ភ្លើងស្នេហ៍បញ្ឆោតចិត្ត៦

101 6 0
                                    

#រឿងភ្លើងស្នេហ៍បញ្ឆោតចិត្ត
#ភាគទី៦

#ភូមិគ្រឹះត្រកូលឆយ

<< ហ៊ឹក...ហ៊ឹក...ខ្ញុំស្អប់ខ្លួនឯងណាស់...>> រយៈពេលពេញមួយយប់ តាំងពីមានរឿងអាក្រក់កើតឡើងចំពោះនាងមក អ៊ុនហានាងគិតតែសំងំក្នុងបន្ទប់ហើយអង្គុយយំ ហើយរូសកន្លែងដែលពួកគេប៉ះពាល់នាងឡើងរលាត់ស្បែក ។ ហើយពេលនេះនាងពិតជាស្អប់ខ្លួនឯងខ្លាំងណាស់ ដែលទន់ជ្រាយមិនក្លាហានដូចបងស្រី នៅពេលដែលមានរឿងអាក្រក់កើតឡើងចំពោះនាង នាងម៉េចនឹងហ៊ានប្រឈមមុខនឹងអ្នកដទៃទៅ គ្រាន់តែគិតដល់ប៉ុណ្ណេះនាងក៏ចាប់ផ្ដើមយំកាន់តែខ្លាំងឡើងៗ

តុក....តុក...

<< អ៊ុនហា...កំពុងធ្វើអីហ្នឹងកូន...បើកទ្វារអោយម៉ាក់ចូលបន្តិច...>> លោកស្រីឆយ ដែរទើបតែមកពីនិយាយការងារពីបរទេសកាលពីម្សិលមិញ ក៏ប្លែកក្នុងចិត្តហេតុអ្វីកូនស្រីរបស់ខ្លួនមិនមកទទួលខ្លួនដូចរាល់ដង តែគាត់មិនបានសួរព្រោះគិតថាចាំសួរថ្ងៃនេះតែម្ដង តែកន្លងផុតអស់រយៈពេលជាច្រើនម៉ោងហើយនៅតែមិនឃើញកូនស្រីរបស់គាត់ចេញពីបន្ទប់របស់នាងសោះ គាត់ពិតជាព្រួយបារម្ភពីនាងជាខ្លាំង
<< ចាំបន្តិចម៉ាក...>> នៅពេលដែលដឹងថាម្ដាយរបស់នាងមក នាងក៏ជូតទឹកភ្នែកចេញពីថ្ពាល់របស់នាងយ៉ាងស្អាតដើម្បីកុំឲ្យគាត់ចាប់អារម្មណ៍ ហើយដើរទៅបើកទ្វារបន្ទប់ដើម្បីឲ្យគាត់ចូល

ក្រាក.....

