រឿង ភ្លើងស្នេហ៍បញ្ឆោតចិត្ត ( ភាគទី ២៧ )
<< បងប្រុស...ខ្ញុំទទួលស្គាល់ក៏បានដែរថាខ្ញុំជាអ្នកប្រាប់ឲ្យអ៊ុនប៊ី ខឹងនឹងបង >> គ្រាន់តែឮថាបងប្រុសរបស់នាង និងនិយាយរឿងដែលនិយាយដើម ហ្សុីយ៉ាង ទៅប្រាប់គេ នាងភ័យឡើងញ័រខ្លួនទៅហើយ
<< ឯងមកទទួលស្គាល់កំហុសពេលនេះ គឺហួសពេលហើយ >> នៅពេលដែលឃើញប្អូនស្រីរបស់ខ្លួន ខ្លាចមិត្តរបស់ខ្លួនឡើងញ័រខ្លួនបែបនេះ គេក៏និយាយទៅកាន់នាងដោយការឌឺដងភ្លាមៗតែម្ដង
<< បង...ប្រុស >> អាអឺ នាងបម្រុងនឹងនិយាយលួមលោងទៅកាន់បងនាងម្ដងទៀត តែក៏ស្រាប់តែត្រូវបានកាត់នៅពាក្យសំដីចោលអស់ ដោយសារតែមានវត្តមានមនុស្សដែលនាងខ្លាចបានមកដល់
<< ហ្សុីយ៉ាង ឯងមកដល់ក៏ល្អហើយ យើងមានរឿងមួយចង់និយាយប្រាប់ឯង >> គ្រាន់តែឃើញមិត្តរបស់ខ្លួនដែលចូលមកក្នុងបន្ទប់នេះភ្លាម គេក៏ចាប់ផ្ដើមផែនការសងសឹកភ្លាមតែម្ដងដោយទាន់នៅក្ដៅ
<< មានរឿងអ្វីឬ >> ហ្ស៊ីយ៉ាង ដែលទើបតែមកដល់ក៏និយាយទៅកាន់ខៃ ដោយការងឿងឆ្ងល់ប្លែកចិត្តនឹងទឹកមុខរបស់បងប្អូនពីរនាក់នេះ ។ ដោយមួយមានទឹកមុខពោពេញទៅដោយល្បិចកល និងមួយទៀតដែលមានទឹកមុខពោពេញទៅដោយការភ័យខ្លាច នៅពេលដែលសម្លឹងមើលមកកាន់គេធ្វើដូចគេជាបីសាចដែលរៀបនឹងស៊ីមនុស្សអញ្ចឹង
<< គឺមានអ្នកខ្លះនិយាយដើមឯង ថាឯងជាបីសាចចាប់ជាតិ ដែលមានទឹកមុខមិនរាប់ញាតិ ចរិតក្រអឺតក្រទមធ្វើដូចលើលោកនេះមានតែឯង និងជាមនុស្សដែលយល់តែពីចិត្តខ្លួនឯង មិនចេះយល់ចិត្តអ្នកដទៃ ហើយថែមទាំងនិយាយទៀតថាមនុស្សដូចឯងនេះណា បើអ្នកណាមានវាសនាធ្វើប្រពន្ធរបស់ឯងម្នាក់នោះប្រាកដជាសយធំជាក់ជាមិនខានឡើយ>>
<< គឺមិនមែន ....>> អាអឺ ដែលឮពាក្យសំដីនិយាយបំភ្លើសរបស់បងនាងហើយ នាងក៏បម្រុងនឹងហាមាត់ប្រកែក ក៏ស្រាប់តែត្រូវបិទមាន់យ៉ាងជិតភ្លាមៗ
<< អ្នកណាដែលនិយាយបែបនេះ...ប្រាប់យើងមកយើងហ្នឹងតែចាប់ពន្លាត់ស្បែក និងកាត់ជាកង់ៗហើយបោះឲ្យក្រពើស៊ី >> នៅពេលដែលស្តាប់ឮសម្ដីមិត្តជិតស្និទ្ធរបស់ខ្លួននិយាយហើយ ក្នុងចិត្តក៏ចាប់ផ្ដើមឆេះជួបនឹកខឹងអ្នកដែលនិយាយដើមគេបែបនេះ
<< ហ៊ើយ អ្នកនៅជិតនេះឯង >>
