>ហឹកៗៗ ...<សំឡេងក្មេងប្រុសតូចអាយុប្រហែលជាងដប់ឆ្នាំយំអណ្ដឺតអណ្ដកនៅក្នុងបន្ទប់ដ៏ងងឹតតែម្នាក់ឯង ព្រោះបាត់បង់ឪពុកម្ដាយជាទីស្រលាញ់
បើមើលឃើញពិភពលោកទាំងមូលងងឹតសូន្យសុងគ្មានរស្មីទៅហើយ តើចេញទៅក្រៅដើម្បីអ្វី នៅក្នុងបន្ទប់ងងឹតម្នាក់ឯងបែបនេះល្អជាង>ប៉ាម៉ាក់? កុំទៅចោលខ្ញុំអី!ៗ<
កម្លោះតូចងើបរត់ទៅរកប៉ាម៉ាក់របស់ខ្លួនដើម្បីឱបក្រសោបប៉ុន្តែបានត្រឹមតែឱបស្រមោល ព្រោះនោះគ្រាន់តែជាក្ដីស្រមៃប៉ុណ្ណោះ .... ពេលនេះនាយគ្មានសល់នរណាទេ មានតែសំបកផ្ទះ ប៉ុន្តែគ្មានឪពុកម្ដាយចាំមើលថែទៀតឡើយ នាយគ្មាននរណាម្នាក់ឡើយ!!
>គ្មាននរណាត្រូវការខ្ញុំទេ ហឹកៗ<
ក្រោយពីប៉ាម៉ាក់ស្លាប់ទៅគ្មានសូម្បីបងប្អូនឬសាច់ញាតិ រហូតដល់មានមិត្តជិតស្និទ្ធរបស់ប៉ាយកមកចិញ្ចឹម តែគ្រាន់តែជាការចិញ្ចឹមដោយប្រាក់មិនបានផ្ដល់ក្ដីស្រលាញ់ឡើយ!!
>Jungkook?<
នាយតូចលឺនរណាម្នាក់ហៅឈ្មោះរបស់ខ្លួន ទើបងើបមើលពន្លឺដ៏ភ្លឺចែងចាំងលេចចេញក្នុងបន្ទប់របស់ខ្លួន វត្តមានរបស់ពន្លឺនោះធ្វើឲ្យបន្ទប់របស់ខ្លួនប្រែជាភ្លឺនិងមានភាពស្រស់ស្អាតឡើងវិញ
>Taetae!<
វត្តមានរបស់អ្នកម្ខាងទៀតធ្វើឲ្យជីវិតគេស្រស់បំព្រង នឹងមានជីវិតជីវ៉ាឡើងវិញ មុខមាត់ដ៏ស្រស់ស្អាត ស្បែកសរលោងគ្មានមន្ទិល នូវមានស្នាមញញឹមរបស់គេគឺជាក្ដីសុខនិងកម្លាំងចិត្តឱ្យនាយរស់បន្ត
Jungkook សម្លឹងមើលអ្នកដែលឈរញញឹមដាក់នាយមិនដាក់ភ្នែក ធ្វើឲ្យនាយញញឹមតាមដោយមិនដឹងខ្លួន ហើយនឹងងើបដើរទៅរកអ្នកម្ខាងទៀតយឺតៗ
>អាក៎...<
គ្រាន់តែរាងក្រាស់ដើរទៅជិតក៏លេចស្នាមរបួសតិចៗនៅលើខ្លួនប្រាណរបស់ Tae ហើយក៏ឃើញគេស្រែកយ៉ាងឈឺចាប់ ប៉ុន្តែ Jungkook មិនបានដើរបកក្រោយនោះទេ រឹតតែរហ័សទៅអោបក្រសោបអ្នកម្ខាងទៀតទៅវិញ
>អូយ ..ឈឺណាស់!<
ការឱបក្រសោបរបស់គេមិនបានធ្វើឱ្យ Taehyung ធូរស្បើយអីបន្តិច ប៉ុន្តែហាក់ដូចជាកាន់តែមានស្នាមរបួសបន្ថែមនិងមានអារម្មណ៍ដូចត្រូវបន្លាចាក់ឲ្យពឺតផ្សារពេញខ្លួន
YOU ARE READING
ល្បិចបញ្ឆោតបេះដូង❤️ (Completed ✅)
FanficJungkook/Taehyung >អាចមកពីភ្នែកខ្ញុំមិនល្អ ទើបខ្ញុំមើលមនុស្សខុស ទុកចិត្តមនុស្សខុស មើលឃើញខ្លាកំណាចជាកូនទន្សាយ ទើបរឿងរ៉ាវប្រែជាក្រឡាប់ចាក់បែបនេះ!គេគឺជាព្រះអាទិត្យ ជាពន្លឺ បំភ្លឺពិភពងងឹតរបស់ខ្លួន មិនថាប្រើល្បិចបែបណាក៏ដោយ នាយត្រូវតែយកគេមកអោបក្រសោបជាប់ខ្...