រាងខ្ពស់អង្គុយរង់ចាំនៅបន្ទប់ពេទ្យទាំងមុខមិនរីក កំពុងតែមិនពេញចិត្តនឹងមិត្ត Taehyung ម្នាក់នោះ ដែលមកស្និទ្ធស្នាលនឹងគេផង បែរជាកាន់តែឃើញផ្ទាល់ភ្នែក....ក្ដៅដូចបាយពុះ😤😤
>គេយ៉ាងម៉េចហើយ អ្នកគ្រូពេទ្យ?<
Jungkook សួរទៅពេទ្យដែលទើបតែចេញពីគ្រែពេទ្យ ដោយមាននាយតូចដេកនៅទីនោះ
>គេមិនអីទេ គ្រាន់តែគ្រេចកជើងបន្តិចប៉ុណ្ណោះ លាបថ្នាំ2-3ដងទៅ នឹងលែងអីហើយ<
អ្នកគ្រូពេទ្យនិយាយហើយក៏ហុចដបថ្នាំឲ្យនាយ រួចក៏ដើរចេញទៅ...រាងក្រាសដើរមកជិតគ្រែដែលមាននាយតូចដេកចុចទូរស័ព្ទធ្វើមិនដឹង មិនបានចាប់អារម្មណ៍នឹងវត្តមាននាយអីបន្តិច
ហើយ Jungkook ក៏ដាក់ដបថ្នាំនៅលើតុក្បាលគ្រែ រួចដើរទៅចុងគ្រែលើកជើងតូចដែលកំពុងឈឺ ដាក់លើភ្លៅនាយ>អូ..អូយ! ចង់ធ្វើស្អី?<
Taehyung ងាកភ្នែកពីទូរស័ព្ទមកសម្លក់សម្លឹងអ្នកដែលនៅចុងជើង
>ខ្ញុំមិនធ្វើស្អីឯង ក្នុងបន្ទប់ពេទ្យទេ<
>អ្នកណាទៅជឿឯង សូម្បីក្នុងបន្ទប់ទឹកនៅសាលាក៏ឯងហ៊ាន--...ហឹស!<
>មិនមែនមិនធ្វើនៅត្រង់នេះព្រោះមិនហ៊ានទេ តែព្រោះគ្មានអារម្មណ៍<
>អាចង្រៃ!! អា៎យ!<រាងស្ដើងលើកជើងម្ខាងដែលមិនឈឺបម្រុងធាក់អ្នកម្ខាងទៀតទៅហើយ តែក៏ត្រូវគេចាប់ជើងជាប់
>នៅឲ្យស្ងៀមទៅ!<
>សាំមែន!<នាយតូចក៏ផ្ដោតអារម្មណ៍មកលេងហ្គេមវិញ ព្រោះរើក៏មិនរួចដដែល ...Jungkook នៅអង្គុយច្របាច់ជើងឲ្យរាងស្ដើងយ៉ាងយកចិត្តទុកដាក់ Tae ស្ទើរតែមិនជឿនឹងទង្វើគេ ម្ដងល្អម្ដងអាក្រក់ តាមមិនទាន់ទេថាគេត្រូវការអ្វីឲ្យពិតប្រាកដ
>អូយ! ឈឺជើងយ៉ាងនេះ ប្រហែលជាត្រូវប្រញាប់ទៅផ្ទះហើយ<
រាងស្ដើងនិយាយឡើងពេលដែលស្ងប់ស្ងាត់អស់ពេលជាយូរ។ ក៏ចេះតែនិយាយយកលេសទៅកុំឱ្យគេហៅទៅណាទៀត
>មិនបាច់ភ័យទេ ថ្ងៃនេះក៏ខ្ញុំមិនទំនេរដែរ<
>រវល់ទៅលក់ខ្លួន ហេស?<
>អាស...អូយ!<
YOU ARE READING
ល្បិចបញ្ឆោតបេះដូង❤️ (Completed ✅)
FanficJungkook/Taehyung >អាចមកពីភ្នែកខ្ញុំមិនល្អ ទើបខ្ញុំមើលមនុស្សខុស ទុកចិត្តមនុស្សខុស មើលឃើញខ្លាកំណាចជាកូនទន្សាយ ទើបរឿងរ៉ាវប្រែជាក្រឡាប់ចាក់បែបនេះ!គេគឺជាព្រះអាទិត្យ ជាពន្លឺ បំភ្លឺពិភពងងឹតរបស់ខ្លួន មិនថាប្រើល្បិចបែបណាក៏ដោយ នាយត្រូវតែយកគេមកអោបក្រសោបជាប់ខ្...