part46:ដោះលែង

2.6K 135 1
                                    


រាងក្រាស់អង្គុយចាំយ៉ាងអន្ទះសានៅយ៉ខាងមុខជិតអាងទឹកនៃភូមិគ្រឹះដ៏ស្គឹមស្កៃ នាយមិនច្បាស់នោះទេថាគេព្រមមកជួបខ្លួនរឺអត់ ព្រោះយប់មិញដូចជាធ្វើបាបគេជ្រុលដៃបន្តិចហើយ មកនេះគ្រាន់តែបារម្ភនិងចង់ដឹងថាគេយ៉ាងម៉េចទៅហើយប៉ុណ្ណោះ

>មកធ្វើស្អី?!<

Jungkook ងើបឈរពេញកម្ពស់ពេលដែលឃើញមនុស្សដែលនាយរងចាំមកដល់ ទោះបីជារាងកាយបិទបាំងដោយអាវ Hoodie ពណ៌សជិត តែទឹកមុខគេស្លេកស្លាំងខ្លាំងណាស់ប្រហែលជាមិនស្រួលខ្លួនណាស់ហើយមើលទៅ

>Tae ...<
>កុំចូលមក!<

គ្រាន់តែនាយចង់ចូលទៅជិតគេក៏ថយគេចចេញ ភ្លាម នេះខ្លួនគួរឲ្យស្អប់ដល់ថ្នាក់ហ្នឹងឬ? នាយក៏មិនហ៊ានចូលទៅជិតគេទៀតដែរខ្លាចថាដូចនៅក្នុងយល់សប្តិ ដែលនាយកាន់តែនៅជិតគេ គេកាន់តែឈឺចាប់....

>ក្រែងថាយករបស់មកសងហេស?<
>Tae ភ្លេចទូរសព្ទ ទើបខ្ញុំយកមកឲ្យវិញ<

អ្នកកំលោះទាញទូរសព្ទដៃចេញពីហោប៉ៅរបស់ខ្លួន រៀបនឹងហុចឲ្យគេប៉ុន្តែ....

>ទុកនៅត្រង់ហ្នឹងហើយ រួចទៅវិញទៅ!<
>ប៉ុន្តែ....<
>ឯងនៅចង់បានអីទៀត? ពួកយើងដូចជានិយាយគ្នាដាច់ស្រេចអស់ហើយកាលពីយប់មិញ<
>Tae មិនអីទេមែនទេ?<

រាងក្រាស់មិនដឹងថាត្រូវនិយាយបែបណាទេ បើគេរកតែដេញនាយចេញបែបនេះ....

គេចេះសួរទៅកើត ទាំងដែលគេជាអ្នកធ្វើរឿងទាំងប៉ុន្មានមកលើខ្លួនសោះ ចង់បញ្ឈឺនាយឲ្យស្លាប់ឬ?

>អឹម...យើងមិនដែលអីស្រាប់ហើយ<
>តែម៉េចក៏ទឹកមុខស្លេកស្លាំងម្លេះ?!<
>មិនបាច់មករវល់ទេ ហើយប្រញាប់ចេញទៅវិញទៅ!<

Tae មិនអាចបណ្ដោយឲ្យគេនៅទីនេះយូរបាននោះទេ ទោះពេលនេះក្នុងផ្ទះមានតែនាយហើយនិងអ្នកបម្រើ តែក៏ត្រូវប្រញាប់ដេញគេចេញដែរ ខ្លាចថា Jimin រង់ចាំយូរ ជាពិសេសមិនចង់ឃើញមុខគេទៀតឡើយ

>ឈប់...ស្ដាប់ខ្ញុំសិន<
>យើងគ្មានអីត្រូវស្ដាប់ឯងទៀតទេ យើងប្រាប់ហើយ ថាឯងចង់យកវីដេអូនោះទៅធ្វើស្អីក៏អញ្ជើញ យើងមិនខ្វល់ទៀតទេ សុំត្រឹមតែបាននៅឲ្យឆ្ងាយពីឯងប៉ុណ្ណោះ<

ល្បិចបញ្ឆោតបេះដូង❤️ (Completed ✅)Where stories live. Discover now