ភ្លើងស្នេហ៍បញ្ឆោតចិត្ត២

142 6 0
                                    

#ភ្លើងស្នេហ៍បញ្ឆោតចិត្ត
#ភាគទី២

#ក្នុងភូមិគ្រឹះត្រកូលឆយ

បន្ទាប់ពីបានទាំងពីអ្នកដែលនិយាយសាសងគ្នាតាមផ្លូវចូលមកដល់ក្នុងភូមិគ្រឹះហើយ ពួកគេក៏ដើរចូលមកដល់ក្នុងភូមិគ្រឹះ ក៏ប្រទះឃើញប៉ានិងម៉ាក់របស់ពួកគេកំពុងអង្គុយ
<< ប៉ានិងម៉ាក់ថ្ងៃនេះមិនទៅណាទេឬ....>> អ៊ុនប៊ីន បានដាក់ខ្លួនអង្គុយសាឡុងក្បែរនោះ នឹងសួរទេកាន់ប៉ាម៉ាករបស់នាងដោយការងឿយឆ្ងល់ ព្រោះជាធម្មតាពួកគាត់តែងតែទៅក្រុមហ៊ុនមិនងាយនៅផ្ទះនោះទេ តែហេតុអ្វីក៏ថ្ងៃនេះប៉ុន្តែអារម្មណ៍ល្អសម្រាកនៅផ្ទះ
<< គឺថ្ងៃប៉ានិងម៉ាក់នេះមិនទៅណានោះទេ...នៅរង់ចាំជម្រះបញ្ជីជាមួយឯងសិន>> លោកឆយ ដែលជាលោកប៉ាកូនបី ក៏បានឆ្លើយតបទៅកាន់កូនទី 2 ដោយសម្លឹងនាងមិនដាក់ភ្នែក ព្រោះក្នុងចំណោមកូនរបស់គាត់ 3 នាក់ មានតែនាងម្នាក់ទេដែលចរិតខិលខូចជាងគេ
<< ជម្រះបញ្ជាអ្វីទៅប៉ា...>> អ៊ុនហា ដែលស្ងាត់មាត់ជាយូរក៏បានលូកមាត់សួរ ដែលដឹងថាប្រាកដណាស់ថ្ងៃនេះនិងមានរឿងធំជាក់ជាមិនខានឡើយ
<< ថ្ងៃនេះខាងសាលាបានខលមកប្រាប់ថាពួកឯងទាំងពីរនាក់បង្ករឿងហើយវៃគ្នារហូតដល់អ្នកម្ខាងទៀតមានរបួសយ៉ាងដំណំ....ហើយពួកឯងមានអីត្រូវនិយាយទេ >>
<< គ្រូនាយកចង្រៃនោះពិតជាពូកែកុហកមែន>>អ៊ុនប៊ីដែលឮម៉ាក់នាងនិយាយដូច្នេះ នាងក៏ខឹងលោកនាយកឡើងចង់ចេញផ្សែងតាមត្រចៀក ដែលគេហ៊ាននិយាយបើបំភ្លើសការពិតប្រាប់ទៅកាន់ប៉ាម៉ាក់របស់នាង
<< អ៊ុនប៊ី...ម្ដេចក៏និយាយដូច្នេះហើយ>> លោកស្រីឆយ នៅពេលដែលឮកូនស្រីគេនិយាយសំដីមិនគួរសមបែបនេះ ខឹងច្រឡោតទៅកាន់កូនស្រីរបស់គាត់ភ្លាម ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែមានចរិតច្រឡើសបើសកាន់តែខ្លាំងឡើងខ្លាំងឡើងហើយ
<< មកពីតាកញ្ចាស់នោះនិយាយមួលបង្កាច់ពួកខ្ញុំ...ប៉ានិងម៉ាក់ស្មានថានៅសុខៗខ្ញុំទៅរករឿងគេឬ...មកពីពួកនោះនាំគ្នាធ្វើបាបអ៊ុនហាទើបខ្ញុំធ្វើបែបនេះចំពោះគេ >> អ៊ុនប៊ី ដែលត្រូវបា៉និងម៉ាក់របស់នាង មើលនាងក្នុងផ្លូវអាក្រក់ អារម្មណ៍របស់នាងក៏អន់ចិត្តនឹងពួកគាត់ជាខ្លាំង ដែលពួកគាត់ជឿនូវសំដីរបស់លោកនាយកចង្រៃនោះ
<< គេធ្វើបាបកូនពិតឬអ៊ុនហា...>>លោកឆយ ដែលឮដូច្នេះក៏សួរកូនស្រីពៅរបស់គាត់ដោយការអាណិត ដោយសារតែនាងជាមនុស្សស្លូត តែងតែត្រូវគេធ្វើបាបជានិច្ច
<< ចាស...>> នៅពេលដែលលឺប៉ារបស់នាងសួរដូច្នេះ នាងក៏បានឆ្លើយហើយអោនមុខចុះ មិនហ៊ានសម្លឹងមើលមុខគាត់ចំ
<< ខ្ញុំឆ្ងល់ប៉ានិងម៉ាក់ខ្លាំងណាស់...បើប៉ានិងម៉ាក់បង្ហាញប្រាប់គ្រប់គ្នាតែបន្តិចថា...ខ្ញុំពីរនាក់ជាកូនរបស់ប៉ាម៉ាក់ក៏គ្មានអ្នកណាហ៊ានធ្វើបាបពួកខ្ញុំដែរ...ដែលពួកខ្ញុំត្រូវគេធ្វើបាបមកពីពួកទាំងអស់នោះគិតថាខ្ញុំជាកូនអ្នកក្រការពិតទៅខ្ញុំមានលុយចាយច្រើនជាងពួកអស់ហ្នឹងទៀត...លុយរបស់ពួកនឹងគ្រាន់តែកម្ទេចកម្ទីតែប៉ុណ្ណោះ>>
