នាពេលថ្ងៃត្រង់ នៅថ្ងៃដដែល...
រឿងរញ៉េរញ៉ៃដែលកេីតឡេីងនៅពេលព្រឹកក៏បានបញ្ចប់ទៅដោយស្ងៀមស្ងាត់ដូចជាគ្មានអ្វីកេីតឡេីង គ្រូនោះត្រូវបានគេបណ្តេញចេញ ហេីយសិស្សទាំងអស់នៅក្នុងថ្នាក់ក៏ទំនេរអង្គុយលេងបន្ទាប់ពីនោះ នាងនិងមិត្តរបស់នាងទាំងពីរនាក់គឺ លីហ្សានិងយូមិក៏ទៅអង្គុយនៅលេីដំបូលអាគារសាលាញាំអាហារថ្ងៃត្រង់។
«ឯងសាហាវដល់ហេីយ លីហ្សា!» គូម៉ូខាំនំប៉័ងដែលនៅសល់កាលពីព្រឹកមិញហេីយនិយាយឡេីង។ កាលពីព្រឹកមិញ លីហ្សាចាត់ទុកជាសន្លឹកបៀរAce សំខាន់ដែលធ្វេីឲ្យអ្នកគ្រូនោះត្រូវគេដេញក្បាលបានសម្រេច។
«មែនហេីយៗ! លីហ្សាពូកែមែន យេីងសរសេីរឯងអស់ពីចិត្ត!» យូមិដែលព្រឹកមិញងរគូម៉ូដោយគ្មានមូលហេតុក៏បន្ទោរឡេីងបានក្រោយ។ មនុស្សដូចយូមិធ្វេីពុតជាខឹងឬងរដេីម្បីទាក់ទាញចំណាប់អារម្មណ៍ទេ មនុស្សដូចនាងមិនដែលធ្វើអ្វីៗបែបSerious ឡេីយ។
«ហាហាហា...ល្មមៗទេ ម្យ៉ាងយេីងមិនចូលចិត្តមុខគ្រូហ្នឹងម៉ង ទេីបលេងមួយខ្សែធ្វេីសុីគាត់ទៅ!»
លីហ្សាសេីចទាំងទំពាំបាយនៅពេញៗមាត់រួចនិយាយត។
«អេ៎! ទាយមេីល៏!» លីហ្សាញញឹមហេីយកាន់ទូរសព្ទក្រវីនៅនឹងដៃ ហេីយបេីកចូលអាខោនធនាគាររបស់នាង រួចបង្ហាញ។
«ស៊ូហូ ផ្ងេីរលុយឲ្យយេីង១សែន យ៉េន(100K=916.21$) ដែលយេីងបានជួយគេការពីព្រឹកមិញ...» លីហ្សាញញឹមដោយរីករាយ ព្រោះនាងកំពុងអស់លុយចាយផង បានគ្រូនោះត្រូវគេបណ្តេញ បានលុយចាយហេីយបានទំនុកចិត្តពីកូនអ្នកមានទៀត ព្រួញមួយបាញ់បានសត្វបីមែន!។
«Wow! អស្ចារ្យមែន លីហ្សា!» យូមិធ្វេីជាបេីកភ្នែកធំៗ ដោយការភ្ងាក់ផ្អេីសហេីយក៏និយាយដោយការកោតសរសើរ។
«ហឹះៗៗៗ តិចតួចទេ!...អេ៎ និយាយអីចឹងថ្ងៃអាទិត្យនេះ យេីងទៅដេីរលេងជុំគ្នាម្តងល្អទេ? យេីងចង់Shopping បន្តិចព្រោះអស់ខោអាវស្លៀកហេីយ! ឯងគិតយ៉ាងម៉េចដែរ? យូមិ? គូម៉ូ?» លីហ្សាឆាប់តែនឹកឃេីញគំនិតអ្វីមួយ ហេីយក៏និយាយឡេីងដោយជាការបបួលដេីរលេង។
«ល្អៗ យេីងនឹងទៅៗៗៗ...!បេីអីចឹង យេីងទៅផ្សារទំនេីបxxx តែម្តងទៅ ល្អទេ?» យូមិក៏Recommed ផ្សារទំនើបដែលល្បីទេីបនឹងបេីកកាលពីខែមុន។
