ភ្លើងស្នេហ៍បញ្ឆោតចិត្ត ២០

83 4 0
                                    

#រឿងភ្លើងស្នេហ៍បញ្ឆោតចិត្ត
#ភាគទី២០

បន្ទាប់ពីស្ដាប់អាអឺនិយាយហើយ ហ្សុីយ៉ាងនិងខៃក៏បានស្ងាត់មាត់ មិននិយាយអ្វីហើយក៏តានតឹងក្នុងចិត្តមួយសន្ទុះ
<< មិនថាវាជានាក់ណាមកពីណា វាធ្វើបែបនេះដាក់ប្អូនរបស់យើង យើងមិនអោយវារស់ស្រួលទេ >> បន្ទាប់ពីស្ងាត់អស់មួយសន្ទុះ ហ្សុីយ៉ាងក៏ហើបមាត់និយាយ ដោយសង្កៀតធ្មេញ និងក្ដាប់ដៃណែន ដោយកំហឹង
<< អូយ >> អ៊ុនប៊ី ក៏បានដឹងខ្លួនឡើងមក ហើយបម្រុងនឹងងើបអង្គុយ ក៏ស្រាប់តែឈឺត្រង់កន្លែងរបួសនាងក៏ស្រែកចេញមកហើយតែឈឺចាប់ ។ បណ្ដាលឲ្យគ្រប់គ្នានៅក្នុងបន្ទប់ ស្ទុះទៅជិតមើលនាងដោយក្ដីបារម្ភ ហើយក៏ត្រេកអរជាខ្លាំង នៅពេលដែលនាងដឹងខ្លួនឡើងវិញ
<< អ៊ុនប៊ី ទីបំផុតអូនដឹងខ្លួនហើយ >> ខៃ ក៏បានទៅជិតនាងនិងចាប់ដៃនាងនិយាយដោយការរំភើបចិត្ត ហើយក៏សម្រួលនាងអោយនាងគេងអោយបានស្រួល ។ ហើយក៏ហើយគ្រូពេទ្យឲ្យមកពិនិត្យរាងកាយរបស់នាង បន្ទាប់ពីពិនិត្យរាងកាយរបស់នាងហើយឃើញថាលទ្ធផលល្អ ក្រុមគ្រូពេទ្យទាំងនោះក៏បានចាកចេញទៅ
<< អូនមិនអីទេមែនទេមានឈឺត្រង់កន្លែងណាទេ >>
<< អូនមិនអីទេ ហើយអាអឺដៃរបស់ឯងកើតអីហ្នឹង>> បន្ទាប់ពីឆ្លើយតបទៅកាន់ ខៃហើយនាងក៏ក្រលេកឃើញដៃរបស់អាអឺរុំបង់ បញ្ជាក់ថានាងប្រាកដជាមានរបួសជាក់ជាមិនខាន អញ្ចឹងហើយនាងក៏សួរដោយក្ដីបារម្ភ
<< របួសតិចតួចមិនអីនោះទេ >>
<< អ៊ុនប៊ី ឯងដែរបង្កបញ្ហាជាមួយអ្នកណាទេមួយរយៈចុងក្រោយនេះ >> ដោយមិនអស់ចិត្ត ហ្សុីយ៉ាងក៏បានសួរទៅកាន់ ប្អូនរបស់គេម្ដងទៀត
<< គឺគ្មានទេ បើមាន មានតែនាងពីរនាក់នោះតែប៉ុណ្ណោះ ដែលខ្ញុំទៅបង្ករឿងជាមួយ >> នាងក៏បានឆ្លើយតបទៅវិញដោយមិនស្ទាក់ស្ទើរ នឹងមិនលាក់បាំងអ្វីសូម្បីតែបន្តិច ព្រោះមួយរយៈចុងក្រោយនេះនាងមានរឿងជាមួយតែនាងពីរនាក់នោះប៉ុណ្ណោះគ្មានអ្នកណាផ្សេងទៀតឡើយ
<< បើឯងប្រាកដថាជាពួកគេ អញ្ចឹងបងដឹងឲ្យកូនចៅរបស់បងតាមស៊ើប ហើយមួយរយៈនេះឯងប្រយ័ត្នខ្លួនផង កុំទៅណាភ្លេចឲ្យសោះឮទេ ហើយនាងក៏ដោយដែរកុំចេះតែដើររហេតរហូត  >> បន្ទាប់ពីប្រដៅប្អូនដោយការយកចិត្តទុកដាក់ហើយ គេក៏ឆ្លៀតងាកទៅ និយាយប្រដៅអាអឺម្ដង ដោយទឹកមុខមាំជាទីបំផុត ។ ចំណែកឯអ៊ុនប៊ី នាងក៏អស់សំណើចនឹងទឹកមុខរបស់មិត្តរបស់នាង នៅពេលដែលឮបងរបស់នាងនិយាយហើយនាងក៏បើកភ្នែកប៉ុនពងមាន់តែម្ដង ហើយមិនហ៊ានតមាត់សូម្បីតែមួយម៉ាត់ដោយស្ដាប់បញ្ជាដូចឪពុកកំពុងប្រដៅកូន
<< និយាយអញ្ចឹង ចុះអ្នកដែលបាញ់ខ្ញុំបងចាប់វាបានទេ >> បន្ទាប់ពីសើចអាអឺហើយ នាងក៏និយាយសាច់ការជាមួយបងនាងដោយការចង់ដឹងពីឃាតករដែលចង់សម្លាប់នាង
<< គេម្នាក់នោះត្រូវបានសម្លាប់បំបិទមាត់បាត់ហើយ>>
<< ចុះស្រីម្នាក់នោះ តាមរកនាងឃើញហើយឬនៅ>> អាអឺ ក៏បានសួរដោយការចង់ដឹងភ្លាមតែម្ដង ព្រោះកន្លងផុតទៅច្រើនម៉ោងហើយ នៅមិនទាន់បានតម្រុយពីស្រីម្នាក់នោះទៀត
<< ស្រីម្នាក់ណា >> អ៊ុនប៊ី ដែលឮដូច្នេះក៏សួរទៅកាន់អាអឺភ្លាម ព្រោះនាងចាំបានថាអ្នកអ្នកបាញ់ហ្នឹងគឺជាមនុស្សប្រុស ចុះស្រីដែលមិត្តរបស់និយាយពាក់ព័ន្ធអីនឹងនាងដែរ
<< គឺអំឡុងពេលដែលឯងសន្លប់មិនដឹងខ្លួន គឺមានមនុស្សស្រីម្នាក់បន្លំខ្លួនធ្វើជាគ្រូពេទ្យបម្រុងនឹងសម្លាប់ឯង >> អាអឺ ក៏មិនបានលាក់បាំងនឹងមិត្ត ក៏រៀបរាប់ហេតុការណ៍ដែលបានកើតឡើងទៅកាន់នាង។ ហើយថែមទាំងនិយាយរឿងពេទ្យស្រីល្ងីល្ងឺម្នាក់នោះប្រាប់ទៅកាន់មិត្តនាងថែមទៀតផង
<< អញ្ចឹងគិតធ្វើម៉េចបន្តទៅ >>
<< ធ្វើធម្មតាទៅ បងនឹងឱ្យមនុស្សរបស់បងតាមការពារអែងជាសម្ងាត់ បើសិនជាយើងធ្វើជាដឹងរឿងឬសង្ស័យលើនរណាម្នាក់អញ្ចឹងហើយម្នាក់នោះប្រាកដជាប្រុងប្រយ័ត្នខ្លួនខ្លាំងជាងនេះមិនអាចអោយយើងដឹងពីតម្រុយពួកគេបានទេ ធ្វើជាធម្មតាគឺល្អបំផុត >>
<< បងក៏យល់ស្របតាម ហ្សុីយ៉ាងដែរ >> នៅពេលដែលដឹងពីគំនិតរបស់មិត្តគេហើយគេក៏យល់ស្របតាមភ្លាម ។ អ៊ុនប៊ីដែលឮហើយក៏មិនបានជំទាស់ ក៏ងក់ក្បាលយល់ស្របតាមសម្ដីបងរបស់នាង

