«2.The Worst Class of generation»

389 26 3
                                    

ព្រឹក​ឡេីង! ម៉ោង​៧:៥​០នាទី...
ផាំង! (សម្លេង​​ទាត់​ទ្វារ)
គូម៉ូ​ ដៃ​ម្ខាង​កាន់​កាហ្វេ​ និង​ដៃ​ម្ខាងទៀត​កាន់​ទូរសព្ទ​ និង​ខាំ​នំប៉័ង​នៅ​ជាប់​មាត់​ផង​ ហេីយយក​ជេីង​ធាក់​ទ្វារ​របស់​ថ្នាក់​នាង​ ដោយ​សំអាង​ថា​ម៉ោង​ថ្មេីរ​នេះ​គ្មាន​នរណា​ឧស្សាហ៍​ងេីបពី​ព្រលឹម​មក​អង្គុយ​ធ្វើ​គល់​ឈេី​នៅ​ថ្នាក់​រៀនឡេីយ​ សូម្បីតែ​យូមិ​ដែល​មក​លឿន​ជាងគេ​ដេីម្បី​ថត​រូប​Post ក្នុង​Instagram ក៏​ថ្ងៃ​នេះ​ធានា​១០០% ថា​នាង​នោះ​ដេក​រហូតដល់​ជិត​ដល់​ម៉ោង​ទេីប​មក​រៀន​។
' គ្មាន​នរណា​នៅ​ក្នុង​ថ្នាក់​ផង​...ឆុយ...' គូម៉ូ​គិតក្នុងចិត្ត​ពេល​ក្រលេក​មេីល​ជុំ​វិញ​ថ្នាក់​ ក៏​ផ្អេីស​នឹង​សិស្ស​ស្រី​សក់​ពណ៌​ខ្មៅ​ដែល​អង្គុយ​បែប​ខ្នង​នៅជិត​បង្គួច​ក្រោយ​តុ​នាង​មួយ​តួ។
'លីហ្សា​? ណូ! លីហ្សា​មិនដែល​ទម្លាក់​សក់​អីចឹងទេ​...អីចឹងមាន​តែ​លីលី​សិស្ស​ចូល​ថ្មី​នោះ​ហេីយ! តែកូនអ្នក​មាន​ឯណា​មក​រៀន​មុន​ម៉ោង​ដល់​ថ្នាក់​​ហ្នឹង?' នាង​គិតនៅ​ក្នុងចិត្ត​ហេីយ​ក៏​ដេីរទៅ​តុ​របស់​ខ្លួនដែល​នៅ​ជិតនោះ​ មុននឹង​ទម្លាក់​នំ​ទៅ​លេី​តុ​ហេីយ​ទាញ​កៅអី​អង្គុយ​។
ប្រហែលជា​នាង​ទម្លាក់​ខ្លាំង​ពេក​ទេីប​ធ្វើ​ឲ្យ​នំ​ធ្លាក់​ទៅ​លេី​ឥដ្ឋ​ជិត​កន្លែង​ដែល​ សិស្ស​ស្រី​នោះ​អង្គុយ​។
«នេះ!» សិស្ស​ស្រីដែល​អង្គុយ​ឱន​មុខ​សឹង​តែ​ថេីប​តុនោះ​ ក៏​ឱន​រេីស​នំប៉័ង​ ហុច​មក​ឲ្យ​នាងវិញ។
«អរគុណ​!» គូម៉ូ​រហ័ស​អរគុណ​ ហេីយ​ក៏​ឃេីញ​មុខ​ម្នាក់​នោះ​ច្បាស់ៗ​ ជា​ សិស្ស​ចូល​ថ្មី​មាន​កែវភ្នែក​ពណ៌​ក្រហម​ដូច​ឈាម​ និង​មា​ន​ក្រសៅភ្នែក​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​។