«ល្អៗ! ចុះឯងគូម៉ូថាយ៉ាងម៉េច?» លីហ្សាទះដៃហេីយក៏ងាកទៅសួរគូម៉ូ ដែលធ្វើមុខដូចកំពុងគិតអ្វីមួយ។
«អត់ទេ! យេីងនៅដេកមេីលរឿងនៅផ្ទះវិញ...» គូម៉ូនិយាយឡេីងដោយខ្ជិលៗ ជិវិតរបស់នាងរស់ថ្ងៃ មានតែងេីបពីដេក ទៅសាលាមកពីសាលាវិញ ទិញមីកំប៉ុងឆុងជាអាហារពេលល្ងាច លេងទូរសព្ទអានសៀវភៅតុក្កតា មេីលរឿងដល់ជិតភ្លឺរួចដេក នៅថ្ងៃចុងសប្ដាហ៍គឺដេកដល់ថ្ងៃត្រង់ងេីបទៅទិញអីបរិភោគនៅម៉ាតជិតផ្ទះ ហេីយដេកមេីលរឿងដល់ភ្លឺ តែប៉ុណ្ណឹងដដែលៗ ដែលវិលវល់ជារៀងរាល់ថ្ងៃ ជាវដ្តជិវិតរបស់នាងទៅហេីយ...។
«អត់មានទេ! ឯងត្រូវតែទៅ មិនអីចឹងយេីងទៅរកឯងទៅផ្ទះ ចាប់ចងថង់សំរាម អូសឯងទៅShopping ឲ្យបាន!» លីហ្សានិយាយឡេីងដូចជាមែនទែន។
«ណាណាណាណា! គូម៉ូទៅដែរទៅ បានបីនាក់ទេីបសប្បាយ!» យូមិ នាងនិយាយដោយការអង្វរករ ហេីយធ្វើភ្នែកគួរឲ្យអាណិតដែលធ្វើឲ្យគូម៉ូជ្រេញ។
'នៅជិតគីមីយូរ ស្អុយជ័រណាស់វេីយ...'
«អូខេ! យេីងទៅ! ម៉ោងប៉ុន្មាន?» គូម៉ូសួរវិញ ក្រែងនាងងេីបមិនទាន់។
«ម៉ោង៣:០០រសៀលយ៉ាងម៉េចដែរ?» លីហ្សានិយាយ។
«ល្អៗៗៗ» យូមិនិយាយដោយការរីករាយ ពេលនោះទូរសព្ទរបស់នាងលោតជាសម្លេងគេផ្ងេីរសារមក ហេីយនាងក៏ចុចមេីល និងសរសេរតបទៅវិញ ស្ងៀមស្ងាត់មួយពេលទៅ។
«អូខេ...» គូម៉ូតបហេីយក៏ឱនមុខចុចទូរសព្ទដូចទម្លាប់រាល់ដង ទូរសព្ទគឺជិវិតរបស់នាង អស់ទូរសព្ទនាងអាចនឹងដាច់ខ្យល់ស្លាប់។
«អេ៎! លីលី! សាគូរ៉ា!» នៅសុខៗ សម្លេងរបស់លីហ្សាក៏បន្លឺឡេីង ហៅឈ្មោះរបស់សិស្សថ្មីដែលទេីបនឹងចូលពីរនាក់ គឺ លីលី ប្លេកនិង សាគូរ៉ា គីម។
'អ្ហាស! ស្អីទៀតហេីយវេីយ!' គូម៉ូគិតនៅក្នុងចិត្តតែធ្វើជសមិនអារម្មណ៍ ក៏នៅអានរឿងរបស់នាងតទៅទៀត។
«សួស្តី!» លីលីនិយាយឡេីងដោយការរាក់ទាក់នឹងពួកនាងទាំងបី ហេីយសាគូរ៉ាក៏ញញឹមជាការរាក់ទាក់ដោយមិនបាននិយាយអ្វីទាំងអស់។
«សួស្ដី! លីលី! សាគូរ៉ា!» យូមិនិយាយដោយការរាក់ទាក់ជាមួយនឹងស្នាមញញឹមដ៏ធំនៅលេីមុខរបស់នាង ហេីយក៏សម្លឹងឃេីញកាបូបលុយរបស់លីលី ហេីយក៏លាន់មាតនិយាយ «អ្លា៎! នេះជាកាបូបBand ថ្មីដែលទេីបនឹងចេញមែនទេ ឮថាតម្លៃចូលជិត២សែនយ៉េន(ជាង1832$) ឯណោះ!»