<< ល្អ...ចាប់ពីថ្ងៃនេះទៅម៉ាក់នឹងប្រាប់គ្រប់គ្នាថាពួកឯងជាកូនរបស់ម៉ាក់...>> លោកស្រីឆយ ដែរលឺកូនស្រីរបស់ខ្លួននិយាយដូច្នេះ គាត់ក៏យល់ស្របតាមនាង ព្រោះគ្រប់ដឹងថាគាត់មានកូនស្រីពីរនាក់តែមិនដឹងថាជាកូនភ្លោះហើយមុខមាត់យ៉ាងម៉េចនោះឡើយគេក៏មិនដែលប្រកាប់ប្រាប់គេ ដោយពួកគាត់ចង់ហើយគេស្វែងយល់ពីមនុស្សដែលមានជីវភាពធម្មតា តើនៅពេលដែលដឹងថាកូនស្រីរបស់ខ្លួនត្រូវគេធ្វើបាបបានផ្លាស់ប្ដូរគំនិត
<< ពិតឬម៉ាក់...>> អ៊ុនប៊ី ដែលម្ដាយខ្លួននិយាយដូច្នេះនាងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះនេះជាអ្វីដែលនាងត្រូវការ
<< ពិត...ហើយម៉ាក់មិនកើតពួកឯងដូរទៅសាលាថ្មី...តែ.....>>
<< តែយ៉ាងម៉េចម៉ាក់....>>
<< អ៊ុនប៊ី...ម៉ាក់នឹងអោយកូនទៅរៀននៅបរទេស...ដោយម៉ាក់និងរកអាផាតមិនមួយ...ដែលមានតម្លៃសមរម្យអោយទៅកូន...ហើយកូនរកលុយនៅទីនោះចាយវាយដោយខ្លួនឯង...>>
<< អត់ទេម៉ាក់...ខ្ញុំមិនត្រូវនោះទេ>> អ៊ុនប៊ី អារម្មណ៍សប្បាយចិត្តទាំងប៉ុន្មាន ត្រូវបានរលាយអស់ដោយសារតែឮពាក្យសម្ដីចុងក្រោយរបស់ម៉ាក់នាង
<< ម៉ាក់មិនគិតថាធ្ងន់ធ្ងរពេកទេឬ...>> អ៊ុនហា ដែលឮថាម៉ាក់របស់នាងចង់បំបែកបងស្រីនាងចេញពីនាង នាងក៏មានអារម្មណ៍មិនល្អ ហើយក៏ព្យាយាមនិយាយបញ្ចុះបញ្ចូលម៉ាក់របស់នាង ដើម្បីឲ្យគាត់ដូចចិត្ត
<< ដូចជាធ្ងន់ធ្ងរពេកហើយអូន>>
<< អ្នកទាំងពីរមិនបាច់ព្យាយាម...ជួយនិយាយឱ្យនាងទេ...>>
<< បានបើម៉ាក់ត្រូវការបែបនឹង...ហើយខ្ញុំត្រូវតែពេលណា >> អ៊ុនប៊ី ដែលដឹងថាម៉ាក់របស់នាង ចង់បានបែបហ្នឹងហើយ នាងក៏ឆ្លើយយល់ព្រមភ្លាមដើម្បីឱ្យគាត់ដឹងថា នាងមិនខ្លាចនៅការដាក់ទោសដែលគាត់បានដាក់មកលើនាងទេ
<< ល្អ...ត្រៀមខ្លួនទៅបីថ្ងៃក្រោយកូនហ្នឹងចេញដំណើរទៅ...>>
<< កូនសុំទៅបន្ទប់សិនហើយ >>
<< ហើយមួយវិញទៀត...បើឯងចង់ទូរសព្ទទៅពិតទូរឿងនេះដល់បងធំរបស់ឯង...ម៉ាក់សូមប្រាប់ថាគ្មានប្រយោជន៍នោះទេទោះបីជាគេព្យាយាមជួយនិយាយបញ្ចុះបញ្ចូលម៉ាក់យ៉ាងណាក៏ដោយ>> លោកស្រីឆយ ក៏និយាយនៅអ្វីដែលគេងតែតែធ្វើចេញទៅ រស់មិនថាមានរឿងអ្វីក៏ដោយ គឺគេតែងតែខលទៅពិតទូបងប្រុសធំរបស់គេឲ្យជួយគេជានិច្ច ។ អ៊ុនប៊ី ដែលគាត់និយាយពីអ្វីដែលនាងបម្រុងនឹងធ្វើហើយ នាងក៏ឡើងបន្ទប់ដោយការខ្នើសចិត្តខ្លាំង
<< អូន....>>
<< មិនបាច់ហៅអូនដោយសំឡេងបែបនេះទេ...ព្រោះអូននឹងមិនដូចចិត្តឡើយ >>
<< ម៉ាក់...បងស្រីធ្វើព្រោះតែចង់ការពារកូនប៉ុណ្ណោះ...ម៉ាក់កុំធ្វើបែបនេះដាក់គាត់អីណា...>>អ៊ុនហា អត់បានទៅអង្គុយជិតគាត់ នឹងនិយាយបញ្ចុះបញ្ចូលទៅគាត់ម្ដងទៀត ក្រែងលោគាត់អាចនឹងដូចចិត្ត 
<< ដែលម៉ាក់ធ្វើបែបនេះ...ព្រោះម៉ាក់អោយគេស្គាល់ពីភាពលំបាក...>> លោកស្រីឆយ ក៏បាននិយាយពីហេតុផលមួយប្រាប់ទៅកាន់កូនស្រីរបស់គាត់
<< ម៉ាក់....>>
<< ម៉ាក់និយាយហើយម៉ាក់មិនផ្លាស់ប្ដូរចិត្តទេ...ឯងឡើងទៅផ្លាស់សម្លៀកបំពាក់ទៅនិងអាលបានចុះមកញ៉ាំបាយ >>
<< ចាស....>> នៅពេលដែលលឺមកនិយាយដូច្នេះហើយនាងក៏មិនហ៊ានប្រកែក គឺមានតែស្របធ្វើតាមគាត់តែប៉ុណ្ណោះ

