ភ្លើងស្នេហ៍បញ្ឆោតចិត្ត ២៤

57 3 0
                                    

#រឿងភ្លើងស្នេហ៍បញ្ឆោតចិត្ត
#ភាគទី ២៤

#ថ្ងៃបន្ទាប់

បន្ទាប់ពីពិភាក្សាគ្នារួចរាល់ហើយ ពួកគេទាំងបួននាក់ក៏បានដំណើរការតាមផែនការរបស់គេ ។ ដោយរៀបចំពិធីបុណ្យសព នឹងធ្វើជាសោកសៅនៅមុខគ្រប់គ្នា ដើម្បីឲ្យសត្រូវរបស់គេជឿកជាក់ថា ប៉ាម៉ាក់របស់គេ ពិតជាបានស្លាប់មែន ។ ហើយការសោកសៅរឿងនេះ ក៏ក្លាយជាព័ត៌មាន ធំបំផុតប្រចាំប្រទេសផងដែរ
<< ចៅហ្វាយ >> ពេលនោះផងដែរសុងឆុល ដែលជាមនុស្សចំណិតរបស់ហ្សីយ៉ាង បានដើរមកជិតហើយនឹងខ្សឹបក្បែរត្រចៀកគេនៅរឿងអ្វីម្យ៉ាង
<< ល្អ រង់ចាំយើងបន្តិចទៀតយើងនៅទីនោះ >> ហ្សីយ៉ាង ដែលឮអ្វីគ្រប់យ៉ាងដែលសុងឆុល និយាយហើយគេក៏បានងាកទៅបញ្ជាមនុស្សចំណិតរបស់គេ។ហើយពេលនោះផងដែរ សុងឆុល ក៏បានដើរចេញទៅក្រោមក្រសែភ្នែកសម្លឹងបែបងឿយឆ្ងល់ របស់ពួកគេទាំងបីនាក់នោះ ។
<< មានរឿងអ្វីមែនទេបងប្រុស >> ពេលដែលសុងឆុលដើរចេញទៅបាត់ អ៊ុនប៊ី ក៏បានងាកសួរ បងប្រុសរបស់នាងភ្លាម
<< ចាំ ពេលចប់បងនាំពួកឯង ទៅកន្លែងមួយ >> ចប់សំដីរបស់ ហ្សីយ៉ាង ពួកគេទាំងបីនាក់ក៏គ្មានអ្នកណានិយាយអ្វី ស្ងៀមស្ងាត់រហូតដល់ចប់កម្មវិធី។

ហើយពេលនោះដែល ហ្សីយ៉ាង ក៏បាននាំពួកមក កន្លែងធ្វើទារុណកម្ម របស់គេដែលបានសង់ឡើយ សម្រាប់សួរសម្លើយ និងធ្វើទារុណកម្មដាក់មនុស្សដែលប៉ុនប៉ងធ្វើបាបគេ ព្រោះបើឲ្យប៉ូលីសសួរគឺឃើញថាគ្មានបានផលប្រយោជន៍នោះទេ អញ្ចឹងហើយគេមានតែបង្កើតច្បាប់ព្រៃដោយខ្លួនឯងដោយការសាងសង់ទីនេះទុកសម្រាប់មនុស្សអាក្រក់  ។ នៅពេលពួកគេទាំងបួននាក់ដើរមកដល់ ក៏បានឃើញកូនចៅរបស់ ហ្សីយ៉ាង បានធ្វើជារុណកម្មដាក់មនុស្សម្នាក់ ដែលពួកគេស្គាល់ថា គេម្នាក់នោះគឺជាអ្នកលាងឡាន នៅភូមិគ្រឹះរបស់គេ ។
<< នេះមានរឿង អីហ្នឹងហេតុអ្វីជាគេម្នាក់នោះនៅទីនេះ >> អ៊ុនប៊ី ក៏បានងាកទៅសួរបងប្រុសរបស់នាង ដែលគេកំពុងតែឈរនៅក្បែរនាង និងសម្លឹងពេលកាន់ប្រុសម្នាក់នោះ ដោយអារម្មណ៍ឆេះឆួល
<< គេជានាក់លួចដាក់គ្រាប់បែកនៅក្នុងឡានរបស់ប៉ាម៉ាក់របស់យើង >> អ៊ុនប៊ី ដែលស្តាប់ឮដូច្នេះហើយ នាងក៏បានដើរទៅជិតគេម្នាក់នោះដែលពេលនេះកំពុងតែត្រូវគ្នាកូនចៅរបស់បងប្រុសនាងចាប់ចងភ្ជួរដៃឡើងទៅលើ ហើយមុខពោរពេញទៅដោយឈាម ហើយហ្សីយ៉ាងក៏មើលទៅកាន់គេដោយក្នុងទ្រូងពោរពេញទៅដោយកំហឹងនៃការខឹងស្អប់ ដែលគេម្នាក់នោះហ៊ានធ្វើបែបនេះដាក់ប៉ាម៉ាក់របស់នាង
<< អ្នកណា ជាអ្នកបញ្ជាឯងឱ្យធ្វើរឿងនេះ >> នៅពេលដែលទៅដល់ហើយ នាងក៏សួរទៅកាន់គេដោយព្យាយាមរំងាប់អារម្មណ៍ជាទីបំផុត ដើម្បីកុំឲ្យខ្លួនឯងឆេវឆាវ ។
<< អ្នកនាង លើកលែងទោស ឱ្យខ្ញុំផង ខ្ញុំដឹងខុសហើយ >> អ្នកលាងឡានម្នាក់នោះ ក៏បានសុំអង្វរដោយសំឡេងដាច់ៗ ដោយការឈឺចាប់នៅពេលដែលត្រូវគេវាយធ្វើបាប

ជ្រុច.....

