខការពារនោះ?» ស៊ូហូរអ៊ូ។
'ត្រកូលជីហ្គូគូគ្មានថ្ងៃឲ្យមនុស្សក្នុងត្រកូលរបស់ពួកគេដេីរចូលគុកងាយៗបែបនេះឡេីយ!' មីនហូបានត្រឹមគិតខ្លួនឯងក្នុងចិត្ត។
«អ៊ុប- សូមទោសលោកគ្រូជ្រុសដៃ...ខ្ញុំគ្មានចេតនាទេ!» គូម៉ូនិយាយពេលដែលនាងសង្កត់ដៃរាងធ្ងន់បន្តិចត្រង់ករបស់លោកនាយកនោះ ធ្វើឲ្យករបស់គាត់មុតហូរឈាមប្រឡាក់ពេញកអាវសមឺ។
«មិនអីទេ ប្អូន! ទោះបីជាប្អូនចង់អារករបស់លោកគ្រូរហូតដល់ដាច់ក្បាលទៀតក៏មិនថ្វីដែរ ព្រោះលោកគ្រូគ្មានថ្ងៃក្បត់នឹងចៅហ្វាយរបស់ខ្លូនជា ដាច់ខាន!» លោកនាយកនិយាយដោយភាពមុឺងម៉ាត់។
«គ្មានថ្ងៃ? ទោះបីជាយ៉ាងណា?» គូម៉ូសួរ។
«ត្រឹមត្រូវ!» លោកនាយកនោះឆ្លេីយ។
«ល្អ!» គូម៉ូនិយាយហេីយក៏ដកកាំបិតចេញហេីយបោះទៅលេីតុ មុននឹងនិយាយឡេីង «ខ្ញុំធ្វេីខុសច្បាប់របស់សាលាប្រេីអំពេីហិង្សាលេីលោកនាយក សូមឲ្យលោកនាយកដាក់ទោសមកចុះ!»គូម៉ូនិាយយហេីយលុតជង្គង់ចុះ ដឌលធ្វើឲ្យលោកនាយកភ្ងាក់ផ្អេីស។
«មិនអីទេ! លោកគ្រូធ្វើមិនដឹងមិនឮរឿងមួយនេះទៀតចុះ!» លោកនាយកនោះនិយាយឡេីង។
«ល្អ! បេីអីចឹងនោះ!» គូម៉ូយកកាំបិតវះកាត់នោះមកឆូតករបស់ខ្លួនឯងឲ្យមានស្នាមដាច់និងហូរឈាមដែរ!។
«...» ប្រុសៗទាំងបួននាក់នោះមិនមាត់ហេីយក៏សម្លឹងមេីលសកម្មភាពរបស់នាង។
«ចាត់ទុកថារួចគ្នា!» គូម៉ូនិយាយដោយមុខរាបស្មើមិនខ្វល់ខ្វាយនឹងភាពឈឺចាប់នោះឡេីយ។ នាងនិយាយរួចដេីរទៅយកកាបូបរៀនរបស់ខ្លួនហេីយក៏ប្រាប់លោកនាយកនោះ។
«កខ្ញុំហូរឈាម សូមការអនុញ្ញាតពីលោកនាយកទៅផ្ទះមុនហេីយ!» គូម៉ូនិយាយដោយការសូមទៅផ្ទះមុនម៉ោង ជំនួសការទៅរកពេទ្យ។
«តាមចិត្តរបស់ប្អូន...ហេីយហេតុអីក៏ប្អូនប្តូរចិត្តអីចឹង?» លោកនាយកនោះសួរ។
«ព្រោះលោកនាយកដូចជាឆ្កែបម្រេីដែលស្មោះត្រង់នឹងម្ចាស់ទេដឹង?»
គូម៉ូនិយាយហេីយញាក់ស្មា រួចដេីរចេញទៅបាត់ដោយមិនភ្លេចបិទទ្វារបន្ទប់ឡេីយ។
«ឆឹស! ចុះពួកឯងវិញប្រុងធ្វើយ៉ាងម៉េច?» លោកនាយកនោះសួរទៅកាន់ មនុស្សប្រុសបីនាក់ទៀតដែលនៅក្នុងបន្ទប់នោះ។
«លោកនាយកជានាយក កាន់កាប់សាលាក៏កានកាប់ចុះ!» ស៊ូហូនិយាយដោយរំភេីយ រួចប្រាប់«តែបេីលោកគ្រូចេះដឹងរឿងរបស់ខ្ញុំសូម្បីតែប៉ុណ្ណោះនោះ...កុំថាខ្ញុំមិនបានដាស់តឿនជាមុន!» ស៊ូហ្គានិយាយហេីយដេីរចេញទៅក្រៅបាត់។
«លោកនាយក...ទោះបីលោកនាយកជាមនុស្សល្ងង់បន្តិចមែន តែបេីស្មោះត្រង់ដូចជាឆ្កែបម្រេីបែបនេះ ខ្ញុំគិតថាធ្វេីតាមសំណើរបស់លោកនាយកម្តងចុះក៏មិនខាតបង់អ្វីដែរ។ តែបេីសិនជាលោកនាយកប៉ះពាល់ខ្ញុំមុន ខ្ញុំមិនខ្វល់ថាលិកនាយកាឆ្កែចិញ្ចឹមរបស់នរណាឡេីយ ខ្ញុំនឹងកម្ចាត់ចោល!» មីនហូនិយាយដោយគំរាម ហេីយក៏ដេីរចេញទៅបន្ទាប់។
«សំណាងល្អណា! លោកនាយក» ស៊ូហ្គាមិននិយាយអ្វីទាំងអស់ក្រពីពាក្យជូនពរ ហេីយក៏ញញឹមរួចដេីរចេញទៅ។
'ឆឹស! ក្មេងៗទាំងនេះ! គួរឲ្យខ្លាចមែនវេីយ...'
YOU ARE READING
The Perfect Classmate (Season I)
Short Storyគ្រប់គ្នានិយាយថា ពេលវេលាដែលសប្បាយបំផុតនៅក្នុងជិវិតគឺ ជាពេលរៀនវិទ្យាល័យ...វាប្រហែលជាពិតហេីយ! គូម៉ូ ជីហ្គូគូគឺជាសិស្សស្រីដែលស្ងៀមស្ងាត់ មោឃៗមិនចេះមាត់ករនៅតែជាមួយទូរសព្ទ24ម៉ោង បែបជាក្លាយជាសិស្សក្នុងថ្នាក់ទី10-A...