part53: ខ្ញុំថ្មមបំផុតហើយ

2.7K 158 4
                                    


បន្ទាប់ពីដេកត្រាំទឹកឆ្អែតឆ្អន់ហើយ  Jimin ក៏លាមិត្តរួមថ្នាក់ឯទៀតនិងដើរទៅបន្ទប់តែម្នាក់ឯង តែមិនទាន់បើកទ្វារចូលទៅផងស្រាប់តែ....

>អាស .... ឈឺណាស់<

សម្លេងថ្ងួចថ្ងូរឲ្យរហឹមចេញពីបន្ទប់ខ្លួនមកអម្បាញ់មិញនេះ ធ្វើឲ្យនាយមិនហ៊ានបើកទ្វាចូលទៅ  ជាសម្លេងមិត្តនាយហេស?!

>ស្អីគេ? ពួកគេប្រហែលមិនមែន..?<

នាយតូចគ្រវីក្បាលតិចៗដើម្បីដេញគំនិតអាក្រក់ចេញពីខួរក្បាល តែថាបើអត់គិតគឺមិនបាន នាយមិនគួរណាបណ្ដោយឱ្យពួកគេមកបន្ទប់តែពីរនាក់មុនសោះ

>អូយ.... Jung! ថ្មមៗបន្តិចទៅ<
>ខ្ញុំថ្មមបំផុតហើយ<
>ដាក់ប្រេងថែមទៅ ទើបស្រួល....អាស<

គ្រាន់តែលួចស្ដាប់ Jimin ក៏ព្រឺសម្បុរខ្ញាកទៅហើយ មិនហ៊ានស្រមៃរូបភាពទេលោកអ៊ើយ!!

>អូយ .....អាស<

ពួកគេនេះពិតជាគ្មានកេរ្តិ៍ខ្មាសមែន មិនមែនមិនដឹងឯណាថាបន្ទប់នេះក៏មានវត្តមាននាយម្នាក់ដែរ ចេះធ្វើបែបនេះទៅរួច ទ្រាំមិនបានទេវើយ!!!

>ពួកឯងដូចជាជ្រុល----<

Taehyung និងរាងក្រាស់បើកភ្នែកធំៗមើលទៅមិត្តរួមបន្ទប់គេម្នាក់ទៀតទាំងងឿងឆ្ងល់ មិននឹកស្មានថាគេមកដល់ក៏ស្រែកឡូឡាបែបនេះតែម្ដង

ចំណែក Jimin ក៏ធ្វើមុខស្លឺពេលឃើញសភាពក្នុងបន្ទប់ ដែលមានមិត្តខ្លួនស្លៀកតែខោដេកយប់ជើងវែងអង្គុយលើពុកឱ្យ Jungkook ច្របាច់ស្មាឲ្យ.... តាមពិតពួកគេលាបប្រងរឹតសរសៃ  ច្របាច់ស្មាឲ្យគ្នាសោះ ឯងខំតែគិតវែងឆ្ងាយ!

>វាកើតស្អីឯង?<
>អ៎....គឺ....ពួកឯងហ្នឹងហើយមកចោលយើង ឱ្យយើងមកវិញតែម្នាក់ឯងខ្លាចខ្មោចសឹងស្លាប់<

Jimin ចេះតែឆ្លើយដោះសាជាមួយមិត្តខ្លួនតែប៉ុណ្ណោះ ព្រោះនាយមិនចង់ឲ្យពួកគេគិតថាខ្លួនគិតច្រើន រវើរវាយ!

>ថា--ថាម៉េច? នៅទីនេះមានខ្មោច?<

Jungkook សួរបញ្ជាក់ហើយក៏ជ្រប់មុខនឹងខ្នងសរលោងរបស់រាងស្ដើង ... នាយទុកចិត្តមិនបានដែរ សណ្ឋាគារបុរាណបែបនេះច្រើនតែខ្មោចលង😖😖

ល្បិចបញ្ឆោតបេះដូង❤️ (Completed ✅)Where stories live. Discover now