#ភ្លើងស្នេហ៍បញ្ឆោតចិត្ត
#ភាគទី៤សម្រែកនៃការភ្ញាក់ផ្អើលរបស់អង្គរក្សទាំងពីរ បានបន្លឺឡើង នៅពេលដែលទឹកផ្លែឈើ បានចេះទៅលើមុខចៅហ្វាយសង្ហារបស់គេ ។ ខៃ ក្នុងចិត្តពោរពេញទៅដោយកំហឹង នៅពេលដែលនៅសុខៗស្រាប់តែទឹកផ្លែឈើបានជះមកលើផ្ទៃមុខគេពេញៗ ហើយគេក៏សម្លឹងមើលមុខអ្នកជាដើមហេតុដោយខ្សែភ្នែកពិឃាត
<< សុំទោស...សុំទោស...>> អ៊ុនប៊ី ដែលបានជ្រុលដៃច្របាច់កែវទឹកផ្លែឈើ ហើយទឹកផ្លែឈើបានជះទៅលើមុខមនុស្សម្នាក់ក៏សុំទោសគេយ៉ាងញ័រមាត់ ហើយថែមទាំងបានយកក្រដាស ដែលនៅជាប់នឹងខ្លួនទៅជូតមុខរបស់គេយ៉ាងលឿន
<< ដកដៃរបស់នាង...ចេញពីមុខរបស់យើង>> ខៃ បាននិយាយដោយការគំរាម ហើយគិតក្នុងចិត្តថាគ្រប់យ៉ាងគ្រាន់តែជាលេសរបស់ស្រីម្នាក់នេះតែប៉ុណ្ណោះ
<< គឺមុខរបស់លោកប្រឡាក់...ខ្ញុំគ្រាន់តែជួបឲ្យតែប៉ុណ្ណោះហេតុអ្វីចាំបាច់សម្លុត >> អ៊ុនប៊ី ទៅមនុស្សប្លែកមុខសម្លុតថាអោយនាង នាងក៏បញ្ចេញចរិកមិនចេះខ្លាចនាក់ណាមកភ្លាមៗ ទាំងដឹងថានាងធ្វើខុសយ៉ាងហោចណាស់ក៏មិនគួរសម្លុតនាងនៅមុខគេអញ្ចឹងដែរ គេគិតថាគេជាអ្នកណាដែលហ៊ានធ្វើបែបនេះដាក់នាងនោះ ទោះបីជាគេមានអង្គរក្សដើរតាមមានអំណាចប៉ុណ្ណាក៏នាងមិនខ្លាចដែរ
<< នេះគ្រាន់តែជាល្បិចស្រីលក់ខ្លួនដូចជានាង...គិតថាយើងតាមមិនទាន់ឬ...>> នៅពេលដែលឃើញស្រីលក់ខ្លួននៅចំពោះមុខរបស់គេលេងចរឹក ធ្វើដូចជាស្រីត្រឹមត្រូវគេក៏និយាយដោយការមើលងាយភ្លាម ហើយក៏វិភាគក្នុងចិត្តថាស្រីលក់ខ្លួនម្នាក់នេះស្អាត បើសិនជានាងត្រូវការលក់ខ្លួនអោយគេក៏គេព្រមទិញដែរ ព្រោះតែគេខានធ្វើរឿងលើគ្រែរយៈពេលយូរដែរមកហើយ កំពុងតែវិភាគក្នុងចិត្តស្រាប់តែផាច់.....
<< លោកគ្មានសិទ្ធិមកវិនិច្ឆ័យខ្ញុំបែបនេះទេ...>> នៅពេលដែលត្រូវបុរសប្លែកមុខ មកពីណាមិនដឹងមកថាឱ្យនាងបែបនេះ នាងក៏លះគេមួយដៃភ្លាមៗដោយមិនទុកយូរ បង្កដល់ការភ្ញាក់ផ្អើលទៅក្រុមអង្គរក្សរបស់គេជាខ្លាំង ព្រោះមិនធ្លាប់មានអ្នកណាហ៊ានទះកំផ្លៀងចៅហ្វាយរបស់គេ នៅសាធារណៈបែបនេះដូចក្មេងស្រីម្នាក់នេះទេ
<< នាងជាអ្នកណាហ៊ានធ្វើបែបនេះដាក់យើងហាស៎....>> មួយកំផ្លៀង របស់ក្មេងស្រីប្លែកមុខធ្វើឲ្យគេបែរមុខទៅម្ខាងដោយមានអារម្មណ៍ថាដូចជាស្ពឹកមុខ ហើយគេក៏បែរមកសម្លឹងមើលក្មេងស្រីម្នាក់នោះ ដោយក្រសែភ្នែកចង់ស៊ីក្បាលនាងទាំងរស់ភ្លាម
<< ខ្ញុំជាអ្នកណាមិនសំខាន់...សំខាន់លោកគ្មានសិទ្ធិវិនិច្ឆ័យខ្ញុំបែបនេះទេ...បានហើយថ្ងៃនេះខ្ញុំខាតពេលជាមួយនឹងមនុស្សដូចជាលោកច្រើនហើយ...>> និយាយចប់នាងក៏បានដើរចេញទៅអ្នកម្ខាងទៀតដែលពេលនេះខឹងនាង ឡើងញ័រខ្លួនទៅហើយ
<< ចៅហ្វាយគិតឲ្យខ្ញុំទៅតាមនាងទេ...>> ណាគីន នៅពេលដែលឃើញចៅហ្វាយរបស់ខ្លួន សម្លឹងមើលក្មេងស្រីម្នាក់ហ្នឹងមិនដាក់ភ្នែក គេក៏សួរទៅកាន់ចៅហ្វាយរបស់គេភ្លាម
<< មិនបាច់ទេ...>> និយាយហើយគេក៏ដើរចេញទៅបាត់ដោយធ្វើឲ្យអង្គរក្សរបស់គេឆ្ងល់ជាខ្លាំង ដែលគេព្រមឲ្យមនុស្សស្រីដែលធ្វើឲ្យគេអាម៉ាស់មុខដើរចេញទៅយ៉ាងងាយនេះដូចជាមិនមែនជារបស់គេនោះទេ
YOU ARE READING
ភ្លើងស្នេហ៍ បញ្ឆោតចិត្ត
Ngẫu nhiên> អ៊ុនប៊ីដែរត្រូវជាបងស្រីភ្លោះបាននិយាយទៅ ប្អូនស្រីរបស់ខ្លួនដោយក្ដីបារម្ភ ព្រោះនាងគឺមនុស្សស្រីម្នាក់ដែរស្លូតត្រង់រហូត ដល់មិត្តរួមថ្នាក់ធ្វើបាបរាល់ថ្ងៃ ដោយមាននាងជានាក់ការពារជានិច្ច . . . > > > .... > > ..... > អ៊ុនប៊ី ដែរយំអោបរូបថតប្អូនស្រីរបស់ខ្...