'សិស្ស​ស្រី​ចូល​ថ្មី​ សក់​ពណ៌​ខ្មៅនិង​កែវភ្នែក​ក្រហម​ កូនកាត់​ជប៉ុន​អង់គ្លេស​ជូលី​ នីកូ!' នាង​រហ័ស​ស្វែង​រក​ព័ត៌មាន​ដែល​ទាក់ទង​នឹង​មនុស្ស​ស្រីដែលនៅ​ពី​មុន​នៅ​ចំពោះ​មុខ​ខ្លួន​ដែល​លីហ្សា​បាន​ប្រាប់ពី​ម្សិលមិញ​ភ្លាមៗ។
«...» ជូលី​មិនតប​ តែ​ងក់​ក្បាល​បន្តិច​ជា​ការទទួល​ដឹង​ ហេីយ​ក៏​ឱន​មុខ​ចុច​ទូរសព្ទ​បន្តទៀត​។
'ឫក​​គួរ​សម....អ្ហាស៎​ មេនហ្គា​រឿង​ហ្នឹង​យេីង​អាន​ដែរ​តា៎!' គូម៉ូ​ក្រលេក​ឃេីញ​ឆាក​រូបភាព​នៃ​សាច់រឿង​ ដោយ​ចាំ​ច្បាស់ថា​ជា​រឿង​មេនហ្គា​ជប៉ុន​ដ៏​ល្បី​កាលពី​ជាង​ដប់​ឆ្នាំ​មុន​ ដែល​មាន​ចំណងជេីង​ថា​ «Ball» (បាល់)។
(សាច់រឿង​និយាយ​អំពី​ កីឡាករ​បាល់​ទះ​ដែល​ត្រូវ​បាន​គេ​ដក​ឈ្មោះ​មិន​ឲ្យ​ប្រកួត​ថ្នាក់​ជាតិ​ ទេីប​មាន​កំហឹង​ទៅ​សម្លាប់​ក្រុម​ខ្លួន​ឯង​ដែល​បាន​ទៅ​ប្រកួត​ថ្នាក់​ជាតិ​ និង​កាត់​ក្បាល​យក​មកធ្វើ​ជា​បាល់​ទះ​)។
'មីចែ​នេះ! រោគចិត្ត​គួរសម​ដែរ...' នាង​គិតនៅ​ក្នុង​ចិត្ត​ហេីយ​ក៏​បេីក​ទូរសព្ទ​ អាន​រឿង​របស់​ខ្លួន​បន្ត​ពី​ព្រឹកមិញ​ ដែល​មាន​ចំណងជេីង​ថា​«Death's Vote»ដែលជា​រឿង​ដ៏​ល្បី​នា​ពេល​បច្ចុប្បន្ន​នេះ។
(សាច់រឿង​និយាយ​អំពី​ App មួយដែល​កំណត់​ឈ្មោះ​មនុស្ស​មួយ​ក្រុម​ដែល​ជា​ស្វ័យប្រវត្តិ​ ហេីយ​ឲ្យ​អ្នកដទៃ​ទៀត​Vote បេី​សិន​ជា​នរណា​ដែល​ទទួលបានVote ច្រេីនជាងគេ​នៅ​ថ្ងៃ​ដែល​កំណត​នោះ​ នឹង​ត្រូវ​ស្លាប់​ដោយ​គ្មាន​មូលហេតុ​ ហេីយ​Game នោះ​បន្ត​រហូតដល់មនុស្សគ្រប់​គ្នា​នៅ​ក្នុង​Game ស្លាប់អស់​និង​មាន​អ្នក​ដែល​នៅ​រស់​ចុងក្រោយ​គេ)
«រឿង​មួយ​នេះ...Death's Game មែនទេ?» នៅ​សុខៗ​ សិស្ស​ថ្មីដែលនៅ​ខាង​ក្រោម​ងាក​មុខ​មក​សួរ​នាង​ ម៉ូតូ​លួច​ញញឹម​ចុងមាត់​បន្តិច​ក៏​ធ្វើ​មុខ​ធម្មតា​វិញមុន​នឹង​ងាកទៅ​ក្រោយ។
«អ្ហា៎! ហ្នឹង​ហេីយ! ឯង​អាន​ដែរ​មែន?»
