#រឿងភ្លើងស្នេហ៍បញ្ឆោតចិត្ត
#ភាគទី១១អ៊ុនប៊ី នាងនិយាយដោយទឹកមុខមាំទៅកាន់ពួកគេ ដែលពាក្យសំដីនេះ ធ្វើឱ្យយុនស៊ូ និង ហេរីម សម្លឹងទៅកាន់មុខនាងនឹងស្ដាប់ដៃណែន
<< នាងអែង...ដូចជាហួសហេតុពេកហើយ >>ហេរីមដែលស្ងាត់មាត់ជាយូរ ក៏បានស្រែកទៅកាន់អ៊ុនប៊ី នឹងស្ទុះងើបឡើងបម្រុងទៅវ៉ៃនាងប្រូស.....
<< នាង...>> ហេរីម ដែលបម្រុងនឹងទៅទះតបអ៊ុនប៊ីក៏បានដួលប្រូសនិងកន្លែង ដោយសារតែត្រូវអាអឺ ដែលនៅក្បែរនោះទាក់ជើងនាងបណ្ដាលឲ្យនាងដួល មិនអាចទៅវ៉ៃអ៊ុនប៊ីបាន
ផាច់...ផាច់....
ពេលនោះដែរអ៊ុនប៊ី ក៏បានដើរមកចិត្តរាងកាយដួលរបស់ហេរីម ហើយក៏ចាប់មុខនាងឡើង ហើយក៏ទះនាងពីកំផ្លៀង បណ្ដាលឲ្យនាងឈឺស្ពឹកមុខជាខ្លាំង
<< បើថ្ងៃនេះពួកអែង...ទាំងអស់គ្នាមិនលុតជង្គង់សុំទោសមុខសាកសពអូនយើងតាមអ្វីដែលយើងនិយាយទេ...ត្រៀមខ្លួនស្លាប់អោយហើយទៅ >> នៅពេលដែលទះកំផ្លៀងស្រីប្រហើនម្នាក់នោះហើយនាងក៏បានងើបឈរហើយដែលឱបដៃនិយាយទៅកាន់ពួកគេជាលើកចុងក្រោយម្ដងទៀត<< សុំទោសអ៊ុនហាខ្ញុំខុសហើយ....សុំទោសអ៊ុនហាខ្ញុំខុសហើយ....សុំទោសអ៊ុនហាខ្ញុំខុសហើយ >> ចប់សម្ដីរបស់នាងហើយ ធ្វើឲ្យក្មេងប្រុសឈាមរាវខ្លាចស្លាប់បីនាក់នោះ ក៏បានលុតចង្គុងឱនក្បាលសុំទោសមុខសាកសពរបស់អ៊ុនហាបីដងយ៉ាងញ័រមាត់ ។ ដោយនៅតែយុនស៊ូនិងហេរីម ប៉ុណ្ណោះមិនទាន់ធ្វើតាម
<< ល្អពួកឯងត្រឡប់ទៅវិញចុះ >> នៅពេលដែលឃើញបីនាក់នោះធ្វើតាមអ្វីដែលនាងនិយាយហើយ នាងក៏ញញឹមចុងមាត់ ហើយក៏បញ្ជាឲ្យពួកគេចាកចេញទៅ ។ ចំណែកឯបីនាក់នោះនៅឮដូច្នេះហើយ ក៏ប្រញាប់នាំរាងកាយគ្មានកម្លាំង ចាកចេញពីទីកន្លែងនេះយ៉ាងលឿន ព្រោះថាបើនៅតែបង្អង់យូរ ជីវិតរបស់គេអាចនឹងមានគ្រោះថ្នាក់<< យ៉ាងម៉េចហើយ...ពួកនាងលែងចង់រស់ហើយឬ...>> នៅពេលដែលឃើញមនុស្សក្បាលរឹង មិនព្រមក្រាបក្បាលសុំទោសប្អូនរបស់នាង នាងក៏ដាមកចិត្តបន្ទន់ខ្លួននិយាយជាមួយនឹងពួកគេទាំងពីរនាក់ភ្លាម
YOU ARE READING
ភ្លើងស្នេហ៍ បញ្ឆោតចិត្ត
Random> អ៊ុនប៊ីដែរត្រូវជាបងស្រីភ្លោះបាននិយាយទៅ ប្អូនស្រីរបស់ខ្លួនដោយក្ដីបារម្ភ ព្រោះនាងគឺមនុស្សស្រីម្នាក់ដែរស្លូតត្រង់រហូត ដល់មិត្តរួមថ្នាក់ធ្វើបាបរាល់ថ្ងៃ ដោយមាននាងជានាក់ការពារជានិច្ច . . . > > > .... > > ..... > អ៊ុនប៊ី ដែរយំអោបរូបថតប្អូនស្រីរបស់ខ្...