#រឿងភ្លើងស្នេហ៍បញ្ឆោតចិត្ត
#ភាគទី២៥#អាផាតមិន
<< ពេលនេះ ផែនការរបស់យើង បានជោគជ័យមួយទៀតហើយ មិនយូរទេដល់វេនពួកគេទាំងនោះម្តង >> ហេរីម ដែលអង្គុយផឹកស្រា ដោយការសប្បាយចិត្តនៅពេលដែលឃើញសត្រូវរបស់នាង បានបាត់បង់ឪពុកម្ដាយដោយសារស្នាដៃពួកនាង
<< ហ៊ឹស យើងពេញចិត្តនឹងស្ថានភាពរបស់វានៅពេលណាស់ >> យុនស៊ូ ដែលនៅក្នុងមុខមាត់ថ្មី ពេញចិត្តនូវអ្វីដែលនាងបានឃើញកាលពីថ្ងៃ ព្រោះនាងបានទៅចូលរួមបុណ្យសព ប៉ាម៉ាក់របស់អ៊ុនប៊ីក៏បានឃើញពួកគេទាំងនោះ មានទឹកមុខសោកសៅនិងសម្រក់ទឹកភ្នែកជាខ្លាំង ពិតជាពេញចិត្តខ្លាំងណាស់ដែលឃើញពួកគេបែបនេះ
<< ឯង មានចាប់អារម្មណ៍ប្រុសម្នាក់ដែលតែងតែនៅក្បែរនាងនោះទេ គេជាសង្ហារខ្លាំងណាស់ ហើយមើលទៅមានទៀតផង >> ហេរីមបានងាកទៅនិយាយជាមួយនឹងយុនស៊ូ ដោយការជ្រួលជ្រើមឈ្លក់វង្វេងនិងភាពសង្ហារបស់ខៃ
<< អឺម គឺឃើញ >> គ្រាន់តែរំលឹកដល់គេម្នាក់នោះភ្លាម ក៏ធ្វើឱ្យចិត្តរបស់នាងជ្រួលជ្រើម ព្រោះនាងបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេ ចាប់តាំងពីថ្ងៃដែលនាងបានជួបគេដំបូងមកម៉្លេះគឺនៅភូមិគ្រឹះត្រកូលឆយ
<< យ៉ាងម៉េច ចាប់អារម្មណ៍មែនទេ បើអញ្ចឹងដណ្ដើមយកគេឲ្យបាន ហើយធ្វើឲ្យនាងនោះឈឺចាប់ទៅ >> នៅពេលដែលឃើញទឹកមុខរវើរវាយដូចមនុស្សមានស្នេហារបស់យុនស៊ូហើយ ។ នាងក៏ជឿជាក់ថា មិត្តរបស់នាងប្រាកដជាលង់នឹងគេម្នាក់នោះជាមិនខាន អញ្ចឹងហើយនាងក៏និយាយផ្ដល់យោបល់ឲ្យទៅគេតែម្ដងទៅ
<< គំនិតល្អ យើងនឹងដណ្ដើមយកគេឲ្យបាន ព្រោះមើលទៅស្រីម្នាក់នោះស្រឡាញ់គេខ្លាំងណាស់ យើងនឹងយកមនុស្សដែលវាស្រឡាញ់ហើយបញ្ឈឺវា >> គ្រាន់តែស្ដាប់ឮយោបល់របស់ហេរីមហើយ គំនិតល្អៗផុសចូលក្នុងខុសក្បាលរបស់នាងភ្លាមតែម្ដង ។ ចង់ដឹងណាស់នៅពេលដែលនាងម្នាក់នោះនោះឃើញមនុស្សដែលខ្លួនស្រលាញ់ ត្រូវនាងដណ្ដើមយកបាន នាងនិងមានទឹកមុខបែបណាទៅ
<< យើងទៅវិញហើយ ជួបគ្នាថ្ងៃក្រោយ >> បន្ទាប់ពីនិយាយគ្នាមួយសន្ទុះ យុនស៊ូ ក៏បានលាមិត្តរបស់នាងត្រឡប់ទៅវិញ ។ ហើយនៅពេលដែលនាងដើរចេញទៅ ប្រុសកំណាន់របស់ហេរីម ពីរនាក់មាឌធំៗ ក៏បានដើរចូលមកក្នុងបន្ទប់នោះហើយពួកគេទាំងបីនាក់ក៏បានលេងល្បែងស្នេហ៍ជាមួយគ្នា ។
YOU ARE READING
ភ្លើងស្នេហ៍ បញ្ឆោតចិត្ត
Random> អ៊ុនប៊ីដែរត្រូវជាបងស្រីភ្លោះបាននិយាយទៅ ប្អូនស្រីរបស់ខ្លួនដោយក្ដីបារម្ភ ព្រោះនាងគឺមនុស្សស្រីម្នាក់ដែរស្លូតត្រង់រហូត ដល់មិត្តរួមថ្នាក់ធ្វើបាបរាល់ថ្ងៃ ដោយមាននាងជានាក់ការពារជានិច្ច . . . > > > .... > > ..... > អ៊ុនប៊ី ដែរយំអោបរូបថតប្អូនស្រីរបស់ខ្...