«អ្ហឹម! រឿង​នេះ​ល្បី​សឹងអី​ អ្នក​ណា​មិន​ស្គាល់​ទេីប​ចម្លែក!» ជូលី​និយាយ​ហេីយ​ញញឹម​ មុន​នឹង​និយាយ«ឯង​អានដល់​ណាហេីយ?»។
«ដល់​វគ្គ​ អាជី​រ៉ូ​ឃេីញ​គេ​Vote ខ្លួនឯង​ច្រេីន​ភ័យ​ ទេីប​លួច​ដុត​សាលា​ហេីយ​ក៏​ធ្វើ​ជា​ទៅ​ជួយ​សិស្ស​ដែល​ជាប់នៅ​ក្នុង​អាគារ​ដែល​កំពុង​ឆេះ​ ហេីយ​ក៏​ ទទួល​បាន​ការ​សរសើរ​ ទេីប​Vote​ ធ្លាក់​ចុះ​...» គូម៉ូ​និយាយ​ តាមពិត​នាង​អាន​ចប់​ហេីយ​ តែ​ធ្វើ​បេីក​អាន​លេងៗទេ​ ព្រោះរឿង​ហ្នឹង​ល្បី​ ជូលី​ប្រហែល
ស្គាល់​ច្បាស់​។
«អា​វគ្គ​ហ្នឹង​! មិឡា​ដឹងរឿង​ដែល​អាជីរ៉ូ​ធ្វើ​ ក៏​គំរាម​ហេីយ​ត្រូវ​អាជីរ៉ូ​សម្លាប់​បំបិត​មាត់...»​
«កុំ​មក​ Spoil សាច់រឿង! អស់​ល្អមេីល​ហេីយ!» គូម៉ូធ្វេីជា​រអ៊ូ​ឡេីង​ ហេីយ​ក៏​ ធ្វើ​ងាកទៅ​ក្រោយ​ឃេីញ​រឿងក្នុង​ទូរសព្ទ​របស់​ជូលី។
«អេ៎! អា​នេះរឿង​Ball មែនទេ? ល្អមេីល​ណាស់​ តួ​ក្នុងរឿង​នេះ​សម្លាប់​មនុស្ស​គ្រប់​គ្នា​ហេីយនៅ​ចុងក្រោយ​ពេលដែល​ត្រូវគេ​ចាប់ចូល​មន្ទីរពេទ្យ​ឆ្កួត​ ក៏​សម្លាប់​មនុស្ស​គ្រប់​​គ្នា​​ដុត​មន្ទីរពេទ្យ​ចោល​ សម្លាប់​ខ្លួន​ក្នុងនោះ​...» គូម៉ូ​ធ្វើ​ជា​ឧទាន​ឡេីង​!
'មកSpoilហី? ឥឡូវ​យកវិញទៅ!" គូម៉ូ​គិតនៅ​ក្នុងចិត្ត
«យី! កុំ​មកSpoil ខូច​អារម្មណ៍​មេីលរឿងអស់ហេីយ!» ជូលី​រអ៊ូ​ហេីយ​ក៏​និយាយ​ត។
«ចុះ​រឿង​នេះ​ឯងមាន​បាន​មេីល​ទេ​ Street.001? រឿង​មិនសូវ​ល្បីទេ​ តែ​ល្អមេីល​ណាស់​ និយាយ​ពី​តាក់សុី​ខ្មោច​ដែល​ដឹក​មនុស្ស​ទៅ​ឋាន​នរក​ នៅ​ផ្លូវ​លេខ០០១​...»
«ធ្លាប់​មេីល​តា៎! ចុះ​អារឿង​នេះ​វិញBeloved Idol? Fan រោគចិត្ត​ដែល​ដេីរ​សម្លាប់​តារាគ្រប់​គ្នា​ដែល​ល្បីជាង​Idol វា?» គូម៉ូ​តបហេីយ​ក៏​ លេីក​យក​រឿងមួយទៀត​មក​និយាយ​ឡេីង។
«ធ្លាប់​តា៎! ចុះ​រឿង​នេះវិញ?» ជូលី​និយាយ​ឡេីង​ បន្តិច​ក្រោយ​មក​ នាង​ក៏​និយាយ​ដូច​ទេីប​នឹង​ឃេីញ «ខ្ញុំ​មិន​ទាន់​ប្រាប់​ឈ្មោះ​ឯង​ទេ​ឬ​ ខ្ញុំ​ឈ្មោះ​ ជូលី​ នីកូ​ ម្សិលមិញ​ឯង​ប្រហែល​មិនដឹង​ទេ​ ព្រោះ​ឯង​មក​យឺត...ចំណែក​ឯង​ គូម៉ូ​ ជីហ្គូគូ​ត្រូវទេ?»
