នាយតូចដើរសំដៅទៅលើឡានរបស់ខ្លួនយ៉ាងសង្ហា ក្នុងចិត្តនៅតែនឹកដល់សំដីនិងកាយវិការរបស់គេមុននេះ ហេតុអី្វក៏ខួរក្បាលចេះតែនឹកដល់គេ?!
ថ្ងៃនេះ នាយសម្រេចចិត្តថាត្រឡប់ទៅផ្ទះសម្រាកតែម្តងព្រោះក៏ហត់ណាស់ដែរមិនចង់ទៅណាទៀតទេ>បង Tae....<
Soyun ដែលពាក់អាវរឹបរាងនិងសំពត់ខ្លីត្រឹមភ្លៅរត់មករកអ្នកកំលោះ អមជាមួយស្នាមញញឹមទាក់ទាញ... ទោះនៅសកលវិទ្យាល័យតម្រូវឲ្យពាក់បែបណាក៏បានពិតមែន តែនាងមិនគិតហេស ថាស្លៀកអញ្ចឹងស៊ីចស៊ីពេកទេដឹង?
>មានការអី?<
>បងប្រកួតថ្ងៃនេះ សង្ហាខ្លាំងណាស់ហើយពូកែទៀតផង ហិហិ<Tae មិនបានរំជើបរំជួលអីមិនតិចនឹងពាក្យសរសើររបស់នាង គ្រាន់តែសម្លឹងជ្រៅទៅក្នុងភ្នែកនាង នាយក៏ដឹងថាស្រីម្នាក់នេះមក មិនមែនគ្រាន់តែត្រឹមនិយាយពាក្យប៉ុន្មានម៉ាត់ហ្នឹងទេ
>អរគុណហើយ ...តែប៉ុណ្ណឹងទេ?<
>គឺ... គឺខ្ញុំសុំទៅជាមួយបងផងបានទេ ថ្ងៃនេះលោកប៉ារវល់ទើបមិនបានមកយក<
>ម៉េចមិនជិះតាក់ស៊ី?<
>គាត់ផ្ដាំឲ្យខ្ញុំចាំទៅជាមួយបង ទើបគាត់មិនបារម្ភ<Taehyung ដកដង្ហើមធំទាំងនឿយណាយមែនទែន មិនទាន់បានអីផងយកចាស់ទុំមកចងគេទៅហើយ
>អូខេ ឡើងឡានមក<
ស្រីស្អាតញញឹមសមចិត្ត ហើយក៏រហ័សឡើងឡានជាមួយនាយសង្ហា នាងគិតជាច្រើនថ្ងៃទំរាំតែរកនឹកឃើញថាធ្វើយ៉ាងម៉េច ទើបបាននៅជិតគេម្ដងទៀត ហើយពេលនេះក៏ឃើញថាឱ្យតែប្រើឈ្មោះលោកប៉ា គេក៏យល់ព្រមនឹងសំណើរនាងភ្លាម!
នាយតូចបើកឡានចេញទៅមិនទាន់ផុតពីសាលាស្រួលបួលផងក៏ឃើញ Jungkook ឈរនិយាយជាមួយនរណាមិនដឹងនៅមុខសាលា ដែលអ្នកម្ខាងទៀតនៅក្នុងឡាន .... នាយមើលមិនច្បាស់ដែរ ថាជានរណាព្រោះបាំងរាងក្រាស់ទៅហើយ
Tae បើកឡានតិចៗដូចចាំមើលសកម្មភាពគេថានឹងធ្វើអ្វីបន្ត រួចក៏ឃើញរាងក្រាស់ចូលក្នុងឡានមួយនោះ ទើបនាយអាចមើលឃើញច្បាស់ថាអ្នកដែលគេនិយាយជាមួយគឺជាមនុស្សប្រុសដែលនាំខ្លួនទៅជួប Jungkook នៅយប់នោះ...ត្រូវហើយ!!ហើយពួកគេមានអីទាក់ទងនឹងគ្នាទៅ?!!!! មើលទៅប្រុសម្នាក់នោះអាចធ្វើជាប៉ាគេបានទៅហើយ ហើយគេដូចជាស្គាល់នាយ ហើយក៏ប្រហែលដឹងរឿងរបស់នាយនិង Jungkook ផងដែរ~~~
YOU ARE READING
ល្បិចបញ្ឆោតបេះដូង❤️ (Completed ✅)
FanfictionJungkook/Taehyung >អាចមកពីភ្នែកខ្ញុំមិនល្អ ទើបខ្ញុំមើលមនុស្សខុស ទុកចិត្តមនុស្សខុស មើលឃើញខ្លាកំណាចជាកូនទន្សាយ ទើបរឿងរ៉ាវប្រែជាក្រឡាប់ចាក់បែបនេះ!គេគឺជាព្រះអាទិត្យ ជាពន្លឺ បំភ្លឺពិភពងងឹតរបស់ខ្លួន មិនថាប្រើល្បិចបែបណាក៏ដោយ នាយត្រូវតែយកគេមកអោបក្រសោបជាប់ខ្...