ពេលដែលអស់ម៉ោងរៀនពេលព្រឹកហើយ រាងសង្ហាក៏ដើរកៀកកសម្លាញ់របស់គេចេញពីថ្នាក់ទៅកន្លែងញ៉ាំបាយរាល់ដង ព្រោះគេនៅសល់ម៉ោងអង់គ្លេសពេលល្ងាចទៀតថ្ងៃនេះ..•តុអាហារ
>ខ្ជិលនៅរៀនដល់ហើយ<
Taehyung ធ្វើមុខធុយទ្រាន់ពេលនឹកដល់ម៉ោងអង់គ្លេសម្ដងៗ... តែនិយាយឲ្យចំទៅម៉ោងអីក៏គេធុញដែរ ព្រោះមនុស្សគេខ្ជិលស្រាប់
>អត់មានលីបម៉ោងទេណា៎ ឯងចង់ទុកយើងចោលហេស៎< Jm
>លីបមួយគ្នាម៉ងទៅ< Tae
>អត់ទេ បើយើងមិនចេះអង់គ្លេសគ្រប់គ្រងក្រុមហ៊ុនជំនួសប៉ាយ៉ាងម៉េច!< Jm
>អូយ...ក៏បាន ទុកថារៀនកំដរឯងចុះ< Taeបើរៀនតែម្នាក់ឯងគេប្រាកដជាធុញស្លាប់ហើយ សំណាងហើយដែលមាន Jimin កំដរនោះ....
>អញ្ចឹងចេញពីរៀន ទៅដើរលេងហី< Tae
ធម្មតាពួកគេតែងតែទៅដើរលេង ស៊ីចាយជាញឹកញាប់ តាមចរិតកូនមហាសេដ្ឋី...ពួកគេចូលចិត្តទៅក្លឹបរាំ មើលស្រី តែអ្វីដែលគេចូលចិត្តទៀតនោះគឺការប្រកួតប្រជែង ក្រៅពីប្រកួតបាល់បោះ ពួកគេក៏លេងប្រណាំងម៉ូតូដែរ...
>អើ...តែហៅ J-Hope ទៅអត់? បើវាមានសង្សារជាប់ដៃជើងហើយហ្នឹង< Jm
>ហៅគ្រាន់បើជាងមិនហៅ វាទៅរឺអត់ជារឿងរបស់វា< Tae
>អា៎ ឆ្លាតម៉េស< JmJimin លើកមេដៃឲ្យ Tae រួចក៏សម្រេចគ្នាតាមហ្នឹង ទើបនាយលើកទូរស័ព្ទផ្ញើសារទៅ J-Hope ឲ្យហើយ~~~
Taehyung កំពុងអង្គុយញ៉ាំបាយក៏ឃើញម្នាក់សក់ក្រញ៉ាញ់ហ្នឹងទៀតហើយ មើលទៅដូចកំពុងអង្គុយញ៉ាំបាយម្នាក់ឯងម៉ង់ៗគួរឲ្យអាណិត...គេប្រហែលជាគ្មានមិត្តទេមើលទៅ
>សក់បាំងភ្នែកជិតហើយ មើលបាយឃើញដែរ?< Tae
>និយាយថាម៉េច?< Jmអ្នកអង្គុយជិតក៏កេះសួរពេលលឺគេនិយាយអីតែម្នាក់ឯងង៉ូវៗ...
>មានអី< Tae
អ្នកកំលោះក៏ងាកផ្ដោតអារម្មណ៍លើអាហារចំពោះមុខវិញ...សាលាធំដែរ ម៉េចគេជួបតែអាប៉ិអាក្រញ៉ាញ់ហ្នឹង
•ថ្នាក់ភាសាអង់គ្លេស
ពេលដែលជិតដល់ម៉ោង Taehyung ក៏ដើរយ៉ាងសង្ហាជាមួយដៃគូរបស់គេ ធ្វើឲ្យសិស្សក្នុងថ្នាក់សម្លឹងមើលព្រាតជាពិសេសស្រីៗហ្នឹងម៉ង តែក៏ល្អដែរដែលម៉ោងអង់គ្លេសមានសិស្សតែប៉ុន្មាន 30 នាក់ជាង គង់អីមិនដឹងរញ៉េរញ៉ៃយ៉ាងណាទេ
YOU ARE READING
ល្បិចបញ្ឆោតបេះដូង❤️ (Completed ✅)
FanfictionJungkook/Taehyung >អាចមកពីភ្នែកខ្ញុំមិនល្អ ទើបខ្ញុំមើលមនុស្សខុស ទុកចិត្តមនុស្សខុស មើលឃើញខ្លាកំណាចជាកូនទន្សាយ ទើបរឿងរ៉ាវប្រែជាក្រឡាប់ចាក់បែបនេះ!គេគឺជាព្រះអាទិត្យ ជាពន្លឺ បំភ្លឺពិភពងងឹតរបស់ខ្លួន មិនថាប្រើល្បិចបែបណាក៏ដោយ នាយត្រូវតែយកគេមកអោបក្រសោបជាប់ខ្...