>អាចង្រៃ!!!<Taehyung ស្រែកទៅកាន់សត្រូវគេដែលត្រូវចាប់ទៅម្ខាងម្នាក់ ពួកគេក៏ប្រឹងរើរៀងខ្លួនរកតែនាក់ចាប់ ចាប់មិនឈ្នះ
>ចូលមកបើខ្លាំង!<
ខាង Dojin ក៏មិនណយដែរ ត្រូវប៉ុណ្ណឹងហើយមិនចេះបិទមាត់ទៀត!!
>ស្មានយើងខ្លាចឯងហេស?<
>អ៊ើ! ចូលមក យើងក៏មិនខ្លាចឯងដែរ!<>ពួកឯងឈរមើលដល់ណា ចាប់គេចេញសិនទៅ!<
Kai ដែលជាមេក្រុម ក៏ប្រាប់គ្នីគ្នា Taehyung ឲ្យជួយចាប់គេចេញ មិនចឹងទេរឿងមិនចប់ទេ ហើយមិនស្រួលបានហៅប៉ាម៉ាក់មកផឹកទឹកតែជាមួយគ្រូមិនខាន....
Taehyung ចេញទៅមិនទាន់បានប៉ុន្មានផងគ្រូក៏មកមែន ហើយគ្នា Dojin ក៏រត់បាត់អស់ទៅនៅសល់តែអ្នកទស្សនា(កំពុងមើលគេវាយគ្នាសប្បាយផងគ្រូមកបាត់🤧).... គ្រូមិនដឹងទើបចំលែកបើសិស្សឆោឡោឡើងពេញហ្នឹង~~~ងាកមកមើលរាងស្ដើងជាមួយមិត្តវិញដែលកំពុងតែអង្គុយនៅម៉ាតមួយកន្លែងជិតសាលារៀន.... ដែលមាន Jungkook ជួយលាងរបួសឲ្យគេ និង Jimin ដែលអង្គុយរអ៊ូរឲ្យស្ដាប់ ឯពួកសិស្សច្បងមិនបានមកជាមួយទេ នៅជួយបិទគូទ( ដោះស្រាយរឿង😂) ណាមួយពួកគាត់ក៏រវល់ជួបសង្សារដែរ~~~
>អូយ...អូយ..ថ្មមៗបន្តិចបានទេ<
Taehyung ស្ដីឲ្យអ្នកដែលកំពុងលាបថ្នាំលើរបួសនៅចុងមាត់គេ... ថ្វីបើត្រូវមួយដៃតែក៏មានឈាមតិចៗ បើប៉ះកាន់តែឈឺខ្លាំង....
>អ៎...ហ៊្វូ*...<
គ្រាន់តែដឹងថាគេក្រហាយភ្លាម រាងក្រាសក៏ឱនមកជិតមុខគេហើយជួយផ្លុំត្រង់កន្លែងនោះឲ្យ ...នាយហួសមើលទៅស្នាមក្រហមលើថ្ពាល់សរលោងនៅជិតរបួស ក៏លើកដៃអង្អែលថ្ពាល់រាងស្ដើងតិចៗដោយភ្លេចខ្លួន...Tae វិញក៏សម្លឹងមើលទឹកមុខដែលព្រួយបារម្ភដែនៅចំពោះមុខ...ម៉េចក៏អាប៉ិក្រញ៉ាញ់នេះ យកចិត្តទុកដាក់នឹងគេម្ល៉េះ?!
>អេ៎... ពួកឯងធ្វើស្អី? មានមើលក្បាលយើងទេ?<
Jimin និយាយឡើងពេលអ្នកឃើញអ្នកខ្លះសម្លឹងមុខគ្នា ស្និទ្ធស្នាល ធ្វើមើលតែសង្សារ ប្រុសដូចគ្នាសោះហ្នឹងហាស!! គ្មានមើលឃើញអ្នកជិតខ្លួនអីតិច
YOU ARE READING
ល្បិចបញ្ឆោតបេះដូង❤️ (Completed ✅)
FanfictionJungkook/Taehyung >អាចមកពីភ្នែកខ្ញុំមិនល្អ ទើបខ្ញុំមើលមនុស្សខុស ទុកចិត្តមនុស្សខុស មើលឃើញខ្លាកំណាចជាកូនទន្សាយ ទើបរឿងរ៉ាវប្រែជាក្រឡាប់ចាក់បែបនេះ!គេគឺជាព្រះអាទិត្យ ជាពន្លឺ បំភ្លឺពិភពងងឹតរបស់ខ្លួន មិនថាប្រើល្បិចបែបណាក៏ដោយ នាយត្រូវតែយកគេមកអោបក្រសោបជាប់ខ្...