«អ្ហឹមត្រូវ!» គូម៉ូ​ងក់​ក្បាល​ហេីយ​តប។
«ឈ្មោះ​ឡូយ...ពីង​ពាង​នរក!» ជូលី​និយាយ​ហេីយ​ក៏​ញញឹម​បន្តិច​ដែល​ធ្វើ​ឲ្យ​គូម៉ូ​មាន​អារម្មណ៍​ចម្លែកៗ។
'ស្រី​ម្នាក់​នេះ...មេីល​ស្រាល​មិនបាន' ពេលដែល​នាងកំពុង​គិត​ ពេលនោះ​ទ្វារ​ក៏​របេីក​ឡេីង​ ហេីយ​វត្តមាន​របស់​សិស្ស​ស្រី​ប្រុស​មួយគូ​ក៏ដេីរ​ចូល។
«អរុណ​សួស្ដី​! គូម៉ូ​ៗ» យូមិ​និយាយ​ឡេីងដោយ​អារម្មណ៍​ស្រល់ស្រាយ​។ គូម៉ូ​ក៏​ងាក​មុខទៅ​ខាងមុខវិញ​ ហេីយ​និយាយ​នឹង​យូមិ​។
«អ្ហឹម​! អរុណ​មិន​សួស្តី!»នាង​និយាយ​ហេីយបំភ្លេច​អំពី​ជូលី​​ នឹង​ដៀល​ភ្នែក​សម្លឹង​មេីលទៅ​មុខ​របស់​សិស្ស​ប្រុសដែល​ទេីប​នឹង​ដេីរ​ចូល​មក​ជាមួយ​យូមិ​។
'មីនហូ​? អាម្សៀត​នេះ​មក​រៀន​លឿន​ម្ល៉េះ​?' នាង​និយាយ​នៅ​ក្នុងចិត្ត។
មីនហូ​ លី​ដែលជា​មិត្តភ័ក្ដិ​រួម​ថ្នាក់​របស់​នាង​កាល​ពី​ឆ្នាំ​ទៅ។ មីនហូជា​សិស្ស​ប្រុស​ដែល​មាន​កម្ពស់​សម​ល្មម​ និង​មុខមាត់​ធម្មតា​ៗ​ ដែល​មាន​សក់​ពណ៌​ខៀវ​ចាស់​ និង​កែវភ្នែក​ពណ៌​ប្រផេះ​ ទោះបីជា​មាន​មុខមាត់​មិន​សូវស្អាតពិតមែន​ តែ​អា​ម្សៀ​ត​ហ្នឹង​ជា​កូនរបស់​ម្ចាស់​សណ្ឋាគារ​ផ្កាយ​ប្រាំ​ធំជាងគេ​នៅ​ក្នុង​ប្រទេស​ ចាយ​លុយដូចទឹក​អីចឹង​ ដូច​មិត្តភ័ក្ដិ​របស់​គេ​ ស៊ូហូ​ និង​ស៊ូហ្គា​ដែរ។ មួត​ក្រុម​គ្នារបស់​ពួកគេ​បីនាក់​នោះ​ចាត់​ទុកជា​ ជេីងកាង​ប្រចាំ​សាលា​ដែល​គ្មាន​នរណា​ហ៊ាន​ក្អក​ជាមួយ​ សូម្បីតែ​គ្រូៗ។ នៅ​ក្រៅ​ពី​នេះ​ សិស្ស​របស់​ថ្នាក់​នាង​ជា​សិស្ស​ដែលខ្ជិស​រៀន​ ខំ​រៀនតែ​មិនពូកែ​ គេចសាលា​មិនដែលចូលរៀន​ កូរ​គ្រូ​ ទេីប​ថ្នាក់របស់​នាង​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា​ «The Worst Class of generation» ដែល​តាំង​ពី​បេីក​​សាលា​មក​រាប់សិប​​ឆ្នាំ​ គ្មាន​ថ្នាក់​ណា​ប្រពៃ​គ្មាន​គូ​ប្រៀប​ដូច​ថ្នាក់​របស់​នាង​ឡេីយ​។ ប៉ុន្តែ​ទោះបី​ជា​ មាន​ឈ្មោះ​ជា​កំពូលបាត​ថ្នាក់​ សិស្ស​ឥត​សីលធម៌​គ្មាន​វិន័យ​យ៉ាងណា​ក៏​ដោយ​ ក៏​សិស្ស​នៅថ្នាក់របស់នាង​មិនដែល​ធ្លាក់រៀន​ត្រួត​ថ្នាក់ទេ។
