part1:ម្ចាស់សៀវភៅ

13.7K 399 0
                                    


សម្លេងម៉ូតូធំដែលកំពុងបើកចូលក្នុងសាកលវិទ្យាល័យដ៏ល្បីមួយនៅក្នុងក្រុងសេអ៊ូល ទាក់ទាញភ្នែកគ្រប់គូឲ្យសម្លឹងមើលមិនដាក់ភ្នែក~~ អ្នកណាមិនមើល ម៉ូតូក៏អ៊ែម ចំណែកអ្នកជិះវិញក៏សង្ហារ

Kim Taehyung ជាតារាប្រចាំសាលា មិនត្រឹមតែសង្ហារខាបព្រលឹងទេ តែក៏ជាកូនពៅមហាសេដ្ឋីនៅសេអ៊ូលផងដែរ~~ គេឈប់ម៉ូតូរួចក៏ប្រញាប់ប្រញាល់រត់ទៅថ្នាក់...
>ចង្រៃយ៍អ៊ើយ! រវល់តែសប្បាយឈប់វ៉ាកងតូច1 អាទិត្យងើបមករៀនលែងទាន់<

មកដល់ថ្នាក់រាងសង្ហារក៏ដើរលបៗទៅជួរខាងក្រោយ ដែលនៅមានកន្លែងទំនេរ~~ នៅឆមាសថ្មី ថ្នាក់នេះមាននិសិត្សមកពី2ជំនាញមករៀនចូលគ្នាទើបមនុស្សច្រើន ហើយគេក៏ពិបាកងើបរកមិត្តគេ ទើបសម្រេចចិត្តអង្គុយតុក្រោយ
>អុញ! អត់មានសៀវភៅមើល<
Taehyung ក្រាបមុខនឹងតអស់សង្ឃឹម ថ្ងៃនេះជាថ្ងៃស៊យរបស់គេទេដឹងបានជាភ្លេចនេះភ្លេចនោះ ហើយឥឡូវភ្លេចទិញសៀវភៅពុម្ពទុកមើល😭😭
>នេះ~~មើលជាមួយគ្នាទៅ<
Tae ងើបមើលមើលមុខម្ចាស់សម្លេងចិត្តព្រះដែលអង្គុយនៅជិតគេ~~ អាប៉ិនេះ សក់វែងបាំងភ្នែកហើយនៅពាក់វ៉ែនតាទៀត ធ្វើដូចអ្នករៀនសូត្រ តែស្លៀកពាក់ស្រែៗ គ្មានទាក់ទាញអីបន្តិច ចាញ់គេដាច់ (បានតែគិតក្នុងចិត្តទេ🙄)
>អ៎បាទ, អរគុណ<
រាងសង្ហាក៏ខិតទៅអង្គុយជិតអ្នកខាងនោះបន្តិចដើម្បីងាយស្រួលមើលទាំង2អ្នក ~~ មើលទៅគេដូចយកចិត្តទុកដាក់រៀនណាស់ មើលគ្រូផង កត់មេរៀនផង ចំណែក Tae វិញបើកភ្នែកលែងចង់រួចទៅហើយ

ពេលដែលបើកភ្នែកវិញក៏លែងឃើញគ្រូទៅហើយ សិស្សក៏កំពុងដើរចេញពីថ្នាក់បណ្ដើរៗ
>ដល់ម៉ោងហើយហេស<
Tae ងាកមើលអ្នកកៀនខ្លួនក៏បាត់ទៀត
>ហាក! សៀវភៅនេះ...<
ប្រហែលឃើញ Tae ដេកលក់កើយសៀវភៅហើយបានជាមិនហ៊ានទារសៀវភៅទៅវិញ ~~ ដេកហ៊ាទឹកមាត់ប្រឡាក់សៀវភៅគេទៀត មើលទៅមានតែទិញសៀវភៅថ្មីឱ្យគេហើយយកអាមួយនេះប្រើខ្លួនឯង🤧🤧
>និយាយអញ្ចឹងយើងយកសៀវភៅទៅសងគេតាមណាទៅ បើមិនដែលស្គាល់អាប៉ិហ្នឹងផង ហ៊ើយ!<
>អា Tae...<
កំពុងតែពិបាកចិត្តរឿងសៀវភៅផងក៏មានសំឡេងស្រួយស្រឹបហៅឈ្មោះគេ
>អា Min! យើងមិនទាន់ជម្រះបញ្ជីរឿងឯងមករៀនចោលយើងទេណា៎<
Tae ក៏ងើបដើរទៅរកមិត្តជិតស្និទ្ធរបស់គេគ្មាននរណាក្រៅពី Park Jimin ទេ
>យើងខំមកមុន ដើម្បីចាប់តុឲ្យណឹងណា< Jm
>គិតថាកំពុងបោកក្មេងហេស?< Tae
>អើ! មកពីយើងតេទៅឯងមិនលើក ណាមួយម៉ាក់យើងដេញឲ្យឆាប់មកសាលាផង បើនៅចាំឯងប្រាកដជាត្រូបង្ហោះម៉ូតូមកសាលាទៀតហើយ< Jm
ថាហើយ Jimin ក៏ដើរកៀកក Tae ចេញពីថ្នាក់រៀន~~

ល្បិចបញ្ឆោតបេះដូង❤️ (Completed ✅)Where stories live. Discover now