#បន្ទប់

ក្រាក...

<< បងស្រី...>> អ៊ុនហា បានហៅបងស្រីរបស់នាង ដោយសំឡេងញ័រ ព្រោះដោយសារតែនាងទើបគ្រប់យ៉ាងទៅជាបែបនេះ
<< ហេតុអ្វីក៏ធ្វើបែបហ្នឹងហាស៎...>> អ៊ុនប៊ី ដែលឃើញប្អូនស្រីរបស់នាងធ្វើមុខស្រងូតស្រងាត់ នាងក៏សួរថែមទាំងបក់ដៃឲ្យមកអង្គុយជិតនាងថែមទៀតផង
<< ហ៊ឹក... សុំទោសបងស្រី...គ្រប់យ៉ាងគឺដោយសារដែលខ្ញុំ>>
<< កុំយំ...មិនមែនជាកំហុសរបស់ឯងទេ...អ៊ុនហាបើសិនជាបងមិននៅ...ហើយមានអ្នកណាធ្វើបាបឯង...ឯងត្រូវតែប្រាប់បងភ្លាមណាស់បងនឹងឱ្យគ្នារបស់បងទៅប្រដៅវា...>> នាងនិយាយប្រាប់ទៅកាន់ប្អូនស្រី និងបានលើកដៃជូតទឹកភ្នែកចេញពីមុខរបស់នាងដែលពេលនេះយំឡើងមុខក្រហមទៅហើយ
<< ចាស៎....>>

ភ្លើងស្នេហ៍ បញ្ឆោតចិត្តWhere stories live. Discover now