'ឈប់! បេីតាម​យូមិ​ប្រាប់​កាលពី​លេីក​ណា​ទេ​ វានិង​អា​ម្សៀត​មីនហូ​នោះ​ ជា​សង្សារ​គ្នា​ឬ?' គូម៉ូ​ឆាប់តែ​នឹកឃេីញ​រឿង​ដែល​ យូមិ​ប្រាប់​តាំង​ពី​យូរយារ​ណាស់​មកហេីយ​ ដែលនាង​មិនដែល​ទាំង​ចាប់អារម្មណ៍​ផង​ ព្រោះ​មិនមែនជា​រឿងរបស់​នាងផង។​
'អ្ហា៎! បេីអីចឹង​នឹងមាន​រឿងធំ​កេីតឡេីង...' គូម៉ូ​ញញឹម​ក្នុងចិត្ត។
«អេ៎ៗៗៗៗៗ! អារម្មណ៍​ឯង​ហោះហើរ​ទៅដល់​ណាហេីយ? បេីយេីង​សួរ​មិន​ឆ្លើយ​អីចឹង?» យូមិ​រអ៊ូ​ហេីយ​ធ្វើ​មាត់​ប៉ោង​ ព្រោះ​នាង​ខំហៅ​គូម៉ូ​ជិត​ដប់ដងហេីយ​ តែ​នាង​មិនដឹង​បែក​អារម្មណ៍​ទៅណាបាត់ទេ។
«មានអី...ឃ្លានបាយពេកដឹង?» គូម៉ូ​ធ្វើ​ជា​សេីច​ហេីយ​ ក៏​ហែក​នំប៉័ង​ញាត់ចូល​មាត់​។
«ឆឹស! ឈប់​និយាយ​ជាមួយឯងហេីយ!» យូមិ​ធ្វេី​ជា​ងរហេីយ​ឲ្យ​ដេីរទៅ​ តុរបស់នាង​អង្គុយ​ចុច​ទូរសព្ទ​បាត់​។
ពេល​នោះ​មិត្តភ័ក្ដិ​ដែលនៅ​ក្នុង​ថ្នាក់​ក៏​ដេីរ​ចូល​មក​បន្តបន្ទាប់​គ្នា​ ហេីយ​ក្នុងនោះ​ក៏​មាន​លីហ្សា​ដេីរ​ចូលដែរ។
«អេ៎! យូមិ!» លីហ្សា​ទាក់ទង​យូមិ​ តែនាងមិនតប​ ហេីយ​លីហ្សា​ក៏​ដេីរ​មក​សួរគូម៉ូ​ពេលដាក់​កាបូប​ទុក​តុ​កៅអី​រួចរាល់​។
«គូម៉ូ​! យូមិ​វាកេីត​ថីវា?»
«មិនដឹងដែរ! ឯងទៅ​មេីល​វាទៅ​ យេីង​ទៅ​បន្ទប់​ទឹកសិន!» គូម៉ូ​និយាយ​ហេីយ​ក៏​ដេីរចេញពី​ថ្នាក់​រៀន​ទៅ​បន្ទប់​ទឹក​បាត់​។
«អា​ពីរ​នេះ​ថី​វា​អីចឹង?»​ លីហ្សា​រអ៊ូរទាំ​តិចៗហេីយ​ក៏ទៅ​និយាយជាមួយ​
ជូលីបាត់​ដោយ​មិន​ខ្វល់ខ្វាយ​ពី​យូមិ​។

The Perfect Classmate (Season I)Where stories live. Discover now