ទេសភាពពេលដែលមេឃទើបតែភ្លៀងហើយបែបនេះវាកាន់តែស្រស់ស្អាតមួយបែបទៀត ហើយវាក៏បានបង្កើតជាទស្សនីយភាពថ្មីគួរឲ្យចង់គយគន់>ដោយសារតែភ្លៀងខ្លាំងពេក ស្ពានឈើតូចមួយនោះក៏បានបាក់ បើអ្នកណាចង់ឆ្លងទៅមើលទេសភាពនៅត្រើយខាងនោះប្រហែលជាត្រូវលុយទឹកហើយ<
លោកគ្រូនិយាយប្រាប់ដល់និស្សិតទាំងអស់គ្នាអំពីស្ថានការណ៍នៅពេលនេះ ហើយបើមើលទៅទេសភាពនៅខាងនោះស្រស់ស្អាតខ្លាំងណាស់ដែរតែទាស់ត្រង់ថាស្ពានបានបាក់ តែវាក៏មិនមែនជាបញ្ហាចោទ ព្រោះយើងអាចលុយទឹកបានទៅម្ខាងនោះដោយទឹកនៅត្រឹមជង្គង់ប៉ុណ្ណោះនៅរដូវភ្លៀងបែបនេះ ហើយពេលគ្មានភ្លៀងអូរនេះសឹងតែគ្មានទឹកនោះទេ
>អា Tae ទៅដែរទេ?<
Jimin ងាកមកសួរមិត្តរបស់ខ្លួន មើលទៅគេដូចជាចង់ទៅណាស់ប៉ុន្តែដូចជានៅរេរាចិត្ត ណាមួយមិត្តរួមថ្នាក់របស់ខ្លួនក៏ទៅច្រើនដែរ
>ខ្ជិលលុយទឹកហ្នឹងណា៎<
Tae រអ៊ូទាំងមុខខ្មូរ មិនមែនថាមិនចង់ទៅទេ តែត្រូវលុយទឹក ដោះស្បែកជើងផងអីផងរញ៉េរញ៉ៃណាស់ ខ្លួនមិនចង់ឲ្យប្រឡាក់ប្រឡូកទាល់តែសោះ
>បើមិនលុយទឹកទៅដោយខ្លួនឯង នរណាមកអៀវឯង?<
>ចាំខ្ញុំអៀវ!<នាយទាំងពីរមើលទៅម្ចាស់សម្លេងព្រមគ្នា មិនគិតទេថា គេមកយកចិត្តចេញមុខចេញមាត់បែបនេះ
>មិនអីទេ<
>ម៉ោះ!<នាយតូចគិតចង់បដិសេធដែរប៉ុន្តែគេក៏បែជាដោះស្បែកជើងហើយលុតជង្គង់បែរខ្នងនៅពីមុខគ្នាទៅហើយ បើបែបនេះហើយ ឲ្យបដិសេធយ៉ាងម៉េចណាមួយខ្លួនក៏ចង់ប៉ះពាល់ខ្នងធំទូលាយរបស់គេដែរ ទើបនាយទៅទ្របនៅលើខ្នងម្ចាស់មាឌមាំ និងជួយកាន់ស្បែកជើងឲ្យគេ ហើយក៏មិនភ្លេចងាកមកសើចស្ញេញដាក់មិត្តរបស់ខ្លួនដែរ .... អ្នកណាថាគ្មានអ្នកអៀវនោះ!?
>មិនធ្ងន់ទេឬ?<
>ស្រាលដូចសំឡីអញ្ចឹង<Jungkook តបវិញទាំងញញឹមពព្រាយ មិនថាធ្ងន់ឬស្រាលទេ ឲ្យតែបានអៀវគេ អារម្មណ៍ខ្លួនពេលនេះប្រៀបដូចបានដើរលើអាកាសអញ្ចឹង ស្រាលខ្លួនស្ញើក!
YOU ARE READING
ល្បិចបញ្ឆោតបេះដូង❤️ (Completed ✅)
FanfictionJungkook/Taehyung >អាចមកពីភ្នែកខ្ញុំមិនល្អ ទើបខ្ញុំមើលមនុស្សខុស ទុកចិត្តមនុស្សខុស មើលឃើញខ្លាកំណាចជាកូនទន្សាយ ទើបរឿងរ៉ាវប្រែជាក្រឡាប់ចាក់បែបនេះ!គេគឺជាព្រះអាទិត្យ ជាពន្លឺ បំភ្លឺពិភពងងឹតរបស់ខ្លួន មិនថាប្រើល្បិចបែបណាក៏ដោយ នាយត្រូវតែយកគេមកអោបក្រសោបជាប់ខ្...