នៅក្នុងពិធីជប់លៀងយ៉ាងកក្រើក អ៊ូអរនៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃរបស់ត្រកូល Choi ភ្ញៀវគ្រប់គ្នាសុទ្ធតែមកសប្បាយ អបអរ រាំលេងកំសាន្ត ខុសតែអ្នកកំលោះសង្ហាបែរជាចាប់អារម្មណ៍តែទូរស័ព្ទរបស់ខ្លួនទៅវិញ គេបន់ឲ្យតែបានទៅផ្ទះវិញឆាប់ៗមិនចង់នៅទីនេះទៀតនោះទេ>កូន Tae ម៉េចក៏គិតតែអង្គុយចុចទូរស័ព្ទបែបនេះ? ទៅរាក់ទាក់លោក Choi និងកូនស្រីរបស់គាត់បន្តិចទៅ<
អ្នកស្រី Kim ប្រាប់ទៅកូនពៅរបស់គាត់ពេលដែលនាយមិនព្រមដកភ្នែកពីទូរសព្ទសោះ
>បើរាក់ទាក់ហើយ ខ្ញុំអាចទៅផ្ទះមុនបានទេ?<
ការដែលនៅទីនេះ វាធ្វើឱ្យ Taehyung ធុញសឹងតែស្លាប់ទៅហើយ នូវមានកំពូលសង្សារដែលផ្ញើសារមកឥតឈប់ឥតឈរទៀត ខ្លាចតែខ្លួនមកទាក់ស្រី!!
>ម៉េចក៏និយាយបែបនេះកូន? កម្មវិធីគេមិនទាន់ចាប់ផ្ដើមផង<
>ហឹម! បាទ ដឹងហើយ<អ្នកកំលោះក៏ដកដង្ហើមធំដើម្បីបណ្ដេញភាពតប់ប្រមល់ ធ្វើមុខក្រម៉ូវ តែក៏ត្រូវសម្ដែងធ្វើជាញញឹមញញែមមួយរំពេច ពេលដែលប៉ានិងម្ចាស់ផ្ទះដើរមករក
>ក្មួយ Tae ថ្ងៃនេះសង្ហាជាងរាល់ដងទៅទៀត ហឹសហឹស<
>បាទ លោកពូក៏សង្ហាមិនចាញ់ក្មេងដែរ<នាយតូចងើបឈរឱនគំនាប់ ទើបតបទៅលោក Choi ទាំងស្នាមញញឹម តែមិនបានចាប់ងាកមកអារម្មណ៍កូនស្រីដែលឈរនៅក្បែរគាត់អីបន្តិច ទាំងដែល Soyun ខិតខំតែងខ្លួនយ៉ាងស្រស់ស្អាតនិងថ្លៃថ្នូរញញឹមរាយមន្តស្នេហ៍មកកាន់នាយ
>ក្មួយប៉ិននិយាយមែន!<
គាត់ពិតជាពេញចិត្តនឹងក្មេងនេះមែន! ទាំងប៉ិនយកចិត្ត ទាំងសង្ហានិងមានឋានៈ សាកសមបំផុតជាមួយកូនស្រីរបស់គាត់
>សង្ហារអីតែកូនប្រុសខ្ញុំ កូនស្រីរបស់ឯងថ្ងៃនេះក៏ស្រស់ស្អាតណាស់ដែរ<
ពាក្យដែលប៉ាគេនិយាយធ្វើឲ្យ Tae លួចធ្វើមុខធ្វើមាត់ ព្រោះមិនពេញចិត្តដែលថាគាត់ដូចចង់បានកូនស្រីគេជាកូនប្រសារ
ចេញមុខចេញមាត់បែបនេះ
YOU ARE READING
ល្បិចបញ្ឆោតបេះដូង❤️ (Completed ✅)
FanfictionJungkook/Taehyung >អាចមកពីភ្នែកខ្ញុំមិនល្អ ទើបខ្ញុំមើលមនុស្សខុស ទុកចិត្តមនុស្សខុស មើលឃើញខ្លាកំណាចជាកូនទន្សាយ ទើបរឿងរ៉ាវប្រែជាក្រឡាប់ចាក់បែបនេះ!គេគឺជាព្រះអាទិត្យ ជាពន្លឺ បំភ្លឺពិភពងងឹតរបស់ខ្លួន មិនថាប្រើល្បិចបែបណាក៏ដោយ នាយត្រូវតែយកគេមកអោបក្រសោបជាប់ខ្...