មួយរយៈនេះ រឿងរ៉ាវដូចជាវិលត្រឡប់ទៅរកភាពដើម កាលដែលនាយតូចជួបគេពីដំបូងអញ្ចឹង គេយកចិត្តទុកដាក់ មើលថែនាយណាស់ ស្ទើរតែមើលមិនដឹងថាគេកំពុងសំដែងទៅហើយ តែធាតុពិតគឺនៅតែឃោរឃៅ ដាក់ខ្លួនមិនខុសអីពីយប់មិញទេTaehyung អង្គុយញ៉ាំអាហារថ្ងៃត្រង់យ៉ាងស្ងៀមស្ងាត់ នឹកឆ្ងល់ថាហេតុអីត្រូវឲ្យគេអង្គុយរួមតុជាមួយខ្លួននិង Jimin ដែរ? ទាំងដែលនាយស្អប់គេសឹងស្លាប់ ហើយគេខ្វះកន្លែងអង្គុយឬយ៉ាងម៉េចទើបបានជាចង់តែមកក្រវែលៗខ្លួនគ្រប់ពេល!!!
>អា Tae ឯងមានដឹងទេរឿង Yoongi ស្អីនោះទេ?<
Jimin បូញមាត់ទៅតុក្រោយខ្នងរបស់មិត្តខ្លួន ធ្វើឲ្យរាងស្ដើងត្រូវងាកមើលតាម ក៏ឃើញបងប្រុសក្រៅខោរបស់ Jimin អង្គុយញ៉ាំបាយជាមួយមិត្តភក្កិរបស់គេនោះឯង
>រឿងស្អី? បើឯងមិនប្រាប់ផងយើងម៉េចដឹង?<
រាងស្ដើងមិនដែលដឹងរឿងគេម្នាក់នោះអីបន្តិច ត្រឹមស្គាល់ថាគេជាមនុស្សដែលមិត្តខ្លួនស្អប់តែប៉ុណ្ណោះ....
>វាជាខ្ទើយ!!! យើងឃើញវាឱបថើបគ្នាជាមួយមនុស្សប្រុស កាលពីយប់មិញ!<
>ខឹកៗៗ<Tae ស្ដាប់ហើយក៏ឈ្លក់បាយ មិនគិតថាបានលឺរឿងបែបនេះទាល់តែសោះ ហើយដូចជាចាក់ចំចំណុចរសើបយ៉ាងម៉េចមិនដឹង
>នេះទឹក!<
រាងស្ដើងស្រវាយកទឹកក្រូចពីដៃរបស់ Jungkook យកមកផឹកដើម្បីបន្លប់ ស្ទើរតែមិនជឿដែលនាយស្គាល់មនុស្សប្រភេទហ្នឹងច្រើនយ៉ាងនេះ
>យ៉ាងម៉េចហ្នឹង គ្រាន់អញ្ចឹងសោះដល់ថ្នាក់ឈ្លក់បាយ<
>ឯងមើលច្រឡំទេដឹង?<នាយតូចមិនគិតថាគេជាមនុស្សប្រភេទនេះនោះទេ ទោះមិនដែលស្គាល់ តែមើលទៅគេដូចជាបុរសពេញលក្ខណៈ មិនសមណាជាហ្គេយ៍ទេ តែក៏ថាមិនត្រូវដែរមើលតែអ្នកនៅជិតខ្លួនរបស់នាយទៅ ក៏ជាប្រភេទបែបនេះដែរ តែម៉េចបានជាគេស្ដាប់រឿងនេះហើយ គ្មានប្រតិកម្មអ្វីសោះ?
>ច្រឡំស្អី ឱបថើបគ្នាបណ្ដើរ ដោះខោអាវបណ្ដើរហ្នឹងហេស ហៅថាច្រឡំទៀត?<
YOU ARE READING
ល្បិចបញ្ឆោតបេះដូង❤️ (Completed ✅)
FanfictionJungkook/Taehyung >អាចមកពីភ្នែកខ្ញុំមិនល្អ ទើបខ្ញុំមើលមនុស្សខុស ទុកចិត្តមនុស្សខុស មើលឃើញខ្លាកំណាចជាកូនទន្សាយ ទើបរឿងរ៉ាវប្រែជាក្រឡាប់ចាក់បែបនេះ!គេគឺជាព្រះអាទិត្យ ជាពន្លឺ បំភ្លឺពិភពងងឹតរបស់ខ្លួន មិនថាប្រើល្បិចបែបណាក៏ដោយ នាយត្រូវតែយកគេមកអោបក្រសោបជាប់ខ្...