«មែនឬ?» លីហ្សាបេីកភ្នែកធំៗដោយការភ្ងាក់ផ្អេីស ដែលធ្វេីឲ្យ លីលីបានចិត្តឡេីង។
«មែនហេីយ! ប៉ារបស់យេីងទិញឲ្យកាលពីអាទិត្យមុន» នាងនិយាយប្រាប់។
«អូហូ...ឡូយមែន! គេទេីបនឹងចេញលក់អាទិត្យមុនសោះ ហេីយក៏Sold Outអស់រលីង ខ្ញុំចង់បានមួយដែរ តែសំខាន់អត់លុយយយយយ...» យូមិ រអ៊ូឡេីងដោយធ្វើឫកពាឃ្យូតៗគួរឲ្យស្រឡាញ់។
«ពិបាកដែរ! របស់ល្អអីចឹងសមស្របតែនឹងមនុស្សដែលពិសេស....» លីលីញញឹមបែបថ្លៃថ្នូរហេីយក៏និយាយឡេីងមួយៗបែបសមរម្យ និងងាកសម្លឹងមេីលទៅមុខដ៏ភ្ញាក់ផ្អើលរបស់លីហ្សានិងសាគូរ៉ា មុខដែលច្រណែនយូមិ និង ម្នាក់ស្រីសក់ពណ៌សដែលឱនមុខធ្វើមិនដឹង។
«និយាយអីចឹង...ពួកនាងកំពុងនិយាយគ្នារឿងអ្វីដែរ? មេីលទៅសប្បាយដល់ហេីយ!» លីលីនិយាយឡេីង ដោយធ្វើដូចជាឆ្ងល់។
«អ៎...គឺនិយាយគ្នាថា ថ្ងៃអាទិត្យទៅដេីរលេងបីនាក់ខ្ញុំ យូមិ និងគូម៉ូហ្នឹងណា!» លីហ្សានិយាយប្រាប់។
«ស្តាប់ទៅសប្បាយដល់ហេីយ! បេីខ្ញុំសូមទៅផងបានទេ?» លីលីញញឹមចុងមាត់ហេីយក៏និយាយឡេីងដោយបឺបជាការដាក់សំណើ។
«អ្ហាស...ល្អដែរឬ?» យូមិសួរបែប ស្ទាក់ស្ទើរដូចជាមិនចង់ឲ្យលីលីទៅជាមួុយ។
'ស្រីកញ្ច្រោងមានម្នាក់នេះ មិនគួរឲ្យទុកចិត្តទេ! នាងប្រាកដជាទៅដេីម្បីសេីចចំអកភាពខុសគ្នារវាងពួកយេីងនឹងនាងហេីយ!' យូមិគិតក្នុងចិត្ត។
«ល្អៗ! ទៅគ្នាច្រេីនបានសប្បាយ!» លីហ្សាញញឹមហេីយនិយាយអ្វីៗគឺដូចដែលនាងបានគ្រោងទុកអីចឹង គឺមុនពេលមក នាងបានហៅលីលីឲ្យឡេីងមកជាមួយដោយធ្វើលេថានាងឡេីងទៅមុន ហេីយក៏ប្រជុំគ្នានឹងគូម៉ូ និងយូមិ និយាយពីរឿងដែលស៊ូហូឲ្យលុយនាងទាំងមិនចាំបាច់ ហេីយក៏ ធ្វើជាបបួលទៅដេីរលេងដោយសំអាងថានាងមានលុយចាយហេីយចង់ទៅShopping។ លីលីក៏ដេីរមក ធ្វេីជាមកចូលរួម ព្រោះលីលីនាងប្រាប់ លីហ្សាថា នាងចង់ទៅដេីរលេងជាមួយលីហ្សា និងអ្នកដទៃទៀតតដេីម្បីឲ្យបាមជិតដិតនឹងគ្នា ចំណែកសាគូរ៉ា? នាងមិនដឹងទេប្រហែលជា លីលីជាអ្នកហៅមក ព្រោះឃេីញគ្នាអង្គុយម្នាក់ឯងឯកោពេកទេដឹង(?)។
