រាងស្ដើងដាក់សៀវភៅទាំងអស់នៅលើតុហើយក៏អង្គុយអានយ៉ាងស្ងៀមស្ងាត់ តែបែរជាអានមិនយល់ន័យអ្វីទាំងអស់ព្រោះរវល់តែគិតពាក្យដែលប្រុសម្នាក់នោះសួរខ្លួនចំណែកឯ Jimin វិញរកបានសៀវភៅជាច្រើនមកទុកអាន ទើបត្រឡប់ទៅកន្លែងអង្គុយដែលមាន Tae អង្គុយចាំជាស្រេច.... នាយមានបំណងដាក់សៀវភៅអង្គុយក្បែរមិត្តរបស់ខ្លួនទៅហើយ តែក៏មានមារជ្រែកមកពីណាមិនដឹង ចូលដណ្ដើមកន្លែងគេបាត់
>អេ៎! ម៉េចក៏មកអង្គុយកន្លែងយើង?<
Jimin សួរទៅរាងក្រាស់ដែលមកអង្គុយតុគេធ្វើមិនដឹង ទាំងដែលនៅសល់តុច្រើនទៀតសោះ
ហើយសូម្បីតែ Taehyung ក៏ហួសចិត្តនឹងគេម្នាក់នេះដូចគ្នា>តែខ្ញុំមិនបានឃើញបិទផ្លាកឈ្មោះឯងជាប់នឹងកៅអីនេះផង<
Jungkook ឆ្លើយហីៗ រួចក៏ទាញសៀវភៅរបស់ខ្លួនយកមកអានធ្វើមិនដឹង
>ឯង...!<
>Jimin! មិនអីទេ បើគេចង់អង្គុយអោយគេអង្គុយទៅ!<Tae មិនចង់ឲ្យមានរឿងច្រើន ជាពិសេសរឿងរកាំរកូសរវាងគេនិងមិត្តខ្លួនទើបសម្រេចចិត្តនិយាយបែបនេះ
>ហឹស<
នាយតូចក៏ដើរទៅអង្គុយនៅទល់មុខមិត្តរបស់ខ្លួនវិញ .... ពេលនឹកឃើញគេឲ្យចម្លងសំណួរលើកមុន ស្មានថាជាមនុស្សល្អដឹងអីថាគេយ៉ាប់បែបនេះ មារជ្រែកឱ្យច្បាស់ក្រឡែត!!
Taehyung មិនសូវជាយកចិត្តទុកដាក់អានសៀវភៅប៉ុន្មានទេ គិតតែសម្លឹងមើលមុខរាងក្រាស់ ទាំងមិនយល់ពីទង្វើគេ.... ឃើញមុខរបស់គេធ្វើឱ្យខ្លួនក្ដៅក្រហាយខ្លាំងណាស់ប៉ុន្តែមិនអាចធ្វើអីគេបាន!
គេនេះចម្លែកមែន មកអង្គុយជិតខ្លួនមានបំណងអី រឺគ្រាន់តែអង្គុយអានសៀវភៅធម្មតាៗមែន? មើលទៅដូចជាផ្ចង់អារម្មណ៍ដល់ហើយ .....
*អាក៎! គេងាកមកមើលមុខយើងធ្វើអី!*
រាងស្ដើងគិតក្នុងចិត្ត និងរហ័សងាកមកមើលសៀវភៅរបស់ខ្លួនវិញភ្លាមពេលដែលគេងាកមកចំ ខ្សែភ្នែករបស់គេសម្លឹងស្ទើរតែមើលធ្លុះខោអាវរបស់នាយទៅហើយ មិនគិតថារអៀសចិត្តគិតអីបន្តិច!
YOU ARE READING
ល្បិចបញ្ឆោតបេះដូង❤️ (Completed ✅)
ספרות חובביםJungkook/Taehyung >អាចមកពីភ្នែកខ្ញុំមិនល្អ ទើបខ្ញុំមើលមនុស្សខុស ទុកចិត្តមនុស្សខុស មើលឃើញខ្លាកំណាចជាកូនទន្សាយ ទើបរឿងរ៉ាវប្រែជាក្រឡាប់ចាក់បែបនេះ!គេគឺជាព្រះអាទិត្យ ជាពន្លឺ បំភ្លឺពិភពងងឹតរបស់ខ្លួន មិនថាប្រើល្បិចបែបណាក៏ដោយ នាយត្រូវតែយកគេមកអោបក្រសោបជាប់ខ្...