ភ្លើងស្នេហ៍បញ្ឆោតចិត្ត៥

113 6 2
                                    

#រឿងភ្លើងស្នេហ៍បញ្ឆោតចិត្ត
#ភាគទី៥

#ថ្ងៃបន្ទាប់

រ៉ីង....រ៉ីង...

<< អឺម...ម៉ោងប៉ុន្មានហើយ...>> អ៊ុនប៊ី ដែលកំពុងតែដេកលក់ស្រួលក៏ត្រូវបានរំខានដោយម៉ោងរោទ៍ និងបាននិយាយដោយសំឡេងក្រងួលនិងពត់ពេនខ្លួនដោយការខ្ជិលច្រអូស ហើយក៏ស្រវាយកទូរសព្ទដើម្បីមកមើលម៉ោង
<< ស្លាប់ហើយ....>> នៅពេលដែលឃើញថាម៉ោងប៉ុន្មានភ្លាម នាងក៏និយាយដោយការភ្ញាក់ផ្អើល ភាពងងុយអម្បាញ់មិញត្រូវបានរលាយអស់ ហើយក៏ស្ទុះងើប ស្ទុះស្ទារចូលបន្ទប់ទឹកសម្អាតខ្លួនដើម្បីទៅសាលារៀនដែលបានទាន់ពេលវេលាឱ្យបានលឿនបំផុតតាមការដែលអាចធ្វើបាន ។ បន្ទាប់ពីចំរះកាយផ្លាស់ប្ដូរសម្លៀកបំពាក់ហើយ នាងក៏ស្រវេស្រវាយកកាបូបរៀនហើយទៅជណ្ដើរយន្តដើម្បីចុះទៅខាងក្រោមយ៉ាងលឿន
ទឺត....
សំឡេងជណ្ដើរយន្តបានឡើងបញ្ជាក់ថានាងបានចុះមកដល់ជាន់ដែលនាងត្រូវការហើយ ហើយនាងក៏រត់ចេញពីទីនោះយ៉ាងលឿនក៏ស្រាប់តែ
ឌឹប.....
<< សុំទោសសុំទោស...>> អ៊ុនប៊ី ក៏បានសុំទោសអ្នកដែលនៅចំពោះមុខយ៉ាងញាប់មាត់ដោយនាងមិនបានមើលមុខអ្នកដែលនាងបានបុកឡើយ ថាគេជាអ្នកណាហើយនាងក៏ស្ទុះរត់ចេញទៅបាត់
<< គឺនាងទៀតហើយ....>> ខៃ និយាយក្រហឹមដើមកដោយសម្លឹងមើលទៅក្មេងស្រីដែលរត់ចេញទៅមិនដាក់ភ្នែក ព្រោះឲ្យតែជួបនាងពេលណាគឺតែងតែមានគ្រោះថ្នាក់រហូត តែគេក៏មិនបានខ្វល់ពីនាងច្រើនហើយគេក៏ក៏បានដើរចូលក្នុងទីនោះបាត់ទៅ ដោយមានអង្គរក្សដើរតាមពីក្រោយមិនដាច់

#សាលារៀន

អ៊ុនប៊ី នៅពេលដែលមកដល់សាលារៀនហើយនាងក៏បានរត់បន្តទៅកាន់ថ្នាក់រៀនរបស់នាងដោយញើសពេញខ្លួន
<< ហេតុអ្វីក៏ឯងមកយឺតម៉្លេះ...នេះខ្វះតែ 5 នាទីទៀតទេឯងលេងបានចូលប្រឡងហើយ >> អាអឺ ដែលជាមិត្តភក្កិជនជាតិកូនកាត់កូរ៉េនិងចិនរបស់អ៊ុនប៊ី បាននិយាយទៅកាន់នាង បន្ទាប់ពីអង្គុយចាំផ្លូវមិត្តភត្តិយ៉ាងតក់ក្រហល ព្រោះដោយសារតែខ្លាចនាងមកមិនទាន់ម៉ោងប្រលង ហើយពួកនាងទាំងពីរនាក់ទើបតែស្គាល់គ្នាក្នុងរយៈពេលខ្លីប៉ុន្តែពួកនាងគឺចុះសម្រុងនឹងគ្នាជាខ្លាំង
<< គឺដេកខកហ្នឹងណា...អាអឺថ្ងៃនេះចេញពីប្រឡងនាំយើងទៅកន្លែងមួយ...>>
<< ទៅណា...>> អាអឺ សួរមិត្តភក្កិដែលការចង់ដឹងថាកន្លែងណាដែលនាងចង់ទៅនោះ
<< ទៅហាងចាក់សាក់...>> នៅពេលដែលត្រូវមិត្តសួរដូច្នេះ នាងក៏ឆ្លើយតបពីកន្លែងដែលនាងចង់ទៅភ្លាម ព្រោះនាងចង់ចាក់សាក់យូរហើយតែមិនស្គាល់កន្លែងតើនៅពេលនេះនាងស្គាល់ហើយអញ្ចឹងនាងត្រូវតែទៅ
<< បើអែងចង់ទៅយើងជូនទៅក៏បាន...ហើយបន្ទាប់ពីប្រឡងចប់សម្រាកឯងចង់ទៅណាដែរ...>>អាអឺ ក៏បានសួរមិត្តភក្កិក្រែងលោនាងគម្រោងទៅដើរកម្សាន្តនៅឯណា
<< យើងនឹកផ្ទះចង់ទៅផ្ទះ...ឯងទៅជាមួយយើងទេ>> អ៊ុនប៊ី ក៏និយាយថានាងចង់ទៅផ្ទះព្រោះមួយរយៈនេះបារម្ភពីប្អូនរបស់នាងណាស់មួយរយៈនេះ នាងមើលទៅដូចជាមិនសប្បាយចិត្តសោះ នាងខ្លាចថានឹងមានអ្នកណាធ្វើបានប្អូនរបស់នាងទៀត
<< យើងទៅជាមួយឯងក៏បាន...>> អាអឺ ឆ្លើយទៅកាន់មិត្តភក្កិដោយស្នាមញញឹម ព្រោះនាងខកខានទៅប្រទេសកូរ៉េយូរដែរវិស្សមកាលលើកនេះនឹងដើរលេងអាយណាណីម្ដង

ភ្លើងស្នេហ៍ បញ្ឆោតចិត្តWhere stories live. Discover now