«ល្អ! អីចឹងជួបគ្នានៅថ្ងៃអាទិត្យម៉ោង៣ចុះ!» យូមិនិយាយឡេីងដោយធ្វើញញឹមទាំងអារម្មណ៍មួម៉ៅហេីយក៏គិតនៅក្នុងចិត្ត។
'គ្នាច្រេីនសប្បាយ? ល្អ!'
«ខ្ញុំសូមទៅបន្ទប់ទឹកមួយភ្លាម...» នៅសុខៗ គូម៉ូដែលនៅស្ងៀមស្ងាត់ស្តាប់ការសន្ទនារបស់ពួកនាងៗធុញពេក ក៏ធ្វើជាលេសទៅបន្ទាប់ទឹកបាត់ទៅ ដោយដេីរមិនងាកក្រោយ។
«បាយរបស់ឯងមេីលទៅគួរឲ្យចង់ញាំណាស់ យូមិ!» លីលីញញឹមហេីយក៏និយាយឡេីងដោយការសរសើរ។
«មែនឬ? ខ្ញុំធ្វើខ្លួនឯង ហិហិហិ!» យូមិញញឹមអៀនៗហេីយក៏តបទៅវិញ។
«មែនឬ? ស្អាតហេីយគួរឲ្យស្រឡាញ់ ពូកែធ្វើម្ហូបទៀត យូមិនាងពូកែមែន!» លីលីនិយាយដោយធ្វើជាសរសើរ ហេីយលួចញញឹមចុងមាត់ដោយល្បិចកល។
«ហេះៗៗ! មិនមែនទេ នាងសរសេីរពេកហេីយ!» យូមិភ្លេចអស់នូវអារម្មណ៍ទេីសទាល់អម្បាញ់មិញ ហេីយសេីចនឹងការសរសេីរបស់លីលី។
«មិនមែនទេ! គឺនាងពូកែមែន ខ្ញុំច្រណែនណាស់!» លីលីនិយាយដោយបង្អូសសម្លេង។
'នាងច្រមក់នេះ...ស្រួលបោកពេកហេីយ...» លីលីញញឹមដោយល្បិច។ គម្រោងការរបស់នាងគឺទិញទឹកចិត្តសិស្សស្រីទាំងអស់ដែលនៅក្នុងថ្នាក់ ហេីយប្រេីពួកគេធ្វើជាទាសកររបស់នាង ដូចកាលដែលនាងនៅសាលាចាស់ហេីយ ត្រឹមតែថ្ងៃទីពីរនៅក្នុងសាលាសោះ នាងអាចទិញទឹកចិត្តរបស់សិស្សស្រីដែលនៅក្នុងថ្នាក់បានកន្លះថ្នាក់បូករួមនឹង លីហ្សា សាគូរ៉ា និងឥឡូវគឺយូមិទៀតផង។
«កុំសរសេីរពេក ខ្ញុំអៀនណាស់!» យូមិញញឹមហេីតយនិយាយឡេីង «អ្ហា៎! ខ្ញុំទៅទិញទឹកផឹកសិន នាងត្រូវការទេ ចុះឯងលីហ្សា...ហេីយនឹងសាគូ...រ៉ា?» យូមិសួរហេីយក៏ងេីបឡេីង បម្រុងនឹងចុះទៅក្រោមវិញ។
«អូខេ ខ្ញុំយកទឹកក្រូចឆ្មារមួយ» លីហ្សា។
«សូមទឹកធម្មតា!» លីលី។
«ខ...ខ្ញុំ...អ្វីក៏បានដែរ!» សាគូរ៉ានិយាយដោយមិនសាំនឹងមនុស្សប្លែកមុខ។
«អូខេ៎! ចាំបន្តិចណា៎» នាងញញឹម ហេីយក៏ដេីរចុះទៅក្រោមបាត់។
