«8.Party is start! »

187 27 0
                                    

មួយ​ខែ​ក្រោយ​មក​, នា​រសៀល​ថ្ងៃ​សៅរ៍​
គូម៉ូ​សម្លឹង​មេីល​លិខិត​ពណ៌​ស​នៅ​ក្នុង​ដៃ​របស់​ខ្លួន​ ដែលជា​លិខិត​អញ្ជើញ​នាង​ទៅ​ចូលរួម​កម្មវិធី​ខួប​កំណើតគម្រប់​ខួប​១៦ឆ្នាំ​ របស់​មីនហូ​ លី​ដែលជា​កូន​ប្រុស​របស់​ម្ចាស់​សណ្ឋាគារ​ផ្កាយ​ប្រាំ​ ដែ​ល​កម្មវិធី​ប្រព្រឹត្ត​ទៅដោយ​នៅ​ឯ​សណ្ឋាគារ​របស់​គ្រួសារ​គេ​ នៅ​ចុង​សប្តាហ៍​នេះ​ និយាយ​រួម​គឺ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​។
គូម៉ូ​ដេក​ក​ក្រាប​ក្បាល​នឹង​ទៅ​តុរបស់​ខ្លួន​ ដោយ​កាន់​ លិខិត​អញ្ជើញ​ពណ៌​ស​ដែល​ចារ​ជា​អក្សរ​ពណ៏​មាស​​មាន​ផ្កា​តូចៗ​ក្រៀម​បិទ​លម្អង​និង​ក្លិន​ក្រអូប​ប្រហេីរ​ទៀត​ផង​ ដែល​មនុស្ស​ខ្ជិល​ងូតទឹក​ដូចជា​នាង​​សូម​ចាញ់។
អ្វី​ដែល​បញ្ជាក់​នៅ​ក្នុង​លិខិត​នេះ​ គឺ​តម្រូវ​ឲ្យ​ អ្នក​ដែល​ត្រូវ​អញ្ជើញ​ទៅ​ដោយ​មាន​ដៃគូ​ទៅ​ជាមួយ...ចំណែក​ នាង​គ្មាន​លិទ្ធ​ តាំង​ពី​កេីត​ម​ក​អីចឹង​ទៅ​រក​ដៃគូ​មក​ពី​ណា?
'អញ្ជើញ​ក្មេង​ៗ​ នៅ​រៀន​វិទ្យាល័យ​ទៅចូល​រួម​កម្មវិធី​ធំៗ​ទៀត​ ឲ្យ​យកដៃ​គូ​ទៅទៀត...មីនហូ​វាគិត​ស្អីវា?' គូម៉ូ​និយាយ​ក្នុងចិត្ត​។
ម្យ៉ាង​ទៀត​គេ​កំណត់​ឲ្យ​ អ្នក​ដែល​បាន​អញ្ជើញ​ ប្រុស​ៗ​ស្លៀក​ពាក់បែប​ថាក់​សុីដូ​(Tuxedo)​ និង​ស្រីៗ​ស្លៀករ៉ូប​បែប​ស្រមោល​រាត្រី​បែប​សុភាពនារី​។​ មនុស្ស​ដូចជា​គូម៉ូនាង​ មិន​ចេះ​ស្លៀក​ពាក់​រៀប​ចំ​ខ្លួន​ត្រឹម​ត្រូវ​ដូច​គេឯង​ផង​ ហេីយ​មក​ឲ្យ​ស្លៀករ៉ូប​វែង​អូស​ដី​ ខាង​មុខ​សិចសុី​បញ្ចេញ​គល់​ទ្រូង​ ពាក់​ស្បែកជើង​កែង​កម្ពស់​មួយ​ចំអាម​ ដេីរ​ក្រវី​គូទ​ពេញ​កម្មវិធី​ បេី​ឲ្យ​នាង​ធ្វើ​អីចឹង​ នាង​សុខចិត្ត​ដេីរ​សម្លាប់មនុស្ស​វិញ​នៅ​ងាយជាង​ផង។
«នែ៎ៗ...គូម៉ូៗៗៗៗៗៗ!» សម្លង​ងគេ​ ទាក់ទាញ​ចំណាប់អារម្មណ៍​ស្រីៗ​មួ​យ​ថ្នាក់​ សម្លឹង​នាង​ដោយ​ការ​ច្រណែន​ឈ្នានីស​។
