ភ្លើងស្នេហ៍បញ្ឆោតចិត្ត៣

130 4 0
                                    

#ភ្លើងស្នេហ៍បញ្ឆោតចិត្ត
#ភាគទី៣

<< អេរបងស្រី...ខ្ញុំនឹកឃើញវិធីមួយ...ដែលមិនពិបាកឱ្យបងរៀនផងធ្វើការផង >> អ៊ុនហា ដែលកំពុងតែយំសុខៗ ក៏ស្រាប់តែនឹកឃើញវិធីមួយដែរធ្វើឲ្យបងស្រីរបស់នាងមានលុយចាយច្រើនដោយមិនបាកពិបាកធ្វើការ
<< វិធីអី...>> នៅពេលដែលឮ ប្អូនស្រីនាងនិយាយដូច្នេះ នាងក៏សួរដោយការតក់ក្រហលភ្លាម ចង់ដឹងថាប្អូនរបស់នាងនឹកឃើញវិធីអ្វី
<< បងប្រុសអាចជួយបាន...ដែលគ្រាន់តែបងស្រីទូរសព្ទទៅពិតទូរគាត់ពីរឿងហ្នឹងបន្តិចទៅ...ប្រាកដជាគាត់ជួយបងស្រីមិនខានហើយពេលនេះពួកយើងលាក់ពីរឿងហ្នឹងកុំឱ្យអ្នកម៉ាក់ដឹងទៅរួចជាការស្រេចថា >> នៅពេលដែលមានរឿងបែបនេះ មានតែបងប្រុសធំរបស់ពួកនាងម្នាក់ទេដែលអាចជួយបាន បើមិនអញ្ចឹងទេបងស្រីរបស់នាងធ្វើការផងរៀនផងប្រាកដជាពិបាកមិនខានឡើយ អញ្ចឹងហើយមានតែប្រាប់គាត់ឲ្យគាត់ផ្គត់ផ្គង់លុយថ្លៃរៀនតែប៉ុណ្ណោះ
<< វ៉ាវ...ឯងពិតជាពូកែណាស់អ៊ុនហា...ឯងកាត់មករកបងតិចៗហើយ...>> នៅពេលដែលស្ដាប់ឮគំនិតល្អរបស់ប្អូននាងហើយ នាងក៏មានអារម្មណ៍ធូរស្រាលច្រើនជាងមុន ហើយនិយាយសរសើរពីគំនិតល្អរបស់ប្អូននាងដែលនាងគិតមិនចេញ
<< អញ្ចឹងបងខលទៅប្រាប់គាត់សិន....>> និយាយចប់ នាងក៏ខលទៅបងប្រុសរបស់នាងដែលពេលនេះ កំពុងតែទៅមើលការងារនៅសៀងហៃ អំឡុងពេលដែលយកទូរសព្ទខលទៅបងប្រុសរបស់នាង នាងក៏យកក្រឡប្រេងក្រឡា យកមកដាក់ជិតភ្នែកនាង ដើម្បីឱ្យចំហាយរបស់វា ចេះចំកែវភ្នែករបស់នាងនឹងធ្វើឱ្យនាងផ្សាហើយចេញទឹកភ្នែកយំដូចជាមែនទែន

<< បងប្រុស...ហ៊ឹក...ហ៊ឹក...>> នៅពេលដែលអ្នកម្ខាងទៀតបានលើកទូរសព្ទ នាងក៏ចាប់ផ្ដើមសម្ដែងជាតួកំសត់ ដាក់បងប្រុសរបស់នាងភ្លាម

// មានរឿងអ្វី...អ្នកណាគេធ្វើមកឯងហាស៎...// អ្នកជាបងប្រុស នៅពេលដែលឮសំឡេងប្អូនស្រីនិយាយទាំងទឹកភ្នែក ក៏សួរដោយការព្រួយបារម្ភភ្លាម ព្រោះប្អូនស្រីម្នាក់នេះមិនងាយនឹងសម្រក់ទឹកភ្នែកឡើយ តែដែលចម្លែកនៅថ្ងៃនេះនាងទូរសព្ទមកគេទាំងទឹកភ្នែក ប្រាកដណាស់ប្រាកដជាមានរឿងអ្វីកើតឡើងចំពោះនាងហើយ

ភ្លើងស្នេហ៍ បញ្ឆោតចិត្តWhere stories live. Discover now