'ដូចអ្វីដែលគិតទុក នាងធ្លាក់ក្នុងអន្ទាក់យេីង១០០% ស្រីតូច...' លីលីគិតនៅក្នុងចិត្តញញឹម ក្រោយពេលដែលនាងទិញក្បាលយូមិបានសម្រេចហេីយ។
'នៅសល់ពីនោះ មានតែគូម៉ូនិងជូលីនោះទេ...គូម៉ូមនុស្សស្រីម្នាក់នោះ ពិបាលបន្តិច មិនយូរទេ នាងនឹងក្លាយជាកូនអុករបស់យេីង'
«លីហ្សា...និយាយអីចឹង....» លីលីឈប់គិតក៏មកនិយាយជាមួុយលីហ្សាដោយសេីចយ៉ាងសប្បាយរីករាយបន្តជាមួយនឹងសាគូរ៉ាដែរ ដោយមិនបានដឹងថា មនុស្សស្រីម្នាក់ដែលមនុស្សស្រីដែលចុះទៅក្រោមពីរនាល់អម្បាញ់មិញនោះធ្វើទឹកមុខយ៉ាងណាទេ។
យូមិឈប់ញញឹមហេីយធ្វេីទឹកមុខរាបស្មើ ដែលខុសពីមុខមាត់ក្មេងស្រីដ៏គួរឲ្យស្រឡាញ់ដែលសេីច និងលង់នឹងពាក្យសរសើរក្លែងក្លាយនោះ។
'គិតថាយេីងចាញ់បោកនាង? នាងមេីលមនុស្សស្រល់ស្អាតពេកទេដឹង?'
នៅចុងម្ខាងទៀត គូម៉ូកំពុងតែសម្លឹងមេីលទេសភាពនៅក្នុងបន្ទប់ដែលគេមិនប្រេីប្រាស់។
'លីលី ប្លេក...ប្រហែលជានាងរស់នៅក្នុងពិភពពណ៌ផ្លាឈូកយូរពេកហេីយ...'
ទ្វារក៏របេីកឡេីង វត្តមានមនុស្សស្រីម្នាក់ទៀតដែលមានកែវភ្នែកពណ៌ក្រហមក៏ដេីរចូលមក។
«នាងមានការអីមែនទេ? ជូលី នីកូ?» គូម៉ូសួរទាំងមិនបែរខ្នង។
«គឺមាន ប្រាកដហេីយ!» ជូលីនិយាយទាំងញញឹម។
«រឿងអី?» គូម៉ូសួរទៅកាន់ជូលីវិញ ដោយដៀលភ្នែកបន្តិច សង្ឃឹមថាមិនមែនជារឿងកូនក្មេងមិនបានការចុះ។
«ខ្ញុំចង់ធ្វេីជាមិត្តរបស់ឯង គូម៉ូ ជីហ្គូគូ!» សំណេីររបស់ជូលី ធ្វើឲ្យគូម៉ូភ្ងាក់ផ្អេីសបន្តិច ព្រោះគ្មាននរណាមកនិយាយសូមធ្វើមិត្តចំៗដូច ស្រីម្នាក់នោះឡេីយ។
«មិត្ត? ហេតុអី?» គូម៉ូសួរពីគោលបំណងរបស់អ្នកម្ខាង ព្រោះនាងដឹងថា ជូលីមានបំណងលេីសពីមិត្ត។
«ព្រោះអី? នាងគួរឲ្យចាប់អារម្មណ៍...» ជូលីដាក់គូទអង្គុយលេីតុដែលនៅក្នុងបន្ទប់ហេីយក៏និយាយត «ទេ! ខ្ញុំជឿថា នាងមានឥទ្ធិពលគួរសមនៅក្នុងសាលានេះ...» ជូលីឈប់បន្តិច នឹងសួរបញ្ជាក់ «ត្រូវទេ?»