<< អូយ...>>
<< គេឲ្យលុយឯងប៉ុន្មាន ដើម្បីធ្វើរឿងទាំងអស់នេះ>> ដោយទប់នឹងកំហឹងលែងជាប់ នាងក៏ទាញយកកាំបិតដែលនៅក្បែរនោះ មកចាក់ទម្លុះពោះរបស់គេម្នាក់នោះ ដោយមិនញញើតសូម្បីតែបន្តិច
<< ឆាប់និយាយមក  >> នាងជំរិតសួរចម្លើយពីគេម្នាក់នោះ ដោយដៃសង្កត់នៅដងកាំបិតមិនលេង ។ ចំណែកឯអ្នកទាំងបីនាក់នោះ ក៏មើលមកកាន់នាងដោយមិននិយាយស្ដីអ្វីទាំងអស់
<< ខ្ញុំ ខ្ញុំ និយាយ ហើយ រឿងស្រីម្នាក់នោះ បានឲ្យខ្ញុំដេកជាមួយនាងម្ដង ហើយនឹងឱ្យលុយខ្ញុំមួយចំនួន សម្រាប់ធ្វើរឿងទាំងអស់នេះ >> នៅពេលដែលអ៊ុនប៊ី បានសង្កាត់មុខកំបិតចាក់ គេក៏និយាយដោយសំឡេងដង្ហក់ស្ទើរផុតដង្ហើម ទៅកាន់នាងព្រោះដោយសារតែភាពល្ងង់ខ្លៅមួយពេល ទើបធ្វើឲ្យគេជួបប្រទះនូវរឿងបែបនេះ
<< ហ៊ឹស ត្រឹមគេឲ្យឯងដេកជាមួយគេម្ដង ឯងក៏សុខចិត្តសម្លាប់មនុស្សដោយសារតែរឿងទាំងនេះ យើងពិតជាអណោចអធ័មឯងខ្លាំងណាស់ដែលជាឆ្កែអត់ឃ្លានបែបនេះ >> ស្ដាប់ឮអ្វីដែលគេនិយាយហើយ នាងក៏ប្រលេងដៃពីរកាំបិតនោះ ដោយឈាមប្រឡាក់ពេញដៃនឹងសើចដោយកាហួសចិត្ត
<< ក្នុងចំណោមស្រីទាំងពីរនាក់នេះ ម្នាក់ណាដែលជាអ្នកបញ្ជាឯង >> ពេលនោះផងដែរហ្សីយ៉ាង ក៏បានដករូបថតពីរសន្លឹក ដែលមួយជារូបរបស់យុនស៊ូ និងមួយទៀតជារូបរបស់ ហេរីម បង្ហាញទៅកាន់គេម្នាក់នោះ
<< គឺម្នាក់នោះ ជាអ្នកបញ្ជាខ្ញុំ >> ស្របពេលនោះដែរគេក៏បានបង្ហាយថា ហេរីម ជាអ្នកបញ្ជាគេ
<< តោះយើងទៅវិញ >> ពេលដឹងចម្លើយដែលខ្លួនឯងត្រូវការហើយ ហ្សីយ៉ាងក៏បាននាំគ្នាៗរបស់គេត្រឡប់ទៅវិញ

#ភូមិគ្រឹះ

បន្ទាប់ពីមកដល់ភូមិគ្រឹះរបស់ខ្លួនវិញអ៊ុនប៊ី ក៏ឡើងមកបន្ទប់របស់នាង ហើយងូតទឹកជម្រះកាយលាងឈាមចង្រៃរបស់អាម្នាក់នោះ។ ហើយនៅពេលដែលដើរចេញពីបន្ទប់ទឹក ក៏ស្រាប់តែប្រទះឃើញរាងកាយរបស់ខៃ កំពុងតែដេកលើគ្រែរបស់នាង ហើយនាងក៏បានឡើងទៅគេងជិតហើយឱបគេជាប់ដៃ
<< រឿងពិតជាស្មុគស្មាញខ្លាំងណាស់ >> នៅពេលដែលឱបគេភ្លាម នាងក៏និយាយដោយការខ្វល់ខ្វាយជិតភ្លាម
<< អ៊ុនប៊ី មិនថាមានរឿងអ្វីកើតឡើងនោះទេ បងនឹងធ្វើគ្រប់យ៉ាងដើម្បីអូនមានសុវត្ថិភាពមិនមានគ្រោះថ្នាក់អ្វី >> ខៃ ក៏បានឱបនាងយ៉ាងជាប់ និងនិយាយដោយការម៉ឺងម៉ាត់ ចេញពីចិត្ត
<< អឺម >> ពេលនោះផងដែរគេក៏បានទម្លាក់បបូរមាត់ ហើយបឺតជញ្ជក់មាត់របស់នាង ដោយការពេញចិត្តពេញថ្លើម ។ ដែលធ្វើឲ្យម្ចាស់បបូរមាត់ស្រទន់ ក្រហឹមដោយមិនដឹងខ្លួន
<< នេះគ្រាន់តែជាការកក់សិនទេ មើលទៅថ្ងៃនេះអូនខ្វល់ខ្វាយចិត្តខ្លាំងណាស់ អញ្ចឹងបងមិនធ្វើអីអូននោះទេ ឆាប់គេងទៅ >>

ភ្លើងស្នេហ៍ បញ្ឆោតចិត្តWhere stories live. Discover now