#ភូមិគ្រឹះ

ថ្ងៃនេះយុនស៊ូ នាងបានជោគជ័យក្នុងការវះកាត់មុខ យកមាត់ថ្មី ដោយពេលនេះរង់ចាំតែពេលជាសះស្បើយតែប៉ុណ្ណោះ ដើម្បីបន្តផែនការរបស់នាង
<< យ៉ាងម៉េចហើយមិនអីទេមែនទេ >> ហេរីម ក៏បានមកសួរសុខទុក្ខមិត្តភ័ក្រជាថ្មីម្ដងទៀត បន្ទាប់ពីនាងចាត់ការធុរៈនាងរួចស្រាច់បាច់ហើយ
<< មិនអីទេ ស្រីម្នាក់នោះឯងចិត្តការរួចរាល់ហើយមែនទេ >> យុនស៊ូ ក៏បានសួរសំដៅមិត្តរបស់នាងពីព្រោះពេទ្យក្លែងក្លាយដែលនាងជួលឲ្យទៅសម្លាប់អ៊ុនប៊ីភ្លាម បន្ទាប់ពីទទួលដំណឹងថាធ្វើការងារបរាជ័យ
<< យើងចាត់ការនាងល្ងង់រួចស្រេចបាច់ហើយ ឯងមិនបាច់បារម្ភទេ >> នានិយាយប្រាប់យុនស៊ូដោយសម្លេងធូរស្រាល ព្រោះនាងបានបញ្ចូលអោយមនុស្សរបស់នាង សម្លាប់និងយកសាកសពស្រីម្នាក់នោះទៅដុតចោលនិងបំផ្លាញភស្តុតាងរួចរាល់ស្រេចបាច់អស់ហើយ
<< ល្អណាស់ រង់ចាំសិនទៅមិនយូរទេយើងនឹងបានចេញមុខហើយ >>
<<ហើយ ឯងមិនគិតដូរឈ្មោះផងទេឬ >> ពេលនោះផងដែរនាងក៏បានសួរទៅកាន់យុនស៊ូ ដោយការចង់ដឹងព្រោះបើជ្រុលជាដូរមុខហើយ ហេតុអ្វីក៏មិនដូរឈ្មោះកុំឱ្យគេដឹងផងទៅ
<< យើងប្រាកដជាដូរ ព្រោះយុនស៊ូពីមុនបានស្លាប់បាត់ទៅហើយ ឥឡូវនេះយើងជាមនុស្សថ្មី >> នាងបានងាកទៅសម្លឹងមុខមិត្តរបស់នាង និងនិយាយដោយស្នាមញញឹមកំណាច

ភ្លើងស្នេហ៍ បញ្ឆោតចិត្តWhere stories live. Discover now