ភ្លើងស្នេហ៍បញ្ឆោតចិត្ត ២២

72 2 0
                                    

#រឿងភ្លើងស្នេហ៍បញ្ឆោតចិត្ត
#ភាគទី២២

<< គឺអាអឺ ត្រូវពួកវាទះមួយកំផ្លៀងបងប្រុស>> នៅពេលដែលឮដូច្នេះ អ៊ុនប៊ីដែលនៅក្នុងរង្វង់ដៃរបស់ខៃ ដែលកំពុងតែឱបនាង ក៏បាននិយាយប្រាប់ទៅកាន់គេ
<< អាម្នាក់ណា ដែលហ៊ានទះកំផ្លៀងនាងអាអឺ ប្រាប់ខ្ញុំមក >> គេនិយាយដោយអារម្មណ៍ឆេះឈួល និងអង្អែលពណ៌ដែលជាប់ស្នាមម្រាមដៃរបស់អាចោលម្សៀតហ៊ានព្រហើនធ្វើបាបកូនក្ដាន់របស់គេ។ហើយងាកសម្លឹងទៅកាន់ពួកគេទាំងពីរនាក់ ដែលធ្វើឲ្យពួកគេទាំងពីរនាក់នោះមានអារម្មណ៍ថាស្រៀវឆ្អឹងខ្នងភ័យស្ទើរតែរាគនោមទៅហើយ
<< ទុកជីវិតឱ្យខ្ញុំផង >> ម្នាក់នៅក្នុងចំណោមពួកគេ ដែលជាអ្នកទះកំភ្លៀងអាអឺ ក៏បាននិយាយដោយសំឡេងដង្ហក់ អង្វរករសុំជីវិតពីមច្ចុរាជ
<< ទៅពួកវាទៅសួរចម្លើយ ហើយកាត់ដៃអាអ្នកដែលព្រហើនហ៊ានទះកំផ្លៀងអាអឺ >>
<< លោកទុកជីវិតឱ្យពួកខ្ញុំផង កុំធ្វើបាបពួកខ្ញុំអី>>ចប់សំដីរបស់ហ្សុីយ៉ាង កូនចៅរបស់គេ ក៏បានអូសករជនអាវ ខ្មៅទាំងពីនាក់នោះចេញ ដោយមិនខ្វល់ពីសម្រែក នៃការអង្វររបស់ពួកគេនោះឡើយ
<< តោះយើង ត្រឡប់ទៅវិញទៅ >> ខៃដែលកំពុងតែឱបអ៊ុនប៊ី ក៏ងាកទៅនិយាយទៅកាន់ ហ្សុីយ៉ាងហើយគេក៏ងក់ក្បាល ចេញដំណើរត្រឡប់ទៅភូមិគ្រឹះវិញ

#បន្ទប់

បន្ទាប់ពីត្រឡប់មកដល់ភូមិគ្រឹះវិញ ខៃក៏បានបីអ៊ុនប៊ីមកបន្ទប់របស់នាង ។ បន្ទាប់ពីបីនាងមកដល់បន្ទប់ហើយ គេក៏បានដាក់នាងអង្គុយលើគ្រែ ហើយគេក៏បានដាក់ខ្លួនអង្គុយក្បែលនាង
<< អូនមានឈឺត្រង់កន្លែងណាទេ >> បន្ទាប់ពីដាក់ខ្លួនអង្គុយក្បែរនាងហើយ គេក៏បានសួរទៅកាន់នាងម្ដងទៀតនូវការបារម្ភពេញដើមទ្រូង
<< អូនមិនអីនោះទេ បងមិនបាច់បារម្ភទេ >> ពេលដែលឃើញក្ដីបារម្ភបង្ហាញចេញពីកែវភ្នែករបស់គេដែលគេសម្លឹងមកកាន់នាងហើយ នាងក៏រំភើបញាប់ញ័រជាខ្លាំង
<< ថ្ងៃក្រោយ កុំទៅណាមកណាគេតែម្នាក់ឯងទៀត>> គេក៏បានទាញដៃរបស់នាងមកក្ដោបជាប់ នឹងនិយាយដោយការដាស់តឿនប្រកាន់នាង ព្រោះនៅជុំវិញខ្លួនរបស់នាងពេលនេះ គឺពោរពេញទៅដោយឧបសគ្គ និងមនុស្សអាក្រក់ដែលប៉ុនប៉ងធ្វើបាបនាង
<< អឺម >>
<< អញ្ចឹងអូនងូតទឹកគេងទៅ បងទៅនិយាយការងារជាមួយហ្នឹងហ្សុីយ៉ាងហើយ ខ្សឺត >> បន្ទាប់ពីនិយាយចប់ គេក៏បានថើបនាងមួយខ្សឺត ដើម្បីស្រង់ក្លិនក្រអូបចេញពីរាងកាយរបស់នាង ហើយក៏ដើរចេញទៅនិយាយការងារបាត់ទៅ ។

ភ្លើងស្នេហ៍ បញ្ឆោតចិត្តWhere stories live. Discover now