part8: ឯងឆ្លាតដែរតាស

2.4K 177 0
                                    


ដល់ពែលបាយថ្ងៃត្រង់ រាងខ្ពស់កំពុងតែឈរ កម្មង់អាហារម្នាក់ឯង គេទម្លាប់ហើយដែលធ្វើអីតែម្នាក់ឯងបែបនេះ ហើយគេក៏មិនដែលមិត្តដែរតាំងពីប្ដូរសាលាមកទីនេះ... នាយបម្រុងរូតកាតាបលូកយកលុយទៅហើយ ក៏មានដៃមួយហុយកាតឲ្យអ្នកលក់គិតលុយជំនួសគេ

>ក្រែងប្រាប់ហើយតាស ថាចាំយើងប៉ាវ<

សម្ដីនេះគ្មាននរណាក្រៅពី Kim Taehyung នោះទេ.... ដំបូងក៏ស្មានថាគេនិយាយលេងរឿងនេះ ដឹងអីមនុស្សដូចជាគេគោរពពាក្យសំដីដែលតាស

>បើចឹងខ្ញុំកម្មង់ថែមបានទេ?<

នាយសួរវិញទាំងសើចស្ញេញចេញធ្មេញទន្សាយ បែបនេះមិនព្រមក៏មិនកើត...ទុកថាអាណិតក្មេងចុះ~~~

>ឯងឆ្លាតដែលតាស អើ! ចង់បានអីទៀតក៏កុម្មង់ទៅ<

មានអ្នកចេញលុយឲ្យហើយចាំកាលទៀត! Jungkook ញញឹមញញែម ហើយក៏ទិញនំជាច្រើនទុក និង ភេសជ្ជៈបន្ថែម.... (ធ្វើម៉េចប្រពន្ធយើងមាន🤧🤧)

ពួកគេក៏នាំគ្នាអង្គុយញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា ដែល Jimin និង Tae អង្គុយជិតគ្នា និយាយគ្នាពីនេះ ពីនោះ សើចក្អាកក្អាយ...ឯអ្នកដែលអង្គុយទល់មុខ ស្ងាត់មាត់ឈឹង យកចិត្តទុកដាក់អាហារលើចាន....

>ឯងស៊ីអស់ពិតមែន ស្មានតែទិញយកទុកតាស<

Taehyung មើលទៅចានអ្នកនៅចំពោះមុខដែលរលោងគ្មានសល់ ហើយនំក៏ហែកស៊ីអស់ទៀត...មើលរូបរាងគេចុះចឹងបានធាត់...បើពាក់អាវធំៗ រលុងៗបែបនឹង~~~

>យកនំខ្លះទេ<
>អត់ទេ ស៊ីឲ្យឆ្អែតទៅ<

Tae បដិសេធព្រោះគេញ៉ាំបាយតែ1ចានឡើងឆ្អែតទៅហើយ

>ឯងមានម៉ោងរៀនទៀតអត់<

*បញ្ជាក់ពួកគេរៀនជំនាញខុសគ្នាទេ មានតែម៉ោង English ហើយនិងម៉ោងមួយទៀត(ទើបរៀនចប់មិញ)ទើបរៀនជួបគ្នា

>អត់ទេ តែបន្តិចទៀតខ្ញុំត្រូវទៅអានសៀវភៅនៅបណ្ណាល័យ ចុះឯង?<
>យើងនូវហាត់បាល់ជាមួយ Jimin និងគ្នាយើងផ្សេងទៀត<

ពួកគេជាក្រុមបាល់បោះប្រចាំសាលា អញ្ចឹងហើយត្រូវវឹកហាត់ច្រើនគួរសម ដើម្បីត្រៀមទៅប្រកួតជាមួយសាលាផ្សេង

ល្បិចបញ្ឆោតបេះដូង❤️ (Completed ✅)Where stories live. Discover now