«នរណាដឹង? ប្រហែលជាមែនក៏ប្រហែលជាមិនមែនដែរ!» គូម៉ូបែរមុខសម្លឹងមុខរបស់អ្នកផ្សេងចំៗ ហេីយនិយាយ« បេីនិយាយរឿងអំណាច ខ្ញុំសូមឲ្យនាងទៅនិយាយជាមួយ ស៊ូហូវិញល្អទៀត អាម្សៀតនោះមានអំណាចខ្លាំងគួរសម!»
«អត់ទេ! ខ្ញុំចង់ធ្វើមិត្តជាមួយនាង...» ជូលីនិយាយហេីយក៏ងេីបចេញពីតុ ហេីយដេីរទៅមុចរបស់គូម៉ូ មុននឹងឱនខ្សឹបនៅត្រចៀកឆ្វេងរបស់នាង។
«ព្រោះ នាងនឹងត្រូវខ្ជីដៃរបស់ខ្ញុំប្រេីនៅពេលខាងមុន...ត្រូវទេ?» ជូលីនិយាយឡេីងខ្សឹបៗ ល្មមឮបានតែពីរនាក់។
«ត្រូវ!» គូម៉ូទទួលស្គាល់ការពិតហេីយក៏និយាយ «តែនាងមិនត្រូវចេះដឹងរឿងរបស់ខ្ញុំទេ ជូលី នីកូ! ខ្ញុំនឹងមិនទទួលខុសត្រូវ រឿងដែលកេីតមានចំពោះនាងទេ បេីសិនជានាងត្រចៀកធំពេកនោះ!»
«ខ្ញុំដឹង! មិត្តថ្មីរបស់ខ្ញុំ» ជូលីញញឹមហេីយក៏លាដៃបន្តិចដេីម្បីជាការចាប់ដៃ រាប់អានគ្នា ទេីបគូម៉ូលូកដៃទៅចាប់បន្តិច។
«ល្អបេីអីចឹង ខ្ញុំទៅថ្នាក់មុនហេីយណា៎!» ជូលីញញឹមស្រល់ហេីយក៏ដេីរចេញទៅបាត់ នៅតែគូម៉ូដែលអង្គុយនៅក្នុងបន្ទប់នោះ សម្លឹងមេីលរាងស្តេីងរបស់ជូលីដេីរពីក្រោយ...។
'ជូលី នីកូ! នាងឆ្លាតពេកទេដឹង?!'
YOU ARE READING
The Perfect Classmate (Season I)
Short Storyគ្រប់គ្នានិយាយថា ពេលវេលាដែលសប្បាយបំផុតនៅក្នុងជិវិតគឺ ជាពេលរៀនវិទ្យាល័យ...វាប្រហែលជាពិតហេីយ! គូម៉ូ ជីហ្គូគូគឺជាសិស្សស្រីដែលស្ងៀមស្ងាត់ មោឃៗមិនចេះមាត់ករនៅតែជាមួយទូរសព្ទ24ម៉ោង បែបជាក្លាយជាសិស្សក្នុងថ្នាក់ទី10-A...