#រឿងភ្លើងស្នេហ៍សងសឹក
#ភាគទី១៤#ភូមិគ្រឹះត្រកូលឆយ
បន្ទាប់ពីត្រឡប់មកពីវិធីបុណ្យសពរបស់អ៊ុនហាវិញ ពេលនេះគ្រប់គ្នាបានមកជួបជុំគ្នា នៅបន្ទប់ទទួលភ្ញៀវ ដោយពេលនេះអាអឺ នាងអង្គុយជិតបងប្រុសរបស់នាង ហើយភ័យស្ទើររួញខ្លួនទៅហើយ នៅពេលដែលឃើញក្រសែភ្នែកពិឃាដរបស់ម្ដាយនាងសម្លឹងមើលមកកាន់នាង
<< វ៉ាង សៀវអឺ ឯងមានអីនិយាយទេ >> នៅពេលដែល ឃើញកូនស្រីរបស់ខ្លួនភ័យយ៉ាងញ័រខ្លួន គាត់កូននិយាយដោយសំឡេងមាំ ដែលធ្វើឲ្យនាងកាន់តែភ័យខ្លាំងឡើងជាងមុនទ្វេរដង
<< ហ៊ឹក...ប៉ា...ជួយកូនផង >> ពេលដែលឮម្ដាយរបស់នាងហៅឈ្មោះពេញរបស់នាង នាងក៏ភ្ញាក់ព្រឺត ព្រោះការដែលឮគាត់ហៅឈ្មោះពេញនាងដូច្នេះមានន័យថានាងបានប្រព្រឹត្តបទល្មើសធ្ងន់ហើយ ។ អញ្ចឹងហើយនាងក៏ដើរទៅប៉ារបស់នាងទាំងទឹកភ្នែកដើម្បីសុំជំនួយពីគាត់ និងយំដោយគាត់ដោយទឹកភ្នែកសស្រាក់
<< អូនកុំហៅកូនបែបនេះបានទេ...មើលចុះកូនភ័យយំឡើងញ័រខ្លួនទៅហើយ >> នៅពេលដែលឃើញកូនស្រីសំណព្វចិត្តសំណព្វបេះដូង ដើរមករកការពិតភ្នែកបែបនេះ គាត់ក៏បានឲ្យនាងនិងលោកនាងឲ្យបាត់យំនឹងងាកទៅថាឱ្យភរិយាដោយការមិនពេញចិត្ត
<< បងគឺតែងតែបែបនេះឯង...កាន់ជើងនាងឡើងខូចមនុស្សអស់...>> នៅពេលនេះគាត់នៅខ្នាញ់និងកូនស្រីក្បាលខូចលើសដើម ដែលយកទឹកភ្នែកទៅទាមទារការអាណិតពីប៉ារបស់នាងដើម្បីឲ្យជួយនាង
<< អាលីង...កុំថាអីឱ្យនាងអី >> នៅពេលដែលឃើញស្ថានការណ៍តឹងតែង ក្នុងនាមជាម្ចាស់ផ្ទះគាត់ក៏បាននិយាយលួមលោមមិត្តភក្កិដើម្បីឲ្យនេះស្ងប់ចិត្ត
<< អាអឺ...ហេតុអ្វីក៏ឯងមកទីនេះមិនប្រាប់ម៉ាក់...ដឹងទេម៉ាក់បារម្ភ...បើមានរឿងអ្វីកើតឡើងចំពោះឯងតើអោយម៉ាក់ដោះស្រាយបែបណា...ហេតុអ្វីក៏ឯងមិនគិតពីអារម្មណ៍របស់ម៉ាក់សោះអញ្ចឹង >> នៅពេលនោះផងដែរគាត់ក៏និយាយថាឱ្យទៅកាន់កូនស្រីរបស់គាត់ គឺគាត់ខឹងនិងកូនស្រីរបស់គាត់ជាខ្លាំងដែរនាងមកទីនេះមិនប្រាប់គាត់ជាមុន
<< គឺមកពីខ្ញុំអ៊ុំស្រី...កុំបន្ទោសអាអឺអី >> នៅពេលដែលឮគាត់និយាយដូច្នេះ អ៊ុនប៊ីគឺមានអារម្មណ៍ថាខុសភ្លាម ព្រោះគ្រប់យ៉ាងគឺមកពីនាងតែម្នាក់គត់
<< ហ៊ឹក...គ្រប់យ៉ាងគឺមកពីខ្ញុំម៉ាក...កុំបន្ទោសអ៊ុនប៊ីអី...ណាម៉ាក់ណា >> ពេលដែលឃើញមិត្តភ័ក្កិនិយាយការពារខ្លួន នាងកល់ជ្រែកចូរអង្គុយប្រឡោះកណ្ដាលរវាងប៉ានិងម៉ាក់នាង ហើយក៏និយាយជាមួយគាត់ដោយការយកចិត្តដូចកូនក្មេង ។ ដោយមិនដឹងទេថាគ្រប់កាយវិការរបស់នាងធ្វើអោយមនុស្សម្នាក់ពេញចិត្តជាខ្លាំងហើយគិតថាចង់ឲ្យនាងយកចិត្តគេដូចជាម៉ាក់របស់នាងដែរបើសិនជាបែបនេះមែនមិនដឹងជាល្អប៉ុនណាទេ
<< ឯងនេះ...>> ពេលដែលឃើញកូនស្រីក្បាលខូចមកអង្គុយចិត្តនិងយកចិត្តយកថ្លើមគាត់ ធ្វើឲ្យអារម្មណ៍ខឹងទាំងប៉ុន្មានក៏បានរលាយអស់ ។ ព្រោះគាត់តែងតែមកនេះគេមិនដែលខឹងនឹងកូនក្បាលខូចម្នាក់នេះបានយូរម្ដងណាឡើយ
<< បើកគ្រប់គ្នាមកជុំគ្នាអស់ហើយ...ខ្ញុំនឹងប្រាប់ឬមួយដល់អ្នកទាំងអស់គ្នាឥឡូវនេះ >>លោកស្រីឆយ ដែលឃើញឱកាសល្អ គាត់ក៏បានសម្រេចចិត្តទម្លាយរឿងមួយប្រាប់អ្នកទាំងអស់គ្នាតែម្ដង ដែលធ្វើឲ្យគ្រប់គ្នានៅក្នុងផ្ទះនេះរង់ចាំស្ដាប់
<< អ៊ុនប៊ី...កូនមានគូដណ្ដឹងហើយ >>
YOU ARE READING
ភ្លើងស្នេហ៍ បញ្ឆោតចិត្ត
Ngẫu nhiên> អ៊ុនប៊ីដែរត្រូវជាបងស្រីភ្លោះបាននិយាយទៅ ប្អូនស្រីរបស់ខ្លួនដោយក្ដីបារម្ភ ព្រោះនាងគឺមនុស្សស្រីម្នាក់ដែរស្លូតត្រង់រហូត ដល់មិត្តរួមថ្នាក់ធ្វើបាបរាល់ថ្ងៃ ដោយមាននាងជានាក់ការពារជានិច្ច . . . > > > .... > > ..... > អ៊ុនប៊ី ដែរយំអោបរូបថតប្អូនស្រីរបស់ខ្...