>មួយណា Top?<មិត្តរួមក្រុមឧទានឡើងព្រមគ្នាព្រមទាំងសម្លឹងមើលមុខ Tae ដូចកំពុងអង្គុយរង់ចាំចម្លើយពីគេ.... សំណួរនេះពិតជាសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលចង់ដឹងរឿងគេដូចជាពួកនាយ តែជឿថាមិត្តរបស់ខ្លួនប្រាកដជានៅលើច្បាស់ណាស់ ព្រោះគេមិនដែលចង់ចាញ់ ចង់នៅក្រោមនរណាទេសូម្បីតែរឿងនេះដែរមើលទៅ!!
>គឺ...អឺ...ហាសហា! អញ្ចឹងក៏សួរដែរ យើងប្រាកដជានៅលើហើយ!<
Taehyung ធ្វើជាអស់សំណើចរួចក៏កៀកករាងក្រាស់ដោយផ្អែកលើទ្រូងរបស់ខ្លួន ព្រមទាំងលួចខ្សឹបដាក់ត្រចៀកគេតិចៗ
*ឯងត្រូវ អឺអ៊ើ តាមយើងលឺទេ?*
*5 ទឹក*នាយតូចរុញគេចេញពីទ្រូងបន្ទាប់ពីអ្នកម្ខាងទៀតឆ្លើយបែបនេះ ...គ្រាន់តែឲ្យសម្ដែងធ្វើជា btt មួយភ្លែតសោះក៏ចង់បានបុណ្យសក្ការៈទៅហើយ ចំមែន!!!
>មែនហេស Tae?<
Jimin ដែលដឹងរឿងយកដៃអង្អែលចង្ការតិចៗធ្វើជាសង្ស័យ ឲ្យគ្រប់គ្នាមិនទុកចិត្តពាក្យទាំងនោះ!
ព្រោះគេនិយាយមិនមែនជាការពិតមែន! ទាំងដែលនាយដឹងរឿងគ្រប់យ៉ាងអស់ទៅហើយ ប៉ុន្មានថ្ងៃមុនទើបតែយំខ្សឹបខ្សួលប្រាប់នាយថាត្រូវគេជិះជាន់យប់ថ្ងៃ តែថ្ងៃនេះមកប្រាប់ថាខ្លួនឯងសុទ្ធតែ top អីណា! កោតគេហ៊ាននិយាយកុហកអ្នកគ្រប់គ្នានៅចំពោះមុខខ្លួនទៅរួច?!
>មែនហើយ! បងនិយាយត្រូវទេ អូនសម្លាញ់?<
រាងស្ដើងងាកមកសួរអ្នកក្បែរខ្លួនតែគេបែរជាមិនព្រមនិយាយស្ដីទៅវិញ គិតតែសម្លឹងមើលមុខនាយនិងមិត្តនាយចុះឡើងៗ ទើបនាយសុខចិត្តលះបង់និយាយព្រមនឹងគេមួយពេលទៀតទៅចុះ
*5ទឹក ក៏5ទឹក*
Jungkook លួចញញឹមចុងមាត់បន្តិចទើបនិយាយឮៗប្រាប់ពួកគេទាំងញញឹមមិនសូវសម ដើម្បីកុំឲ្យប្រពន្ធបាក់មុខសុខចិត្តស្ដាប់តាមគេម្ដងចុះ បាក់កាលីប Top អស់ហើយខ្ញុំ!!
>បាទ បងសម្លាញ់<
នាយតូចអង្អែលចង្ការគេលេងទាំងក្នក់ក្នាញ់ ពេលដែលគេសើចបែបនេះ cute គួរឲ្យស្រលាញ់ពិតមែន បើមើលតែមុខគិតថា btt មែនហ្នឹង
YOU ARE READING
ល្បិចបញ្ឆោតបេះដូង❤️ (Completed ✅)
FanfictionJungkook/Taehyung >អាចមកពីភ្នែកខ្ញុំមិនល្អ ទើបខ្ញុំមើលមនុស្សខុស ទុកចិត្តមនុស្សខុស មើលឃើញខ្លាកំណាចជាកូនទន្សាយ ទើបរឿងរ៉ាវប្រែជាក្រឡាប់ចាក់បែបនេះ!គេគឺជាព្រះអាទិត្យ ជាពន្លឺ បំភ្លឺពិភពងងឹតរបស់ខ្លួន មិនថាប្រើល្បិចបែបណាក៏ដោយ នាយត្រូវតែយកគេមកអោបក្រសោបជាប់ខ្...