>ម៉េចក៏យូរម្ល៉េះ?<Jimin ឈររអ៊ូម្នាក់ឯងទាំងព្រលឹមនៅក្នុងបរិវេណសាលា ព្រោះថ្ងៃនេះគឺជាថ្ងៃពិសេសត្រូវទៅចុះកម្មសិក្សាផង តែស្មើនេះទៅហើយនៅមិនទាន់ឃើញមិត្តខ្លួនមកដល់ទៀត
>Jimin អា៎...!<
Tae ចុះពីលើឡានទំនើបរបស់ខ្លួនព្រមទាំងមានអីវ៉ាន់ពេញដៃ មានទាំងវ៉ាលី មានទាំងកាបូប យួរផងកាន់ផង មិនចេះតិច
>អូយ...នេះឯងទៅចុះកម្មសិក្សាឬក៏រត់ចោលស្រុក?<
Jimin សម្លឹងមើលមិត្តខ្លួនតាំងពីក្បាលដល់ចុងជើង មើលចុះ សូម្បីតែសម្លៀកបំពាក់ដែលគេពាក់ដូចត្រៀមឡើងយន្តហោះទៅដើរលេងក្រៅប្រទេសអញ្ចឹង នៅមានអីវ៉ាន់ច្រងេងច្រងាងហ្នឹងទៀត
>ប៉ុណ្ណឹងសោះ! កាលយើងទៅជប៉ុនយកវ៉ាលីទៅម្ដងបីបួនឯនោះ<
>ទៅជប៉ុនផ្សេង អានេះវិញទៅបែបលក្ខណៈសិស្សសាលាណា៎!<
>ហ៊ើយ! កុំសាំច្រើន ជួយយកអីវ៉ាន់យើងដាក់ឡានទៅ<ក្រោយពីពួកគេយកអីវ៉ាន់រៀបចំដាក់ឡានរួចអស់ហើយក៏នាំគ្នាឡើងទៅអង្គុយក្នុងឡានក្រុង តែដោយសារតែពួកគេមកក្រោយគេទើបនៅខាងមុខពីរៗកៅអីជាប់គ្នាត្រូវគេអង្គុយអស់ទៅហើយនៅសល់តែកៅអីវែងមួយក្រោយគេបង្អស់ប៉ុណ្ណោះ
អ្នកដែលនៅក្នុងឡានភ្ញាក់ផ្អើរមិនតិចទេដែលឃើញពួកគេមានវត្តមានដែរ ព្រោះរាល់ឆ្នាំមិនដែលឃើញពួកគេទាល់តែសោះ តែក៏គ្មានការឆោឡោអីដែរ ព្រោះតែឡាននេះគឺមានសុទ្ធតែសិស្សប្រុសទាំងអស់
>រញ៉េរញ៉ៃណាស់ បើបើកឡានមកខ្លួនឯងល្អជាង<
នាយតូចរអ៊ូមិនឈប់ព្រោះមិនចូលចិត្តស្ថានភាពបែបនេះទាល់តែសោះ ចូលចិត្តតែនៅស្ងៀមស្ងាត់ម្នាក់ឯង ធ្វើអីតែឯង បែបនេះអ៊ូអរពេកហើយ
>យី! បើជិះឡានមកម្នាក់ឯងម៉េចសប្បាយ ហើយនេះជាការងារជាក្រុមហាស!<
>គួរឲ្យធុញ!<Jimin គ្រវីក្បាលហួសចិត្តនឹងមិត្តរបស់ខ្លួន ចរិតគេបែបនេះហើយទើបគ្រប់គ្នាថាគេខ្មឺត គេមិនងាយនិយាយស្តីរកនរណាម្នាក់ទេ ចំណែកឯខ្លួនវិញនរណាក៏នាយនិយាយរកដែរ មនុស្សខ្លួនគឺបែបនេះឯង ល្អទៅល្អមក អាក្រក់ទៅអាក្រក់មក!
YOU ARE READING
ល្បិចបញ្ឆោតបេះដូង❤️ (Completed ✅)
FanfictionJungkook/Taehyung >អាចមកពីភ្នែកខ្ញុំមិនល្អ ទើបខ្ញុំមើលមនុស្សខុស ទុកចិត្តមនុស្សខុស មើលឃើញខ្លាកំណាចជាកូនទន្សាយ ទើបរឿងរ៉ាវប្រែជាក្រឡាប់ចាក់បែបនេះ!គេគឺជាព្រះអាទិត្យ ជាពន្លឺ បំភ្លឺពិភពងងឹតរបស់ខ្លួន មិនថាប្រើល្បិចបែបណាក៏ដោយ នាយត្រូវតែយកគេមកអោបក្រសោបជាប់ខ្...