<< គឺនាងមែនទេ >> គ្រាន់តែឮថាអ្នកនៅជិតគេជាអ្នកនិយាយ គេក៏ងាកទៅព្រួសភ្លើងដាក់នាងភ្លាមតែម្ដង
<< ស្ដាប់ខ្ញុំនិយាយសិន គឺមិនមែនបែបនេះទេ គឺខ្ញុំមិនបាននិយាយអ្វីទេ >> គ្រាន់តែហ្សុីយ៉ាង នាគមកនិយាយជាមួយនាង ដោយការជះកំហឹងភ្លាម ធ្វើឲ្យនាងភ្ញាក់យ៉ាងកន្ត្រាក់ខ្លួន នឹងនិយាយដោយត្រដឹតជាប់មាត់
<< ដោះស្រាយខ្លួនឯងទៅ យើងទៅវិញសិនហើយ>> ដោយផែនការរបស់ខ្លួនបានសម្រេចហើយ ខៃក៏បានដោះខ្លួនចេញ ដើម្បីឲ្យពួកគេទាំងពីរនាក់បង្កើតសង្គ្រាមជាមួយគ្នា ។ ហើយចំណែកឯខ្លួនគេគឺឡើងទៅបន្ទប់ដេកអោបសំណព្វចិត្តរបស់គេយ៉ាងមានសេចក្ដីសុខដើរមិនខ្វល់ពីប្អូនស្រីរបស់ខ្លួនសូម្បីតែបន្តិច
<< ឆាប់ឆ្លើយប្រាប់យើងភ្លាមមក ថាពាក្យសម្ដីដែលបងប្រុសនិយាយគឺជាការពិតមែនទេដែលនាងជាអ្នកនិយាយដើមយើង >> ពេលដែលឃើញកូនក្ដាន់ មានទឹកមុខស្លេកគ្មានឈាមដោយសារតែភ័យខ្លាចគេ គេក៏និយាយជះកំហឹង ដើម្បីឲ្យនាងកាន់តែខ្លាចគេព្រោះទឹកមុខរបស់នាងពេលនេះពិតជាគួរឲ្យអស់សំណើចណាស់ ហើយគេក៏បានដើរទៅជិតនាងដោយការដាក់សម្ពាធ
<< បងប្រុសនិយាយពន្លើស ពាក្យសំដីទាំងអស់នោះមិនមែនជាការពិតទេលោកកុំជឿអី >> អាអឺ និយាយបណ្ដើរនិងខិតចេញបណ្ដើរ នៅពេលដែលគេដាក់ខ្លួនអង្គុយក្បែរនាង
<< អុយ...>> ពេលនោះផងដែរ នាងក៏បានស្រែកដោយការភ្ញាក់ប្រើនៅពេលដែលគេចាប់ព្រោះខ្លួននាងហើយសង្កត់ពីលើនាង
<< ធ្វើខុសហើយមិនហ៊ានសារភាព យើងនឹងដាក់ទោសនាងឱ្យណាណីម្ដង >>
<< ហ្ស៊ីយ៉ាង ចាស៎...ហ្សុីយ៉ាង កុំធ្វើបាបខ្ញុំអីណា >> នៅពេលដែលអស់ជម្រើស នាងក៏បានប្រើភាពញិកញក់ ដើម្បីលួងលោមបន្ទន់ចិត្តគេ ដោយសង្ឃឹមថានឹងបានផល
<< និយាយសំឡេងបែបនេះ គួរឱ្យចង់ចាប់រំលោភណាស់ដឹងទេ >>
YOU ARE READING
ភ្លើងស្នេហ៍ បញ្ឆោតចិត្ត
Rastgele> អ៊ុនប៊ីដែរត្រូវជាបងស្រីភ្លោះបាននិយាយទៅ ប្អូនស្រីរបស់ខ្លួនដោយក្ដីបារម្ភ ព្រោះនាងគឺមនុស្សស្រីម្នាក់ដែរស្លូតត្រង់រហូត ដល់មិត្តរួមថ្នាក់ធ្វើបាបរាល់ថ្ងៃ ដោយមាននាងជានាក់ការពារជានិច្ច . . . > > > .... > > ..... > អ៊ុនប៊ី ដែរយំអោបរូបថតប្អូនស្រីរបស់ខ្...