<< កំពុងធ្វើអីហ្នឹងកូន...>> នៅពេលដែលដើរចូលបន្ទប់របស់គាត់ភ្លាម គាត់ក៏សួរទៅកាន់កូនរបស់គាត់ភ្លាម ចង់ដឹងថាមិញនាងកំពុងតែធ្វើអ្វី ហើយគាត់ក៏បានសម្លឹងមើលទៅកាន់ទឹកមុខរបស់នាង ហើយទឹកមុខរបស់នាងបញ្ជាក់ថានាងប្រាកដជាមានរឿងអ្វីលាក់បាំងនិងគាត់ជាក់ជាមិនខាន
<< គឺកូនទើបតែចេញពីបន្ទប់ទឹកហ្នឹងណា...នេះម៉ាក់មកដល់ផ្ទះវិញពីរស្មើណា...ម៉េចក៏កូនមិនដឹងសោះអញ្ចឹង>> អ៊ុនហា នៅពេលដែលឃើញម្ដាយរបស់នាង សម្លឹងបែបចាប់កំហុសមកកាន់នាង នាងក៏ព្យាយាមសួរនាំគាត់ពីនេះពីនោះ
<< គឺម៉ាក់មកដល់ផ្ទះវិញពេលល្ងាច...ម៉ាក់ក៏បានសួរមេផ្ទះពីកូនដែរតែគាត់ថាកូនអស់កម្លាំងចង់សម្រាកអញ្ចឹងហើយទើបមកមិនចង់រំខានកូន...និយាយអញ្ចឹងអ៊ុនហា...កូនមានរឿងអ្វីលាក់បាំងជាមួយម៉ាក់មែនទេទឹកមុខរបស់កូនដូចជាប្លែកខ្លាំងណាស់....>>
<< គឺគ្មានទេ...>> អ៊ុនហា នាងក៏ឆ្លើយតបទៅកាន់ម្ដាយរបស់នាងវិញ ថែមទាំងញញឹមដោយស្នាមញញឹមឈឺចាប់ថែមទៀតផង  នេះនាងម៉េចនឹងហ៊ានហារមាត់ប្រាប់គាត់ទៅ ថានាងត្រូវគេរំលោភបូកនោះ គ្រាន់តែគិតពីរឿងនោះភ្លាម ទឹកភ្នែករបស់នាងក៏បានស្រក់ចុះមកម្ដងទៀត ហេតុអ្វីក៏ជីវិតរបស់នាងជួបរឿងឃោឃៅដល់ថ្នាក់នេះ
<< ហ៊ឹក...ហ៊ឹក...>>
<< អ៊ុនហា...កើតអ្វីនិងកូន...អ្នកណាធ្វើបាបកូនកូនប្រាក់មក...>> នៅពេលដែលឃើញកូនស្រីរបស់ខ្លួនយំដល់ថ្នាក់នេះ គាត់ក៏ចាប់ផ្ដើមមិនស្រួលចិត្តប្រាកដណាស់នាងប្រាកដជាមានរឿងអ្វីដែលលាក់បាំងនឹងគាត់
<< អ្នកណាគេហ៊ានធ្វើអី...ឲ្យប្អូនស្រីសំណព្វចិត្តបងយំអញ្ចឹង...>> ហ្សីយ៉ាង ដែលស្ថិតក្នុងវ័យ 25 ឆ្នាំជាបុរសដែលពោរពេញទៅដោយស្រីតាមស្រលាញ់ និងជាព្រាននារីលាក់មុខ ហើយក៏ជាបុរសម្នាក់ដែលឃោរឃៅខ្លាំងបំផុតបើសិនជាអ្នកណាហ៊ានធ្វើឱ្យក្រុមគ្រួសាររបស់គេឈឺចាប់គេនឹងមិនម្នាក់នោះឡើយ ហើយពេលនេះគេទើបតែមកពីណាបរទេសក៏បានដើរចូលមកលេងក្នុងបន្ទប់ប្អូនស្រី ហើយក៏ស្រាប់តែឮសំឡេងរបស់នាងយំគេក៏បានសួរដោយក្ដីបារម្ភចង់ដឹងពីមូលហេតុដែលនាងយំ
<< បងធំ...>> អ៊ុនហា ស្រែកហើយបងប្រុសធំដោយការសប្បាយចិត្ត ព្រោះនាងខានជួបមុខបងប្រុសរបស់នាងអស់រយៈពេលយូរមកហើយដោយសារតែគាត់មានភារកិច្ចរវល់ពេក
<<អ្នកណាធ្វើអីឯងយំ...ប្រាប់បងមកមើល...បងនឹងពេញចាត់ការវាភ្លាម...>> ហ្សីយ៉ាង បានដាមកចិត្តប្អូនស្រីហ្នឹងអូនឯងក្បាលនាងសួររកពីមូលហេតុដែលនាងខ្ញុំយំថ្នាក់នេះ
<< ខ្ញុំគ្រាន់តែយំនឹកបងស្រីប៉ុណ្ណោះបងធំ...គ្មានរឿងអ្វីធំដុំនោះឡើយ...>> ដោយសារតែមិនខ្លាចពួកគាត់ទាំងពីរដឹងនាងក៏យកលេសនឹកបងស្រីមកជំនួស
<< អ៊ុនហា...បើពិបាកពេលកូនទៅរៀននៅទីនោះជាមួយបងរបស់កូនដែលទៅ >> លោកស្រីឆយ នៅពេលដែលឃើញនាង យំនឹកបងស្រីរបស់ខ្លួនគាត់ក៏មានអារម្មណ៍ថាខុសដែលបំបែកពួកគេចេញពីគ្នា
<< បានឬ...>> អ៊ុនហា ធ្វើជាសួរដោយការសម្រេចចិត្ត បើពីមុនមានប្រាកដជាសប្បាយចិត្តតែពេលនេះមិនមែននោះទេ
<< មានរឿងអីថាមិនបានឱ្យតែឯងចង់ទៅបងជូនឯងទៅឥឡូវនេះក៏បានដែរ...>>
<< យើងនិយាយគ្នាប៉ុណ្ណឹងសិនហើយ...អ៊ុនហាផ្លាស់សម្លៀកបំពាក់ចុះទៅក្រោមញ៉ាំអីទៅល្ងាចមិញមេការប្រាប់ម៉ាក់ថាកូនមិនទាន់បានញ៉ាំអ្វីនោះទេ >>
<< ចាស៎ម៉ាក់...>> ពេលនោះដែរពួកគេទាំងពីរនាក់ក៏បានដើរចេញទៅបាត់ដោយទុកឲ្យនាងនៅម្នាក់ឯងម្ដងទៀត ហើយរឿងកាន់ឡើងទាំងប៉ុន្មានក៏បានរសាតចូលក្នុងខួរក្បាលម្ដងទៀត នាងក៏ចាប់ផ្ដើមឈឺចាប់នឹងរឿងនេះជាថ្មីម្ដង

ភ្លើងស្នេហ៍ បញ្ឆោតចិត្តWhere stories live. Discover now