#រឿងភ្លើងស្នេហ៍បញ្ឆោតចិត្ត
#ភាគទី១៧#ថ្ងៃបន្ទាប់
នៅក្នុងភូមិគ្រឹះពេលនេះគឺពោរពេញទៅដោយភាពស្ងប់ស្ងាត់ ។ ព្រោះពេលនេះខៃនិងហ្សុីយ៉ាងបានទៅមើលការងារនៅក្រៅប្រទេស ហើយចំណែកឯចាស់ៗវិញក៏នាំគ្នាទៅដើរលេងនៅក្រៅប្រទេសដើម្បីបំភ្លេចរឿងសោកសៅទាំងប៉ុន្មានចោល ។ ចំណែកឯអ៊ុនប៊ីនិងអាអឺវិញ បន្ទាប់ពីចេញពីសាលារៀន ពួកនាងក៏នាំគ្នាមកហាងលក់សៀវភៅ ដោយអាអឺនាងចង់ទិញសៀវភៅប្រលោមលោកទៅអាន ហើយពេលនេះនាងខ្វារកនិងសៀវភៅដែលទើបតែចេញថ្មីច្រើនមែនទែន
<< អាអឺ...ឯងទិញច្រើនអញ្ចឹងអានអស់ដែរឬ >> នាងសួរមិត្តភក្កិដោយការចង់ដឹង ព្រោះនៅពេលនេះគ្រាន់តែនាងរើសសៀវភៅ ហើយដាក់ឲ្យគេរៀបឲ្យគឺជិតពីរកេះធំៗហើយ
<< ហ៊ើយ...ប៉ុណ្ណឹងអានមួយភ្លែតគឺអស់ហើយ >> បានឆ្លើយតបទៅកាន់មិត្តភក្កិដោយមិនមើលមុខនាងឡើយ ដោយគិតតែដើរមើលរកសៀវភៅណាដែលខ្លួនមិនទាន់បានអានប្រមូលយកមកឲ្យអស់
<< សៀវភៅអញ្ចឹងៗល្អអានដែរឬ >> នាងនៅតែដើរតាមមិត្តរបស់នាង និងសួតដោយការចង់ដឹង ព្រោះមើលទៅមិត្តរបស់ខ្លួនពិតជាងប់ងល់នឹងប្រលោមលោកខ្លាំងណាស់ ហើយនាងក៏ចង់ដឹងថាវាមានអ្វីពិសេសបានជាមិត្តរបស់នាងឈ្លក់វង្វេងខ្លាំងយ៉ាងនេះ
<< ប្រាប់ឯងក៏មិនយល់ដែរ...ចាំយើងឱ្យសៀវភៅឯង រៀនអានមួយក្បាល...ហើយយើងធានាថាអែងនឹងជក់ចិត្តដិតអារម្មណ៍ដូចយើងដែរ >> បន្ទាប់ពីឆ្លើយហើយនាងក៏ដើររើសសៀវភៅបន្តទៀត ដោយមានមិត្តរបស់នាងដើរតាម ។ ហើយបន្ទាប់មកនាងក៏ដើរទៅកន្លែងគិតលុយ ដែលសៀវភៅនោះសរុបទាំងអស់គឺពីរកេះកន្លះ ។ ហើយនាងក៏ដកក្រេឌីតកាតដែលទឹកលុយមិនកំណត់ ឲ្យទៅបុគ្គលិកហាងហើយក៏ប្រាប់ឲ្យដឹកជញ្ជូនទៅភូមិគ្រឹះ ។ បន្ទាប់ពីចេញពីហាងលក់សៀវភៅ ពួកនាងក៏បន្តដំណើរទៅហាងលក់ផ្កា ដើម្បីទៅលេងអ៊ុនហា#កន្លែងបញ្ចុះសព
ពេលនេះពួកគេទាំងពីរនាក់ក៏មកដល់ផ្ទះថ្មីរបស់អ៊ុនហា ហើយពួកនាងក៏ដាក់ផ្កាលីលីនៅខាងមុខផ្ទះថ្មីរបស់នាង ។
<< អ៊ុនហា...ថ្ងៃនេះបងមកលេងឯង...ឯងនៅទីនោះសប្បាយទេបងពិតជានឹកអែងខ្លាំងណាស់ >> នាងនិយាយ និងសម្លឹងមើលរូបថតរបស់ប្អូននាង ដោយរកកលចង់ស្រក់ទឹកភ្នែក
<< ឯងពិតជាដាច់ចិត្តខ្លាំងណាស់...ដែលទៅចោលគ្រប់គ្នា...តែមិនអីទេបងមិនខឹងឯងទេដែលអែងសំរេចចិត្តដូច្នេះ >> ពេលនោះផងដែរនាងក៏បន្តនិយាយទៅកាន់ប្អូនរបស់នាងជារឿយៗដោយទឹកភ្នែក ។ អាអឺពេលដែរឃើញមិត្តនាងយំ នាងក៏យកដៃទៅចាប់ស្មារបស់នាង ហើយអង្អែលលួងលោម ។
<< បង...ទៅវិញហើយអ៊ុនហា...ថ្ងៃក្រោយបងនឹងមកលេងឯងទៀត >> បន្ទាប់ពីឈរនិយាយ អស់មួយសន្ទុះធំហើយ នាងក៏សម្រេចចិត្តចាកចេញពីទីនោះទៅ។ ហើយស្របពេលដែលនាងដើរចេញទៅបាត់ ក៏មានមនុស្សម្នាក់ដើរមកឈរនៅខាងមុខ សាកសពរបស់អ៊ុនហា ។
<< យើងនឹងអោយបងរបស់អែងសងនៅអ្វីដែរគេធ្វើមកលើយើង >> បន្ទាប់ពីនិយាយហើយ នាងក៏បានយកជើងទាត់បាច់ផ្ការនោះចោល ហើយថែមទាំងបានដកក្រេមលាបមាត់ យកមកគូសវាសពេញរូបថតរបស់អ៊ុនហា ។
YOU ARE READING
ភ្លើងស្នេហ៍ បញ្ឆោតចិត្ត
Random> អ៊ុនប៊ីដែរត្រូវជាបងស្រីភ្លោះបាននិយាយទៅ ប្អូនស្រីរបស់ខ្លួនដោយក្ដីបារម្ភ ព្រោះនាងគឺមនុស្សស្រីម្នាក់ដែរស្លូតត្រង់រហូត ដល់មិត្តរួមថ្នាក់ធ្វើបាបរាល់ថ្ងៃ ដោយមាននាងជានាក់ការពារជានិច្ច . . . > > > .... > > ..... > អ៊ុនប៊ី ដែរយំអោបរូបថតប្អូនស្រីរបស់ខ្...