part5: នៅឲ្យស្ងៀម

2.7K 185 1
                                    


នៅក្នុងក្លឹបរាត្រីដ៏ធំមួយនៅទីក្រុងសេអ៊ូល ដែលពោរពេញទៅដោយអ្ន្នកហឺហារ ហាយសូមកជាច្រើន ព្រោះថាកន្លែងនេះទាំងស្អាតស៊ីវីល័យសមនឹងឋានៈរបស់ពួកគេ ក្នុងនោះដែរក៏មានកំលោះសង្ហា2រូបដែលអង្គុយនៅលើសាឡុង ផឹកស្រា មើលស្រីស្អាតរាំយ៉ាងរំភើយ...

>អេ៎...ក្រែងឯងបើកឡានមកហេស អកយកៗអញ្ចឹង?<

Taehyung ថាឲ្យមិត្តដែលចាក់ស្រាផឹកដូចផឹកទឹក ... ពួកគេខានដើរលេងតែមួយរយៈសោះហ្នឹងហាស ធ្វើដូចមិនដែលបានផឹក

>ផឹកប៉ុណ្ណឹងសោះ យើងបើកឡានដៃមួយក៏បានដែរ យើងមិនមែនគីឡូ ផឹករត់ដូចឯងទេ<

រឿងផឹកនេះទុកឲ្យ Jimin ចុះ ទៅណាក៏មិនដែលចោលដែរ ពិបាកចិត្តក៏ផឹក សប្បាយចិត្តក៏ផឹក ពេលទំនេរក៏ផឹក..🙄🙄

>ផឹករត់រស់បានយូរ<

Tae មិនសូវជាចាប់អារម្មណ៍រឿងស្រាប៉ុន្មានទេ ហើយក៏មិនសូវប៉ិន តែគេមកទីនេះដើម្បីរាំលេង និងមើលស្រីស្អាតប៉ុណ្ណោះ នៅផ្ទះពេលយប់ក៏មិនដឹងធ្វើ ជិតកណ្ដាលអាធ្រាតទើបគេទៅផ្ទះ.... រឿងស្រីគេមិនដែលទាក់ទងនិងស្រីណាប្រាកដប្រជាទេគ្រាន់តែញ៉ែចោល ព្រោះស្រីៗទាំងនោះក៏ចូលមករកគេព្រោះតែលុយដែរ ទើបគេមិនគិតអីច្រើន~~~

>មើលស្រីៗតុនោះយ៉ាងម៉េចដែរ?<

រាងសង្ហាកេះ Jimin ឲ្យមើលទៅតុដែលមានស្រីៗបួននាក់ស្លៀករ៉ូបស៊ិចស៊ីវាលលើវាលក្រោម...ស្រីទាំងនោះគ្រាន់តែឃើញពួកគេសម្លឹងមើលក៏ឲ្យភ្នែក បើកភ្លើងខៀវឲ្យពួកគេ... មិនឲ្យចាំយូរនាយទាំងពីរក៏នាំគ្នាដើរទៅរកតែម្ដង...

>មកតែពីរអ្នកទេរឺប្រុសសង្ហារ?<

មនុស្សស្រីម្នាក់ក្នុងចំណោមនោះក៏ដើរមកកៀក Taehyung រួចយកដៃអង្អែលទ្រូងនាយ...អ្នកកំលោះក៏មិនទុកដៃឲ្យទំនេរក៏លើកមកចាប់ត្រកៀកនាងវិញ

>អឹមត្រូវហើយ<

Taehyung ឱនខ្សឹបប្រាប់ទាំងសម្លេងស៊ិចស៊ី ... ពួកគេនិយាយគ្នាចុះឡើង ស្រីៗទាំងនោះក៏បបួលគេចូលរាំជាមួយគ្នា ឱប ថើប កៀកកើយគ្នានៅក្នុងវង់រាំ....

>នែ៎ ពួកឯងធ្វើស្អី?<

មិនទាន់បានប៉ុន្មានផងក៏មានមនុស្សប្រុសពីរនាក់ដែលមានកំពស់កំពរប្រហែលពួកគេ មកទាញមនុស្សស្រីចេញពីដៃ Tae ទៅ ហើយមើលទៅមុខដូចជាចង់រករឿងទៀតផង

ល្បិចបញ្ឆោតបេះដូង❤️ (Completed ✅)Where stories live. Discover now