អ្នកដែល​ដេីរ​មក​ស្រែក​ហៅ​ឈ្មោះ​នាង​មួយ​ទំហឹង​ ទេីប​នាង​ងាក​មុខ​មេីលទៅ​ គឺជា​ស៊ូហ្គា​ ម្នាក់​នៅ​ក្នុង​​ចំណោម​មិត្ត​ភក្តិ​របស់​ ស៊ូហូ​និង​មីនហូ​ ហេីយ​ក៏​ជា​មិត្តភ័ក្តិ​ប្រុស​ដែល​នាង​អាច​និយាយ​ថា​ និយាយ​គ្នា​ចូល​គួរសម​ គឺ​និយាយ​ពីរឿង​មេនហ្គា​ តាំង​ពី​នាង​និងគេ​មាន​ចំណង់ចំណូលចិត្ត​​ស្រដៀង​គ្នា​ច្រេីន​។
«មាន​ការ​អី​? ស៊ូហ្គា​?» នាងសួរទៅ​កាន់​គេ​ ទាំង​ទឹកមុខ​រាបស្មើ​ដូច​ទម្លាប់​។
«និយាយ​រឿង​ថ្ងៃ​ស្អែក...» ស៊ូហ្គា​និយាយ​ដល់​រឿង​ដែល​នាង​កំពុង​ឈឺ​ក្បាល​ «មក​ធ្វើ​ដៃគូ​យេីង​មក! យេីង​អត់​លិទ្ធ​ទេ!»
«ល្អ​តា៎! យេីង​កំពុង​តែ​មិន​ដឹង​យក​នរណា​​មក​បណ្តេីរ​ផង!» ម៉េច​ក៏​នាង​នឹក​មិនឃេីញ​មុខ​ស៊ូហ្គា​អីចឹង?
«ល្អៗ! ថ្ងៃ​នេះ​យេីង​បេីក​ឡាន​មក! ពេល​ចេញទៅ​ផ្ទះ​ យេីង​នឹង​នាំឯង​ទៅ​ ដេីរ​មេីល​សម្លៀកបំពាក់​ចូលរួម​កម្មវិធី​!» ស៊ូហ្គា​សេីចជា​កូន​ក្មេង​ ហេីយ​និយាយ​ឡេីង​ដោយ​ឫកពា​ឃ្យូតៗ​បែប​កូនក្មេង​ នៅ​ក្នុង​ចំណាប់អារម្មណ៍​របស់​ស្រីៗ​នៅ​ក្នុង​ថ្នាក់​ ដែល​មេីល​ទៅ​កាន់​គេ​គ្រប់ៗ​គ្នា​ដែល​មិន​លាក់​លៀម​អារម្មណ៍​ដែល​មាន​ចំពោះ​គេឡេីយ។
នៅ​ក្នុង​វ័យ១៦​ឆ្នាំ​ដែលជា​វ័​យ​កំពុង​លូតលាស់​ និង​កម្ពស់​ជាង​១៩០​cm ខ្ពស់​ដូច​ដេីម​ដូង​ អាច​និយាយ​បាន​ថា​ ស៊ូហ្គា​គឺ​ជា​ ក្មេង​ប្រុស​ដែល​មាន​មុខមាត់​សង្ហា​គួរសម​ ហេីយ​ចូលចិត្ត​និយាយ​លេងសេីច​ដូច​ជា​កូន​ក្មេង​ និង​ធ្វើ​ឫកពារ​ឃ្យូតៗ​កំប្លែង​ៗ​ ដែលខុស​ពី​ ស៊ូហូ​និង​មីនហូ​ដែល​ចារឹក​ពីរ​នាក់​នោះ​ចេញ​មក​បែប​តួប្រុស​ក្នុងរឿង​។ តែ​អា​ម្សៀត​នោះ​​មនុស្ស​ស្រីច្រេីន​ណាស់​ តាម​ស្រឡាញ់​វា​ ទាំង​ក្នុង​ថ្នាក់​និង​ក្រៅ​ថ្នាក់​ផង​ដែរ​។
«Ok!» គូម៉ូ​តប​ដោយ​ទឹក​មុខ​រាបស្មើ​ ព្រោះនាង​ត្រូវ​ការ​ជ្រេីសរេីស​សម្លៀកបំពាក់​ដែល​មេីល​ទៅ​សមស្រប​នឹង​កម្មវិធី​ផង​ដែរនោះ។ នៅ​ទូ​របស់​នាង​មាន​តែ​អាវ​ដៃ​វែង​​ ខោជេីង​អាវ​ហ្នឹង​។
«អូខេ​! កុំ​ភ្លេច​ណា​!» ស៊ូហ្គា​និយាយ​ហេីយ​ដេីរទៅ​តុវិញបាត់​ គូម៉ូក៏​ឈប់​រវល់​ ហេីយ​អានរឿង​តាម​ទម្លាប់​។

The Perfect Classmate (Season I)Where stories live. Discover now