រាងស្ដើងអង្គុយក្នុងឡានតម្លៃថ្លៃរបស់ខ្លួន ពាក់វ៉ែនតាការពារកម្ដៅថ្ងៃយ៉ាងសង្ហា សមជាមួយអាវខ្មៅនិងខោកាបូយ ឯក្រសែភ្នែករេមើលទៅច្រកផ្លូវតូចមួយដូចកំពុងរង់ចាំនរណាម្នាក់>ម៉េចក៏ធ្វើខ្លួនយូរម្ល៉េះ!<
Taehyung ជញ្ជក់មាត់ណឿយណាយនឹងការរង់ចាំ .... ទាំងដែលគេជាអ្នកសុំខ្លួនទៅសោះបែរជាត្រូវមកយកហើយអង្គុយរង់ចាំទៀត បើកុំតែខ្លាចគេចាប់ធ្វើអីទេ កុំអីចូលទៅរុករើដល់ខនដូហើយ
~តុៗ~
រាងខ្ពស់សង្ហាអមជាមួយខោអាវខ្មៅមួយឈុតចូលមកជិត និងគោះកញ្ខក់ឡានខាងមុខតិចៗ ទើប Tae ដាច់ចិត្តបើកទ្វាអោយ និងសម្លក់សម្លឹងមិនដាក់ភ្នែក
>សម្លក់អី?<
Jungkook ដាក់ខ្សែក្រវ៉ាត់រួចរាល់ក៏ងាកមកសួរអ្នកក្បែរខ្លួន ដែលគិតតែធ្វើមាត់អេចអូចដូចកំពុងជេរនាយ
>ប្រឹងធ្វើខ្លួនឡើងឆាកឬយ៉ាងម៉េច ទើបយូរម្លឹង?<
>មានយូរឯណា ងូតទឹកតែមួយម៉ោងតាស<
>ស្អីគេ 1ម៉ោង?! ខ្លាចមិនសង្ហារឺ?<
>អឹម ហើយចុះសង្ហាទេ?<រាងស្ដើងមើលគេតាំងពីក្បាលដល់ចុងជើងឃើញថាតែងខ្លួនឡើងសង្ហារបស់គេមែន សង្ហាងាប់ឆ្កែងាប់ឆ្មាតែម្ដង .... Tae លេបទឹកមាត់ផ្សើមបំពង់កមុននឹងនិយាយបន្ត
>ឆឹស ពិបាកមើលណាស់<
នាយតូចធ្វើជានិយាយបញ្ឈឺរ មិនចង់ឱ្យអ្នកខ្លះលង់នឹងខ្លួនឯងពេក
>មើលឲ្យជិតទើបស្រួលមើល<
ថាហើយរាងខ្ពស់ក៏ឱនមុខមកជិតធ្វើឲ្យ Tae រកតែផ្លូវគេចមិនទាន់បើនៅក្នុងឡានបែបនេះ... នាយតូចសម្លឹងមើលបបូរមាត់ក្រាស់ដែលនៅមិនឆ្ងាយពីរបស់ខ្លួនប៉ុន្មាន ដែលវាទាក់ទាញស្ទើរតែធ្វើឲ្យនាយទប់អារម្មណ៍មិនបានទៅហើយ
>នែ៎ ... ជៀសចេញមើស៎! យើងត្រូវទៅយក Jimin ទៀត....អា៎ក!<
Taehyung បិទភ្នែកមួយរំពេចពេលដែលគេឱនមកកាន់តែជិតនិងគិតថាគេនឹងធ្វើអីបន្ទាប់ តែក្ដីស្រមៃក្លាយទៅជាខ្យល់ពេលលឺសំឡេងសើចរបស់អ្នកម្ខាងទៀត
YOU ARE READING
ល្បិចបញ្ឆោតបេះដូង❤️ (Completed ✅)
FanfictionJungkook/Taehyung >អាចមកពីភ្នែកខ្ញុំមិនល្អ ទើបខ្ញុំមើលមនុស្សខុស ទុកចិត្តមនុស្សខុស មើលឃើញខ្លាកំណាចជាកូនទន្សាយ ទើបរឿងរ៉ាវប្រែជាក្រឡាប់ចាក់បែបនេះ!គេគឺជាព្រះអាទិត្យ ជាពន្លឺ បំភ្លឺពិភពងងឹតរបស់ខ្លួន មិនថាប្រើល្បិចបែបណាក៏ដោយ នាយត្រូវតែយកគេមកអោបក្រសោបជាប់ខ្...