#ភ្លើងស្នេហ៍បញ្ឆោតចិត្ត
#ភាគទី១នៅក្នុងសាលាមួយកន្លែងប្រចាំប្រទេសកូរ៉េ ដែរជាសាលាដែរល្បីថាជាសាលាដែរមានច្បាប់វិន័យតឹងរឹងនិងជាសាលាពោរពេញទៅដោយសិស្សពូកែ តែការពិតទៅគ្រប់យ៉ាងជាកុហកដើម្បីកេរ្តិ៍ឈ្មោះសាលាតែប៉ុណ្ណោះ
<< ឈប់ភ្លាម...ពួកអែងចង់ធ្វើអីប្អូនរបស់យើង>>អ៊ុនប៊ី ដែរបានដឹងថាប្អូនស្រីរបស់នាង ត្រូវពួកមនុស្សចង្រៃអស់នេះអូសមកធ្វើបាប នាងក៏រត់មកយ៉ាងប្រញាប់ប្រញាល់ដើម្បីមកជួយប្អូនរបស់នាង តែគ្រាន់តែមកដល់មើលឃើញសភាពប្អូនរបស់នាងភ្លាម នាងក៏សម្លឹងមើលមុខអ្នកជាដើមហេតុដោយកំហឹង
<< ភ្នែករបស់ឯងមិនចេះមើលទេឬក៏យ៉ាងម៉េច >>ពេលនោះដែរសិស្សស្រីម្នាក់ដែរជាមេគេក្នុងក្រុមក៏បានឆ្លើយតបទៅវិញដោយឬកពាក្រអើតក្រទោបទៅកាន់អ៊ុនប៊ីវិញ
<< ហ៊ឹក...បងស្រី...>> អ៊ុនហាបានហៅបងស្រីរបស់ខ្លួនដោយទឹកភ្នែក។ ចំណែកអ៊ុនប៊ីនៅពេលដែរឃើញទឹកភ្នែករបស់ប្អូននាងស្រក់អារម្មណ៍នាក់ជាបងពោរពេញទៅដោយកំហឹង ហើយនាងក៏ប្រទះឃើញដំបងដែរនៅក្បែរនាង ដែរងាយស្រួលក្នុងការសងសឹកអោយប្អូននាង
<<ហ៊ឹក...លេងខ្ញុំទៅ...>> អ៊ុនហាបានស្រែកសុំក្ដីមេត្តានៅពេលដែរពួកគេត្រួតគ្នាធ្វើបាបនាង ដោយចាប់បោចសក់របស់នាងមួយទំហឹងដែរបណ្ដាលអោយនាងឈឺ
<< ហាស៎...ហា...>> សម្លេងសើចសប្បាយចិត្តនៅពេលដែរពួកនាងបានធ្វើបាបអ៊ុនហា ដោយមិនដឹងទេថាបន្តិចទៀតពួកនាងនឹងសើចលេងចំហើយ ។ ពេលនោះដែរអ៊ុនប៊ីក៏ចាប់កាន់ដំបងនោះហើយដើរតម្រង់ទៅម្នាក់ដែលជាមេក្រុម នៅពេលដែលទៅដល់នាងក៏បានលើកដំបងនោះ វ៉ៃទៅកាន់ក្បាលម្នាក់មេក្រុមនោះមួយដំបងយ៉ាងដំណំឌឹប....
<< អូយ...ឈាម...នាងធ្វើឆ្កួតស្អីនឹង...>>សិស្សស្រីម្នាក់បានទៅកាន់អ៊ុនប៊ី នឹងយកដែរស្ទាប់ក្បាលក៏ឃើញថាពេលនេះក្បាលរបស់នាងឈាមហើយ
<< វៃ...ឆ្កែ...>> នាងឆ្លើយតបទៅកាន់នាក់ម្ខាងទៀតដោយរហ័ស ហើយសមចិត្តជាខ្លាំងដែរឃើញនាក់ម្ខាងទៀតបែកក្បាល
<< ពួកអែងនៅឈរមើលដល់ណាទៀត...ម៉េចមិនឆាប់ចាប់វាទៅ ...>> ពេលដែរពួកទាំងនោះក៏បាននាំគ្នាចូល ទៅចាប់អ៊ុនបី តែក៏ស្រាប់តែត្រូវអ៊ុនប៊ី លះមិនប្រណីដៃ
YOU ARE READING
ភ្លើងស្នេហ៍ បញ្ឆោតចិត្ត
Random> អ៊ុនប៊ីដែរត្រូវជាបងស្រីភ្លោះបាននិយាយទៅ ប្អូនស្រីរបស់ខ្លួនដោយក្ដីបារម្ភ ព្រោះនាងគឺមនុស្សស្រីម្នាក់ដែរស្លូតត្រង់រហូត ដល់មិត្តរួមថ្នាក់ធ្វើបាបរាល់ថ្ងៃ ដោយមាននាងជានាក់ការពារជានិច្ច . . . > > > .... > > ..... > អ៊ុនប៊ី ដែរយំអោបរូបថតប្អូនស្រីរបស់ខ្...