ម្ចាស់មាឌមាំដែលឈរផ្អែកយ៉ខាងមុខនៃបន្ទប់ប្រលែងល្វែងលើបង្ហាញសាច់ដុំរឹងមាំមិនខ្មាសព្រៃព្រឹក្សា អ្នកតាភ្នំ កំពុងជក់បារីយ៉ាងព្រងើយទាំងកណ្តាលរាត្រីត្បិតថាអម្បាញ់មិញលេងបានសប្បាយខ្លាំងណាស់ តែពេលមកនៅម្នាក់ឯងម្ដងទៀត ខួរក្បាលក៏ចាប់ផ្ដើមគិតរឿងជាច្រើនមិនស្រាកស្រាន្ត ធ្វើឲ្យខ្លួនដេកមិនលក់
~រីងៗ~
សម្លេងទូរស័ព្ទរោទ៍ធ្វើឲ្យរាងក្រាសដើរចូលទៅក្នុងបន្ទប់យកទូរសព្ទនិងចេញមកក្រៅវិញដើម្បីនិយាយ ព្រោះខ្លាចរំខានដល់អ្នកកំពុងគេងនៅខាងក្នុង
>អាឡូ!<
[ឯងមកវិញពេលណា Jung?]
>នៅក្លឹបមានរឿងអីមែនទេ?<អ្នកកំលោះនិយាយទូរស័ព្ទបណ្ដើមើលទៅទេសភាពខាងក្រៅបណ្ដើដោយអារម្មណ៍តានតឹង
[គ្មានទេ មិនបាច់ខ្វល់រឿងនោះទេ យើងចេះចាត់ការហើយ ... daddy គ្រាន់តែបារម្ភថាឯងគេងមិនលក់]
Yunwa ដឹងច្បាស់ណាថាជំងឺគេបែបណា ហើយបើទៅដេកប្លែកកន្លែងបែបនេះគេកាន់តែដេកមិនលក់
>ខ្ញុំមិនអីទេ ហើយប្រហែលថ្ងៃស្អែកទៅវិញហើយ<
[ល្អហើយបើមិនអី! ហើយរឿងដែលឯងប្រាប់យើងកាលពីថ្ងៃមុនប្រាកដចិត្តហើយមែនទេ?]
>បាទ! ខ្ញុំនឹងឈប់ពាក់ព័ន្ធជាមួយក្លឹបនោះទៀតហើយ សម្រេចថាតាំងចិត្តរៀនឱ្យចប់វិញ<នាយមិនចង់ត្រឡប់ទៅធ្វើជាអ្នកគ្រប់គ្រងនៅទីនោះទៀតទេ ហើយក៏មិនចង់ធ្វើរឿងប្រឡូកប្រឡាក់នោះទៀតដែរ ព្រោះគ្រប់ពេលដែលមានទំនិញថ្មី (ប្រុសលក់ខ្លួនមកថ្មី) នាយតែងយកមកសាកដោយខ្លួនឯង បើល្អត្រូវចិត្ត ទើបឲ្យធ្វើការនៅទីនោះ តែពេលនេះ គិតហើយថា ខ្លួននឹងស្ម័គ្រស្មោះតែជាមួយរាងតូចមួយប៉ុណ្ណោះ ហើយទំនាក់ទំនងជ្រាលជ្រៅជាមួយប៉ាចិញ្ចឹមក៏លែងមានទៀតដែរ
[អឹម! លេងឲ្យសប្បាយចុះ កុំបារម្ភរឿងក្លឹបហ្នឹងអី ហើយខំរៀនផង!]
>បាទ! អរគុណ daddy!<សម្រាប់ Jungkook នាយនៅតែចាត់ទុក Yunwa ជាអាណាព្យាបាលរបស់ខ្លួនដដែល ព្រោះគាត់ក៏ជាមនុស្សម្នាក់ដែលនៅក្បែរគេពេលគេគ្មាននរណាទាំងអស់
YOU ARE READING
ល្បិចបញ្ឆោតបេះដូង❤️ (Completed ✅)
FanfictionJungkook/Taehyung >អាចមកពីភ្នែកខ្ញុំមិនល្អ ទើបខ្ញុំមើលមនុស្សខុស ទុកចិត្តមនុស្សខុស មើលឃើញខ្លាកំណាចជាកូនទន្សាយ ទើបរឿងរ៉ាវប្រែជាក្រឡាប់ចាក់បែបនេះ!គេគឺជាព្រះអាទិត្យ ជាពន្លឺ បំភ្លឺពិភពងងឹតរបស់ខ្លួន មិនថាប្រើល្បិចបែបណាក៏ដោយ នាយត្រូវតែយកគេមកអោបក្រសោបជាប់ខ្...